សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សហការជាមួយក្រុមហ៊ុន TY Media សូមប្រកាសអំពីការចុះឈ្មោះចូលរួមប្រកួតជម្រុះជើងឯកថ្នាក់ជាតិកីឡាអេឡិចត្រូនិក Road to 32nd SEA GAME 2023 លើវិញ្ញាសាចំនួន ៣ រួមមាន៖
1. Mobile Legend: Bang Bang (Male & Female)
2. Valorant (Team)
3. League of Legends: Wild Rift (Team)
កាលបរិច្ឆេទចុះឈ្មោះចាប់ពីថ្ងៃទី៨ ខែកុម្ភៈ នេះ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២យប់។
ដោយឡែកលើវិញ្ញាសា AK2 Online នៅចាប់ផ្តើមប្រកួតជម្រុះចាប់ពីថ្ងៃទី១០-១២ ខែកុម្ភៈ នៅ D-Roar Cybercafe។
កីឡាករទាំងអស់តម្រូវអោយអានបទបញ្ជាចូលរួមប្រកួតវិញ្ញាសានីមួយៗអោយបានច្បាស់លាស់មុននឹងចូលរួមប្រកួត៕










