កាលពីអំឡុងពេលជំងឺកូវីត-១៩ រាតត្បាតកន្លងមក មនុស្សជាច្រើនធ្លាប់បានប្រើប្រាស់កម្មវិធី Zoom ធ្វើជាវេទិកាប្រជុំតាមអនឡាញ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងការទំនាក់ទំនងជាមួយមិត្តភក្តិ មិត្តរួមការងារ និងក្រុមគ្រួសារ ពីព្រោះមនុស្សភាគច្រើនត្រូវបំពេញការងារពីផ្ទះទៅ (Work From Home) រួមទាំងការរស់នៅក្នុងផ្ទះដាច់ដោយឡែកពីគេ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ ។3 Things To Know About Working At Zoom - Work It Daily

ប៉ុន្តែនៅពេលស្ថានការណ៍ឆ្លងរាលដាលនៃជំងឺកូវីដបានធូរស្រាល ធ្វើឱ្យក្រុមហ៊ុន Zoom ទទួលរងផលប៉ះពាល់ ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមក ក្រុមហ៊ុនបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន១.៣០០នាក់ ឬស្មើ១៥% នៃចំនួនបុគ្គលិកទាំងអស់ ។

លោក Eric Yuan នាយកប្រតិបត្តិក្រុមហ៊ុន Zoom បានថ្លែងថា ៖ «យើងធ្វើការដោយមិនចេះនឿយហត់ និងអភិវឌ្ឍន៍កម្មវិធី Zoom ជាបន្តបន្ទាប់ដើម្បីងាយស្រួលប្រើប្រាស់ ប៉ុន្តែយើងក៏ធ្វើខុសឆ្គងដូចគ្នា… ដោយមិនបានចំណាយពេលច្រើន ហើយវិភាគក្រុមការងាររបស់យើងឱ្យបានហ្មត់ចត់ និងវាយតម្លៃថា តើយើងកំពុងរីកចម្រើនប្រកបដោយនិរន្តរភាពឬអត់» ។How Zoom Employees use Zoom

លោក Eric Yuan បន្តថា បុគ្គលិកដែលនឹងបញ្ឈប់ពីការងារ ពួកគេនឹងទទួលបានប្រាក់ខែខ្ពស់បំផុតក្នុងរយៈពេល១៦សប្តាហ៍ និងការធានារ៉ាប់រងសុខភាពផងដែរ ។ លើសពីនេះ លោកដាក់ផែនការថា នឹងកាត់បន្ថយប្រាក់ខែរបស់លោក ហើយមិនទទួលប្រាក់ Bonus ក្នុងឆ្នាំ២០២៣ ទេ ៕

ប្រភព ៖ PPTVHD36