រដ្ឋធានីមូស្គូ៖ ជាមួយនឹងការវាយប្រយុទ្ធយ៉ាងសាហាវ រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរបស់ក្រុងមូស្គូ នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ដោយរុញច្រានគ្នាទៅវិញទៅមក មិនអាចទទួលបានជោគជ័យតាមការរំពឹងទុករបស់មេដឹកនាំរុស្ស៊ី នោះ ទើបធ្វើឲ្យក្រុមមន្រ្ដីជំនិតរបស់ម្ចាស់វិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ចាប់ផ្ដើមស្ដីបន្ទោសគ្នា រហូតបង្កឲ្យមានភាពរកាំរកូស និង ចោទប្រកាន់គ្នាទៅវិញទៅមក ហើយករណីនេះ កំពុងតែធ្វើឲ្យបណ្ដាប្រទេសលោកខាងលិច មើលឃើញ អំពីការបែកបាកផ្ទៃក្នុង នៅក្នុងចំណោមក្រុមមន្រ្ដីជាន់ខ្ពស់របស់រុស្ស៊ី។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner group (វ៉ាគណឺរ គ្រូប) របស់រុស្ស៊ី ដែលជាមនុស្សជំនិតបំផុតមួយរូបរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចោទប្រកាន់ ដល់រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោកនាយអគ្គសេនាធិការកងទ័ពរុស្ស៊ី អំពីការមិនព្រមផ្គត់ផ្គង់គ្រាប់រំសេវ ដល់ក្រុមយុទ្ធជនរបស់គាត់ និង កំពុងតែព្យាយាម បំផ្លិចបំផ្លាញ ដល់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់គាត់។ សកម្មភាពទាំងនេះ ត្រូវបានគាត់ ចាត់ទុកស្មើនឹងអំពើក្បត់ជាតិ។Prigozhin vs. Petersburg Governor: What a Feud Reveals About Russia's Power Vertical - Carnegie Endowment for International Peace

លោកប្រធាន ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី រូបនេះ បានចាប់ផ្ដើមប្រើប្រាស់តួនាទីសាធារណៈ កាន់តែច្រើនឡើង ចាប់តាំងពីការចាប់ផ្ដើមសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ លោក ព្រីហ្គោហ្ស៊ីន (Prigozhin) បានប្រើប្រាស់កម្លាំងទាហានស៊ីឈ្នួល Wagner Group របស់គាត់ ដឹកនាំការប្រយុទ្ធរបស់រុស្ស៊ី អស់រយៈពេលជាច្រើនខែកន្លងមកហើយ នៅក្នុងទីក្រុងបាកមូត (Bakhmut) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធាន ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner group របស់រុស្ស៊ី បានបញ្ចេញសារជាសំឡេង ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមតេឡេក្រាមរបស់គាត់ ថា «ការប្រឆាំងដោយផ្ទាល់យ៉ាងសាមញ្ញ នឹងបន្ដកើតមានឡើង។ ប៉ុន្ដែសកម្មភាពបែបនេះ អាចស្មើនឹងអំពើក្បត់ជាតិយ៉ាងធ្ងន់ធ្ងរ»។Putin's chef' among Russians indicted by Mueller | AP News

លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី រូបនេះ បានបង្ហោះសារបែបនេះ ជាលើកទី២ នៅក្នុងរយៈពេល២ថ្ងៃ។ ប៉ុន្ដែកាលពីថ្ងៃចន្ទ គាត់បានត្អូញត្អែរ ថា ក្រុមមន្រ្ដីមិនស្គាល់ឈ្មោះ កំពុងតែបដិសេធនូវការផ្គត់ផ្គង់ ដល់ក្រុមហ៊ុន Wagner របស់គាត់ ដោយសារតែការមិនចូលចិត្ដផ្ទាល់ខ្លួនរបស់ពួកគេ មកលើរូបគាត់។

កំហឹងដែលបង្ហាញចេញ និង និយាយដោយសំឡេងខ្លាំងៗ នៅពេលនេះ លោក Prigozhin ក៏បានស្តីបន្ទោស ដល់លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី និង លោក វ៉ា្លឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ថា សកម្មភាពរបស់ក្រុមមន្រ្ដីជាន់ខ្ពស់រុស្ស៊ី បានបង្កឱ្យមានការខ្វះខាតគ្រឿងសព្វាវុធ ដោយចេតនា។ ទង្វើបែបនេះ កំពុងតែធ្វើឲ្យទាហានរបស់ក្រុមហ៊ុន Wagner ដែលកំពុងតែប្រយុទ្ធ នៅជុំវិញទីក្រុងបាកមូត (Bakhmut) បាត់បង់ កាន់តែច្រើនឡើង។Ukraine War Live Updates: Not Trying To "Overthrow" Ukrainian Government, Says Russia

លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានសង្កត់ធ្ងន់ ថា «លោកនាយអគ្គសេនាធិការកងទ័ពរុស្ស៊ី និង លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ កំពុងតែបញ្ជាឆ្វេងស្ដាំ មិនត្រឹមតែ មិនបានផ្គត់ផ្គង់គ្រាប់រំសេវ ប្រភេទ PMC ដល់ក្រុមហ៊ុនទាហានឯកជនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្ដែក្រុមមន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិរុស្ស៊ី ថែមទាំងមិនបានជួយដឹកជញ្ជូន តាមអាកាស ជួយដល់ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់គាត់ផងដែរ។

លោក ព្រីហ្គោហ្ស៊ីន បានរិះគន់ អស់រយៈពេលជាច្រើនខែមកហើយ ដល់ក្រុមមេបញ្ជាការជាន់ខ្ពស់របស់រុស្ស៊ី តាមអ្វីដែលគាត់ហៅពួកគេ អសមត្ថភាព។ លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល រូបនេះ បានអះអាងទៀត ថា ក្រសួងការពារជាតិរុស្ស៊ី កំពុងតែព្យាយាមផ្តល់កិត្តិយសសម្រាប់ជោគជ័យរបស់ក្រុមហ៊ុន Wagner នៅជុំវិញទីក្រុងបាកមូ (Bakhmut) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។

បើទោះជាយ៉ាងក៏ដោយ លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី និង លោក វ៉ា្លឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី នៅមិនទាន់មានប្រតិកម្ម ឆ្លើយតបភ្លាមៗ ជុំវិញការលើកឡើងរបស់លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group នេះនៅឡើយ៕Russia's War in Ukraine: Insights from RAND | RAND