Home Blog Page 1847

ទៅដល់កែប មិនចូលលេងកោះនេះ ប្រយ័ត្នស្តាយក្រោយ!

0

កោះអាចម៍សេះ មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងត្រូវធ្វើដំណើរតាមរយៈទូករបស់ប្រជាពលរដ្ឋ ដែលមានរយៈពេលប្រមាណពី ៤០នាទី ទៅ១ម៉ោងអាស្រ័យទៅតាមអាកាសធាតុ។ កោះនេះ គឺជាកោះអភិរក្សមួយស្ថិតក្នុងតំបន់គ្រប់គ្រងជលផលនៃប្រជុំកោះពោធិ៍ និងកោះទន្សាយ មានចម្ងាយប្រមាណ ១៣គីឡូម៉ែត្រពីក្រុងកែប។កោះអាចម៍សេះ - Visit Cambodia

បច្ចុប្បន្ននេះ ពុំសូវមានភ្ញៀវទេសចរទៅកម្សាន្តនៅកោះនេះច្រើននៅឡើយទេ ពីព្រោះពួកគេមិនសូវបានដឹងអំពីធនធានចម្រុះដ៏សម្បូរបែប ដែលកំពុងលាក់ខ្លួននៅលើទឹកដីដ៏ស្រស់សោភានៃខេត្តកែបនេះ។ នៅលើកោះនេះមានព្រៃឈើដ៏ខៀវស្រងាត់ ទឹកសមុទ្រថ្លាឈ្វេង មានគ្រួសតូចៗចម្រុះពណ៌គ្នារួមជាមួយនឹងសំឡេងរលកសមុទ្រ ដែលបន្លឺឡើងពីកម្លាំងខ្យល់ប្រៀបដូចជាចម្រៀងធម្មជាតិ សម្រាប់បំពេរអារម្មណ៍អ្នកទេសចរគ្រប់រូប ដែលមកកម្សាន្ដនៅទីនេះឱ្យភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ និងបន្សល់នូវតែស្នាមញញឹម។កោះអាចម៍សេះ - Visit Cambodia

អ្វីដែលពិសេសបំផុតនោះគឺ ភ្ញៀវទេសចរអាចមុជទឹកមើលជីវៈចម្រុះនៅបាតសមុទ្រផ្សេងៗដូចជា ស្មៅសមុទ្រ ផ្កាថ្មដែលមានរូបរាងប្លែកៗ ត្រីសមុទ្រដែលមានពណ៌ចម្រុះ ផ្សោតសមុទ្រ រួមជាមួយនឹងសេះសមុទ្រដ៏គួរឱ្យស្រឡាញ់ថែមទៀតផង។

គួរបញ្ជាក់ផងដែរភ្ញៀវទេសចរដែលមានគម្រោងទៅលេងកម្សាន្ដនៅកោះនេះ គួរត្រៀមនូវឡេការពារកម្ដៅថ្ងៃ ទឹកផឹក ព្រមទាំងត្រូវមើលពីការព្យាករណ៍អាកាសធាតុ និងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការលេងទឹកផងដែរ៕កោះអាចម៍សេះ - Visit Cambodia

សំបកណែមជាផលិតផលក្នុងតំបន់ និងមានឈ្មោះល្បីល្បាញលើគុណភាព

0

ភ្នំពេញ៖ គ្រប់គ្នាបានដឹងហើយថា ការផលិតសំបកណែម ជាមុខរបរប្រពៃណី និងជាផលិតផលទេសចរណ៍ដ៍ទាក់ទាញមួយសម្រាប់អ្នកដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា តាមផ្លូវមាត់អូរ ចាប់ពីផ្លូវបំបែកផ្សារដូនទាវ ឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទឯកភ្នំ ភ្ញៀវទេសចរអាចទស្សនានូវ ប្រពៃណីនៃការធ្វើសំបកណែម និងការហាលសំបកណែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY_XYwh0ln_CEro5Sp9tV8Bc8AphaOXb8UfwNEhOU0LAkBeYfQs_gbzjwX0pO2kNCiTEAx1lYSD6tzH-TkF0tIc_ri3QE4U4OtOyxjVSqxH8zfmu1NzZDZBO5MBzwbuA1KR8EEA_9ptHmNvEHta8WVBrkJidOhUdMg7o-72p24ONlmP565EttUJumh/s1080/photo_2023-02-09_12-02-53.jpg

ប្រភពបញ្ជាក់សម្រាប់តំបន់អាស៊ី គេនិយមប្រើប្រាស់សំបកណែមជាគ្រឿងនាំមុខក្នុងការផលិតម្ហូបអាហារមួយចំនួនធំ ពិសេសម្ហូបអាហារដែលត្រូវការទឹកត្រីបុក ។

សំបក ណែមផលិតចេញពីសារជាតិអង្ករសុទ្ធសាធ ដែលគេយកទៅកិនលាយទឹក រួចធ្វើការចំហុយដោយចំហាយទឹក និងចុងក្រោយត្រូវ ហាលលើបន្ទះឫស្សី ដែលមានក្រឡាធំៗ និងហាលក្រោមពន្លឺព្រះអាទិត្យ រហូតដល់ស្ងួត។

