Home Blog Page 1853

ជប៉ុនក្នុងឋានៈជាប្រធានក្រុមប្រទេស G7 នឹងប្រឹងប្រែងឲ្យអស់លទ្ធភាពជំរុញឲ្យរុស្ស៊ី បញ្ចប់សង្គ្រាម

0

រាជធានីតូក្យូ៖ សង្គ្រាមលុកលុយទៅលើប្រទេសអ៊ុយក្រែន បង្កឡើង ដោយលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានជំរុញឲ្យបណ្ដាប្រទេសបស្ចិមលោក (បច្ឆិមលោក) និង សម្ពន្ធមិត្ត កំពុងតែបង្កើននូវការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយឥឡូវនេះ ជប៉ុន នៅក្នុងឋានៈជាប្រធានកិច្ចប្រជុំ G7 ក៏នឹងពិភាក្សាគ្នា ស្វែងរកវិធានការនានា បង្កើនសម្ពាធដល់ក្រុងមូស្គូ ឲ្យបញ្ចប់សង្គ្រាមដ៏ឃោរឃៅរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ស៊ូនីជី ស៊ូហ្ស៊ូគី (Shunichi Suzuki) រដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់ ថា ក្រុមរដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុ នៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុត នៅលើពិភពលោក (G7) នឹងជួបប្រជុំ នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាគ្នា អំពីវិធានការនានា សម្រាប់ដាក់សម្ពាធទៅលើរុស្ស៊ី ឲ្យបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwlZKSig3yqGmZvpm9xrakCyJTItt54QS1wRqd_d8en0TWSfKwd0IRu8C0kk1R_47tOtl_TExirZUxszbFAutzaw0_izCcVxlW6-jlvhs3jT0thx8ZhN8dX4BpBQd6mJHdI0a9J2nQ6AMgc9uHe5xNi87Bq6FuHhSUkSxfRb2WoYbkye2GgZFm4UjE/s738/photo_2023-02-22_08-05-43.jpg

ជប៉ុន នឹងធ្វើជាប្រធាន នៃកិច្ចប្រជុំក្រុមរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ និង ក្រុមទេសាភិបាលធនាគារកណ្ដាល មកពីប្រទេស G7 ។ កិច្ចប្រជុំនេះ បានកើតឡើង ចំពេលខួបគម្រប់មួយឆ្នាំ នៃការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន តាមអ្វីដែលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ហៅ ជា«ប្រតិបត្ដិការយោធាពិសេស»។

បើទោះជាមានវិធានការដាក់ទណ្ឌកម្មតិចតួច ត្រូវបានធ្វើឡើង ដោយក្រុមប្រទេស G7 និង បណ្ដាប្រទេសផ្សេងៗទៀត ជាសម្ពន្ធមិត្ត បានចាត់វិធានការប្រឆាំងនឹងរុស្ស៊ីក៏ដោយ ក៏សង្គ្រាមនេះ នៅតែបន្ដវាយប្រយុទ្ធគ្នា ឥតស្រាកស្រាន្ដ រកទីបញ្ចប់មិនទាន់ឃើញ។ ជាមួយគ្នា លោក ពូទីន នៅតែប្ដេជ្ញា ធ្វើសង្គ្រាមបន្ដទៀត ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ ដើម្បីបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំរបស់លោកខាងលិច បន្ដជួយគាំទ្រ ដល់ប្រទេសអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmclFNiyrZAjvrmHd4PM2SyCkNLQzcZF-qFGrXf0ozL4JlRsrJSryUSqvon0eE0hu9E8p4oS1HlypWjqu3kFTV-k-Phj_1nmiLMmDK5CphbmGXnVwEvihfD44I6irInxDHqFvbhsIWOXxSSviTZCztMcLQpFwgUQ9zS6imvY3lPS3habB1Fxbomwmc/s945/photo_2023-02-22_08-05-49.jpg

លោក ស៊ូនីជី ស៊ូហ្ស៊ូគី (Shunichi Suzuki) រដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុជប៉ុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថា «ការគាំទ្រដល់ប្រទេសអ៊ុយក្រែន និង ការដាក់ទណ្ឌកម្មនានា ប្រឆាំងរុស្ស៊ី នឹងក្លាយជាប្រធានបទដ៏ចម្បង សម្រាប់កិច្ចពិភាក្សាគ្នានេះ។ ដូច្នេះ យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រទេស G7 និង សហគមន៍អន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពទណ្ឌកម្ម ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយ ជំរុញឱ្យរុស្ស៊ី ដកកងទ័ពចេញពីអ៊ុយក្រែន»។

