ការបំពេញការងារ៤ថ្ងៃក្នុង១សប្តាហ៍មានប្រសិទ្ធភាពដូចដើម
ទេសអង់គ្លេស ៖ តាមការសាកល្បងរបស់ក្រុមហ៊ុនអង់គ្លេស ដោយឱ្យបុគ្គលិកធ្វើការចំនួន៤ថ្ងៃក្នុង១សប្តាហ៍សម្រាប់រយៈពេល៦ខែឃើញថា អត្រាផ្លាស់ប្តូររបស់បុគ្គលិក និងអវត្តមានការងារបានធ្លាក់ចុះ ខណៈលទ្ធផលការងារភាគច្រើនរបស់ពួកគេនៅតែមានប្រសិទ្ធភាពដូចដើម ។
ក្រុមហ៊ុនចំនួន៦១ នៅប្រទេសអង់គ្លេស ក្នុងនោះមាន ធនាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនទីផ្សារ បានឱ្យបុគ្គលិករបស់ពួកគេចំនួន២.៩០០នាក់រួមគ្នាសាកល្បងធ្វើការ៤ថ្ងៃ/១សប្តាហ៍ រយៈពេល៦ខែឃើញថា ការលាឈប់ពីការងារ និងបុគ្គលិកចូលថ្មីបានធ្លាក់ចុះ ធ្វើឱ្យក្រុមហ៊ុនចំនួន៥៦ ក្នុងចំណោមក្រុមហ៊ុនទាំងអស់៦១ បានឱ្យបុគ្គលិកធ្វើការត្រឹមតែ៤ថ្ងៃ/១សប្តាហ៍ ហើយមានក្រុមហ៊ុនចំនួន១៨ បានប្រកាសគោលនយោបាយការងារធ្វើតែ៤ថ្ងៃ/១សប្តាហ៍ជាផ្លូវការ ។
ក្រុមហ៊ុន Rivelyn Robotics ស្ថិតនៅក្រុង Sheffield ប្រទេសអង់គ្លេស ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននឹងប្រើប្រាស់គោលនយោបាយធ្វើការ៤ថ្ងៃ/១សប្តាហ៍ ។ ប្រធានផ្នែកផលិតផល លោក David Mason សង្ឃឹមថា ការធ្វើការក្នុងរយៈពេលខ្លីនឹងជួយក្នុងការជ្រើសរើសបុគ្គលិកនាថ្ងៃអនាគត ព្រោះក្រុមហ៊ុនលោកខុសពីក្រុមហ៊ុនផ្សេង ។ ចំណែកប្រធានផ្នែកបច្ចេកវិទ្យា David Alatorre បញ្ជាក់ថា យើងចង់ផ្តោតលើការផ្តល់សារសំខាន់ដំបូងជាមួយគុណភាពជីវិតបុគ្គលិកក្នុងក្រុមហ៊ុន ដើម្បីឱ្យប្រាកដចិត្តថា គ្រប់គ្នានឹងបានសម្រាក មានតុល្យភាពក្នុងការងារ និងការរស់នៅ ។
លទ្ធផលសាកល្បងនេះបានស្នើទៅកាន់សមាជិកសភា កាលពីថ្ងៃទី២១ ខែកុម្ភៈ ដើម្បីជំរុញឱ្យកម្លាំងពលកម្មទាំងអស់នៅប្រទេសអង់គ្លេស ធ្វើការចំនួន៣២ម៉ោង/១សប្តាហ៍ ហើយការឈប់សម្រាក៣ថ្ងៃ/១សប្តាហ៍ នៅតែទទួលបានប្រាក់ខែដូចដើម ។.jpg)
ក្រៅពីអង់គ្លេស ក្រុមហ៊ុនមួយចំនួនក៏បានសាកល្បងធ្វើការត្រឹមតែ៤ថ្ងៃ/១សប្តាហ៍ផងដែរ ដូចជា ក្រុមហ៊ុននៅអាមេរិក កាណាដា អូស្ត្រាលី ប្រេស៊ីល នូវែលសេឡង់ អ៊ីស្លង់ និងប្រទេសផ្សេងទៀត ហើយលទ្ធផលការសាកល្បងរបស់ប្រទេសអ៊ីស្លង់បញ្ជាក់ថា ភាពតានតឹងរបស់បុគ្គលិកធ្លាក់ចុះ ហើយការងារនៅតែមានប្រសិទ្ធភាពដូចដើម ឬល្អលើសដើម ។
អ្នកសាកល្បងឱ្យបុគ្គលិកធ្វើការចំនួន៤ថ្ងៃក្នុង១សប្តាហ៍ រួមមាន Autonomy ជាអង្គការឯករាជ្យសិក្សាពីអាកាសធាតុ និងអនាគតនៃការបំពេញការងារនៅអង់គ្លេស និងអង្គការមិនស្វែងរកប្រាក់ចំណេញ រួមជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge, Oxford និង Boston ។