សំបកណែមជាផលិតផលក្នុងតំបន់និងមានឈ្មោះល្បីល្បាញលើគុណភាព រសជាតិសម្រាប់ទីផ្សារក្នុងស្រុក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLPGHxEVbC0_pCE1iK3zBrfvpufBfWRVQOkD3NuSSQCnKgrXdsh5Yu4EMq4fD1rcc05WB3TsnroATpXwVUcdS9EgkXV_KwUTMGX01UoT2U-YyQ0MMXhiPHTI-jGHEDQ6ZKpiDR293a6doNVpZJK1H72KLv5s9-BDxIeF28HzxhE4W6iGSTnUAWODIQ/s1080/photo_2023-02-09_12-02-48.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU9wtSQ2DZf0v774D1IaZb1J9MIhahOBV0gq5CaQVixArPIBtsY0phK2TkOSfaCVI0t4hrT9I71YhY38zbHtvacWG-OhWv6kFVeTIOxoUrpBocp74-y7SuWah3Z89TYaelK1GK84KJ0gH-PALw1z909zkJKwoYBaGUezD7W58fBUVQqERhdBhHH60U/s1080/photo_2023-02-09_12-02-49.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1P9INTgtKKecyUXXStSm3JrfJTsmpu4SqE_okUw1gx2H1pEtRTDLjsrTpQ7L0gdvfIf_im8bZVbKSnttUPHHrveQPRjXydXK04EjdHrSKQhGa80GWDvuHU1qXZA2pJtIwdYU8lsThxe1EAUZreUs0PvQjQtysxlaqHCsmjTxxtiZjRQ2yMO4746AO/s960/photo_2023-02-09_12-02-54.jpg

ក្រសួងអប់រំ ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន

0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។តើទិវាបុណ្យនៃ​ក្តីស្រឡាញ់ ១៤កុម្ភៈ មានប្រវត្តិ​បែបណា ? (Video Inside)

នៅក្នុងសេចក្ដីជូនដំណឹងក្រសួងអប់រំ បានបញ្ជាក់ថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះមិនមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនបានភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាកចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។

ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួង សូមធ្វើការណែនាំ ស្ដីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSHqIrzO5cTS1v7YHiWqERkMm9PaFiC5hOxruOm_m2KqqsEEWRg2nn4KulXM8oPv4XYdldW2ThDmUKlmPianxBPeQV2HrTtpvJk9lMUl3t2YR3mA1o_fMKaZ_-TkR-npn1pE2WdUiIVvJxh81eDZ0aDL8NysSofBzYOU13Xr0RogsmD6G9SPSwaGmN/s1280/photo_2023-02-09_11-31-20.jpg

ចិនប្រកាសអាសន្នពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅឆ្នាំនេះ

0

ប្រទេសចិន ៖ ភ្នាក់ងារឧតុនិយមប្រទេសចិនបានដាស់តឿនទៅកាន់ពលរដ្ឋ ឱ្យត្រៀមខ្លួនទប់ទល់នឹងសីតុណ្ហភាពកើនឡើងជាបន្តបន្ទាប់ ។ វានឹងធ្វើឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងឆ្នាំ២០២៣ ចំណែកពលរដ្ឋរស់នៅខេត្តភាគខាងជើង ក៏ត្រូវត្រៀមខ្លួនទប់ទល់នឹងទឹកជំនន់ខ្លាំងអាចកើតឡើងក្នុងឆ្នាំនេះផងដែរ ដោយសារការឡើងកំដៅផែនដី ។China issues first nationwide drought alert in 9 years | CNN

កាលពីឆ្នាំ២០២១ សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសចិនបានឡើងដល់១០,៥អង្សារសេ ដែលខ្ពស់ជាងមធ្យមភាគធម្មតា ០,៦២អង្សារសេ ។ សីតុណ្ហភាពក្នុងរដូវផ្ការីក រដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ស្ថិតក្នុងកម្រិតខ្ពស់គ្រប់ពេលវេលា ខណៈបរិមាណទឹកភ្លៀងជាមធ្យមរបស់ចិនក្នុងឆ្នាំ២០២២ កន្លងមក ទាបជាងកម្រិតធម្មតា៥% ។Red alert' in China as drought dries up country's biggest lake | Drought  News | Al Jazeera

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២២ ប្រទេសចិនបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលជាង៧០ថ្ងៃ ដែលធ្វើឱ្យដំណាំជាច្រើនមុខខូចខាតអស់ ។ លើសពីនេះ អាងស្តុកទឹកជាច្រើនកន្លែងបានរីងស្ងួត ហើយមានភ្លើងឆេះព្រៃជាច្រើនកន្លែងទៀត ។ ភ្នាក់ងារឧតុនិយមចិនបានរកឃើញតំបន់ចំនួន២៦៧ មានសីតុណ្ហភាពកើនឡើងខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រ ៕