នៅក្នុងឆ្នាំ២០២៣នេះ ជប៉ុន ធ្វើជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីរបស់ក្រុមប្រទេស G7 ដោយចាប់ផ្ដើមដំណើរការ រហូតដល់កិច្ចប្រជុំកំពូលរបស់មេដឹកនាំក្រុម G7 ចន្លោះពីថ្ងៃទី១៩-២១ ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ ក្រុមប្រទេស G7 នេះ រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgolQS9sy6LHuUgaP0jgkL8eSWIM9Ba6W_dPpoQhNa_QNOZ-YqlAKfUghV2oAaPKe4q8lWytgObtB4Aju1UKcAasZpZ1xIK8lXTFi1l_8xhcC3vq_WJg_Z6GUx5o0kYirXdyklKODKCG9eBuiW3iBEpnsg5zJmhqZJieC9vsiJR2qoHAS1ZEFdpbf-X/s596/photo_2023-02-22_08-05-44.jpg

កិច្ចប្រជុំ G7 នេះ នឹងត្រូវធ្វើឡើង នៅសប្តាហ៍នេះ ដោយការប្រមូលផ្តុំកាន់តែទូលំទូលាយ សម្រាប់ក្រុមរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 មកពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក។ ឥណ្ឌា ជាប្រធាន G20 នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ នៅទីក្រុង Bengaluru។ ចំណែកសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន និង បញ្ហាសេដ្ឋកិច្ចរបស់ពិភពលោក ត្រូវគេរំពឹង ថា នឹងត្រូវផ្ដោត នៅក្នុងកិច្ចប្រជុំ G20 នេះ។

មន្រ្ដីជាន់ខ្ពស់ជប៉ុនមួយរូប បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ ថា ក្រុមរដ្ឋមន្រ្ដី G7 នឹងពិភាក្សាគ្នា អំពីអតិផរណា ត្រូវកើនឡើងខ្ពស់ ដោយសារតែសង្គ្រាមរបស់រុស្ស៊ី ថាមពល តម្លៃស្បៀងអាហារ និង ការគាំទ្រដល់ការលេចឡើងសេដ្ឋកិច្ចទីផ្សារ ដែលកំពុងតែប្រឈមមុខនឹងវិបត្ដិបំណុល។ ការខកខានដោះស្រាយបំណុលទីផ្សារ ដែលកំពុងតែកើនឡើង អាចនាំឱ្យមានវិបត្តិហិរញ្ញវត្ថុ។

លោករដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុជប៉ុន បានបន្ថែម ថា «តាមរយៈការរួមចំណែក ដល់ការពិភាក្សាលើបញ្ហាទាំងនេះ យើងសង្ឃឹម ថា នឹងបង្កើតលទ្ធផលសំខាន់ៗ នឹងនាំមកនូវកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ប្រកបដោយស្ថិរភាព និងនិរន្តរភាព»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuMxRqr5cGnJZ2u4UGONaU-iMJApzico8oEUVogsx7XYs9hVc_5bmOfrvLoZ3ZiuIza2sCfedsXqE0Vrad83RMIjUv9eECe5gmypYxtcfViaWb62OGI07qA7ppI4Gkfwo3W9u20k2f-ItpfK5DUB0QK6mGOITAO08nMGzhZJG_f_X5irio82Ch14hn/s715/photo_2023-02-22_08-05-09.jpg

Vinicius Jr អបអរតាមស្ទាយ៍ Ronaldo ក្រោយបំបាក់ហង្សក្រហម Liverpool ដល់ក្នុងដី

0

កាលពីយប់មិញ ហង្សក្រហម Liverpool  បានទទួលរងបរាជ័យយ៉ាងចាស់ដៃ នៅក្នុងទឹកដី Anfield របស់ខ្លួន ដោយចាញ់ Real Madrid ក្នុងលទ្ធផល ៥-២។

នៅក្នុងការប្រកួតនេះ Liverpool បានបើកការនាំមុខ ២-០ ត្រឹមនាទីទី១៤ តែការសប្បាយរីករាយនេះ ត្រូវបានរសាតចេញទៅវិញក្រោយ Vinicius Jr ដាក់បាន២គ្រាប់តាមស្មើនៅវគ្គទី១។ លុះចូលដល់វគ្គទី២ Real Madrid នៅតែបន្តធ្វើបានល្អ ដោយបន្ថែម៣គ្រាប់ទៀត ដោយ Benzema ២គ្រាប់ និង Militao មួយគ្រាប់។May be an image of 1 person

៦លើកចុងក្រោយរវាង Liverpool ប៉ះ Real Madrid ពានរង្វាន់ Champion League៖
-ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៣ Liverpool ២-៥ Real Madrid ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ
-ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ Liverpool ០-១ Real Madrid (UCL វគ្គផ្តាច់ព្រ័ត្រ)
-ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ Liverpool ០-០ Real Madrid ជើងទី២ វគ្គ៨ក្រុមចុងក្រោយ
-ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ Real Madrid ៣-១ Liverpool ជើងទី១ វគ្គ៨ក្រុមចុងក្រោយ
-ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ Real Madrid ៣-១ Liverpool (UCL វគ្គផ្តាច់ព្រ័ត្រ)
-ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ Real Madrid ១-០ Liverpool វគ្គជម្រុះក្នុងពូលMay be an image of crowd and outdoors

