Home Blog Page 1846

មុននឹងជាតួកគី ប្រទេសនេះធ្លាប់មានអណាចក្រមួយកាន់កាប់តំបន់មជ្ឈិមបូព៌ា អឺរ៉ុប​ខាងកើត និង​អាហ្វ្រិក

0

កាលពីចន្លោះឆ្នាំ១២៩៩ ដល់១៩២២ ប្រទេសតួកគីធ្លាប់ជាចក្រភពដ៏អស្ចារ្យមួយ ដែលបានលេចធ្លោអស់រយៈពេល៦៣២។

គ្រានោះតួកគី មានចក្រភពមួយឈ្មោះថា ចក្រភព​អូតូម៉ង់ (Ottoman) ដែលបានបង្កើតឡើងដោយមេដឹកនាំ​កុលសម្ព័ន្ធ​តួកគីឈ្មោះថា អស់ ស្មិន (Osman 1) នៅលើទឹកដី អែន ណា តូ លា(Anatolia) ក្នុងឆ្នាំ​១២៩៩។Mighty sovereigns of Ottoman throne: Sultan Osman I | Daily Sabah

ក្រោយមកនៅក្នុងឆ្នាំ​១៤៥៣ ស្តេច មើស មេតទី២(Mehmed II) នៃចក្រភព​អូតូម៉ង់ បាន​វាយ​ដណ្តើម​កាន់កាប់​ក្រុង​កុងស្តង់ទីណូប ដែល​ជារាជធានី​របស់​ចក្រភព បី ហ្សាន ទីន(Byzantine) ហើយបានប្តូរឈ្មោះមកជាទីក្រុង​អ៊ីស្តានប៊ុល និង​ក្លាយជា​រាជធានីថ្មី​របស់​ចក្រភព​អូតូម៉ង់។Turchia-friendly Italy: Establishment of Young Turks' new state | Daily Sabah

មិនយូរប៉ុន្មានចក្រភព​អូតូម៉ង់  ក៏បាន​ប្រមូល​យកប្រទេស​ស៊ីរី អារ៉ាប់ ប៉ាឡេស្ទីន និង​អេហ្ស៊ីប មកស្ថិត​ក្រោមការ​គ្រប់គ្រងថែមទៀត ដែលធ្វើឱ្យវិសាលភាពនៃចក្រភពមួយនេះកាន់តែខ្លាំងក្លាឡើង។

ពេលនោះ ទឹកដី​ចក្រភព​អូតូម៉ង់​បានរីកធំ​បំផុត​ដែលមាន​ផ្ទៃដី​សរុប​ជាង ២,២៧លាន​គីឡូម៉ែត្រ​ការ៉េ​ លាតសន្ធឹង​លើ​មជ្ឈិមបូព៌ា អឺរ៉ុប​ខាងកើត និង​អាហ្វ្រិក​ខាងជើង។How Much Do You Know About the Ottoman Empire? | HowStuffWorks

តែក្រោយមកដល់ឆ្នាំ១៦០០មក ចក្រភពអូតូម៉ង់ បានអន់ថយសេដ្ឋកិច្ចជាខ្លាំង ក្រោយបដិវត្តន៍​ឧស្សហកម្ម​នៅអង់គ្លេស។ បន្ទាប់មកឆ្នាំ១៨៣០ ដល់ ១៨៧៨ ក្រិច រូម៉ានី ស៊ែប និងប៊ុលហ្គារី បាន​ផ្តាច់ខ្លួន​ចេញពី​ចក្រភព​អូតូម៉ង់ ដោយប្រកាស​ឯករាជ្យ​រៀងៗ​ខ្លួន។

មិនយូរប៉ុន្មានសង្គ្រាមលោកលើកទី១ បានកើតឡើងនៅឆ្នាំ​១៩១៤ កងទ័ពអូតូម៉ង់ បានចូល​រួមសម្ព័ន្ធមិត្ត​ជាមួយអាល្លឺម៉ង់ និង​អូទ្រីស-ហុងគ្រី ប៉ុន្តែសម្ព័ន្ធទាំង​នេះ បាន​ចាញ់សង្គ្រាម នៅខែ​តុលា ឆ្នាំ​១៩១៨ ដែលធ្វើឱ្យពួកគេបាត់បង់អំណាច និងទឹកដីស្ទើរតែទាំងស្រុង។

ស្ថានការកាន់តែយ៉ាប់យឺនទៅ ចក្រភព​អូតូម៉ង់ ក៏ត្រូវ​បាន​បញ្ចប់អាយុកាល​ត្រឹមឆ្នាំ ១៩២២។ តួកគី ដែល​ជាអ្នកស្នងតំណែង បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៣៕Egypt - The Ottomans (1517–1798) | Britannica

ប្រភព៖ History

ត្រូវដឹង! ហេតុអ្វីបានជាបង្អួចយន្តហោះមានប្រហោងរន្ធតូចៗ?

