ប្រទេសចិន ៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក ឈីន កាង បានថ្លែងក្នុងពេលទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan ដែលបានធ្វើដំណើរមកកាន់ប្រទេសចិនជាផ្លូវការ កាលពីថ្ងៃទី២១ ខែកុម្ភៈ ថា រដ្ឋាភិបាលចិនត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការជាមួយប្រទេសសមាជិកអាស៊ាន ព្រមទាំងគាំទ្រតួនាទីឈានមុខរបស់អាស៊ានក្នុងតំបន់ ស្របពេលមានស្ថានការណ៍តានតឹងក្នុងសមុទ្រចិនខាងត្បូង ខណៈចិន និងប្រទេសជាច្រើននៅអាស៊ានអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvI9FKTXVpGDx-vES-_oWAF4BqOryD1co0m0HulT2R6D8O2DJONV2JaOl6VafWvze2v1z2UQK0946D_vBpoPyGwxjTPWba0TEC3NITAwBKzVFzyMxKnl4ZSAb5_qRXK_tU1HnM5xgL4AKOzMgQAxL86vGb8mJFoxv81aCEb2Bn3ohgllnJuOBwNfkv/s960/photo_2023-02-22_09-58-34.jpg

លោក ឈីន កាង ថ្លែងថា ៖ «ចិនរីករាយក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន និងផ្តល់ឱកាសធ្វើការរួមគ្នាដើម្បីជំរុញសន្តិភាព ភាពរីកចម្រើន និងមិត្តភាព ។ លើសពីនេះ ចិនក៏រីករាយធ្វើការជាមួយបណ្តាប្រទេសអាស៊ានផងដែរ ដើម្បីអនុវត្តតាមសេចក្តីប្រកាសនៃប្រតិបត្តិការរបស់ភាគីនៅសមុទ្រចិនខាងត្បូង (Declaration of the Conduct of Parties in the South China Sea) យ៉ាងពេញទំហឹង និងមានប្រសិទ្ធភាព ដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថេរភាពនៅសមុទ្រចិនខាងត្បូង» ។

កាលពីប៉ុន្មានសប្តាហ៍មុន កងទ័ពជើងទឹកអាមេរិកបានធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកហ្វីលីពីន ក្រោយពីមានភាពចម្រូងចម្រាស់រឿងឆ្មាំសមុទ្ររបស់ចិនបានបាញ់ពន្លឺឡាស៊ែរមកកាន់គោលដៅល្បាតរបស់កងទ័ពហ្វីលីពីន ខណៈពេលកំពុងដឹកជញ្ជូនស្បៀងក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលធ្វើឱ្យមានស្ថានការណ៍តានតឹងក្នុងតំបន់នេះ ។Take Southeast Asia seriously on its own merits, says Vivian Balakrishnan in US visit - CNA

បច្ចុប្បន្ន ទាំងមន្ត្រីចិន និងអាមេរិកត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដោយអាមេរិកសម្លឹងឃើញថា ចិនបានបង្ហាញឥរិយាបថឈ្លានពាននៅតំបន់សមុទ្រចិនខាងត្បូង ខណៈចិនក៏សម្លឹងឃើញថា ការបញ្ជូនកងកម្លាំងរបស់អាមេរិកចូលមកកាន់តំបន់នេះ គឺជាការបង្កជម្លោះ ។

ក្រសួងការបរទេសចិនបង្ហាញថា លោក ឈីន កាង មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីជាផ្លូវការ រវាងថ្ងៃទី២១-២៣ ខែកុម្ភៈ ដើម្បីជួបប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo និងជាប្រធានអាស៊ានបច្ចុប្បន្ន ។ វាជាការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីលើកដំបូងតាំងពីលោក ឈីន កាង ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បន្តពីលោក Wang Yi កាលពីចុងឆ្នាំ២០២២ ៕ ប្រភព ៖ thestandard