 

ថៃនឹងជំរុញអង្គការយូណេស្កូដាក់បញ្ចូល «សង្ក្រាន្ត» ជាបេតិកភណ្ឌវប្បធម៌អរូបី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ លោក Chatchart Sittipunt អភិបាលក្រុងបាងកក បានពិភាក្សាជាមួយលោក Kowit Phakamat អគ្គនាយកនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ស្តីពីការរៀបចំពិធីបុណ្យសង្ក្រាន្តប្រចាំឆ្នាំ២០២៣ និងពិធីនានាពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌អរូបីនៅក្រុងបាងកក ។

លោក Chatchart Sittipunt លើកឡើងថា គណៈរដ្ឋមន្ត្រីបានអនុម័តឱ្យនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ និងក្រសួងវប្បធម៌ ស្នើដាក់សង្ក្រាន្តនៅប្រទេសថៃ ជាតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ (The Representative List of the Intangible Cultural Heritage of Humanity) ទៅកាន់អង្គការយូណេស្កូ (UNESCO) ហើយពេលនេះ អង្គការយូណេស្កូកំពុងតែពិចារណា ។Every April brings Songkran celebrations in Thailand | Britannica

នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌បានពិភាក្សាជាមួយអភិបាលខេត្តនានា ដែលបានប្រារព្ធប្រពៃណីសង្ក្រាន្ត និងទំនៀមទម្លាប់ប្រពៃណីខុសៗគ្នានៅតាមខេត្តរបស់ខ្លួន ដូចជា ខេត្តឈៀងម៉ៃ នៅភាគខាងជើង, ខេត្តខនកែន នៅភាគឦសាន, ខេត្តនគរស្រីថាមរ៉ាត នៅភាគខាងត្បូង, ខេត្តឈុនបុរី នៅភាគកណ្តាល, ខេត្តសមុទ្រប្រាកាន និងក្រុងបាងកក ដែលជាតំបន់មានប្រវត្តិវប្បធម៌ និងប្រពៃណីល្បីល្បាញ ហើយបានរៀបចំពិធីប្រពៃណីសង្ក្រាន្តដ៏ធំជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ។ លើសពីនេះ ខេត្តទាំងនេះត្រូវបានសាធារណជនស្គាល់យ៉ាងទូលំទូលាយទាំងជនជាតិថៃ និងជនបរទេស ។

ការរៀបចំពិធីបុណ្យសង្ក្រាន្តនៅឆ្នាំ២០២៣ ថៃនឹងធ្វើយុទ្ធនាការលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីសង្ក្រាន្ត ឆ្នាំ២០២៣ ថា ៖ «បន្តដំណើរសង្ក្រាន្តថៃ រួមចិត្តឆ្ពោះទៅកាន់ពិភពលោក» ។ ការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីនេះ ក្នុងគោលបំណងឱ្យពលរដ្ឋនៅក្រុងបាងកកបានយល់ដឹងពីអត្ថន័យ និងសារសំខាន់នៃបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ក្រុងបាងកក និងប្រទេសថៃ ហើយឈានដល់ការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ ។What is the Songkran Festival and where are the best places to celebrate?

ការរៀបចំពិធីបេតិភណ្ឌវប្បធម៌អរូបីនៅក្រុងបាងកក ថៃនឹងជ្រើសយកវប្បធម៌សហសម័យ ដែលមនុស្សជំនាន់ថ្មីអាចឈ្វេងយល់ និងមានចំណែករួមក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការជ្រើសយកវប្បធម៌ម្ហូបអាហារ ឬផលិតផលចាស់ៗពីជំនាន់ដូនតា ប៉ុន្តែអាចយកមកប្រើក្នុងជីវភាពប្រចាំថ្ងៃ ឬចែកចាយក្នុងសង្គមបច្ចុប្បន្ន គឺនឹងធ្វើឱ្យគេចាប់អារម្មណ៍ច្រើន ក៏ដូចជារួមចំណែកជួយទីផ្សារ សេដ្ឋកិច្ច និងក្រុមហ៊ុនផលិត ។ ក្រៅពីនេះ ប្រទេសថៃនឹងរៀបចំពិធីប្រកួតប្រជែង និងការសម្តែងក្នុងសហគមន៍ ដើម្បីលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីក្នុងមូលដ្ឋានផងដែរ ។Where to celebrate Songkran (new year) in Thailand | Booking.com