0

ប្រសិនបើអ្នកធ្លាប់ធ្វើដំណើរតាមយន្តហោះ និងបានអង្គុយនៅកៅអីជិតបង្អួច នោះអ្នកប្រហែលជាបានកត់សម្គាល់ឃើញរន្ធតូចមួយនៅខាងក្រោមបង្អួច។ 

យោងតាម​​រដ្ឋបាល​សហព័ន្ធ​អាកាសចរណ៍​អាមេរិក (FAA) បានឱ្យដឹងថា រន្ធនេះ មិនបានបង្កជាភាពគ្រោះថ្នាក់អ្វីនោះទេ តែវាជារន្ធផ្តល់សុវត្ថិភាពមួយដល់អ្នកដំណើរទៅវិញទេ។Why Airplane Windows Have Tiny Holes

កាលណាដែលយន្តហោះ ឡើងទោដល់ទីខ្ពស់ សម្ពាធ​ខ្យល់​​​នឹង​កាន់​តែ​ធ្លាក់​ចុះ​ទៅ​តាម​ហ្នឹង​។  បរិយាកាស​នៅ​ក្នុង​កាប៊ីន​យន្តហោះ​​​នៅ​អាច​រក្សា​សម្ពាធ​ខ្យល់​​ក្នុង​កម្រិត​សុវត្ថិភាព​បាន។ នេះ​​បាន​ន័យ​ថា សម្ពាធ​ខ្យល់​នៅ​ខាង​ក្រៅ​យន្តហោះ​​ធ្លាក់​ចុះ​ខ្លាំង​ជាង​សម្ពាធ​ខ្យល់​ដែល​មាន​នៅ​ក្នុង​កាប៊ីន។How High Do Planes Fly, and What Can Happen at Different Altitudes?

ជាទូទៅបង្អួច​យន្តហោះ​នីមួយៗ​មាន​ចំនួន​កញ្ចក់​​៣​ស្រទាប់៖

  • ទី១ ស្រទាប់​កញ្ចក់​ខាង​ក្រៅ​ប្រើ​សម្រាប់​ទប់​​​ទល់​ជាមួយ​ភាព​ខុស​គ្នា​​នៃ​សម្ពាធ​ខ្យល់
  • ទី២ ស្រទាប់​កញ្ចក់​កណ្ដាល មាន​ចោះ​ជា​ប្រហោង​តូច​មួយ ដែល​គេ​ហៅ​ថា “Bleed Hole” វា​​ប្រើ​សម្រាប់​គ្រប់គ្រង​ចរន្ត​​សម្ពាធ​ខ្យល់​ឱ្យ​មាន​តុល្យភាព​ ក៏​ដូចជា​រក្សា​កម្ដៅ មិនឱ្យ​ចុះ​អ័ព្ទ​នៅ​កញ្ចក់​បង្អួច
  • ទី៣ ​ស្រទាប់​កញ្ចក់​​ខាង​ក្នុង​ ត្រូវបាន​គេ​ប្រើ​សម្រាប់​ការពារ​​ស្រទាប់​​ខាង​ក្រៅ និង​ស្រទាប់​កណ្ដាល​ពី​ការ​ទទួល​រង​​នូវ​ការ​ខូចខាត​ណា​មួយ ដែល​បង្ក​ឡើង​ដោយ​អ្នក​ធ្វើ​ដំណើរ៕Did You Know: Airplane Windows Have Tiny Holes? – MIT Flying Club

ប្រភព៖ business insider

ការដឹកទំនិញតាមរថភ្លើងចំណេញពេល និងកាត់បន្ថយថ្លៃដឹកជញ្ជូន

0

ក្រុមហ៊ុនរថភ្លើងប្រទេសចិន សាខាគុនមីង បានបញ្ជាក់ថា រថភ្លើងដឹកទំនិញរវាងប្រទេសចិន-ឡាវ-ថៃ នឹងធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រើរយៈពេល៥៥ម៉ោង ។ ការដឹកទំនិញឆ្លងកាត់ប្រទេសចិន-ឡាវ-ថៃ នឹងចំណេញពេលវេលា១ថ្ងៃ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវរថភ្លើងធម្មតា និងតាមផ្លូវថ្នល់ ហើយអាចកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបាន២០% ។

ជាក់ស្តែង កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្រុមហ៊ុនបានបើកដំណើរការរថភ្លើងរវាងប្រទេសចិន-ឡាវ-ថៃ ដោយដឹកបន្លែក្លាស្សេចំនួន២៨០តោន ចេញពីស្ថានីយគុនមីង ខេត្តយូណាន ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTV5Ia5QsGtZfEpia32G8g-m74-wd66PIA4PyQe0pwygiKReBeI7RGSlva2bjdzjOcFWFJGaqg-aHgno91s3tIfJLNtwSOqwDa_-EUBs4tLHCF1E5M797lbGGY6byX_AM2FIgiJzo-LTKEu4WPNp3RuccInPK1XxxEBsx6mwDzXcQnr_t6-K7tsOT0/s800/photo_2023-02-10_08-01-45%20(2).jpg

នាយករងចាត់ការទូទៅរបស់ក្រុមហ៊ុនបង្ហាញថា ភ្នាក់ងារធ្វើការលើរថភ្លើងបានកែលម្អការដឹកជញ្ជូនទំនិញក្លាស្សេ រួមទាំងសម្របសម្រួលជាមួយអាជ្ញាធរគយ ដើម្បីឱ្យការដឹកជញ្ជូនទំនិញងាយស្រួល និងរហ័ស ។

គេចាត់ទុកថា រថភ្លើងដឹកទំនិញឆ្លងកាត់ប្រទេស គឺជាផ្លូវដឹកជញ្ជូនមានប្រសិទ្ធភាពថ្មីមួយទៀតសម្រាប់ទំនិញក្លាស្សេ និងជំរុញកិច្ចសហការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងក្រុមប្រទេសអាស៊ានផងដែរ ។