ទោះយ៉ាងណា គំនិតនៃការបំពេញការងារតិចជាង៤០ម៉ោង/១សប្តាហ៍ បានជជែកវែកញែកគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែគំនិតនេះបានទទួលការគាំទ្រម្តងទៀត ក្រោយពីនិយោជក និងនិយោជិត ស្វែងរកវិធីល្អជាងក្នុងការធ្វើការជាថ្មី ។ ម្យ៉ាងទៀត ការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឱ្យការបំពេញការងារពីផ្ទះ និងធ្វើការរួមគ្នាត្រូវបានគេទទួលស្គាល់ ។ បច្ចុប្បន្ន បណ្តានិយោជក និងអ្នកចេញច្បាប់ការងារកំពុងពិនិត្យថា រយៈពេលធ្វើការក្នុង១សប្តាហ៍ដែលតិចជាងមុន តើអាចជួយអភិវឌ្ឍន៍គុណភាពជីវិត និងភក្តីភាពរបស់បុគ្គលិកចំពោះក្រុមហ៊ុនឬអត់ ៕
ប្រភព ៖ TNN World
សាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបម្រែបម្រួលបរិយាកាសពិភពលោក
សាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបម្រែបម្រួលបរិយាកាសពិភពលោក ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមស្រលាញ់បរិស្ថាន និងធម្មជាតិ។ កម្មវិធីនេះបានធ្វើឡើងនៅសាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2023 ដែលទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនសាមសុង គឺបង្ហាញឲ្យឃើញពីការចូលរួមចំណែក និងលើកស្ទួយបរិស្ថានធម្មជាតិតាមរយៈយុទ្ធនាការ និងយុទ្ធសាស្ត្រស្ដីពីសង្វាក់ផលិតកម្មនៃការផលិតរបស់ខ្លួន ដោយប្រើប្រាស់នូវវត្ថុធាតុដើមជាអតិបរមាក្នុងវដ្ដផលិតផល។
ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) នេះ ក្រុមហ៊ុន សាមសុង ទូទាំងពិភពលោកក៏បានបង្កើតនូវយុទ្ធនាការមួយទៀតឈ្មោះថា “NET SERO” គឺធ្វើយ៉ាងណាក្នុងឆ្នាំ 2030 រាល់គ្រប់ផលិតផលអេឡិកត្រូនិក រាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀតត្រូវតែសម្រេចឲ្យបាន។ ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុន សាមសុង បានដាក់ចេញនូវវិធានការចំនួន 3 ធំៗ គឺ៖ (1) រាល់គ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់សាមសុងមិនមានការវេចខ្ចប់ជាប្លាស្ទិក (Zero Plastic in packaging), (2) ប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញដើម្បីជៀសវាងការបំពុលបរិស្ថានក្នុងសមុទ្រ (Ocean-bound Plastics Recycled Materials), (3) មិនបំពុលគុណភាពដី (Zero Waste Landfill) ផងដែរ។
