នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងរំលាយសភាក្នុងខែមីនា មុននឹងដំណើរការបោះឆ្នោតឈានចូលមកដល់នៅកថ្ងៃទី៧ ខែឧសភា ខាងមុខនេះ។
ការំលាយសភានេះ មិនត្រូវបានលោក ប្រាយុទ្ធ ធ្វើការបកស្រាយលលម្អិតនោះទេ ក៏ប៉ុន្តែបើតាមសារព័ត៌មានថៃមួយបានចេញផ្សាយថា៖ “ការធ្វើបែបនេះ ក៏ព្រោះលោកចង់រុះរើសមាជិកសភាចេញទាំងអស់ ប្រសិនបើលោកជាប់ឆ្នោតបន្តទៅអាណត្តិក្រោយ”។
ក្រោយកាន់អំណាចជាផ្លូវការអស់រយៈពេលមួយអណត្តិ(៤ឆ្នាំ) លោក ប្រាយុទ្ធ នឹងត្រូវប្រឈមមុខជាមួយកូនស្រីលោកថាក់ សុីន សុីណាវ៉ាត់ត្រា អ្នកនាង ផាងតុងតាន សុីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ដែលត្រូវបានគេព្យាករណ៍ថា ជាបេក្ខភាពមានភាគរយខ្ពស់ នឹងក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់។
សូមរំលឹកផងដែរថា មុនពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ដ៏ចម្រូងចម្រាស លោកប្រាយុទ្ធ ចាន់អូចា បានធ្វើរដ្ឋប្រហារម្តងរួចមកហើយនៅក្នុងឆ្នាំ ២០១៤ ដែលទទួលបានគាំទ្រពីកងទ័ព បានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត៕
ប្រភព៖ AP