លោក Chatchart Sittipunt ថ្លែងថា ៖ «ក្រុមប្រឹក្សាវប្បធម៌ចំនួន៥០ នឹងចូលរួមបង្ហាញពីវប្បធម៌ក្នុងតំបន់របស់ខ្លួន ដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅក្រុងបាងកកយូរអង្វែងបន្តទៀត ហើយក្រុងបាងកកនឹងរៀបចំពិធីលើកកម្ពស់វប្បធម៌ ដោយកត់ត្រាកិច្ចសហការរួមគ្នារវាងនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ និងក្រុងបាងកក» ៕

ប្រភព ៖ khaosod

ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពសូមទៅធ្វើថ្មី

0

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណ ផុតសុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម៩០ថ្ងៃ អញ្ជើញមកបំពេញបែបបទសុំប្តូរយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី(ទុតិយតា)។

ការសុំប្តូរយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីមាននៅតាមបណ្តាទីតាំងណាមួយដូចខាងក្រោម៖ ១. នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន, ២. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ), ៣. ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបស៊ីអនម៉ល២ (Aeon Mall II) សែនសុខ។

ការអំពាវនាវគឺធ្វើឡើងដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិ នយោបាយក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕

តុលាការសម្រេចមិនដោះលែងលោក ថាច់ សេដ្ឋា អតីតអនុប្រធានគណបក្សភ្លើងទៀនឡើយ

0

ភ្នំពេញ៖ សភាស៊ើបសួរ នៃសាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ សុំដោះលែង នៅក្រៅឃុំបណ្តោះអាសន្ន របស់លោក ថាច់ សេដ្ឋា អតីតអនុប្រធានគណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ហើយសម្រេចមិនអនុញ្ញាតិឲ្យនៅក្រៅឃុំឡើយ។

បើយោងតាមដីកាតុលាការ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ថាច់ សេដ្ឋា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង ៣ម៉ឺនដុល្លារអាមេរិក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj4MX5YaJ6_Gsbe7-p3Ahs5Ku_YKLPP8FhKKG0vgzN-ASYxx491qil5RIxotFMWFu37t54EiVR7HML_hGH6e25lVFuPWQeflVHhQtaszgwFOA-CsopdeRKIX7GM4lu90jxy0dgKR_f8zBkuUQ8IAiPKJCJPK_5WCO-43hm4a9Oc7kTqZKH_aZwLbKg/s966/photo_2023-02-22_07-52-23.jpg

ជនជាប់ចោទ ឈ្មោះ ថាច់ សេដ្ឋា ត្រូវបានជាប់ចោទពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (ឬចេញ សែកស្អុយ) និង ប្រឈមមុខនឹងការជាប់ពន្ធនាគារ ចន្លោះពី ១ រហូតដល់៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពិរុទ្ធភាព។

លោកត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោកចៅក្រមស៊ើបសួរ អ្នកស្រី ទិត ដាលីន កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះ លោកថាច់ សេដ្ឋា ត្រូវបានកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលកែប្រែ(ម១) ឬ គុកព្រៃស នៅក្នុងរាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh72o9827kPJCwq_C2pHB2ojgsCmBBEfBfffnKP6FAKKTXai7rSgwkkRRU-w14kzozDpXV98GKJXhvpEoDJ_mBzX4z2v8BC-43bKgA1XAxIMvmCJ21M7FfZP2HTRefN5gTsLluvBKWViI3ukPPihOZsqmKG8x_AzBOri2naNCHSqPoGNEOegersJDJS/s1280/photo_2023-02-22_07-52-23%20(2).jpg

តៃវ៉ាន់ ចងសម្ពន្ធមិត្តយោធាជាមួយសហរដ្ឋអាមេរិក ដើម្បីរារាំងការឈ្លានពានរបស់ចិន

0

ទីក្រុងតៃប៉ិ៖ ស្របពេលក្រុងប៉េកាំង កំពុងតែបង្កើនសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ ដោយមានទាំងយន្ដហោះយោធា និង នាវាចម្បាំង ហោះហើរ និង ធ្វើនាវាចរណ៍ ចូលមកក្នុងដែនអាកាស និង ដែនទឹករបស់ខ្លួនជាញឹកញាប់ ធ្វើឲ្យក្រុងតៃប៉ិ កាន់តែមានការព្រួយបារម្ភខ្លាំងឡើង ហើយងាកទៅបង្កើនចំណងទំនាក់ទំនងយោធា ជាមួយសហរដ្ឋអាមេរិក និង បណ្ដាប្រទេសសម្ពន្ធមិត្ត ដោយថែមទាំងទិញគ្រឿងសឹកទំនើបៗ យកមកត្រៀមរៀបចំខ្លួន ទុកជាមុន សម្រាប់ការធ្វើសឹកសង្គ្រាមជាមួយនឹងចិន ដែលអាចនឹងកើតមានឡើង ជាយថាហេតុ ខណៈការគំរាមកំហែង កាន់តែកើនឡើងខ្លាំង។China-Taiwan tensions: Biden says U.S. to defend Taiwan against China, but  can it?