សម្រាប់ទូរស័ព្ទដៃវិញក្រុមហ៊ុនក៏បានបង្កើតនូវយុទ្ធនាការមួយហៅថា “Galaxy For the Planet’’ ហើយយុទ្ធនាការនេះត្រូវសម្រេចឲ្យបាននាឆ្នាំ 2025។ ក្នុងយុទ្ធនាការនេះ ទូរស័ព្ទសាមសុងបានដាក់ចេញនូវវិធានការចំនួន 4 គឺ៖ (1) គ្រប់ផលិតផលត្រូវប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ, (2) ប្លាស្ទិកត្រូវបានកែច្នៃឡើងវិញសម្រាប់ការវេចខ្ចប់, (3) មិនប្រើប្រាស់ថ្ម / ថាមពលពេលផលិតផលកំពុង Standby ដើម្បីកុំឲ្យខូចថ្ម, (4) គ្មានការបំពុលគុណភាពដី។
លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “យើងបានប្ដេជ្ញាចិត្តថានឹងចូលរួមចំណែកអភិរក្ស និងបន្តចេរភាពបរិស្ថាន តាមរយៈផលិតផលដែលមានគុណភាពខ្ពស់ទាំងឡាយរបស់យើង។ ហើយក្នុងឆ្នាំ 2030 យើងនឹងពង្រីកវិសាលភាពនៃប្រព័ន្ធប្រមូលសំរាមអេឡិចត្រូនិចពី 50 ទៅ 180 ប្រទេស នៅក្នុងពិភពលោក ដើម្បីដំណើរឆ្ពោះទៅរកអនាគតចេរភាពបរិស្ថាន ដោយការលុបបំបាត់ការប្រើប្រាស់ឧស្ម័នកាបូន និងប្រើប្រាស់ថាមពលកកើតឡើងវិញនៅលើទីផ្សារអន្តរជាតិទូទាំងពិភពលោក និងកាត់បន្ថយការប្រើប្រាស់ថាមពលជាអតិបរមាលើផលិតផល 7 ប្រភេទដូចជា៖ ទូរស័ព្ទដៃ ទូរទស្សន៍ និង ទូរទឹកកក។ល។ ជាពិសេសការផលិតនៅលើស្មាតហ្វូន Samsung Galaxy S23 Series ដែលត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ 80% នូវ PET ដើម្បីយកទៅប្រើប្រាស់នៅក្នុង Deco Film សម្រាប់កញ្ចក់ផ្នែកខាងក្រោយ និងកែច្នៃ 22% លើកញ្ចក់អេក្រង់ខាងមុខ និងគម្របខាងក្រោយនៃស្មាតហ្វូន Galaxy S23 Series ផងដែរ។ រួមទាំងកែច្នៃ 20% លើប្លាស្ទិកដែលបានប្រើប្រាស់សម្រាប់ប៊េតុងចុចកម្រិតសំឡេង និងប៊េតុងចាក់សោ។ល។ ហើយក្នុងឆ្នាំ 2025 យើងនឹងដកសារធាតុប្លាស្ទិកចេញពីក្នុងប្រអប់ 100% និងប្រើប្រាស់វត្ថុធាតុដើមឡើងវិញនូវគ្រប់ផលិតផលទាំងអស់របស់សាមសុង។”
ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថានក៏បានមានប្រសាសន៍ថា “យើងពិតជាកោតសរសើ និងមានមោទនភាពចំពោះក្រុមហ៊ុន សាមសុង សម្រាប់ក្ដីព្រួយបារម្ភ និងគិតគូរដល់ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការជួយថែរក្សា និងការពារបរិស្ថានពីបញ្ហាបាស្ទិក និងជួយកាត់បន្ថយសំរាមអេឡិចត្រូនិក ពិសេសការពង្រឹង និងអនុវត្តកិច្ចការងារដើម្បីកាត់បន្ថយឧស្ម័នកាបូននៅគ្រប់ដំណាក់កាល។”
បន្ថែមពីនេះផងដែរ គ្រប់សកម្មភាព និងយុទ្ធនាការទាំងអស់របស់ក្រុមហ៊ុន សាមសុង នៅទូទាំងពិភពលោក គឺផ្នែកមួយដ៏សំខាន់ក្នុងការគាំទ្រយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030 នាពេលខាងមុខនេះ។

