Home Blog Page 1845

មេដឹកនាំតៃវ៉ាន់បរិច្ចាគប្រាក់ខែជួយជនរងគ្រោះដោយសាររញ្ជួយដី

0

តៃវ៉ាន់ ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា លោកស្រី Tsai Ing-wen ប្រធានាធិបតិតៃវ៉ាន់ និងលោក William Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់ បានត្រៀមបរិច្ចាគប្រាក់ខែ១ខែរបស់ខ្លួន ដើម្បីជួយជនរងគ្រោះដោយសាររញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdLk2ubZ9hHD4rhXd4v0c55t1ehp4woQ6llwVntwqXp9-cGcuZ--AFgzu3s3THSFroDLyWDEgqooTJXAt8zkQai8CM1tp33aye13xtcMz7t3yHQ0pJ32x__iHxsnV91Hze-daXT8pLn52X15ygAzyb0BWRD5tux-LXNLsdGjW2LOzwN_l8jqzKBr3s/s1280/photo_2023-02-10_11-30-20%20(2).jpg

ការបរិច្ចាគប្រាក់របស់មេដឹកនាំតៃវ៉ាន់ទាំងពីររូបនេះ គឺជាការជួយដល់ជនរងគ្រោះបន្ថែមទៀត ក្រោយពីតៃវ៉ាន់បានប្រគល់ប្រាក់ជិត២លានដុល្លារអាមេរិកសម្រាប់ជួយជនរងគ្រោះដោយសាររញ្ជួយដី រួមទាំងបានបញ្ជូនភ្នាក់ងារសង្គ្រោះតៃវ៉ាន់២ក្រុមទៅកាន់កន្លែងកើតហេតុ ដើម្បីសហការជាមួយអាជ្ញាធរប្រទេសតួកគី ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមក ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជជែកជាមួយភ្នាក់ងារសង្គ្រោះរបស់តៃវ៉ាន់ ដែលបានធ្វើដំណើរទៅកាន់តំបន់រញ្ជួយដីនៅប្រទេសតួកគី តាមវីដេអូខល ដើម្បីអរគុណពួកគេនូវការលះបង់ និងផ្តល់កម្លាំងចិត្តផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNNw-JNeueD6qjiDRaMDX_MyM2LgkfpNHePfrQ9zzhh_iuh2nnID2JInQroxk3c1yIJL5ornv3477YlfudhZsCh1gvEbNWT-6uFnnDa9s8NwShKGAyvRKnf1lYXTPt9yt2V9YRBsEJiUcLJEy0OFas8GmEKN5Yc8sUwJvOZ6wfL2T7X2BzzxrTKyuE/s802/photo_2023-02-10_11-30-20.jpg

នេះក៏មិនមែនជាលើកទី១ទេ ដែលមេដឹកនាំតៃវ៉ាន់ទាំងពីររូបបរិច្ចាគប្រាក់ខែរបស់ខ្លួនជួយសង្គ្រោះប្រទេសផ្សេងទៀត មុននេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងលោក William Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់ ក៏ធ្លាប់បានបរិច្ចាគប្រាក់ខែរបស់ខ្លួនសម្រាប់ផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនផងដែរ ។

គួរបញ្ជាក់ថា តួកគី និងប្រទេសផ្សេងទៀត ភាគច្រើនគ្មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ទេ ដោយសារប្រទេសចិនអះអាងថា តៃវ៉ាន់គឺជាកម្មសិទ្ធិរបស់ខ្លួន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQFkWq_Qsx71qsseVZbqFwKl--24evLfnHglUKI7QWPgMX63St5UqLHPCWT1qMCnMnU1SGwLKO86zPViUENjAjWgpEQ3tKqps9oP9OuhTXKv4DeQLdD63bXEjwmMgNBoB2UStHGc3SKXYIeAYaeVkXSoXd4z2mPaQHR8UuVsdN0hNsbGdzhNg24-5X/s1000/photo_2023-02-10_11-30-21.jpg

ប្រភព ៖ beartaiBRIEF

តើ IQ (ភាពវៃឆ្លាតឬបញ្ញាញាណនៃការគិតពិចារណា) របស់ប្រជាជនកម្ពុជាជាប់លំដាប់ទីប៉ុន្មានលើពិភពលោក?