សារព័ត៌មាន Taipei Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រុមតំណាងរាស្រ្ដរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ដំណើរបំពេញទស្សនកិច្ច មកកាន់កោះតៃវ៉ាន់ នាពេលនេះ មិនមែនសំដៅទៅលើការបង្កហេតុ ជាមួយនឹងប្រទេសចិន នោះឡើយ។ ប៉ុន្ដែវាជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ផ្ដោតទៅលើវិស័យសេដ្ឋកិច្ច និង នយោបាយ ឱ្យកាន់តែស៊ីជម្រៅ ខណៈកិច្ចពិភាក្សារបស់ភាគីទាំង២ ត្រូវបានធ្វើឡើង តាមការគ្រោងទុក។

លោក រ៉ូ ខាន់ណា (Ro Khanna) ជាអ្នកដឹកនាំគណៈប្រតិភូមួយក្រុម មកពីសភារបស់សហរដ្ឋអាមេរិក បានថ្លែង ក្រោយជំនួប កាលពីថ្ងៃចន្ទ ជាមួយនឹងលោក ម័ររីស ចាង ( Morris Chan) ស្ថាបនិក ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ ហៅកាត់ TSMC ថា «សហរដ្ឋអាមេរិក និង តៃវ៉ាន់ នឹងបង្កើននូវកិច្ចសហប្រតិបត្ដិការ នៅក្នុងផលិត និង រុករកផលប្រយោជន៍របស់ពិភពលោក»។US Representative Ro Khanna leads group to Taiwan - Taipei Times

គណៈប្រតិភូ មកពីសភាសហរដ្ឋអាមេរិក រួមមាន លោក រ៉ូ ខាន់ណា(Ro Khanna), លោក ជេក អូជិនក្លូស (Jake Auchincloss), លោក ចូណាថាន់ ជេកសុន (Jonathan Jackson) និង តូនីហ្គូនហ្សាឡេស (Tony Gonzales) បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ហើយគ្រោងនឹងធ្វើដំណើរត្រឡប់ទៅវិញ នៅថ្ងៃព្រហស្បតិ៍។

លោកស្រី កូឡាស យ៉ូតាកា (Kolas Yotaka) អ្នកនាំពាក្យ ការិយាល័យរបស់ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ថា លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ និង លោក រ៉ូ ខាន់ណា(Ro Khanna) នឹងចែករំលែកនូវទស្សនៈគ្នាជាច្រើន ទៅលើទំនាក់ទំនងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម សន្ដិសុខក្នុងតំបន់ ការអភិវឌ្ឍប្រព័ន្ធឌីជីថល និង សន្ដិសុខព័ត៌មាន។

លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា តៃវ៉ាន់ នឹងពង្រឹងនូវចំណងទាក់ទងផ្នែកយោធារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ហើយនឹងបង្កើននូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រុងវ៉ាស៊ីនតោន ក៏ដូចជា ប្រទេសជាមិត្តដទៃទៀត។Will there be a Future Taiwan-US Military Alliance? – Taiwan Insight

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានថ្លែងទៅកាន់សមាជិកសភាមួយក្រុមរបស់សហរដ្ឋអាមេរិក ដែលកំពុងតែបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ថា «តៃវ៉ាន់ និង សហរដ្ឋអាមេរិក នឹងបន្តពង្រឹងនូវទំនាក់ទំនងយោធា ហើយទៅថ្ងៃអនាគត តៃវ៉ាន់ នឹងបង្កើននូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ និង មានភាពសកម្មបន្ថែមទៀត ជាមួយអាមេរិក និង ប្រទេសជាដៃគូផ្សេងៗទៀត ដើម្បីប្រឈមមុខនឹងបញ្ហាសកលជាច្រើនទៀត»។

ទោះជាយ៉ាងណា លោកស្រី ប្រធានាធិបតីតៃវ៉ាន់ មិនបានបញ្ជាក់លម្អិត អំពីខ្លឹមសារ នៃទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយនឹងសហរដ្ឋអាមេរិក ជុំវិញលោក មីឈែល ឆេស (Michael Chase) មន្រ្តីជាន់ខ្ពស់ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការចិន បានមកបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ ដោយពុំបានប្រកាសឱ្យដឹងជាផ្លូវការនោះឡើយ។Assessing U.S. Force Posture in a Taiwan Contingency | FSI

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និង បណ្ដាប្រទេសជាសម្ពន្ធមិត្តផ្សេងៗទៀត នៅតែពុំទាន់មានទំនាក់ទំនងការទូតជាផ្លូវការ ជាមួយតៃវ៉ាន់ នោះទេ។ ប៉ុន្ដែសហរដ្ឋអាមេរិក ក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធទំនើបៗដ៏សំខាន់បំផុត និង ជាខ្នងបង្អែកដ៏រឹងមាំរបស់តៃវ៉ាន់ ខណៈក្រុងប៉េកាំង នៅតែទាមទារឲ្យក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន ចំពេលក្រុងប៉េកាំង មិនបដិសេធប្រើប្រាស់កម្លាំងយោធា។ ប៉ុន្ដែតៃវ៉ាន់ បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ចិន។