ប្រភព ៖ Mono News

តម្លៃនៃការនាំចេញទុរេនរបស់វៀតណាមទៅចិនបានខ្ពស់ជាងគេ

0

ប្រទេសវៀតណាម ៖ សមាគមបន្លែ និងផ្លែឈើវៀតណាមបង្ហាញថា ទុរេនរបស់វៀតណាមមានប្រៀបជាងទុរេនថៃ និងហ្វីលីពីន ក្នុងការនាំចេញទៅកាន់ប្រទេសចិន ។ ប្រទេសទាំងពីរអាចនាំចេញទុរេនបានតាមរដូវកាលប៉ុណ្ណោះ ចំណែកវៀតណាមវិញអាចនាំចេញពេញមួយឆ្នាំ ហើយប្រើពេលដឹកជញ្ជូនទុរេនទៅកាន់ចិន ត្រឹមតែ១ថ្ងៃកន្លះប៉ុណ្ណោះ ។ ការចំណាយពេលខ្លីក្នុងការដឹកជញ្ជូនបញ្ជាក់ថា ទុរេនវៀតណាមនៅស្រស់ៗ ខណៈថ្លៃដឹកជញ្ជូនក៏ថោកជាងប្រទេសទាំងពីរផងដែរ ។

នាពេលថ្មីៗនេះ តម្លៃទុរេនវៀតណាមបានកើនឡើងពី៦.៤០ដុល្លារ ដល់៨.១០ដុល្លារអាមេរិក/១គីឡូក្រាម ដោយសារតម្រូវខ្ពស់ពីចិន ។ កាលពីឆ្នាំ២០២២ តម្លៃការនាំចេញទុរេនវៀតណាមស្មើប្រមាណ៤០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទៅចិនស្មើ៣០០លានដុល្លារអាមេរិក ។

លោក Khang អាជីវករលក់ទុរេននៅ ក្រុង Can Tho និយាយថា លោកមិនអាចរកទិញទុរេនគ្រប់គ្រាន់មកលក់ឱ្យអតិថិជនទេ ដោយសារទុរេនឡើងថ្លៃ គឺ១គីឡូក្រាមតម្លៃ១៥ម៉ឺនដុងវៀតណាម តម្លៃនេះខ្ពស់ខុសពីធម្មតា ហើយមានចំនួនតិចទៀត ។ ចំណែកកសិករក្នុងស្រុកនិយាយថា តម្លៃទុរេននៅខេត្ត Tien Giang បានកើនឡើង៣ដងឯណោះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។Vietnamese durian growers causing a stink for Thai farmers exporting to  China | South China Morning Post

លើសពីនេះ អាជីវករវៀតណាមបានលក់ឱ្យចិនក្នុងតម្លៃខ្ពស់ជាងនេះទៀត ដោយសារតម្រូវការទុរេនពីចិនបានកើនឡើងជាបន្តបន្ទាប់បើធៀបនឹងឆ្នាំ២០២២ ។ ហេតុនេះ អាជីវករចាំបាច់ត្រូវប្រមូលទុរេនរាប់រយតោនក្នុង១ថ្ងៃដើម្បីនាំចេញទៅចិន ប៉ុន្តែអាចបំពេញតម្រូវការរបស់ចិនបានត្រឹមពី៣០% ដល់៥០% ប៉ុណ្ណោះ ។

កាលពីខែកញ្ញា ឆ្នាំ២០២២ វៀតណាមបាននាំចេញទុរេនស្រស់ដំបូងទៅចិនជាផ្លូវការ ក្រោយពីវៀតណាម និងចិនបានចុះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យកសិករវៀតណាមដាំទុរេនក្រោមស្តង់ដារចិន និងសម្រាប់ការនាំចេញប៉ុណ្ណោះ ។ ទុរេនស្រស់អាចដាំនៅលើផ្ទៃដីដែលចិនអនុញ្ញាត និងត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងច្រើនទាំងការវេចខ្ចប់ និងគុណភាព ហើយមានទុរេនតែបន្តិចប៉ុណ្ណោះដែលត្រូវតាមស្តង់ដារការនាំចេញ ដូច្នេះ ធ្វើឱ្យតម្លៃកើនឡើង ។First approved batch of Vietnamese durians en route to China | Business |  Vietnam+ (VietnamPlus)

បច្ចុប្បន្ន ខេត្ត Tien Sang មានផ្ទៃដីដាំដុះទុរេនប្រមាណ២ម៉ឺនហិកតា ហើយអាចផ្តល់ទិន្នផលបានប្រមាណ៣០ម៉ឺនតោន ។ ទោះយ៉ាងណា ខេត្ត Tien Sang មានផ្ទៃដីដាំដុះតិចតួចប៉ុណ្ណោះដែលចិនអនុញ្ញាត ដូច្នេះ ខេត្តបានស្នើចិនផ្តល់សិទ្ធិដាំដុះទុរេនលើផ្ទៃដី១.០០០ហិកតាបន្ថែមទៀតដើម្បីនាំចេញ ហើយសង្ឃឹមថា ចិននឹងអនុញ្ញាតឱ្យដាំនៅលើផ្ទៃដីប្រមាណ៥០% ៕Protocols Signed, Vietnamese Durians One Step Closer to China Market |  Produce Report