គួរបញ្ជាក់ថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនតាមរយៈរថភ្លើងចិន-ឡាវ បានគ្របដណ្តប់ការដឹកជញ្ជូនទំនិញមកកាន់ប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា និងប្រទេសផ្សេងៗក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១ Belt and Road Initiative (BRI) ។ បច្ចុប្បន្ន មានការដឹកទំនិញជាង១.២០០ប្រភេទ ស្មើ២,៥លានតោន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixrWEWwHYClxZQ4AX4vnaxcS1CU4L_IYCHQAblx-owkfRMymYYzOOYTjYHr8bWdZBMmUa9PlSAEKXF4SDqXMQ1G6wooYzFVsbU-ylcH5pQVUtTeXeN98faNRW2cAFn0iNiL6CvjIxCOsnOkAGHBF2_X0c1chx0Pi0oOt54S9XO6WmY1ymYE6InpH8h/s696/photo_2023-02-10_08-01-45.jpg

ប្រភព ៖ newpapertoday

កូវីដនៅថៃបានធូរស្រាល ខណៈមានអ្នកស្លាប់ត្រឹម២នាក់ក្នុង១ថ្ងៃ

0

ប្រទេសថៃ ៖ លោកវេជ្ជបណ្ឌិត អូផាកាន កាវីនផុង មកពីក្រសួងសុខាភិបាលថ្លែងថា ស្ថានការណ៍ជំងឺកូវីដ-១៩ ក្នុងប្រទេសថៃបច្ចុប្បន្ននេះបានប្រសើរឡើងជាលំដាប់ ខណៈមានអ្នកឆ្លងកូវីដតិច ។ កាលពីសប្តាហ៍មុន អ្នកស្លាប់ដោយសារកូវីដបានថយចុះជាមធ្យមត្រឹម២នាក់ប៉ុណ្ណោះ/១ថ្ងៃ ហើយភាគច្រើនមិនបានចាក់វ៉ាក់សាំង ។ ដូច្នេះ លោកបានសំណូមពរទៅកាន់ពលរដ្ឋថៃអាយុច្រើន និងក្រុមប្រឈមមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ។

ចំណែកការទិញវ៉ាក់សាំងកូវីដ គណៈរដ្ឋមន្ត្រីឱ្យដឹងថា នៅតែបញ្ជាទិញវ៉ាក់សាំងយីហោដើម ប៉ុន្តែបើមានវ៉ាក់សាំងថ្មី និងបានធ្វើកិច្ចសន្យារួចនោះ គឺអាចបញ្ជាទិញបាន ។ គណៈរដ្ឋមន្ត្រីបញ្ជាក់ថា វ៉ាក់សាំងថ្មីមិនល្អជាងវ៉ាក់សាំងចាស់ប៉ុន្មានទេ ហើយបច្ចុប្បន្ន ប្រទេសថៃមានវ៉ាក់សាំងគ្រប់គ្រាន់ ហើយវ៉ាក់សាំងកំពុងប្រើប្រាស់នេះ មានប្រសិទ្ធភាពអាចកាត់បន្ថយជំងឺធ្ងន់ធ្ងរបាន ។Thailand registers record 985 new COVID-19 cases

លោក សុផុន អៀមសិរិថាវន អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺផ្សេងៗ បានបញ្ជាក់ពីការគ្រប់គ្រងវ៉ាក់សាំងកូវីដថា បច្ចុប្បន្ន ប្រទេសថៃបានចាក់វ៉ាក់សាំងរួចហើយជាង១៤៦លានម្ជុល ហើយពលរដ្ឋថៃ៧៧% ចាក់វ៉ាក់សាំងបាន២ម្ជុល ។ តាមការស្ទង់មតិឃើញថា អ្នកមានអាយុច្រើនដែលបានចាក់វ៉ាក់សាំងកូវីដ គឺអាចកាត់បន្ថយអត្រាការស្លាប់ដល់៤១ដង ។

ក្រៅពីនេះ វិទ្យាស្ថានវ៉ាក់សាំងក៏បានស្រាវជ្រាវការចាក់វ៉ាក់សាំងផ្លាស់យីហោ (ម្ជុលទី១ ចាក់យីហោ A និងទី២ ចាក់ B) ក្នុងខេត្តឈៀងម៉ៃឃើញថា មានប្រសិទ្ធភាពការពារជំងឺកូវីដ កាត់បន្ថយការឆ្លង កាត់បន្ថយអាការៈធ្ងន់ធ្ងរ និងកាត់បន្ថយអត្រាស្លាប់ ។ តាមការសិក្សា ការចាក់វ៉ាក់សាំងផ្លាស់យីហោទៅកាន់ពលរដ្ឋក្នុងឆ្នាំ២០២១ ឬអំឡុងពេលជំងឺកូវីដប្រភេទ Delta រាតត្បាតឃើញថា ការចាក់២ម្ជុលអាចការពារការឆ្លងរោគ៦៣% ហើយការចាក់៣ម្ជុលអាចការពារការឆ្លងរោគ៩៥% ។Thailand Starts Human Trials of Homegrown COVID-19 Vaccines

ចំណែកការរាតត្បាតនៃជំងឺកូវីដប្រភេទអូមីក្រុងនៅឆ្នាំ២០២២ ឃើញថា ការចាក់វ៉ាក់សាំង២ម្ជុលមិនអាចការពារការឆ្លងកូវីដបានទេ ហើយការចាក់៣ម្ជុលអាចការពារការឆ្លងកូវីដដល់៨០% ចំណែកការចាក់៤ម្ជុលអាចការពារបាន៨៩% ដោយអាចកាត់បន្ថយអត្រាស្លាប់ និងឈឺធ្ងន់ធ្ងរបាន១០០%៕