ការផ្គត់ផ្គង់គ្រឿងសព្វាវុធទំនើបៗ មកឲ្យតៃវ៉ាន់ បាន និង កំពុងតែជំរុញឲ្យក្រុងប៉េកាំង ផ្ទុះការខឹងសម្បាយ៉ាងខ្លាំង រហូតធ្វើឲ្យទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និង ចិន ធ្លាក់ចុះជាលំដាប់ ចាប់តាំងពីលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ខណៈនៅជាប្រធានសភា បានមកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២។ លើសពីនេះទៅទៀត កាលពីចុងឆ្នាំ២០២២ សភាទាំង២របស់សហរដ្ឋអាមេរិក បានអនុម័តនូវកញ្ចប់ជំនួយយោធា ជួយដល់តៃវ៉ាន់ មានទំហំទឹកប្រាក់១០ពាន់លានដុល្លារ នៅក្នុងរយៈពេល៥ឆ្នាំ បន្ថែមពីលើការទិញគ្រឿងយុទ្ធោបករណ៍របស់ក្រុងតៃប៉ិ។ សកម្មភាពបែបនេះ ក៏ដោយសារតែក្រុមមន្រ្ដីជាន់ខ្ពស់ មន្ទីរបញ្ចកោណ បានប្រមើលមើល អំពីការបង្កើនសមត្ថភាពយោធារបស់ចិន អាចនឹងវាយលុក ទៅលើតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕China conducts military drills near Taiwan as Pelosi meets president Tsai

UNSC ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថ្កោលទោសកូរ៉េខាងជើង

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានអំពាវនាវទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថ្កោលទោសកូរ៉េខាងជើង ក្រោយពីបានបាញ់មីស៊ីលឥតឈប់ឈរ ប៉ុន្តែចិន និងរុស្ស៊ី បន្ទោសថា អាមេរិកទៅវិញទេ ជាអ្នកធ្វើឱ្យស្ថានការណ៍តានតឹង ដោយសារអាមេរិកធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំបន្ទាន់មួយនៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីថ្កោលទោសកូរ៉េខាងជើង ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បានស្នើក្នុងកិច្ចប្រជុំថា សូមឱ្យក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដើម្បីថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ព្រមទាំងដាស់តឿនថា ក្រុមប្រឹក្សាសន្តិសុខមិនអាចនៅស្ងៀម ហើយបរាជ័យលើការថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងទេ យ៉ាងហោចណាស់ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ គួរតែថ្កោលទោសកូរ៉េខាងជើង ដើម្បីឱ្យប្រទេសនេះស្តាប់តាមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ និងព្រមចរចា ។US calls for UN Security Council president's statement on North Korea  missiles

លោកស្រី Thomas-Greenfield បន្តថា អាមេរិកប្រកាសថ្កោលទោសការបាញ់កាំជ្រួចចំនួន២គ្រាប់របស់កូរ៉េខាងជើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រោយពីកូរ៉េខាងជើងទើបតែបានបាញ់កាំជ្រួចឆ្លងទ្វីប ICBM កាលពីថ្ងៃទី១៨ ខែកុម្ភៈ ហើយវាជាការល្មើសនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានហាមឃាត់កូរ៉េខាងជើងសាកល្បងអាវុធនានា ហើយការបាញ់កាំជ្រួចចំនួន២លើកនេះបានបង្កអសន្តិសុខ និងស្ថេរភាពក្នុងពិភពលោក ។

ទោះយ៉ាងណា ចិន និងរុស្ស៊ី ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបានបន្ទោសអាមេរិកថា ជាដើមហេតុធ្វើឱ្យស្ថានការណ៍តានតឹង ហើយអ្វីដែលត្រូវនាពេលនេះ គឺការចរចាគ្នារវាងកូរ៉េខាងជើង និងអាមេរិក, កាត់បន្ថយការធ្វើសមយុទ្ធ និងបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ។ ចិន និងរុស្ស៊ីបានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខឱ្យលុបចោលវិធានការដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយអំពាវនាវឱ្យអាមេរិកចរចាជាមួយកូរ៉េខាងជើង និងពិចារណាកាត់បន្ថយភាពតានតឹង និងគ្រោះថ្នាក់ដោយសារកងទ័ពប្រឈមមុខគ្នា ។UNSC fails to condemn North Korea as China, Russia oppose text

បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ ២ភាគ៣ នៃ១៥ប្រទេសសមាជិក រួមជាមួយកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា យើងនឹងមិននៅស្ងៀម ហើយមិនបណ្តោយឱ្យកូរ៉េខាងជើងនាំមុខបង្កើនសមត្ថភាពនុយក្លេអ៊ែរ បាញ់កាំជ្រួចខុសច្បាប់ និងគំរាមកំហែងសន្តិភាព និងស្ថេរភាពពិភពលោកឡើយ ៕A look at every North Korean missile test in 2017 - ABC News

ប្រភព ៖ TNN World

កោះក្របីតំបន់ទេសចរណ៍ដ៏ប្រណិត នៃសមុទ្ររាម

0

កោះ​តូច​មួយ​ ​ស្ថិត​នៅ​សមុទ្រ​រាម​ ​ ដែល​គេ​​ស្គាល់​ថា​ជា​កោះក្របី​ មានចម្ងាយ​ប្រហែល​ ៧ គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​​ខេត្ត​ព្រះ​សីហនុ​ដែល​មានផ្ទៃក្រឡា​ទំហំ​ប្រមាណ​ ​១២​ ​ហិក​តា​ ​បច្ចុប្បន្ន​ ​ត្រូវ​បាន​អភិវឌ្ឍ​ប្រែ​ក្លាយ​កោះ​នេះ ​ទៅ​ជា​រមណីយ​ដ្ឋាន​ដ៏ប្រណីត​មួយ និងលំដាប់ខ្ពស់ផងដែរ។

ភ្ញៀវទេសចរណ៍អាចធ្វើដំណើរតាមទូកចេញពីភាគខាងត្បូងនៃក្រុងព្រះសីហនុប្រមាណជា ២០ នាទីតែប៉ុណ្ណោះ នោះប្រិយមិត្តនឹងទៅដល់កោះដ៏ប្រណីតហ៊ុមព័ទ្ធជុំវិញទៅដោយផ្ទៃសាគរដ៏ធំល្វឹងល្វើយមួយនេះ។

មិនតែប៉ុណ្ណោះ នៅលើកោះធម្មជាតិមួយនេះ ក៏មានកន្លែងលេងកម្សាន្ត កន្លែងសម្រាកបែបឯកជន ងូតទឹកលេងកម្សាន្ត ធ្វើដំណើរលើស្ពានគយគន់ទេសភាពនៅជុំវិញកោះ រួមទាំងលក្ខណៈពិសេសជាច្រើនទៀត៕

ជប៉ុនងឿងឆ្ងល់រឿងចំនួនកោះកើនឡើងជាង៧.០០០

0

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានរាប់ចំនួនកោះជាថ្មីលើកដំបូងក្នុងរយៈពេល៣៥ឆ្នាំ និងប្រទះឃើញថា ចំនួនកោះបានកើនឡើងដល់ជាង៧.០០០កោះ ប៉ុន្តែការប្រទះឃើញពេលនេះ នឹងមិនប៉ះពាល់ដល់ទំហំផ្ទៃដីរបស់ជប៉ុនទេ ប៉ុន្តែបើសង្កេតមើលលើផ្នែកបរិស្ថាន និងធនធានវិញឃើញថា ជប៉ុនមានឱកាសអាចអភិវឌ្ឍន៍ពីចំនួនកោះកើនឡើង ។

ការិយាល័យព័ត៌មានភូមិសាស្ត្រជប៉ុន (Geospatial Information Authority) បានរាប់ចំនួនកោះរបស់ជប៉ុនឡើងវិញជាលើកដំបូង ចាប់តាំងពីការរាប់ចំនួនកោះកាលពីឆ្នាំ១៩៨៧ ឃើញថា បានប្រទះឃើញកោះមានចំនួនច្រើនជាងការរាប់លើកមុន គឺកើនជាង៧.០០០កោះ ។Japan discovers almost 7,000 islands it didn't know existed

ការិយាល័យព័ត៌មានភូមិសាស្ត្រជប៉ុនបានពិនិត្យមើលកោះផ្សេងៗនៅជុំវិញប្រទេសជប៉ុន ដែលមានផ្ទៃដីប្រមាណ៣៧ម៉ឺនគីឡូម៉ែត្រក្រឡា ហើយការរាប់ចំនួនកោះលើកចុងក្រោយដែលបានប្រើប្រាស់បច្ចេកវិទ្យាធ្វើផែនទីឌីជីថល និងយកទៅប្រៀបធៀបជាមួយទិន្នន័យចាស់ឃើញថា ជប៉ុនមានកោះរាងជារង្វង់មូលទំហំ១០០ម៉ែត្រឡើងទៅ គឺកើនឡើងចំនួន៧.២៧៣កោះ ។