0

ភ្នំពេញ៖ ពិតជាមោទនៈភាពបំផុតក្នុងនាមជាជនជាតិខ្មែរ បើយើងនិយាយពី IQ របស់ប្រជាជនកម្ពុជា ធៀបទៅនិងប្រជាជននៅលើពិភពលោក។

IQ សំដៅទៅលើពាក្យ ដែលជាបញ្ញាញាណ ឬភាពវៃឆ្លាតនៃការគិតពិចារណារបស់មនុស្សយើងម្នាក់ៗ។
យោងតាមការចុះផ្សាយរបស់ គេហទំព័រ World Population Review បានបញ្ជាក់ថាកម្ពុជាស្ថិតនៅលេខរៀងទី១៥ ក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅទូទាំងពិភពលោក ខណៈដែលប្រជាជនដែលមាន IQ លេខរៀងទី១ បានទៅលើប្រជាជនប្រទេសជប៉ុន, លំដាប់លេខ២ បានទៅលើកោះតៃវ៉ាន់ និងលេខ៣ ប្រទេសសិង្ហបុរី។Full list of Phnom Penh international schools and universities

ដោយឡែកចំណាត់IQ ថ្នាក់ក្រោមគេបំផុតគឺប្រជាជននៃប្រទេសនេប៉ាល់ ដែលមានលេខរៀងទី១៩៩ ប្រទេសលីបេរី លេខរៀងទី១៩៨ និងប្រទេសស៊ីរ៉ាឡេអូន លេខរៀងទី១៩៧។

សូមបញ្ជាក់ថាស្ថិតនៅលេខរៀងទី១៥នេះ កម្ពុជានៅក្រោមកោះម៉ាកាវ របស់ប្រទេសចិន ប៉ុន្តែនៅលើប្រទេសកាណាដាផងដែរ។

បន្ថែមពីលើនេះ យោងតាមការព្យាករណ៍របស់ World Population Review ចំនួនប្រជាជនកម្ពុជាត្រូវបានគេ ប៉ាន់ប្រមាណថានឹងកើនឡើងដល់ជាង ២២ លាននាក់ នៅឆ្នាំ២០៦៩ ខណៈនៅពេលបច្ចុប្បន្ននេះមានចំនួន ជាង១៦លាននាក់ ហើយសន្មត់ថានឹងកើនឡើងជាបន្តបន្ទាប់៕Understanding ICES Cambodia: Students' Portal to the Outside World

ក្តីបារម្ភនៃការកើនឡើងសំរាមផ្លាស្ទិក ខណៈអ្នកប្រើប្រាស់ និងអ្នកផលិតនៅតែបន្ត

0

សារព័ត៌មានបរទេសរាយការណ៍ថា បញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមមួយនាពេលបច្ចុប្បន្ននេះ ព្រោះការផលិតផ្លាស្ទិកប្រើតែម្តងរួចបោះចោល (Single-Use Plastic) បានកើនឡើងចំនួន៦លានតោនក្នុង១ឆ្នាំនៅទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។ កាលពីពេលថ្មីៗនេះ ប្រទេសនានាមានយុទ្ធនាការកាត់បន្ថយការប្រើផ្លាស្ទិកដើម្បីជួយរក្សាបរិស្ថានពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmya_QHpEVotS2KTwYTSKDAqV979IEqPFdkzixffaIGnyaKul4IehA8KUOWBjEoWXoQSnFFtYXR2rl1lsXd6mr5GSjJphwlHpovI0BLEYLHsQEeJVHm-6AwKZyhOrOMjMZlofFPnnYo0aDMOXbxyIKSHPQ5H558XtI8r9GT4jUB8fkCi6Z0KPkIsGw/s1000/photo_2023-02-10_10-46-05.jpg

ប្រទេសមួយចំនួនមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកតែម្តងបោះចោលដូចជា អង់គ្លេសបានហាមឃាត់ការប្រើស្លាបព្រា និងសមផ្លាស្ទិកនៅឆ្នាំ២០២៣នេះ ព្រោះបណ្តាលឱ្យមានសំរាមផ្លាស្ទិកស្លាបព្រា-សមប្រមាណ២.៧០០ដុំក្នុង១ឆ្នាំ ក្នុងនោះមានតែ១០%ប៉ុណ្ណោះដែលគេយកទៅកែច្នៃប្រើឡើងវិញ ។ រីឯបារាំងក៏បានអនុវត្តច្បាប់ហាមប្រើផ្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ បន្លែ និងផ្លែឈើផងដែរ តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដោយបារាំងបានប្រកាសបញ្ឈប់ការប្រើផ្លាស្ទិកទាំងអស់នៅឆ្នាំ២០៤០ ហើយដូចគ្នានេះ ប្រទេសជាច្រើននៅអឺរ៉ុបក៏ប្រកាសឈប់ប្រើផ្លាស្ទិកកាន់តែច្រើនដែរ ។

តួលេខកាកសំណល់ផ្លាស្ទិកគួរឱ្យភ្ញាក់ផ្អើល និងទើបមានការផ្សព្វផ្សាយ គឺសំរាមផ្លាស្ទិកបានកើនឡើងនៅទូទាំងពិភពលោក ចំនួន៦លានតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។ នៅឆ្នាំ២០២១ គេបានផលិតផ្លាស្ទិក (Single-Use Plastic) ក្នុងបរិមាណច្រើនមហាសាលរហូតដល់១៣៩លានតោនឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHmsL4nEXP7FUU-XWqfNe9hHZNtcmpMJp4EEtfHzqHlKQHNXDPwDmmIridQ3axYRq83PeI5zdKgn7-oCxNjOTBqI-8r1KPhWe5XmwiqvCLo6YsaGCTw9MMnDgPV81DQC_MsK18UGwieUjA9wYNMWBAgtpntmoVVrM3FZxJU19iJyAL_7hJM8zDXgY_/s1000/photo_2023-02-10_10-46-06.jpg

តាមការវិភាគរបស់ Plastic Waste Makers Index ធ្វើឡើងដោយ Minderoo Foundation បង្ហាញថា រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គេបានផលិតផ្លាស្ទិកយ៉ាងច្រើន ដែលធ្វើឱ្យពិភពលោកប្រឈមនឹងបញ្ហាសំរាមកាន់តែធ្ងន់ធ្ងរ ។

សំរាមផ្លាស្ទិក គឺជាបញ្ហាធំមួយរបស់ពិភពលោក ជាពិសេស ផ្លាស្ទិកប្រើប្រាស់តែម្តងរួចបោះចោល ដូចជា ថង់ ទុយោ កែវ ចាន ស្លាបព្រា សម និងវត្ថុផ្សេងៗ ដែលគេបានប្រើក្នុងបរិមាណច្រើន ប៉ុន្តែមិនបានយកវាទៅកែច្នៃប្រើឡើងវិញ ។ វាបង្កើតសំណល់បរិស្ថាន ដោយសារតែពិបាករលាយក្នុងដី ហើយធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ភាវៈរស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_dnj31XNAq3yhMT2tzI0sVcJO0C8-R9Cc8uKCU6WesZgVfsvZUW3wZbS6SXuG15ZhPdTYCgeVyxuka8mvayMhcZFcDg4WXs3pdzSZXF7LFSkrpqwZj38drQNhW26GS3uqW3bV4LWlc53nrPFyEEHtZxDCK71wiILASstZxxbMuccgh3RPzwZ9HRlr/s1280/photo_2023-02-10_10-46-07.jpg