កោះហាន កំណប់ទ្រព្យរបស់អ្នកខេត្តស្ទឹងត្រែង
នៅខេត្តស្ទឹងត្រែង ក៏មានរមនីយដ្ឋានទេសចរណ៍ដ៏ស្រស់បំព្រង តែមិនសូវមានអ្នកស្គាល់ ច្រើនម្នាក់ដែរ។ ក្រៅពីទឹកធ្លាក់សុភមិត្រ (ឬល្បាក់ខោន) អ្នកដែលចង់ទៅកម្សាន្តនៅ ខេត្តស្ទឹងត្រែងក៏មិនត្រូវរំលង “កោះហាន” ដែរ។
កោះហាន ស្ថិតនៅក្នុងឃុំកោះស្នែង យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍ និងជិះទូកបន្តឆ្ពោះទៅកោះស្នែង។
សហគមន៍អេកូទេសចរណ៍សម្រស់កោះហានមានចំនួន៤ភូមិគឺ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និងភូមិជាំធំ។ នាខែនេះ តំបន់ទេសភាពនេះពិតជាស្រស់ស្អាត ជាមួយឆ្នេរខ្សាច់សក្បុស ជិះកែយ៉ាក់ ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយឬសឈើដ៏ទាក់ទាញនៅកណ្តាលទន្លេមេគង្គ ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយសហគមន៍កាន់តែពិសេសយើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ
កោះនេះមានលក្ខណះពិសេសត្រង់ថា វាមានទឹករាក់នៅជាមួយនឹង ដើមឈើដ៏ធំៗ ដុះចាក់ស្រេះគ្នា ហាក់ដូចជាព្យាយាមការពារអ្នកទេសចរណ៍ឱ្យត្រជាក់ចិត្ត មិនឱ្យត្រូវពន្លឺថ្ងៃនោះឡើយ ដែលវាល្អបំផុតសម្រាប់ខែប្រាំងនាពេលចូលឆ្នាំថ្មីនេះ។
អ្នកដែលទៅកម្សាន្តនោះទីនោះអាចលេងទឹកនិងជិះទូកមើលទេសភាពដើមឈើដុះប្រលែងនឹង ទឹកឡើងថ្លាមើលឃើញដល់បាត។ សម្រាប់ទូក អ្នកអាចជួលទូកអ្នកភូមិដោយមានគេអុំឱ្យក៏ បាន ឬក៏ជួលទូកកាយ៉ាក់អុំដោយខ្លួនឯងក៏បាន៕
រូបភាព៖ solo landscapes
សង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យអាលឺ្លម៉ង់ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច
ប្រទេសអាល្លឺម៉ង់ ៖ លោក Marcel Frattscher ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាល្លឺម៉ង់បានបង្ហាញថា អាល្លឺម៉ង់ទទួលរងការខាតបង់ផ្នែកសេដ្ឋកិច្ចចំនួន១០ម៉ឺនលានយូរ៉ូនៅឆ្នាំ២០២២ កន្លងមក ដោយសារបញ្ហាជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ។ ចំណែកតម្លៃថាមពលនៅអាល្លឺម៉ង់កាលពីឆ្នាំ២០២២ កើនឡើង៣៤,៧% បើធៀបនឹងឆ្នាំ២០២១ រីឯតម្លៃប្រេងបានកើនឡើង៨៧% និងតម្លៃឧស្ម័នកើនឡើង៦៤,៨% ។
លោក Marcel បន្តថា ប្រតិបត្តិការកងទ័ពនៅប្រទេសអ៊ុយក្រែន និងតម្លៃថាមពលកើនឡើង បានធ្វើឱ្យសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ខាតបង់ចំនួន១០ម៉ឺនលានយូរ៉ូ ឬស្មើ២,៥% របស់ផលិតកម្មក្នុងវិស័យសេដ្ឋកិច្ចនៅឆ្នាំ២០២២ ។