ប្រភព ៖ TNNHealth

បើចង់ក្លាយជាប្រពន្ធឆ្លាតដាច់ខាតកុំសួរនូវសំណួរទាំង៤នេះ

0

ជីវិតប្តី ប្រពន្ធមិនអាចរលូនដូចក្នុងរឿងនិទានឬភាគកូរ៉េដែលគេតែងនោះឡើយ។ ជូនកាលក៏ត្រូវជួបរឿងរកាំរកូសដែរ។ ដូច្នេះបើអ្នកជាប្រពន្ធឆ្លាត គួរលៃលកកុំសួរឬពិភាក្សា ជាមួយស្វាមីនូវរឿងរ៉ាវ ៤យ៉ាងខាងក្រោមនេះអី។

១.រឿងស្នេហាអតីត
ប្ដីរបស់អ្នកប្រហែលចង់ដឹងថាតើមុនពេលជួបគាត់ តើអ្នក មានសង្សារប៉ុន្មាននាក់មកហើយ។ ប្រធានបទនេះអ្នកមិនគួរជជែកជាមួយស្វាមីនោះទេ ព្រោះបើអ្នក ប្រាប់គាត់នូវរឿងរ៉ាវស្នេហាចាស់មាន តែធ្វើឲ្យប្ដីមាន អារម្មណ៍មិនល្អបើទោះជា ពេលនេះអ្នកបានរៀបការជាមួយគាត់រួចក៏ដោយ។How to make a husband and wife business partnership work – European CEO២.ឪពុកម្ដាយក្មេក
បើចង់ចៀសឲ្យផុតពីរកាំរកូសគ្រួសារអ្នកជាប្រពន្ធគួរឆ្លាតកុំនិយាយដើមម្ដាយឪពុកក្មេកឲ្យសោះ។ បើអ្នកមិន ពេញចិត្តឪពុកម្ដាយក្មេកទេអ្នកក៏មិនត្រូវនិយាយប្រាប់ប្តីថាអ្នកគ្រាន់តែធ្វើពុតជាស្រលាញ់ ប៉ាម៉ាក់ក្មេកប៉ុណ្ណោះតាមពិតអ្នកពិបាកចុះសម្រុងនឹងពួកគាត់ណាស់។បើអ្នកនិយាយបែបនេះមិនយូរមិនឆាប់អាពាហ៍ពិពាហ៍អ្នកនឹងងាយប្រេះស្រាំមិនខាន។
៣.តើបងនៅស្រលាញ់អូនដែរទេ?
សំនួរនេះសម្រាប់ប្តីរបស់អ្នកប្រាកដជារឿងគួរឲ្យងឿងឆ្ងល់បន្តិចហើយ។ គាត់នឹងប្លែកអារម្មណ៍ហើយគិតសង្ស័យលើអ្នកថាតើហេតុអ្វីអ្នកនៅគិតបែបនេះទៀត? តើអ្វីដែលគាត់ផ្ដល់ឲ្យអ្នកមិនទាន់ហៅថាស្រលាញ់ទេឬ?

បើសិនជាអ្នកភ័យព្រួយដល់ថ្នាក់នេះខ្លាចថ្ងៃណាមួយស្វាមីបោះបង់ចោល ពេលអ្នកមិនស្អាតចាស់ធាត់ក្បាលទំពែក ឬប្រែប្រួលផ្សេងៗ បញ្ជាក់ថាអ្នកបង្ហាញឲ្យប្តីឃើញពីចំណុចខ្សោយរបស់អ្នកហើយ។ ជំនួសឲ្យសំណួរនេះ
បើអ្នកចង់បង្កើនទំនុកចិត្តសម្រាប់ខ្លួនឯង គឺព្យាយាមបង្កើតភាពស្រស់ស្អាតសម្រាប់ខ្លួនឯង
ទើបប្តីរបស់អ្នកនៅស្រលាញ់អ្នកជារៀងរហូត។130 Relatable & Funny Husband Wife Jokes That You Will Surely Enjoy៤. យករឿងប្តីប្រពន្ធគេមកនិយាយប្រៀបធៀបឲ្យប្តីស្តាប់
គ្មានមនុស្សប្រុសណាចូលចិត្តស្តាប់ប្រពន្ធខ្លួនឯងនិយាយរឿងរ៉ាវប្តីប្រពន្ធគេហើយយកមកប្រៀបធៀបនឹងប្តី ប្រពន្ធខ្លួនឯងនោះទេ។ ឧទាហរណ៍ឃើញប្តីដែលរស់នៅទល់មុខផ្ទះរបស់អ្នកទើបតែទិញខ្សែក ពេជ្រ ឲ្យ ប្រពន្ធ របស់គេឬ អ្នកប្រាប់ប្តីរបស់អ្នកថាឃើញប្តីរបស់មិត្តភក្កិទើបតែទិញឡានថ្មីឲ្យប្រពន្ធជាដើម។ រឿងរ៉ាវនេះបើប្តី របស់អ្នកកំពុងពិបាករឿងរកលុយស្រាប់ផងគាត់នឹងមានអារម្មណ៍មិនស្រណុកចិត្តឡើយព្រោះបង្ហាញពីការប្រៀបធៀបសមត្ថភាពរកលុយកាក់ជាមួយបុរសផ្សេង។ ម្ល៉ោះហើយទោះអ្នកទំនេរខ្លាំងយ៉ាងណាក៏ដោយក៏គួរយកប្រធានបទផ្សេងមកនិយាយដែរ៕