ទោះយ៉ាងណា គួរតែមានជម្រើសថ្មីៗក្នុងការកាត់បន្ថយការប្រើផ្លាស្ទិកសម្រាប់អ្នកស្រឡាញ់បរិស្ថាន ហើយមេដឹកនាំប្រទេសនីមួយៗត្រូវគាំទ្រអ្វីខ្លះលើការការពារបរិស្ថាន ខណៈគេនៅតែផលិតផ្លាស្ទិក ហើយយកមកប្រើប្រាស់ និងបោះចោលបន្តទៀតគ្មានថ្ងៃបញ្ចប់ ៕

ប្រភព ៖ springnews

ចង់សម្រកគីឡូពេលអង្គុយធ្វើការ អាចសាកតាមវិធីនេះបាន

0

ការអង្គុយធ្វើការក្នុងការិយាល័យពេញមួយថ្ងៃ ដោយមិនសូវធ្វើលំហាត់ប្រាណសោះ នឹងធ្វើឲ្យអ្នកងាយឡើងគីឡូ ពិបាកគ្រប់គ្រងទម្ងន់បំផុត។ ខាងក្រោមនេះ ជាគន្លឹះជួយអ្នកអាចស្រកគីឡូបានតាមបែបមូលដ្ឋានវិទ្យាសាស្រ្ត តាមរយៈការអង្គុយ។

១. អង្គុយត្រង់ខ្នង
ការអង្គុយក្នុងចលនាត្រឹមត្រូវ នឹងជួយអ្នកមិនឲ្យឈឺខ្នង តែមានប្រសិទ្ធភាពម្យ៉ាងទៀត គឺសម្រកគីឡូ។ ដោយសារនៅពេលអ្នកអង្គុយត្រង់ សាច់ដុំខាងលើនៃរាងកាយ ស្មា និងខ្នងទាំងអស់ធ្វើការ ។ លើសពីនេះ វាដុតកាឡូរីនិងបង្កើនកម្លាំងស្នូល ព្រោះអ្នកត្រូវដាក់សម្ពាធដើម្បីរក្សាខ្នងឲ្យត្រង់។Sit Up Straight: Why Good Posture Matters - Premier Health Chiropractors២. កាត់បន្ថយសីតុណ្ហភាពក្នុងបន្ទប់ធ្វើការ
តាមការសិក្សាបង្ហាញថា មនុស្សដែលធ្វើការក្នុងបន្ទប់មានសីតុណ្ហភាពត្រជាក់ ងាយនឹងជួបបញ្ហាធាត់ខ្លាំងជាងមនុស្សដែលធ្វើការក្នុងបន្ទប់មានសីតុណ្ហភាពក្តៅល្មម។ ព្រោះវាជួយរក្សាមេតាបូលីសឹមក្នុងកម្រិតខ្ពស់ ដុតខ្លាញ់ដែលនៅក្នុងពោះរបស់អ្នកបាន ។4 Types of Home Air Conditioners and How to Choose One៣. ផឹកទឹកឲ្យបានច្រើន
ក្រៅពីញ៉ាំអាហារសុខភាពនិងគ្រប់គ្រងរបបអាហារបានត្រឹមត្រូវ អ្នកក៏គួរផឹកទឹកឲ្យបានគ្រប់គ្រាន់ផងដែរ ដើម្បីសម្រកគីឡូរបស់អ្នកឲ្យមានប្រសិទ្ធភាព។ ទឹកមិនត្រឹមតែជួយបំពេញសារធាតុបានគ្រប់គ្រាន់ដល់រាងកាយទេ តែក៏ជួយដល់ប្រព័ន្ធរំលាយអាហារទៀតផង។ ដូច្នេះ អ្នកគួរផឹកទឹកក្នុងមួយថ្ងៃ ពី ០,៥ -១ លីត្រ ដើម្បីបង្កើនថាមពល ព្រមទាំងជួយដុតកាឡូរីបានលឿនផងដែរ។15 benefits of drinking water and other water facts៤. សើចឲ្យបានច្រើន
តាមការសិក្សាពី NCBI ក្នុងឆ្នាំ ២០០៧ រកឃើញថា ការសើចសប្បាយរីករាយនឹងជួយបេះដូង រួមទាំងបង្កើនថាមពលពី ១០ -២០ % រួមទាំងដុតកាឡូរីបានច្រើនដល់ទៅ ២០ -៤០ ថែមទៀតផង។ ប្រសិនបើអ្នកមិនអាចបង្ខំខ្លួនឯងឲ្យសើចរៀងរាល់ម៉ោងបាន អ្នកក៏អាចបន្ថែមរសជាតិដល់ជីវិតជារៀងរាល់ថ្ងៃ ដូចជា មើលរឿងកំប្លែង ឆាតលេងជាមួយមិត្តភក្កិ អានសៀវភៅកំប្លែង ធ្វើរឿងសប្បាយៗ ឬលំហែកម្សាន្តជាដើមក៏បាន។ ភាពសប្បាយរីករាយនឹងជួយអ្នកកាត់បន្ថយស្រ្តេស និងធ្វើឲ្យសុខភាពល្អរយៈពេលយូរ៕