ទោះយ៉ាងណា តាំងពីកើតជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនមក ប្រទេសជាច្រើននៅអឺរ៉ុបបានដើរតាមគន្លងរបស់អាមេរិក ដោយដាក់ទណ្ឌកម្មលើរុស្ស៊ីជាច្រើនលើក ប៉ុន្តែវិធានការនេះបានជះត្រឡប់មកកាន់ប្រទេសអឺរ៉ុបវិញ រហូតដល់កើតវិបត្តិថាមពលយ៉ាងខ្លាំង ។
លោក Marcel បន្ថែមថា សេដ្ឋកិច្ចអាល្លឺម៉ង់បានរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជម្លោះនៅអ៊ុយក្រែន បើប្រៀបធៀបនឹងប្រទេសអឺរ៉ុបដូចគ្នា ខណៈអាល្លឺម៉ង់ពឹងផ្អែកថាមពលពីរុស្ស៊ីច្រើនជាងប្រទេសផ្សេងទៀត ។
អ្នកជំនាញជាន់ខ្ពស់ប៉ាន់ស្មានថា អាល្លឺម៉ង់នៅតែប្រឈមនឹងការខាតបង់សេដ្ឋកិច្ចជាបន្តបន្ទាប់ជាច្រើនឆ្នាំទៅមុខទៀត បើវិបត្តិថាមពលមិនទាន់បញ្ចប់ ៕
ប្រភព ៖ TNN World
រោងចក្រផលិតស្បែកជើងវៀតណាមត្រៀមកាត់បន្ថយបុគ្គលិក
ប្រទេសវៀតណាម ៖ មានសេចក្តីរាយការណ៍ពីភ្នាក់ងារនានាថា រោងចក្រផលិតស្បែកជើងកីឡាធំបំផុតមួយនៅប្រទេសវៀតណាម ដែលបានផលិតទំនិញឱ្យម៉ាកល្បីៗដូចជា Nike និង Adidas នឹងត្រៀមកាត់បន្ថយបុគ្គលិករបស់ខ្លួនជាច្រើនពាន់នាក់នៅចុងខែកុម្ភៈនេះ បន្ទាប់ពីចំនួនការបញ្ជាទិញធ្លាក់ចុះខ្លាំង ។
សារព័ត៌មាន AFP បានទទួលឯកសារបញ្ជាក់ពីភ្នាក់ងារការងាររបស់ក្រុងហូជីមិញថា ក្រុមហ៊ុនវៀតណាម Baoyuan ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Baochen Group របស់តៃវ៉ាន់ ប្រកាសថា នឹងបញ្ឈប់បុគ្គលិកចំនួន៣.០០០នាក់ ហើយនឹងមិនបន្តកិច្ចសន្យាការងារជាមួយបុគ្គលិកចំនួន៣.០០០នាក់ទៀត ដោយសារនៅឆ្នាំ២០២៣នេះ មានការបញ្ជាទិញទំនិញតិចតួចពេក ។ គួរបញ្ជាក់ថា រោងចក្រ Baoyuan នៅក្រុងហូជីមិញ មានបុគ្គលិកប្រមាណ៥ម៉ឺននាក់ ។.jpg)
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារិមធំបំផុតរបស់ពិភពលោក ហើយវៀតណាមបានរងផលប៉ះពាល់ខ្លាំងពីការចាយវាយធ្លាក់ចុះរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយសារតែការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃនៅអឺរ៉ុប និងអាមេរិក ។
សហជីពកម្មករវៀតណាមរាយការណ៍ថា នៅត្រីមាសទី៤ ឆ្នាំ២០២២ ការបញ្ជាទិញទំនិញពីអាមេរិកបានធ្លាក់ចុះពី៣០% ទៅ៤០% ហើយការបញ្ជាទិញពីតំបន់អឺរ៉ុបបានធ្លាក់ចុះរហូតដល់៦០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ៕
ប្រភព ៖ AECconnect