ការប្រទះឃើញនេះនឹងផ្លាស់ប្តូរទំហំផ្ទៃដីរបស់ជប៉ុន ទាំងផ្ទៃដីគោក និងផ្ទៃសមុទ្រ ។ តាមការពិនិត្យចំនួនកោះកាលពីឆ្នាំ១៩៨០ ជប៉ុនមានកោះរាងជារង្វង់មូលទំហំលើសពី១០០ម៉ែត្រត្រឹមតែ៦.៨៥២កោះប៉ុណ្ណោះ ប៉ុន្តែតាមទិន្នន័យចុងក្រោយឃើញថា មានកោះរហូតដល់១៤.១២៥កោះ គឺច្រើនជាងមុនចំនួន៧.២៧៣កោះ ។Japan discovers 7,000 new unknown islands after fresh survey | Fox Newsតាមទិន្នន័យថ្មីនេះ ធ្វើឱ្យខេត្តខ្លះរបស់ជប៉ុនមានកោះជាច្រើន ដូចជា ខេត្តហុកកៃដូ ស្ថិតនៅភាគខាងជើងប្រទេស ចំនួនកោះបានកើនឡើង១.៤៧៣កោះ ខណៈខេត្តណាហ្គាសាគី ស្ថិតនៅភាគនិរតី ចំនួនកោះកើនឡើង១.៤៧៩កោះ ។ បើសង្កេតទៅលើធនធានធម្មជាតិ និងបរិស្ថាន គឺជាលទ្ធផលល្អ ព្រោះយ៉ាងហោចណាស់ ជប៉ុនមានឱកាសសិក្សា និងអភិវឌ្ឍន៍ធនធានធម្មជាតិទាំងនេះសម្រាប់ថ្ងៃអនាគត ៕Kujukushima (“Ninety-Nine Islands”) | KYUSHU x TOKYO (JAPAN)

ប្រភព ៖ tnn earth

ទិញមកមិនដល់១០០ដុល្លារផង! និមិត្តសញ្ញា “Smiley” អាចរកលុយបានវិញរាប់រយលានដុល្លារ

0

ដើមទង​នៃ​និមិត្ត​សញ្ញា “ញញឹម (Smiley)” ផ្ដើម​ចេញ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​ដែល​មាន​ឈ្មោះ​ថា State Mutual Life Assurance (បច្ចុប្បន្ន Hanover Insurance) នៅ​ក្នុង​ឆ្នាំ​១៩៦៣។

ក្រុមហ៊ុន​នេះ​បាន​ជួល​បុរស​ម្នាក់​ឈ្មោះ Harvey Ross Ball ឱ្យ​គូរ​និមិត្ត​សញ្ញា “Smiley” នេះ​ឡើង ដើម្បី​ជា​ការ​ជំរុញ​ក្រម​សីលធម៌​របស់​បុគ្គលិក​នៅ​ក្នុង​ម៉ោង​ការងារ។ កាល​នោះ​​​លោក Harvey បាន​ចំណាយ​ពេល​​នឹក​គិត​គូរ​​វា​ឡើង​ត្រឹម​តែ​​១០​នាទី​ប៉ុណ្ណោះ ហើយ​​ទទួល​កម្រៃ​បាន ៤៥​ដុល្លារ (លុយ​បច្ចុប្បន្ន​ប្រហែល ៣៧៥​ដុល្លារ)។Smiley Lamp Mr Maria

ដោយ​នឹក​ស្មាន​មិន​ដល់ និមិត្ត​សញ្ញា “Smiley” បាន​​ផ្ទុះ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ពាសពេញ​ពិភពលោក។ យ៉ាង​ណា​មិញ​ ម្ចាស់​ផ្លូវ​ការ​មិន​មែន​ជា​លោក Harvey ឬ​ក៏​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង State Mutual Life Assurance នោះ​ទេ ប៉ុន្តែ​គឺ​ជា​អ្នក​សារព័ត៌មាន​មួយ​រូប​មាន​សញ្ជាតិ​​បារាំង​ឈ្មោះ​ថា Franklin Loufrani ទៅ​វិញ ដែល​ជា​អ្នក​បាន​ចុះ​​កម្មសិទ្ធិបញ្ញា​​ជា​ពាណិជ្ជសញ្ញា​ផ្ទាល់​ខ្លួន។This Is the Strange (But True!) Origin of the Smiley Face | Reader's Digest

សព្វ​​ថ្ងៃ ក្រុមហ៊ុន Smiley កំពុង​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់គ្រង​របស់​កូន​លោក Loufrani ដែល​​មាន​ឈ្មោះ​ថា Nicolas។ ចំណូល​ក្រុមហ៊ុន Smiley ហក់​ដល់​ខ្ទង់​រយ​លាន​ដុល្លារ​ឯណោះ ដែល​បាន​មក​ពី​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​​ឲ្យ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ដូចជា Levi’s, Mars, Zara និង Fendi ជា​ដើម (ទិន្នន័យ​ឆ្នាំ​២០១៦ រក​បាន​ជាង ២១៨​លាន​ដុល្លារ)៕

ប្រភព៖ CNBC