ប្រភព ៖ AEC Connect

មិនគួរឆុងមីហូបទេបើអ្នកជាកំពុងស្ថិតក្នុងស្ថានភាពជំងឺបែបនេះ

0

ដោយសារតែរវល់ពេកអ្នកខ្លះបានយកមីកញ្ចប់ ឬកំប៉ុង យកជំនួសឲ្យអាហារ។ ប៉ុន្តែក្នុង មីមិនសូវមានសារធាតុបំប៉នរាងកាយទេនៅពេលអ្នកទទួល ទានច្រើនបណ្ដាលឲ្យឆាប់អស់កម្លាំង ហើយ បើបន្តកាន់តែយូរនឹងងាយកើតជំងឺធ្ងន់ធ្ងរ។ ក្នុងនោះមនុស្ស ៤ ប្រភេទ ដែលមិនគួរទទួលទានមីញឹកញាប់ទេ ព្រោះងាយនឹងកើតជំងឺ។

១.អ្នកឡើងទម្ងន់ហួសប្រមាណនិងអ្នកមានបញ្ហាសរសៃឈាមបេះដូង
ដើម្បីបានមីគេត្រូវយកមីនោះទៅចៀនជាមួយប្រេងក្នុងកម្រិតសីតុណ្ហភាព ខ្ពស់ម្ល៉ោះហើយបរិមាណខ្លាញ់ឆ្អែត
(ខ្លាញ់ដែលពិបាករលាយ)នៅក្នុងមីកាន់តែផ្ទុកច្រើន។ សារធាតុនេះកាន់តែធ្វើឲ្យធាត់ និងប៉ះពាល់ដល់ហានិភ័យនៃការធាត់ និងសរសៃឈាមបេះដូង។ ប្រសិនបើ សារធាតុនេះចូលទៅក្នុងចរន្តឈាមបណ្ដាលឲ្យមានជំងឺក្រិនសរសៃឈាមទៀតផង។ លើសពីនេះសារធាតុក្នុងសរសៃមីមិនតុល្យភាពគ្នាដែលភាគច្រើនផលិតចេញពីម្សៅ។ សមាសធាតុនេះងាយនឹងបម្លែងទៅជាខ្លាញ់ ដែលមិនផ្ដល់អត្ថប្រយោជន៍ដល់រាងកាយនោះទេ។7 Instant Noodle Recipes To Elevate and Satisfy Your Cravings២.អ្នកដែលមានបញ្ហាក្រពះពោះវៀន
ញ៉ាំមី ច្រើនមិនត្រមតែធ្វើឲ្យសមត្ថភាពស្គាល់រសជាតិថយចុះតែក៏ប៉ះពាល់ដល់ក្រពះពោះវៀន មិនឲ្យរំលាយអាហារបានល្អ។ មួយទៀតក៏បណ្ដាលឲ្យហើមពោះ និងឈឺក្រពះផងដែរ។
៣.អ្នក ដែល មាន ជំ ងឺ តម្រង នោម
ជាញឹកញាប់មីតែផ្ទុកជាតិប្រៃខ្ពស់ ដូចនេះនៅពេលទទួលទានច្រើនងាយនឹងធ្វើឲ្យខូចតម្រងនោមដោយចៃ ដន្យព្រមទាំងមិនល្អចំពោះអ្នកកើតជំងឺតម្រងនោមជាដើម។
៤.កុមារ
ដោយសារ តែមីជាអាហារវេចខ្ចប់ឲ្យរក្សាបានយូរម្ល៉ោះហើយ នៅពេលកុមារតូចៗទទួលទានញឹកញាប់ វានឹងធ្វើឲ្យរាងកាយគេមិនលូតលាស់ល្អ និងគ្មានប្រាជ្ញាឈ្លាសវៃ៕No photo description available.

ហ្វីលីពីន និងជប៉ុនរួមគ្នាពង្រឹងសន្តិសុខ

0

ប្រទេសជប៉ុន ៖ ប្រធានាធិបតីប្រទេសហ្វីលីពីន លោក ម៉ាកូស ជូនៀ (Marcos Junior) បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាលើកដំបូង ក្នុងឋានៈលោកជាមេដឹកនាំហ្វីលីពីន ។ គេរំពឹងថា ការមកកាន់ប្រទេសជប៉ុនលើកនេះ នឹងជួយហ្វីលីពីនអាចត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធជាមួយជប៉ុន ក្រោយពីហ្វីលីពីនមានគោលនយោបាយការបរទេសជាមួយអាមេរិកកាន់តែច្រើនឡើង ។Philippine President Marcos Jr visits Japan as security in focus | South  China Sea News | Al Jazeera

ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស ជូនៀ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នឹងសហការគ្នាបន្ថែមទៀតក្នុងការសង្គ្រោះគ្រោះមហន្តរាយ រួមទាំងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដើម្បីឱ្យកងកម្លាំងជប៉ុនចូលមកប្រទេសហ្វីលីពីនកាន់តែងាយស្រួលផងដែរ ។ ការធ្វើទស្សនកិច្ចមកកាន់ជប៉ុនលើកនេះ ក្រោយពីលោក ម៉ាកូស ជូនៀ បានចុះកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន ដែលអនុញ្ញាតឱ្យអាមេរិកបង្កើតមូលដ្ឋានទ័ពនៅប្រទេសហ្វីលីពីនបន្ថែមទៀត ។

គួរបញ្ជាក់ថា កាលពីខែមករាកន្លងមក លោក ម៉ាកូស ជូនៀ បានធ្វើដំណើរទៅកាន់ប្រទេសចិន និងថ្លែងទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថា ប្រទេសហ្វីលីពីននឹងមានគោលនយោបាយការបរទេសឯករាជ្យ ។ ទោះយ៉ាងណា ការដាក់ពង្រាយកងទ័ពជប៉ុននៅប្រទេសហ្វីលីពីន នឹងជួយឱ្យលោក ម៉ាកូស ជូនៀ អាចដោះស្រាយឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង ។Factbox: Key policies of Japan's next PM Kishida, a consensus builder |  Reuters

ចំណែកអ្នកជំនាញនៅវិទ្យាស្ថានជាតិក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Narushige Michizita និយាយថា ប្រទេសហ្វីលីពីនគឺជាដៃគូសន្តិសុខដ៏សំខាន់សម្រាប់ជប៉ុន ហើយជម្លោះផ្សេងៗនៅច្រកសមុទ្រតៃវ៉ាន់ នឹងធ្វើឱ្យសមុទ្រជប៉ុនមានសារសំខាន់ជាយុទ្ធសាស្ត្រ ៕

ប្រភព ៖ TNN World

ហ្សេឡែនស្គី ប្រាប់មេដឹកនាំបារាំង-អាល្លឺម៉ង់ត្រូវផ្ដល់អាវុធធុនធ្ងន់ ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីឲ្យបានលឿន

0

រដ្ឋធានីប៉ារីស៖ នៅក្នុងដំណើរទៅកាន់ប្រទេសមហាអំណាចលោកខាងលិច ខណៈក្រុងកៀវកំពុងតែធ្វើសង្គ្រាម ទប់ទល់នឹងការលុកលុយរបស់ក្រុងមូស្គូ នោះ ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំជាដដែលៗ ទៅដល់មេដឹកនាំបារាំង និង អាល្លឺម៉ង់ ត្រូវតែផ្ដល់គ្រឿងសព្វាវុធធុនធ្ងន់ទំនើបៗ សម្រាប់ផ្លាស់ប្ដូរស្ថានការណ៍សង្គ្រាម នៅក្នុងប្រទេសរបស់គាត់។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីប៉ារីស កាលពីថ្ងៃពុធ ថា បារាំង និង អាល្លឺម៉ង់ មានឱកាស ក្លាយជាអ្នកផ្លាស់ប្ដូរល្បែងសង្គ្រាម ប្រឆាំងនឹងរុស្ស៊ី ដោយមិនត្រូវមានការស្ទាក់ស្ទើរ ចំពោះការផ្ដល់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ និង យន្ដហោះចម្បាំងទំនើបៗរបស់លោកខាងលិច ជួយដល់ប្រទេសអ៊ុយក្រែន នោះឡើយ។Ukraine needs extra gas and weapons, Zelensky tells G7 | News | Bangladesh  Sangbad Sangstha (BSS)

លោក ហ្សេឡែនស្គី បានទៅដល់រដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីទទួលទានអាហារពេលល្ងាច ជាមួយនឹងប្រធានាធិបតីបារាំង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) និង លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់។ ជំនួបមេដឹកនាំទាំងនេះ បានកើតឡើង ក្រោយពេលប្រធានាធិបតីអ៊ុយក្រែន បានជួបចរចាជាមួយនឹងលោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស កាលពីព្រឹក ថ្ងៃពុធ ជាកន្លែងដែលគាត់បានជំរុញដល់សម្ពន្ធមិត្តលោកខាងលិច ត្រូវផ្ដល់យន្ដហោះជាច្រើនគ្រឿង ជួយដល់អ៊ុយក្រែន ដើម្បីការពារសេរីភាព ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ បើតាមគម្រោងនេះ លោកប្រធានាធិបតី ហ្សេឡែនស្គី នឹងត្រូវធ្វើដំណើរ បន្ដទៅកាន់ទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍ ជាទីដែលគាត់នឹងចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុប។Macron, Scholz and Draghi pledge support for Ukraine during Kyiv visit

