ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ទណ្ឌកម្មជាថ្មីលើប្រទេសមីយ៉ាន់ម៉ា ដោយបង្កកទ្រព្យសម្បត្តិ និងហាមអ្នកពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាចំនួន១៦រូបធ្វើដំណើរមកកាន់ប្រទេសសមាជិកនៅអឺរ៉ុប ក្រោយពីហេតុការណ៍រដ្ឋប្រហារដោយកងទ័ពមីយ៉ាន់ម៉ាអស់រយៈពេលជាង២ឆ្នាំ ។

ក្នុងបញ្ជីឈ្មោះបុគ្គលទាំង១៦រូបរបស់ EU រួមមាន ម៉ី ម៉ាយិនអូ រដ្ឋមន្ត្រីក្រសួងថាមពលមីយ៉ាន់ម៉ា, លោកឧត្តមសេនីយ៍ ម៉ុង អេ ប្រមុខកងកម្លាំងប្រដាប់អាវុធកងទ័ពមីយ៉ាន់ម៉ា រួមទាំង ម៉ូ អុង មេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងបណ្តាប្រធានអង្គភាពនានាដែលស្វែងរកអាវុធផ្តល់ឱ្យកងទ័ពមីយ៉ាន់ម៉ា ក៏ត្រូវបានហាមឃាត់ និងបង្កកទ្រព្យសម្បត្តិផងដែរ ។EU slaps sanctions on 9 more top Myanmar officials - ABC News

ក្រៅពីនេះ លោក កូកូ ម៉ុង មេបញ្ជាការកងទ័ពនៅរដ្ឋកាឈីន និងអ្នកពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងក្លាក្នុងហេតុការណ៍វាយប្រហារផ្លូវអាកាស ការសម្លាប់រង្គាល ការប្រើអំពើហិង្សា និងការគប់ភ្លើងទៅលើក្រុមប្រឆាំងនៅរដ្ឋកាឈីន រួមទាំង មយ ម៉ាយិន ធ្លាប់កាន់តំណែងជាចៅក្រមនៃតុលាការយោធាមីយ៉ាន់ម៉ា ហើយពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិតបណ្តាសកម្មជនប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២២ ក៏មានឈ្មោះក្នុងបញ្ជីរបស់ EU ដែរ ។

EU បញ្ជាក់ថា បុគ្គល និងភ្នាក់ងារទាំងនេះបានពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ ការប្រើប្រាស់ហិង្សា និងការរំលោភសិទ្ធិមនុស្សលើពលរដ្ឋមីយ៉ាន់ម៉ាយ៉ាងធ្ងន់ធ្ងរ គួរតែត្រូវដាក់ទោស ។ ក្រៅពីនេះ EU ក៏បានថ្កោលទោសការបៀតបៀនផ្លូវភេទ ការធ្វើទុក្ខបុកម្នេញលើបុគ្គលិកក្នុងសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងជនស៊ីវិលមីយ៉ាន់ម៉ា រហូតដល់ការវាយប្រហារផ្លូវអាកាសលើសាលារៀន និងមន្ទីរពេទ្យ ។ អំពើទាំងអស់នេះត្រូវបានចាត់ទុកថា មិនអាចទទួលយកបានទេ ហើយវាកើតឡើងកាន់តែញឹកញាប់ ចាប់តាំងពីកងទ័ពមីយ៉ាន់ម៉ាសម្រេចចិត្តធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោតកាលពីដើមឆ្នាំ២០២១ ។US, EU add more sanctions as Myanmar violence deepens | Military News | Al  Jazeera

ជាមួយគ្នានេះ EU ក៏បានអំពាវនាវឱ្យភាគីទាំងអស់បង្កើនវិធានការការពារជាអន្តរជាតិ ដោយបញ្ឈប់ការទិញ-លក់អាវុធជាមួយកងទ័ពមីយ៉ាន់ម៉ា ដើម្បីកាត់ផ្តាច់ទំនាក់ទំនង និងកាត់បន្ថយការនាំចូលអាវុធទាំងនេះមកសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ ។

Anna Roberts នាយកក្រុម Burma Campaign UK បង្ហាញថា ការដាក់ទណ្ឌកម្មជាថ្មីរបស់ EU មកលើមីយ៉ាន់ម៉ា ចាត់ទុកថាចំក្រុមគោលដៅ ដើម្បីកាត់បន្ថយការវាយប្រហារផ្លូវអាកាស និងការស្វែងរកអាវុធរបស់កងទ័ពមីយ៉ាន់ម៉ា ប៉ុន្តែការដាក់ទណ្ឌកម្មនេះយឺតយ៉ាវពេក ខណៈមានមនុស្សជាច្រើនបានស្លាប់ ហើយរយៈពេល២ឆ្នាំកន្លងមក បុគ្គល និងភ្នាក់ងារជាច្រើនមិនទាន់បានទទួលទោសដោយសារការប្រព្រឹត្តកំហុសរបស់ពួកគេទេ ៕EU Imposes New Sanctions on Myanmar

ប្រភព ៖ thestandard