ហ្វីលីពីននិងជប៉ុន ពង្រឹងកម្លាំងយោធា ព្រោះខ្លាចចិនឈ្លានពានតៃវ៉ាន់

0

រាជធានីតូក្យូ៖ ភាពតានតឹងកាន់តែខ្លាំង នៅសមុទ្រចិន និង ការព្រួយបារម្ភកំពុងតែកើនឡើង ជុំវិញការលុកលុយរបស់ចិន ទៅលើកោះតៃវ៉ាន់ ក៏កំពុងតែជំរុញឲ្យជប៉ុន និង ហ្វីលីពិន បង្កើននូវទំនាក់ទំនងយោធា កាន់តែស៊ីជម្រៅ ខណៈប្រទេសអាស៊ានមួយនេះ កំពុងតែមានជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ជាមួយនឹងក្រុងប៉េកាំង។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ថា លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marco) ប្រធានាធិបតីហ្វីលីពីន កាលពីព្រឹក ថ្ងៃពុធ បានធ្វើដំណើរទៅកាន់រាជធានីតូក្យូ ដើម្បីជួបជាមួយនឹងនាយករដ្ឋមន្រ្ដីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida)។ មេដឹកនាំទាំង២ កំពុងតែស្វែងរកនូវទំនាក់ទំនង ឲ្យកាន់តែស៊ីជម្រៅ ដោយរាប់បញ្ចូលទាំងកិច្ចព្រមព្រៀងការពារជាតិ ដែលជាការឆ្លើយតប ទៅនឹងសម្ពាធយោធារបស់ចិន កំពុងតែកើនឡើង នៅក្នុងតំបន់។Bongbong Marcos flies to US for UN General Assembly | Inquirer News

ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតី ម៉ាកូស បានកើតឡើង នៅសប្ដាហ៍នេះ ក្រោយពេលក្រុងម៉ានីល បានប្រកាស អំពីកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាត ដល់កងទ័ពសហរដ្ឋអាមេរិក មានសិទ្ធិចូលទៅប្រើប្រាស់មូលដ្ឋានយោធា ចំនួន៤ផ្សេងទៀត នៅក្នុងប្រទេសអាស៊ានមួយនេះ។ ទន្ទឹមគ្នានេះដែរ ជប៉ុន និង ហ្វីលីពិន ក៏បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការចរចា ស្ដីអំពីកតិកាសញ្ញាការពារជាតិសំខាន់ៗ។

កិច្ចព្រមព្រៀង RAA ជាកតិកាសញ្ញាការពារជាតិ និង សន្ដិសុខទ្វេភាគី ហើយវានឹងអនុញ្ញាតដល់ប្រទេសទាំងនេះ ដាក់ពង្រាយកងទ័ព នៅលើទឹកដីរបស់ពួកគេទៅវិទៅមក សម្រាប់ការហ្វឹកហ្វឺន និង ប្រតិបត្ដិការផ្សេងៗទៀត។ ជប៉ុន ដែលធ្លាប់ឈ្លានពាន និង កាន់កាប់ប្រទេសហ្វីលីពិន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានចុះកតិកាសញ្ញា ពាក់ព័ន្ធស្រដៀងគ្នានេះ ជាមួយនឹងចក្រភពអង់គ្លេស និង អូស្ដ្រាលី កាលពីពេលថ្មីៗនេះ។

លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marco) ប្រធានាធិបតីហ្វីលីពិន និង លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្ដីជប៉ុន មិនត្រូវគេរំពឹង ថា នឹងបានសម្រេច លើកិច្ចចរចា ស្ដីពីកិច្ចព្រមព្រៀង RAA ភ្លាមៗ នាពេលនេះឡើយ។ ប៉ុន្ដែមេដឹកនាំទាំង២ ទំនងជានឹងព្រមព្រៀងគ្នា ចំពោះវិធានការនានា ដោយមានគោលបំណងបង្កើនល្បឿន លើការដាក់ពង្រាយយោធា សម្រាប់ជំនួយមនុស្សធម៌ និង កិច្ចការដោះស្រាយគ្រោះមហន្ដរាយ។

លោក រ៉ែណាតូ ដេកាស្រ្ដូ (Renato DeCastro) សាស្រ្តាចារ្យកិត្តិយស នៅក្នុងនាយកដ្ឋានសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យដេឡាសាឡេ (De La Salle) ស្ថិតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពិន បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកប្រធានាធិបតី ម៉ាកូស និង លោកនាយករដ្ឋមន្រ្ដីជប៉ុន កំពុងតែទទួលយកវិធីសាស្រ្តបន្ថែម ឆ្ពោះទៅរកកិច្ចព្រមព្រៀង RAA ប្រហែលជា ដើម្បីបញ្ចៀសនូវការបង្កហេតុ ពីក្រុងប៉េកាំង។ មេដឹកនាំទាំង២ ដឹងយ៉ាងច្បាស់ ថា ពួកគេបានប៉ះពាល់ ដល់ចំណុចដ៏រសើប នៅក្នុងប្រទេសចិន ដោយការបង្កើតលទ្ធភាពឡោមព័ទ្ធប្រទេសអាស៊ី នៅជុំវិញចិន។Fumio Kishida confirmed as Japan's new Prime Minister | CNN