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា «យើងមានពេលវេលាតិចតូចណាស់ ហើយឥឡូវខ្ញុំកំពុងតែចរចា អំពីគ្រឿងសព្វាវុធ ដែលមានតម្រូវការចាំបាច់ សម្រាប់ការនាំមកនូវសន្ដិភាព សេរីភាព និង ការបញ្ចប់សង្គ្រាម បង្កឡើង ដោយរុស្ស៊ី។ បារាំង និង អាល្លឺម៉ង់ មានអានុភាពខ្លាំង ក្លាយជាអ្នកផ្លាស់ប្ដូរល្បែងសង្គ្រាមនេះ ហើយនោះជារបៀប ដែលខ្ញុំមើលឃើញ នៅក្នុងការពិភាក្សារបស់យើង នៅថ្ងៃនេះ។ បើយើងទទួលបានអាវុធ បាញ់រយៈចម្ងាយឆ្ងាយ ហើយកងទ័ពអាកាសរបស់យើង ទទួលបានយន្តហោះទំនើបៗ កាន់តែឆាប់ … ការឈ្លានពានរបស់រុស្ស៊ី នឹងកាន់តែឆាប់បញ្ចប់»។

បណ្តាប្រទេសលោកខាងលិច បានបង្កើននូវការសន្យាផ្តល់ជំនួយយោធា សម្រាប់អ៊ុយក្រែននៅឆ្នាំនេះ ជាមួយនឹងការប្ដេជ្ញា ផ្ដល់រថក្រោះ និង រថពាសដែក រាប់រយគ្រឿង ព្រមទាំងគ្រឿងសព្វាវុធទំនើបៗ បាញ់រយៈចម្ងាយឆ្ងាយ។ ប៉ុន្តែរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តបស្ចិមលោកមួយចំនួន នៅតែបដិសេធ ផ្តល់យន្តហោះចម្បាំង ផលិតដោយលោកខាងលិច។Emmanuel Macron | Biography, Political Party, Age, Presidency, & Facts |  Britannica

លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានបញ្ជាក់ ថា បញ្ហាប្រតិបត្តិការ នឹងត្រូវពិភាក្សា នៅក្នុងអំឡុងអាហារពេលល្ងាច។ លោកប្រធានាធិបតី ម៉ាក្រុង បានរំឭកឡើងវិញ ថា រុស្ស៊ី នឹងមិនអាចអនុញ្ញាត ឲ្យឈ្នះសង្រ្គាមនៅអ៊ុយក្រែន នោះឡើយ ហើយថា ក្រុងប៉ារីស ក៏ដូចជា ក្រុងប៊ែរឡាំង នឹងបន្តគាំទ្រដរាបណា ជំនួយយោធាដ៏ចាំបាច់ ដែលអ៊ុយក្រែន អាចធានា អំពីអនាគតរបស់ខ្លួនបាន។

នៅមុនពេលកិច្ចប្រជុំកំពូល នាថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសប៊ែលហ្ស៊ិក នោះ លោក អូឡាហ្វ សូលហ្ស៍ អធិការបតីអាល្លឺម៉ង់ បានព្យាយាមសង្កត់ធ្ងន់ ទៅលើគោលជំហររបស់ក្រុងកៀវ នៅក្នុងសហភាពអឺរ៉ុប។ លោកអធិការបតី បានសង្កត់ធ្ងន់ ថា «ខ្ញុំកំពុងតែផ្ញើសារយ៉ាងច្បាស់ ទៅកាន់ទីក្រុងប៊្រុចសែល ថា អ៊ុយក្រែន ជាសមាជិកគ្រួសាររបស់សហភាពអឺរ៉ុប»៕

ការបែកចែកតំបន់សំខាន់ៗ​នៅក្នុងទ្វីបអាសុី

0

នៅលើពិភពលោកយើងមានទ្វីចំនួន៧ ក្នុងរួមមាន៖ ទ្វីបអាស៊ី,អាហ្វ្រិក,អូសេអានី,អឺរ៉ុប,អង់តាកទិក,អាមេរិកខាងជើង និង អាមេរិកខាងត្បូង។

ក្នុងចំណោមទ្វីបទាំង៧នេះ​ អាសុីយើងគឹជាទ្វីដែលធំជាងគេ ដោយមានផ្ទៃដី៤៤ ៥៧៩ ០០០គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៣០% នៃផ្ទៃដីសរុបនៅលើផែនដី។ ដោយ​មាន​ប្រជាជន​ជាង ៤ ពាន់លាន​នាក់ដែលស្មើនឹងប្រមាណ ៦០% នៃ​ប្រជាជន​ទាំងអស់នៅលើពិភពលោក អាស៊ីគឺមានចំនួនប្រជាជនច្រើនជាងប្រជាជននៅទ្វីបផ្សេងទៀតទាំងអស់បូកបញ្ចូលគ្នាទៅទៀត។

ត្បិតតែអាសុីជាងទ្វីបធំជាងគេមែន ក៏ប៉ុន្តែអាសុីយើងមានប្រទេសត្រឹមតែ ៤៤ប្រទេសតែប៉ុណ្ណោះ ពោលគឺតិចជាងទ្វីបអឺរ៉ុបដែលមាន ៤៧ប្រទេស និងទ្វីបដែលមានប្រទេសច្រើនជាងគេគឺអាហ្រ្វិកមាន៥៤ប្រទេស។

