ប្រទេសថៃ ៖ សមាគមផលិតអាហារកញ្ចប់ថៃបានត្រៀមដំឡើងថ្លៃអាហារ និងភេសជ្ជៈ ក្រោយពីរងផលប៉ះពាល់ខ្លាំងដោយសារថ្លៃដើមផលិតកើនឡើង ជាពិសេស អាហារ និងភេសជ្ជៈ ដែលជាឧស្សាហកម្មប្រើប្រាស់អគ្គិសនីច្រើន ខណៈរដ្ឋាភិបាលបានដំឡើងថ្លៃអគ្គិសនីពី១៥% ដល់២៥% ។ ហេតុនេះ ក្រុមហ៊ុនផលិតអាហារចាំបាច់ត្រូវដំឡើងថ្លៃពី៩% ដល់១២% ភាគច្រើនជាអាហារ និងភេសជ្ជៈក្លាស្សេ ។ ការប្រកាសដំឡើងថ្លៃនេះ នឹងប៉ះពាល់ដល់ពលរដ្ឋដែលបានប្រឈមនឹងការចំណាយខ្ពស់ក្នុងការរស់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjwGuy9GlOzamRHEdfYqc3JHDgMYLY5t1jPSD3xguj_LT08R1wpHA1vDZkEtvsAsksRqPUhjPbgriKHLyu-e4s_-jB-2SRALeZWwBoHB9iBd6yosdUJp5yrpBbgJj3O3Yc40Ci7uyOjCPD5I-MAUrfz-OPiyvB8ooGNMy_bLq3wOG9xZ_d8mF38v6H/s820/photo_2023-02-09_14-13-00.jpg

មុននេះ គណៈកម្មការគ្រប់គ្រងថាមពលបានបញ្ជាក់ពីការដំឡើងថ្លៃអគ្គិសនីថា ការផលិតអគ្គិសនីត្រូវការចំណាយដើមទុនខ្ពស់ មិនថាតម្លៃឧស្ម័នធម្មជាតិរាវ ឬ LNG ត្រូវនាំចូលពីក្រៅប្រទេស រួមទាំងប្រាក់បាតធ្លាក់ថ្លៃ និងតម្រូវការប្រើប្រាស់អគ្គិសនី ។

បច្ចុប្បន្ន រដ្ឋាភិបាលបានកំណត់តម្លៃអគ្គិសនីជា២ផ្នែកគឺ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ អ្នកប្រើប្រាស់អគ្គិសនីក្នុងលំនៅឋាន ជាមធ្យមតម្លៃ៤,៧២បាត/១គីឡូវ៉ាត់ និងអ្នកប្រើអគ្គិសនីមិនមែនលំនៅឋាន គឺ៥,៣៤បាត/១គីឡូវ៉ាត់ ។ គណៈកម្មការគ្រប់គ្រងថាមពលបញ្ជាក់ថា បើការចំណាយដើមទុនផលិតអគ្គិសនីនៅតែកើនឡើង នឹងធ្វើឱ្យថ្លៃអគ្គិសនីចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣ កើនឡើងបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3qPqzkDpt1YJaDRtkPrbpublZJU6tPdThX-cxObSTZ48Hm9xmOjwT3TfAXNXPzNM_KCm61VvxHCaOrGUthAXkoTppnlQRaX6vfoBj13KqRNImEieS9UpvQImUB0RDsg0nc-AdlIUzKt97pRse_ooC9AbwNJWuyZ00O2U8Uq3D-Cs0MIfG2pmejWX9/s770/photo_2023-02-09_14-13-00%20(2).jpg

ក្រុមហ៊ុនផលិតអាហារកញ្ចប់បានសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអគ្គិសនីឡើងថ្លៃឱ្យបានឆាប់រហ័ស និងសុំឱ្យរដ្ឋាភិបាលកំណត់តម្លៃអគ្គិសនីត្រឹម៤,៧២បាត/១គីឡូវ៉ាត់ ។ លើសពីនេះ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលគាំទ្រប្រាក់កម្ចីវិនិយោគមានការប្រាក់ទាប ព្រមទាំងស្នើសុំពន្យារការដំឡើងអត្រាការប្រាក់ ព្រោះវាធ្វើឱ្យក្រុមហ៊ុនផលិតអាហាររងផលប៉ះពាល់ ខណៈពួកគេទៅខ្ចីប្រាក់មកវិនិយោគ ។ បើរដ្ឋាភិបាលដោះស្រាយបាន វានឹងជួយដល់ដើមទុនផលិតអាហារ ក៏ដូចជាពលរដ្ឋដែលទទួលបន្ទុកលើការចំណាយខ្ពស់ក្នុងជីវភាពរស់នៅ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVodqfHokkbGA5PevMKSY6ZliRq1swZN0IqF-stq3n35Op_eJHMF43vilRUjkXJ1EOnmfrO9CYa0UMb2ID0L9Gu9UNRlI2IJ0hfwWez1Pg4Ht5yuD6zdU-_L2zQYEwXZdlcOg5fgEiOURq64YISBdhzNasu3cUoNsRtOZJbi1prgVFubKWT4KodC-g/s1200/photo_2023-02-09_14-13-00%20(3).jpgប្រភព ៖ khaosod