ប្រធានអង្គការណាតូ បារម្ភអំពីសន្ដិសុខ ដោយសារតែចិនតាមយកការណ៍

0

ទីក្រុងប៊្រុចសែល៖ ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក បានប្រើប្រាស់យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប ប្រភេទ F-22 បាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង័្សយ ពីការឈ្លបយកការណ៍នោះមក រដ្ឋាភិបាលក្រុងប៉េកាំង នៅតែអះអាង អំពីបាឡុងរបស់ខ្លួន ជាយានអវកាស ប្រើប្រាស់ សម្រាប់ស្រាវជ្រាឧតុនិយម ប៉ុន្ដែផ្ទុយទៅវិញ ប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬ អូតង់ នៅតែចាត់ទុក ថា វាជាឥរិយាបថ បង្កការគំរាមកំហែង ដល់បណ្ដាប្រទេសជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធារបស់ខ្លួន។

សារព័ត៌មាន The Hill បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា បាឡុងចារកម្មរបស់ចិន ដែលបានហោះពាសពេញដែនអាកាសរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន កំពុងតែបង្ហាញ អំពីអាកប្បកិរិយា បង្កនូវការគំរាមកំហែង ដល់សមាជិក សម្ពន្ធមិត្តរបស់លោកខាងលិច។Different opinions in NATO is not unusual, Stoltenberg says | Reuters

លោកប្រមុខ អង្គការណាតូ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងលោក អេនតូនី ប៊ីលនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ថា ឧបទ្ទវហេតុនេះ បញ្ជាក់ អំពីគំរូមួយ ដែលចិនបាន និង កំពុងតែវិនិយោគយ៉ាងសំខាន់ ទៅលើសមត្ថភាពយោធា ដោយរួមទាំងទម្រង់រង់ចាំឃ្លាំមើល និង ចារកម្មថែមទៀតផង។

លោកប្រធានអង្គការណាតូ រូបនេះ បានសង្កត់ធ្ងន់ ថា ប្រតិបត្ដិការស៊ើបអង្កេតរបស់ចិន កំពុងតែបង្កើន នៅតំបន់អឺរ៉ុប ជាមួយបណ្ដាញផ្កាយរណប សកម្មភាពចារកម្មតាមអ៊ិនធើរណេត និង បាឡុងនានា ដូចជា ករណីបាឡុងហោះ នៅពីលើដែនអាកាសរបស់សហរដ្ឋអាមេរិក ជាដើម។9 things to know about Antony Blinken, the next US secretary of state –  POLITICO