ទ្វីបអាស៊ី មាន​ព្រំប្រទល់ ខាងកើត​ជាប់នឹង​មហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូង​ជាប់នឹង​មហាសមុទ្រឥណ្ឌា និង​ខាងជើង​ជាប់នឹង​មហាសមុទ្រអាកទិក​។

 

នៅក្នុងទ្វីបអាស៊ីនេះផងដែរ ត្រូវ​បាន​បែងចែក​ជា ៥​ តំបន់សំខាន់ៗ ក្នុង​នោះ​មាន​ដូចជា អាស៊ីអាគ្នេយ៍​ អាស៊ីបូព៌ា​ អាស៊ី​ខាងត្បូង អាស៊ី​និរតី​(មជ្ឈិមបូព៌ា) និង​អាស៊ី​កណ្តាល។What Are The Five Regions of Asia? - WorldAtlas

១ តំបន់​អាស៊ីអាគ្នេយ៍ មាន​ប្រទេស​ចំនួន ១១៖

  • ឥណ្ឌូណេស៊ី
  • ថៃ
  • ហ្វីលីពីន
  • ម៉ាឡេស៊ី
  • មីយ៉ាន់ម៉ា
  • សិង្ហបុរី
  • វៀតណាម
  • ម៉ាឡេស៊ី
  • កម្ពុជា
  • ព្រុយណេ
  • និង​ ទីម័រខាងកើត

២ តំបន់​អាស៊ី​បូព៌ា មាន​ប្រទេស​ចំនួន ៥៖

  • ចិន
  • ជប៉ុន
  • កូរ៉េខាងត្បូង
  • កូរ៉េខាងជើង
  • និង​ ម៉ុងហ្គោលី​

៣ អាស៊ី​ខាងត្បូង​ មាន​ប្រទេស​ចំនួន ៨៖

  • ឥណ្ឌា
  • ប៉ាគីស្ថាន
  • បង់ក្លាដេស
  • នេប៉ាល់
  • ប៉ូតង់
  • ស្រីលង្កា​
  • អាហ្វហ្គានីស្ថាន
  • និង​ ម៉ាល់ឌីវ។

៤ អាស៊ី​ខាងលិច​(មជ្ឈិមបូព៌ា) មាន​ប្រទេស​ចំនួន​ ១៨៖

  • ទួរគី​
  • អារ៉ាប៊ីសាអ៊ូឌីត​
  • អ៊ីរ៉ង់​
  • អេមីរ៉ាត អារ៉ាប់​រួម
  • អ៊ីស្រាអែល
  • អ៊ីរ៉ាក់​
  • កាតា
  • អូម៉ង់
  • ស៊ីរី
  • អាស៊ែបៃសង់​
  • ស៊កដានី​
  • យេមែន​
  • លីបង់
  • ប៉ាឡេស្ទីន​
  • គុយវ៉ែត
  • បារ៉ែន​
  • ជកជី​
  • និង ​អាមេនី។

៥ ​អាស៊ី​កណ្ដាល​ មាន​ប្រទេស​ចំនួន ៥៖

  • កាហ្សាក់ស្ថាន​
  • អ៊ូបេគីស្ថាន
  • កៀគីស៊ីស្ថាន​
  • តាហ្ស៊ីគីស្ថាន​
  • និង​ ទួរមេនីស្ថាន​៕

 

ចក្រភពអង់គ្លេស អត់ទាន់និយាយពីយន្ដហោះ គិតរឿងបង្ហាត់បង្រៀនទ័ពអាកាសរបស់អ៊ុយក្រែនជាមុនសិន

0

រាជធានីឡុងដ៍៖ ស្របពេលប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅបំពេញទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើល ជាលើកដំបូង នៅចក្រភពអង់គ្លេស ចាប់តាំងពីរុស្ស៊ី បានចូលុកលុយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក ក្រុងឡុងដ៍ បានសម្រេចផ្ដល់ការបណ្ដុះបណ្ដាល ដល់កងទ័ពអាកាសរបស់ក្រុងកៀវ ឲ្យចេះប្រើប្រាស់យន្ដហោះចម្បាំង តាមមាត្រដ្ឋាន ឬ ស្ដង់ដាររបស់អង្គការណាតូ។Zelensky in UK on rare visit abroad - Chinadaily.com.cn

សារព័ត៌មាន Breaking Defense បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ ថា លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានស្នើសុំជាផ្លូវការ ដល់រដ្ឋមន្ត្រីការពារជាតិ លោក បែន វ៉ាលឡេស (Ben Wallace) ឲ្យពិនិត្យមើល ថាតើយន្តហោះចម្បាំងរបស់កងទ័ពអាកាសភូមិន្ទចក្រភព (RAF) អាចនឹងត្រូវបានផ្គត់ផ្គង់ ទៅជួយដល់កងទ័ពអាកាសអ៊ុយក្រែន ដែរឬយ៉ាងណា ក្រោយពេលមានការប្រកាស ថា ក្រុងឡុងដ៍ នឹងផ្តល់ការបណ្តុះបណ្តាល ដល់អ្នកបើកយន្តហោះចម្បាំងចម្បាំងរបស់ក្រុងកៀវ ជាលើកដំបូង។