ដោយឡែក សម្រាប់ទស្សនៈរបស់ក្រុងប៉េកាំង វិញ តែងតែចាត់ទុក ថា សកម្មភាពបែបនេះ ជាការចាប់ផ្ដើម បង្កើតអង្គការណាតូ នៅអាស៊ី។ ដូចអ្វីដែលអ្នកបានដឹងរួចមកហើយ បណ្ដាប្រទេសអាស៊ី កំពុងតែបង្កើនកម្លាំង និង ធ្វើឲ្យកាន់តែប្រសើរឡើងនូវភាពជាដៃគូសន្ដិសុខរបស់ពួកគេ។

នៅមុនពេលធ្វើដំណើរចាកចេញ ពីប្រទេសហ្វីលីពិន កាលពីថ្ងៃពុធ លោកប្រធានាធិបតី ម៉ាកូស បានហៅដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសជប៉ុន ជាយន្ដការដ៏មានសំខាន់មួយ ដើម្បីពង្រឹងនូវភាពជាដៃគូ ជាមួយនឹងបណ្ដាប្រទេសធំៗ នៅក្នុងតំបន់ ចំពេលបរិយាកាសរបស់ពិភពលោក កំពុងតែប្រកួតប្រជែង។

លោកប្រធានាធិបតី ម៉ាកូស បានបញ្ជាក់ ថា «គាត់កំពុងតែស្វែងកិច្ចសហការយ៉ាងសកម្មជាមួយនឹងក្រុងតូក្យូ នៅក្នុងវិស័យជាច្រើន ដោយរាប់បញ្ចូល ទាំងកសិកម្ម ថាមពលកកើតថ្មី បដិវត្ដន៍ប្រព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ វិស័យការពារជាតិ និង សន្ដិសុខ។ គាត់ និង លោកនាយករដ្ឋមន្រ្ដី គីស៊ីដា រំពឹង ថា នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ចំនួន៧ គ្របដណ្ដប់ទៅលើវិស័យទាំងនោះ នៅក្នុងដំណើរទស្សនកិច្ចរបស់គាត់»។

ដោយព្រួយបារម្ភ អំពីការបង្កើននូវការអះអាងរបស់ក្រុងប៉េកាំង ជុំវិញដែនអធិបតេយ្យភាព ទៅលើកោះតៃវ៉ាន់ និង មូលដ្ឋានកងទ័ពជាច្រើនរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះ ជាមួយនឹងបណ្ដាប្រទេសជាច្រើន នៅតំបន់អាស៊ាននោះ ក្រុងម៉ានីល បាន និង កំពុងតែជួសជុលនូវទំនាក់ទំនង ជាមួយក្រុងវ៉ាស៊ីនតោន ដែលបានប្រេះស្រាំ កាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។ ដោយសារតែការនៅជិត ជាមួយតៃវ៉ាន់ និង ដែនទឹកជុំវិញរបស់ខ្លួននោះ កិច្ចសហប្រតិបត្តិការរបស់ហ្វីលីពិន នឹងជាគន្លឹះមួយ នៅក្នុងព្រឹត្តិការណ៍ជម្លោះជាមួយចិន។Top Conflicts to Watch in 2020: An Armed Confrontation in the South China  Sea | Council on Foreign Relations

ការព្រួយបារម្ភ ជុំវិញការគំរាមកំហែង ពីប្រទេសចិន បានជំរុញឲ្យជប៉ុន បង្កើនថវិកា លើវិស័យការពារជាតិ រហូតដល់ ៣២៣,៤ពាន់លានដុល្លារ ដោយកើនឡើងទ្វេដង ដែលស្មើនឹង២ភាគរយ នៃផលិតក្នុងស្រុកសរុប (GDP)របស់ជប៉ុន តាមស្ដង់ដាររបស់អង្គការណាតូ។

បើតាមក្រុងម៉ានីល បានឲ្យដឹង ថា ជប៉ុន ជាប្រភពការទូតដ៏ធំបំផុត សម្រាប់ជំនួយអភិវឌ្ឍន៍ និង ជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២របស់ហ្វីលីពិន។ ជប៉ុន ក៏ជាប្រទេសតែមួយគត់ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយហ្វីលីពិន។

លោកនាយករដ្ឋមន្រ្ដី គីស៊ីដា ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ អំពីកិច្ចព្រមព្រៀងប្រាក់កម្ចីជាច្រើន និង ការពង្រីកគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ហ្វីលីពិន រួមទាំងការដោះដូរប្រាក់ចំនួន៣ពាន់លានដុល្លារ សម្រាប់ការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងផ្លូវដែកដ៏សំខាន់ថែមទៀតផង៕

ឱកាសក្លាយខ្លួនជាកីឡាករជម្រើសជាតិ តំណាងអោយប្រទេសកម្ពុជា ចូលរួមសុីហ្គេមលើវិញ្ញា E-Sports បានមកដល់ហើយ

0

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សហការជាមួយក្រុមហ៊ុន TY Media សូមប្រកាសអំពីការចុះឈ្មោះចូលរួមប្រកួតជម្រុះជើងឯកថ្នាក់ជាតិកីឡាអេឡិចត្រូនិក Road to 32nd SEA GAME 2023 លើវិញ្ញាសាចំនួន ៣ រួមមាន៖

