ប្រទេសថៃ ៖ លោកវេជ្ជបណ្ឌិត អូផាកាន កាវីនផុង មកពីក្រសួងសុខាភិបាលថ្លែងថា ស្ថានការណ៍ជំងឺកូវីដ-១៩ ក្នុងប្រទេសថៃបច្ចុប្បន្ននេះបានប្រសើរឡើងជាលំដាប់ ខណៈមានអ្នកឆ្លងកូវីដតិច ។ កាលពីសប្តាហ៍មុន អ្នកស្លាប់ដោយសារកូវីដបានថយចុះជាមធ្យមត្រឹម២នាក់ប៉ុណ្ណោះ/១ថ្ងៃ ហើយភាគច្រើនមិនបានចាក់វ៉ាក់សាំង ។ ដូច្នេះ លោកបានសំណូមពរទៅកាន់ពលរដ្ឋថៃអាយុច្រើន និងក្រុមប្រឈមមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ។

ចំណែកការទិញវ៉ាក់សាំងកូវីដ គណៈរដ្ឋមន្ត្រីឱ្យដឹងថា នៅតែបញ្ជាទិញវ៉ាក់សាំងយីហោដើម ប៉ុន្តែបើមានវ៉ាក់សាំងថ្មី និងបានធ្វើកិច្ចសន្យារួចនោះ គឺអាចបញ្ជាទិញបាន ។ គណៈរដ្ឋមន្ត្រីបញ្ជាក់ថា វ៉ាក់សាំងថ្មីមិនល្អជាងវ៉ាក់សាំងចាស់ប៉ុន្មានទេ ហើយបច្ចុប្បន្ន ប្រទេសថៃមានវ៉ាក់សាំងគ្រប់គ្រាន់ ហើយវ៉ាក់សាំងកំពុងប្រើប្រាស់នេះ មានប្រសិទ្ធភាពអាចកាត់បន្ថយជំងឺធ្ងន់ធ្ងរបាន ។Thailand registers record 985 new COVID-19 cases

លោក សុផុន អៀមសិរិថាវន អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺផ្សេងៗ បានបញ្ជាក់ពីការគ្រប់គ្រងវ៉ាក់សាំងកូវីដថា បច្ចុប្បន្ន ប្រទេសថៃបានចាក់វ៉ាក់សាំងរួចហើយជាង១៤៦លានម្ជុល ហើយពលរដ្ឋថៃ៧៧% ចាក់វ៉ាក់សាំងបាន២ម្ជុល ។ តាមការស្ទង់មតិឃើញថា អ្នកមានអាយុច្រើនដែលបានចាក់វ៉ាក់សាំងកូវីដ គឺអាចកាត់បន្ថយអត្រាការស្លាប់ដល់៤១ដង ។

ក្រៅពីនេះ វិទ្យាស្ថានវ៉ាក់សាំងក៏បានស្រាវជ្រាវការចាក់វ៉ាក់សាំងផ្លាស់យីហោ (ម្ជុលទី១ ចាក់យីហោ A និងទី២ ចាក់ B) ក្នុងខេត្តឈៀងម៉ៃឃើញថា មានប្រសិទ្ធភាពការពារជំងឺកូវីដ កាត់បន្ថយការឆ្លង កាត់បន្ថយអាការៈធ្ងន់ធ្ងរ និងកាត់បន្ថយអត្រាស្លាប់ ។ តាមការសិក្សា ការចាក់វ៉ាក់សាំងផ្លាស់យីហោទៅកាន់ពលរដ្ឋក្នុងឆ្នាំ២០២១ ឬអំឡុងពេលជំងឺកូវីដប្រភេទ Delta រាតត្បាតឃើញថា ការចាក់២ម្ជុលអាចការពារការឆ្លងរោគ៦៣% ហើយការចាក់៣ម្ជុលអាចការពារការឆ្លងរោគ៩៥% ។Thailand Starts Human Trials of Homegrown COVID-19 Vaccines

ចំណែកការរាតត្បាតនៃជំងឺកូវីដប្រភេទអូមីក្រុងនៅឆ្នាំ២០២២ ឃើញថា ការចាក់វ៉ាក់សាំង២ម្ជុលមិនអាចការពារការឆ្លងកូវីដបានទេ ហើយការចាក់៣ម្ជុលអាចការពារការឆ្លងកូវីដដល់៨០% ចំណែកការចាក់៤ម្ជុលអាចការពារបាន៨៩% ដោយអាចកាត់បន្ថយអត្រាស្លាប់ និងឈឺធ្ងន់ធ្ងរបាន១០០%៕

ប្រភព ៖ TNNHealth