ទោះជាយ៉ាងណា សកម្មភាពផ្ទេរយន្ដហោះចម្បាំងនេះ នៅមិនទាន់មកដល់នៅឡើយ ខណៈនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានអះអាង ថា ក្រុងឡុងដ៍ ចង់មានដំណោះស្រាយ រយៈពេលវែង ជាជាងសមត្ថភាព រយៈពេលខ្លី។ ប៉ុន្តែចក្រភពអង់គ្លេស អាចកត់សម្គាល់ អំពីពេលវេលាដ៏សំខាន់មួយ នៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងរុស្ស៊ី ដោយការចាប់ផ្តើមផ្គត់ផ្គង់យន្តហោះ មានសមត្ថភាពខ្ពស់ ផលិតដោយលោកខាងលិច។Volodymyr Zelenskyy tells UK 'freedom will win,' pushes for warplanes | Mint

ការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍មួយ នៅមុនដំណើរបំពេញទស្សនកិច្ចរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃពុធ ថា ក្រុងឡុងដ៍ បានបញ្ជាក់ជាផ្នែកមួយ នៃកិច្ចពិភាក្សា រវាងមេដឹកនាំទាំងពីរ។លោក Sunak នឹងជំរុញដល់ការបណ្តុះបណ្តាលរបស់ចក្រភពអង់គ្លេស សម្រាប់កងទ័ពអាកាសរបស់អ៊ុយក្រែន រួមទាំងការពង្រីកសមត្ថភាព ជួយដល់អ្នកបើកយន្តហោះចម្បាំង ដើម្បីធានា ថា អ៊ុយក្រែន អាចការពារដែនអាកាសរបស់ខ្លួនបានយ៉ាងល្អ ទៅថ្ងៃអនាគត។

រហូតមកដល់ពេលនេះ កងទ័ពអាកាសរបស់អ៊ុយក្រែន កំពុងតែប្រតិបត្ដិការ នៅលើយន្ដហោះចម្បាំង សន្សល់ទុកតាំងតែពីសម័យសហភាពសូវៀត រួមមាន Su-24 (ស៊ូ-២៤) Su-25 និង MiG-29 (មីគ-២៩)។ ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានអំពាវនាវ អស់រយៈពេលជាយូរមកហើយ ដល់ដៃគូ និង សម្ពន្ធមិត្ត សុំឲ្យជួយផ្គត់ផ្គង់យន្តហោះចម្បាំង ផលិតដោយសហរដ្ឋអាមេរិក ប្រភេទ F-16 ជួយដល់ក្រុងកៀវ។ យន្ដហោះប្រភេទនេះ ត្រូវបានកងទ័ពអាកាសភូមិន្ទចក្រភព លែងប្រតិបត្ដិការ ហើយសហរដ្ឋអាមេរិក តែងតែបដិសេធនូវការផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន រហូតមក។Sukhoi Su-24 - Wikidata

ការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ស៊ូណាក់ បានសង្កត់ធ្ងន់ ថា «ការបណ្ដុះបណ្ដាលជំនាញបើកបរយន្ដហោះ ត្រូវតែធ្វើឲ្យប្រាកដ ថា អាកាសយានិកទាំងនោះ មានសមត្ថភាពហោះហើរយន្ដហោះប្រយុទ្ធ តាមស្ដង់ដារដ៏សាំញ៉ាំរបស់អង្គការណាតូ»។

បច្ចុប្បន្ន កងយន្ដហោះចម្បាំងរបស់កងទ័ពអាកាសភូមិន្ទចក្រភព ប្រតិបត្ដិការ លើយន្ដហោះ Eurofighter Typhoon (អឺរ៉ូហ្វាយធ័រ ថៃហ្វូន) និង យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ផលិតដោយអាមេរិក។ វាជាការពិតណាស់ មានតែយន្ដហោះ Eurofighter Typhoon ប៉ុណ្ណោះ ទំនងជាផ្នែកមួយ នៃការពិចារណាលើការហ្វឹកហ្វឺន ដល់កងទ័ពអាកាសរបស់អ៊ុយក្រែន ខណៈយន្ដហោះចម្បាំងមួយចំនួន កំពុងស្ថិតក្នុងការកំណត់ សម្រាប់ការចូលនិវត្តន៍ ស្របពេលកងយន្តហោះ F-35 របស់ចក្រភពអង់គ្លេស កំពុងតែប្រតិបត្ដិការ។ យន្តហោះ F-35 ផលិត ដោយក្រុមហ៊ុន Lockheed Martin មានតម្លៃថ្លៃបំផុត ហើយត្រូវបានប្រើ ដោយសម្ពន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែយន្ដហោះប្រភេទនេះ នៅតែមិនទាន់ជាផ្នែក សម្រាប់ការពិភាក្សាណាមួយ សម្រាប់អ៊ុយក្រែន នៅឡើយ៕Typhoon FGR4 | Royal Air Force