1. Mobile Legend: Bang Bang (Male & Female)
2. Valorant (Team)
3. League of Legends: Wild Rift (Team)

កាលបរិច្ឆេទចុះឈ្មោះចាប់ពីថ្ងៃទី៨ ខែកុម្ភៈ នេះ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២យប់។
ដោយឡែកលើវិញ្ញាសា AK2 Online នៅចាប់ផ្តើមប្រកួតជម្រុះចាប់ពីថ្ងៃទី១០-១២ ខែកុម្ភៈ នៅ D-Roar Cybercafe។

កីឡាករទាំងអស់តម្រូវអោយអានបទបញ្ជាចូលរួមប្រកួតវិញ្ញាសានីមួយៗអោយបានច្បាស់លាស់មុននឹងចូលរួមប្រកួត៕

ក្រុមហ៊ុន Zoom ប្រកាសកាត់បន្ថយបុគ្គលិក១.៣០០នាក់

0

កាលពីអំឡុងពេលជំងឺកូវីត-១៩ រាតត្បាតកន្លងមក មនុស្សជាច្រើនធ្លាប់បានប្រើប្រាស់កម្មវិធី Zoom ធ្វើជាវេទិកាប្រជុំតាមអនឡាញ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងការទំនាក់ទំនងជាមួយមិត្តភក្តិ មិត្តរួមការងារ និងក្រុមគ្រួសារ ពីព្រោះមនុស្សភាគច្រើនត្រូវបំពេញការងារពីផ្ទះទៅ (Work From Home) រួមទាំងការរស់នៅក្នុងផ្ទះដាច់ដោយឡែកពីគេ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ ។3 Things To Know About Working At Zoom - Work It Daily

ប៉ុន្តែនៅពេលស្ថានការណ៍ឆ្លងរាលដាលនៃជំងឺកូវីដបានធូរស្រាល ធ្វើឱ្យក្រុមហ៊ុន Zoom ទទួលរងផលប៉ះពាល់ ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមក ក្រុមហ៊ុនបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន១.៣០០នាក់ ឬស្មើ១៥% នៃចំនួនបុគ្គលិកទាំងអស់ ។

លោក Eric Yuan នាយកប្រតិបត្តិក្រុមហ៊ុន Zoom បានថ្លែងថា ៖ «យើងធ្វើការដោយមិនចេះនឿយហត់ និងអភិវឌ្ឍន៍កម្មវិធី Zoom ជាបន្តបន្ទាប់ដើម្បីងាយស្រួលប្រើប្រាស់ ប៉ុន្តែយើងក៏ធ្វើខុសឆ្គងដូចគ្នា… ដោយមិនបានចំណាយពេលច្រើន ហើយវិភាគក្រុមការងាររបស់យើងឱ្យបានហ្មត់ចត់ និងវាយតម្លៃថា តើយើងកំពុងរីកចម្រើនប្រកបដោយនិរន្តរភាពឬអត់» ។How Zoom Employees use Zoom

លោក Eric Yuan បន្តថា បុគ្គលិកដែលនឹងបញ្ឈប់ពីការងារ ពួកគេនឹងទទួលបានប្រាក់ខែខ្ពស់បំផុតក្នុងរយៈពេល១៦សប្តាហ៍ និងការធានារ៉ាប់រងសុខភាពផងដែរ ។ លើសពីនេះ លោកដាក់ផែនការថា នឹងកាត់បន្ថយប្រាក់ខែរបស់លោក ហើយមិនទទួលប្រាក់ Bonus ក្នុងឆ្នាំ២០២៣ ទេ ៕

ប្រភព ៖ PPTVHD36

ថៃ ត្រៀមផ្សព្វផ្សាយពិធីបុណ្យចំនួន១៦ទៅលើឆាកអន្តរជាតិ

0

លោកស្រី Yupha Taweewattanakitborvon លេខាធិការអចិន្ត្រៃយ៍របស់ក្រសួង បាននិយាយកាលពីថ្ងៃពុធថា “ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ប្រពៃណីវប្បធម៌របស់ប្រទេស និងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍ ក្រសួងវប្បធម៌បានជ្រើសរើសពិធីបុណ្យថៃចំនួន១៦ដើម្បីផ្សព្វផ្សាយជាអន្តរជាតិនៅដើមឆ្នាំនេះ”។Thai Media Fund Launches 'TMF Awards' 13 finalists will receive the royal  trophies from Her Royal Highness Princess Maha Chakri Sirindhorn |  ThaiPR.NET

លោកស្រីបានសង្កត់ធ្ងន់ថា៖ “​ការិយាល័យ​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​របស់​ក្រសួង​នឹង​បែងចែក​ថវិកា​ដល់​ការិយាល័យ​វប្បធម៌​ដើម្បី​ផ្សព្វផ្សាយ​ពិធីបុណ្យ​ថៃ​ជា​អន្តរជាតិ​”​។

ការធ្វើបែបនេះ ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​របស់​ប្រទេស រក្សា​ប្រពៃណី​ថៃ និង​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ស្រុក​អាច​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍។Majority agree with use of 'soft power' to promote Thailand: poll

សូមជម្រាបផងដែរនៅដើមឆ្នាំ២០២៣នេះ ថៃបានបើកប្រទេសឡើងវិញ ក្រោយពីបិទខ្ទប់ដោយសារតែកូវីដរាតត្បាតមក គេសង្កេតឃើញថា ប្រទេសនេះ ព្យាមយាមចំណាយលុយក្នុងការផ្សព្វផ្សាយប្រទេសខ្លួនទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍៕Amazing Songkran Joyful Procession 2017 - TAT Newsroom