ទឹករ៉ែធម្មជាតិ Elan pH8.2 ចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជាតិខ្មែរក្នុងវិស័យសុខាភិបាល
(ភ្នំពេញ)៖ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បានឧបត្ថម ទឹករ៉ែធម្មជាតិElan pH8.2 តាមរយៈ Mr. Kevin Woolmer, ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៊ីលែន pH8.2 ជូនដល់មន្ទីរពេទ្យនានា រួមមានមន្ទីរពេទ្យ អង្គឌួង មន្ទីរពេទ្យ ព្រះកុសុមៈ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) ដែលក្នុងមន្ទីរពេទ្យមួយនីមួយៗ ចំនួន២០០កេស ដើម្បីបង្កើននូវវប្បធម៌ចែករំលែក និងលើកកម្ពស់សុខុមាលភាពប្រជាជាតិខ្មែរតាមរយៈវិស័យសុខាភិបាលនៅក្នុងប្រទេស
– កាលពីថ្ងៃ ១៤ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិElan pH8.2 ជូនដល់មន្ទីរពេទ្យ អង្គឌួងចំនួន២០០កេស តាមរយៈ លោក នង ម៉ានិត នាយករង មន្ទីរពេទ្យព្រះអង្គឌួង
– កាលពីថ្ងៃ ១៧ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិElan pH8.2 ជូនដល់មន្ទីរពេទ្យ ព្រះកុសុមៈ ចំនួន២០០កេស តាមរយៈ សាស្ត្រាចារ្យជំនួយ ខាត់ឌុន តារាផល ប្រធានការិយាល័យរដ្ឋបាល
– កាលពីថ្ងៃ ២០ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិElan pH8.2 ជូនដល់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) ចំនួន២០០កេស តាមរយៈ លោក ង៉ែត ទិត្យា នាយករង មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
អ៊ីលែន គឺជាទឹករ៉ែធម្មជាតិដែលមានកម្រិត pH8.2 មានប្រភព និងទីតាំងផលិតនៅជើងភ្នំគូលែន ខេត្តសៀមរាប។ ទឹកភ្លៀងដែលធ្លាក់ចុះពីលើភ្នំគូលែនបានហូរច្រោះចូលទៅក្នុងដីតាមរយៈស្នាមប្រេះនៃថ្ម រួមជាមួយស្រទាប់ថ្មខុសៗគ្នា ខ្សាច់ និងដីល្បាប់បង្កើតបានជាល្អាង និងតម្រងចម្រោះទឹកធម្មជាតិដ៏អស្ចារ្យនៅក្រោមភ្នំគូលែនដែលជាប្រភពទឺករ៉ែអ៊ីលែន ដ៏វិសុទ្ធរួមជាមួយ pH រហូតដល់ 8.2 ខ្ពស់ជាងគេនៅកម្ពុជា ។ ទឹករ៉ែធម្មជាតិ Elan pH8.2 គឺជាប្រភពទឹកដែលផ្ទុកនូវសារធាតុចិញ្ចឹមសេរីរាង្គល្អៗ ដែលសារធាតុទាំងអស់នោះបង្កើតឡើងដោយធម្មជាតិ និងគ្មានការកែច្ឆៃ។ កំរិត pH 8.2 នឹងជួយឱ្យរាងកាយរបស់អ្នកមានជាតិអាល់កាឡាំង ផ្ដល់នូវសុខភាពល្អ និងរាងកាយមាំមួន។ ទឹករ៉ែធម្មជាតិដែលមាន pH ឬអាល់កាឡាំង (Alkaline) កម្រិតខ្ពស់បែបនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែងចំពោះសុខភាព ក៏ដូចជាជួយថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ ជួយបន្សាបជាតិអាស៊ីតដែលលើសនៅក្នុងរាងកាយ ក្រពះ និងពោះវៀនបានយ៉ាងមានប្រសិទ្ធភាព។
