ភ្នំពេញ៖ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។

លោកបន្តថា ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgepLgp0N7tWFVB7EWGUwBWeEDBGAjPsf6fTurWoW4gGrCXUA3xqP-DziCzo1sK7GKPLo0b9k9kwa-SbMz_2ErCYAfyi36MaZCKrn4ZQhtIadArvBOMuxd00DV-2MPqbE0VUjeliWXrg-gj16dKrNLMfQSuL5cHkXqmyFX8jvMRo0YUmol0vjAWCWLY/s1280/photo_2023-02-22_11-52-30.jpg

លោក ឡេក គិមលីន បញ្ជាក់ថា ចំនួនសត្វស្វានៅ ប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះ បានបង្កការរំខាន ដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។

លោក ឡេក គិមលីន បញ្ជាក់ពីមូលហេតុថា ស្វាខាំនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថានដែរ។

ដូចគ្នានេះដែរ នៅតំបន់ក្រុងអង្គរធំឯណោះវិញ សត្វស្វាក៏កំពុងបង្កការរំខាន និងហានិភ័យ ដល់ភ្ញៀវទេសចរ ក៏ដូចជាថ្មប្រាសាទផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTfKuJeoD5tujjtBzDtfag9lEcgWWwCtBkgJXW3PLuHBmlJ9UA9ESe_nFIzWfXsIC7zlmQTjool9NNouDPddNJ5rcEtOhNrQMjImNgJshjhYKhjUBLPambNPWc9YFbki2rM1z603r41z_aEUNoifEOl8jbPY8KymCxkMQqcCevUDIy1pPpHIk0Xs8z/s1280/photo_2023-02-22_11-52-32.jpg

លោក សៀន បណ្ឌិត ប្រធានក្រុមភ្នាក់ងារទេសចរណ៍ ប្រចាំក្រុងអង្គរធំ ប្រាប់ឱ្យដឹងថា តាមការអង្កេតពីក្រុមការងាររបស់លោក សត្វស្វានៅតំបន់អង្គរធំអាច មានរាប់រយក្បាល។ ពួកសត្វស្វាទៅខាំភ្ញៀវ ទាញរបស់របរភ្ញៀវ ទាញទូរសព្ទ ទាញកាបូប ប្រតោងលើប្រាសាទធ្វើឲ្យខូចខាតបរិក្ខាទេសចរណ៍ និងជ្រុះថ្មមកក្រោម។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតរថយន្ត។

ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរា សូមសំណូមពរឱ្យសាធារណជនទាំងអស់បញ្ឈប់ផ្តល់ចំណីដើម្បីថតរូបភាពសត្វស្វាយកទៅធ្វើអាជីវកម្ម ឬក៏ផ្តល់ចំណីដល់សត្វស្វាដើម្បីឱ្យស្វាទាំងនោះរស់បែបធម្មជាតិ និងមិនរំពឹងលើការឲ្យចំណីដោយមនុស្ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLwk39rCIa3UE4Z4SOXkq8IEgwiMm77QUjgG1e3uL5hc9jknQgtHxX-jtRf1VNVen6uJCaesVjg2uHSYqLdR7-6B-P3Z1S_7cbvDqOYZdyOEbAuyPgEc45X2B6T9UtBpiMFkAn4ekZbv9S306G1qdkQdM1XeicMpcyz2i0d6XkW184hIMaXjE9cn9x/s1280/photo_2023-02-22_11-52-33%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA9CvcXqH05FAM9pkaUGF73NS_XjedLbJjG_ORZZp33v7FNVCz6cSYaswpeyW2S6rEYBSQk0YRpd2bzXq6DCqFivciJzF5wmjrQhFt75i1QYdp9aAoFGJyyDxa7RR2cY_DZxZj8xl4jB0YkAFf7Qg64_tAfg1DQapRjjrLBMIj6cKGuZh12SlaV0KK/s1280/photo_2023-02-22_11-52-33.jpg