ប្រភព៖ Nation Thailand

 

តម្លៃអគ្គិសនីកើនឡើងប៉ះពាល់ដល់ក្រុមហ៊ុនផលិតអាហារកញ្ចប់

0

ប្រទេសថៃ ៖ សមាគមផលិតអាហារកញ្ចប់ថៃបានត្រៀមដំឡើងថ្លៃអាហារ និងភេសជ្ជៈ ក្រោយពីរងផលប៉ះពាល់ខ្លាំងដោយសារថ្លៃដើមផលិតកើនឡើង ជាពិសេស អាហារ និងភេសជ្ជៈ ដែលជាឧស្សាហកម្មប្រើប្រាស់អគ្គិសនីច្រើន ខណៈរដ្ឋាភិបាលបានដំឡើងថ្លៃអគ្គិសនីពី១៥% ដល់២៥% ។ ហេតុនេះ ក្រុមហ៊ុនផលិតអាហារចាំបាច់ត្រូវដំឡើងថ្លៃពី៩% ដល់១២% ភាគច្រើនជាអាហារ និងភេសជ្ជៈក្លាស្សេ ។ ការប្រកាសដំឡើងថ្លៃនេះ នឹងប៉ះពាល់ដល់ពលរដ្ឋដែលបានប្រឈមនឹងការចំណាយខ្ពស់ក្នុងការរស់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjwGuy9GlOzamRHEdfYqc3JHDgMYLY5t1jPSD3xguj_LT08R1wpHA1vDZkEtvsAsksRqPUhjPbgriKHLyu-e4s_-jB-2SRALeZWwBoHB9iBd6yosdUJp5yrpBbgJj3O3Yc40Ci7uyOjCPD5I-MAUrfz-OPiyvB8ooGNMy_bLq3wOG9xZ_d8mF38v6H/s820/photo_2023-02-09_14-13-00.jpg

មុននេះ គណៈកម្មការគ្រប់គ្រងថាមពលបានបញ្ជាក់ពីការដំឡើងថ្លៃអគ្គិសនីថា ការផលិតអគ្គិសនីត្រូវការចំណាយដើមទុនខ្ពស់ មិនថាតម្លៃឧស្ម័នធម្មជាតិរាវ ឬ LNG ត្រូវនាំចូលពីក្រៅប្រទេស រួមទាំងប្រាក់បាតធ្លាក់ថ្លៃ និងតម្រូវការប្រើប្រាស់អគ្គិសនី ។

បច្ចុប្បន្ន រដ្ឋាភិបាលបានកំណត់តម្លៃអគ្គិសនីជា២ផ្នែកគឺ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ អ្នកប្រើប្រាស់អគ្គិសនីក្នុងលំនៅឋាន ជាមធ្យមតម្លៃ៤,៧២បាត/១គីឡូវ៉ាត់ និងអ្នកប្រើអគ្គិសនីមិនមែនលំនៅឋាន គឺ៥,៣៤បាត/១គីឡូវ៉ាត់ ។ គណៈកម្មការគ្រប់គ្រងថាមពលបញ្ជាក់ថា បើការចំណាយដើមទុនផលិតអគ្គិសនីនៅតែកើនឡើង នឹងធ្វើឱ្យថ្លៃអគ្គិសនីចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣ កើនឡើងបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3qPqzkDpt1YJaDRtkPrbpublZJU6tPdThX-cxObSTZ48Hm9xmOjwT3TfAXNXPzNM_KCm61VvxHCaOrGUthAXkoTppnlQRaX6vfoBj13KqRNImEieS9UpvQImUB0RDsg0nc-AdlIUzKt97pRse_ooC9AbwNJWuyZ00O2U8Uq3D-Cs0MIfG2pmejWX9/s770/photo_2023-02-09_14-13-00%20(2).jpg

ក្រុមហ៊ុនផលិតអាហារកញ្ចប់បានសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអគ្គិសនីឡើងថ្លៃឱ្យបានឆាប់រហ័ស និងសុំឱ្យរដ្ឋាភិបាលកំណត់តម្លៃអគ្គិសនីត្រឹម៤,៧២បាត/១គីឡូវ៉ាត់ ។ លើសពីនេះ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលគាំទ្រប្រាក់កម្ចីវិនិយោគមានការប្រាក់ទាប ព្រមទាំងស្នើសុំពន្យារការដំឡើងអត្រាការប្រាក់ ព្រោះវាធ្វើឱ្យក្រុមហ៊ុនផលិតអាហាររងផលប៉ះពាល់ ខណៈពួកគេទៅខ្ចីប្រាក់មកវិនិយោគ ។ បើរដ្ឋាភិបាលដោះស្រាយបាន វានឹងជួយដល់ដើមទុនផលិតអាហារ ក៏ដូចជាពលរដ្ឋដែលទទួលបន្ទុកលើការចំណាយខ្ពស់ក្នុងជីវភាពរស់នៅ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVodqfHokkbGA5PevMKSY6ZliRq1swZN0IqF-stq3n35Op_eJHMF43vilRUjkXJ1EOnmfrO9CYa0UMb2ID0L9Gu9UNRlI2IJ0hfwWez1Pg4Ht5yuD6zdU-_L2zQYEwXZdlcOg5fgEiOURq64YISBdhzNasu3cUoNsRtOZJbi1prgVFubKWT4KodC-g/s1200/photo_2023-02-09_14-13-00%20(3).jpgប្រភព ៖ khaosod