សូមជម្រាបថាក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិត ទឹករ៉ែធម្មជាតិ Elan pH8.2 ដែលមានគុណភាពល្អបំផុត រួមជាមួយការយកចិត្តទុកដាក់ ប្រកបទៅដោយអនាម័យ អាចទុកចិត្ត និងអាចជឿជាក់បាន។
លោកអ្នកអាចរកជាវទឹករ៉ែធម្មជាតិ Elan pH 8.2 គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ព័ណ៍មានបន្ថែម ឬទំនាក់ទំនងមកលេខ
017 32 32 59 / 010 55 95 09
Facebook (https://www.facebook.com/ElanMineralWaterPh8.2)
Telegram (https://t.me/ElanMineralwater)
មេដឹកនាំតៃវ៉ាន់ពិភាក្សាជាមួយអាមេរិកពីការផ្លាស់ប្តូរកងទ័ព
តៃវ៉ាន់ ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជជែកពិភាក្សាជាមួយសមាជិកសភាតំណាងរាស្ត្រអាមេរិក ដែលបានធ្វើដំណើរមកកាន់ក្រុងតៃប៉ិ ដោយលោកស្រីបញ្ជាក់ថា តៃវ៉ាន់នឹងជំរុញការផ្លាស់ប្តូរផ្នែកកងទ័ពជាមួយអាមេរិក ដើម្បីគ្រប់គ្រងការពង្រីកអំណាចផ្តាច់ការ ។
លោកស្រី Tsai Ing-wen បានថ្លែងក្នុងកិច្ចពិភាក្សាជាមួយគណៈប្រតិភូអាមេរិកនៅការិយាល័យប្រធានាធិបតីនៅក្រុងតៃប៉ិថា តៃវ៉ាន់ និងអាមេរិកនៅតែបន្តជំរុញការផ្លាស់ប្តូរកងទ័ព ហើយតៃវ៉ាន់នឹងបង្កើនការសហការជាមួយអាមេរិក និងប្រទេសសម្ព័ន្ធមិត្តប្រជាធិបតេយ្យផ្សេងទៀត ដើម្បីប្រឈមមុខនឹងស្ថានការណ៍ពិភពលោក ទាំងការពង្រីកអំណាចផ្តាច់ការ និងការបម្រែបម្រួលអាកាសធាតុ ។
ទោះយ៉ាងណា មេដឹកនាំតៃវ៉ាន់មិនបានថ្លែងលម្អិតទេថា ការផ្លាស់ប្តូរកងទ័ពនោះពាក់ព័ន្ធនឹងផ្នែកអ្វីខ្លះ ដោយលោកស្រីគ្រាន់តែថ្លែងថា បច្ចុប្បន្ននេះ ដល់ពេលវេលាស្វែងរកឱកាសក្នុងកិច្ចសហការគ្នាបន្ថែមទៀតរវាងតៃវ៉ាន់ និងអាមេរិក ហើយការសហការគ្នានេះនឹងអាចរក្សាតម្លៃប្រជាធិបតេយ្យ និងសេរីភាពបន្ត ។
ការធ្វើដំណើរមកកាន់តៃវ៉ាន់លើកនេះរបស់សមាជិកសភាអាមេរិក គឺមានរយៈពេល៥ថ្ងៃ បន្ទាប់ពីមានការរាយការណ៍ថា មន្ត្រីក្រសួងការពារជាតិអាមេរិកបានធ្វើដំណើរមកកាន់តៃវ៉ាន់ជាសម្ងាត់ ហើយមិនជាញឹកញាប់ទេ ខណៈមានស្ថានការណ៍តានតឹងខ្លាំងរវាងអាមេរិក និងចិន រឿងការបាញ់ទម្លាក់បាឡុងស៊ើបការណ៍របស់ចិន ៕
ប្រភព ៖ TNNWorld
តែរបស់ថៃជាប់លេខ៧ ជាភេសជ្ជៈល្អបំផុតលើពិភពលោក
្រទេសថៃ ៖ TasteAtlas ជាគេហទំព័រអាហារល្បីឈ្មោះមួយបានបង្ហាញចំណាត់ថ្នាក់ភេសជ្ជៈចំនួន១០ប្រភេទជាភេសជ្ជៈល្អបំផុតលើពិភពលោក ដែលគ្មានជាតិអាល់កុល ហើយក្នុងនោះ តែរបស់ថៃ ឬឆាយ៉េន បានជាប់ចំណាត់ថ្នាក់លេខ៧ ។ «ឆាយ៉េន» ជាតែដែលផ្សំឡើងពីរូបមន្តបុរាណ ហើយបានជាប់ចំណាត់ថ្នាក់នេះ ដោយសារតែវាទទួលបានការនិយមចូលចិត្តពីពលរដ្ឋថៃ ក៏ដូចជាជនបរទេស ។
ភេសជ្ជៈចំនួន១០ ដែលបានជាប់ចំណាត់ថ្នាក់រួមមាន ៖
១-Hong Kong-Style Milk Tea មកពីហុងកុង
២-Aguas Frescas មកពីប្រទេសម៉ិកស៊ិក
៣-Chai masala មកពីប្រទេសឥណ្ឌា
៤-Maghrebi Mint Tea មកពីប្រទេស Maghreb
៥-Horchata (Mexico) មកពីប្រទេសម៉ិកស៊ិក
៦-Salep មកពីប្រទេសតួកគី
៧-តែទឹកកកថៃ មកពីប្រទេសថៃ
៨-El submarino មកពីប្រទេសអាហ្សង់ទីន
៩-Ristretto មកពីប្រទេសអ៊ីតាលី
១០-Darjeeling មកពីប្រទេសឥណ្ឌា:max_bytes(150000):strip_icc()/real-thai-iced-tea-recipe-765458-hero-01-31f363ed2a9443fb8337657f52f704ba.jpg)
សម្រាប់ពលរដ្ឋថៃដែលនិយមផឹកតែថៃនិយាយថា វាជាភេសជ្ជៈមានភាពទាក់ទាញ ក្លិនឈ្ងុយ មិនថាពណ៌ស្រស់ស្អាតទាក់ភ្នែក មើលទៅគួរឱ្យចង់ផឹកប៉ុណ្ណោះទេ លើសពីនេះ វាមានរសជាតិឆ្ងាញ់នៅពេលឆុងជាមួយទឹកដោះគោ ទើបធ្វើឱ្យតែរបស់ថៃបានជាប់ចំណាត់ថ្នាក់លេខ៧ លើពិភពលោក ៕
ប្រភព ៖ topnews
ថៃ អញ្ជើញ BLACKPINK មកសម្តែង២ថ្ងៃជាប់គ្នា ដើម្បីជួយវិស័យទេសចរណ៍ឱ្យងើបឡើងវិញ
ក្រុមតារាចម្រៀងស្រីល្បីជាងគេលើលោក BLACKPINK បានប្រកាសពីកម្មវិធីបន្ថែមចំនួនពីរដែលនឹងធ្វើឡើងនៅទីក្រុងបាងកក ដែលជាផ្នែកមួយនៃកម្មវិធី Born Pink World Tour Asia។
ក្រុមតារា K-pop ស្រី បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ថា ខ្លួន នឹង ធ្វើការប្រគុំតន្រ្តីនៅទីក្រុងបាងកកនៅថ្ងៃទី ២៧ និង ២៨ ខែឧសភា នៅកីឡដ្ឋាន Rajamangala។:max_bytes(150000):strip_icc():focal(764x229:766x231)/Blackpink-2023-members-01-9d67ffe25a474456b4be77adedb057b0.jpg)
BLACKPINK ក៏បានបញ្ជាក់ផងដែរថា សំបុត្រសម្រាប់អ្នកគាំទ្រ BLINK Weverse នឹងដាក់លក់នៅថ្ងៃទី៤ ខែមីនា ដោយសំបុត្រដាក់ឱ្យអ្នកគាំទ្រទូទៅនឹងដាក់លក់ជាសាធារណៈនៅថ្ងៃទី៥ខែមីនា។ អ្នកគាំទ្រអាចចុះឈ្មោះជាសមាជិក BLINK Weverse ចាប់ពីពេលនេះរហូតដល់ថ្ងៃទី 24 ខែកុម្ភៈ។
គួរបញ្ជាក់ផងដែរថា មុនពេលការប្រគុំតន្ត្រីនានៅទីក្រុងបាងកកនៅចុងខែឧសភានោះ BLACKPINK ក៏នឹងសម្តែងនៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ និងហ្វីលីពីនពេញមួយខែមីនា មុនពេលទៅប្រទេសសិង្ហបុរី និងម៉ាកាវក្នុងខែឧសភា៕
ប្រភព៖ NME