លោក Stoltenberg បានបន្ថែម ថា «យើងត្រូវដឹង អំពីហានិភ័យឥតឈប់ឈរ ចំពោះការស៊ើបការណ៍សម្ងាត់របស់ចិន។ បន្ទាប់មកយើងត្រូវបង្កើននូវអ្វីដែលយើងអាចធ្វើទៅបាន សម្រាប់ការពារខ្លួនរបស់យើង។ យើងក៏ត្រូវតែមានប្រតិកម្ម នៅក្នុងវិធីសាស្រ្ដប្រុងប្រយ័ត្ន ទទួលខុសត្រូវ និង ប្រុងប្រយ័ត្នបំផុតផងដែរ ដូចអ្វីដែលយើងបានឃើញ គឺសហរដ្ឋអាមេរិក បានប្រតិកម្ម ចំពោះបាឡុង នៅពីលើដែនអាកាសរបស់អាមេរិកខាងជើង និង សហរដ្ឋអាមេរិក»។

ការអត្ថាធិប្បាយរបស់ប្រមុខអង្គការណាតូ បានកើតឡើង ក្រោយពេលអ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា បាឡុងនោះ បានភ្ជាប់ទៅនឹងកម្មវិធីឃ្លាំមើល ដែលកំពុងតែរីករាលដាលបន្ថែមទៀត ត្រូវបានដំណើរការ ដោយកងទ័ពរំដោះប្រជាជនចិន។

អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក យ៉ាងហោចណាស់ ក៏បានដឹង អំពីបាឡុងចំនួន៤ផ្សេងទៀត បានហោះហើរ ពីលើដែនអាកាសរបស់សហរដ្ឋអាមេរិក។ កម្មវិធីនេះ បានដំណើរការ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ បាឡុងទាំងនោះ ក៏ត្រូវគេអង្កេតឃើញ ហោះនៅពីលើទ្វីប និង តំបន់ទាំង៥។ ប៉ុន្ដែអ្នកនាំពាក្យ រូបនេះ មិនបានបញ្ជាក់ ថា ជាបាឡុងរបស់ប្រទេសណានោះដែរ។3 Navy Warships, FBI Now Hunting for Wreckage of Chinese Spy Balloon off  South Carolina - USNI News

ដោយឡែក ចិន បានបញ្ជាក់ ថា បាឡុងរបស់ខ្លួន មានគោលបំណង ប្រតិបត្ដិការលើការស្រាវជ្រាវ លើផ្នែកឧតុនិយម ហើយវាបានរសាត់ទៅលើដែនអាកាសសហរដ្ឋអាមេរិក ដោយសារខ្យល់។ ប៉ុន្ដែក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានទាត់ចោលនូវការលើកឡើងរបស់ក្រុងប៉េកាំង។ ចិន បានចាត់ទុកការបាញ់ទម្លាក់បាឡុងរបស់ខ្លួន ពីកងទ័ពសហរដ្ឋអាមេរិក ជាការប្រតិកម្មដ៏ហួសហេតុបំផុតរបស់ក្រុងវ៉ាស៊ីតោន។

លោក Stoltenberg បានបន្ថែម ថា ឧបទ្ទវហេតុនេះ បង្ហាញ ថា សន្តិសុខ ត្រូវតែជាសកលជំនួសឱ្យការត្រឹមតែក្នុងតំបន់។ លោកប្រធានណាតូ បាននិយាយថា គាត់បានទៅបំពេញទស្សនកិច្ច នៅតាមបណ្តាប្រទេសអាស៊ីបូព៌ា រួមទាំង ប្រទេសជប៉ុន និង កូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។ មេដឹកនាំ នៃប្រទេសទាំងនេះ បានសង្កត់ធ្ងន់ ទៅលើតួនាទីដ៏មានសារៈសំខាន់បំផុតរបស់អង្គការណាតូ និង ដៃគូរបស់ខ្លួន នៅក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការរបស់ពួកគេ សម្រាប់ទប់ទល់នឹងបញ្ហាប្រឈមនានា បង្កឡើង ពីប្រទេសចិន។ ដូច្នេះអ្វីដែលកើតឡើង នៅអាស៊ី ក៏ជាបញ្ហាប្រឈម សម្រាប់អឺរ៉ុប ហើយអ្វីដែលកើតឡើង នៅអឺរ៉ុប ក៏ជាបញ្ហាដ៏សំខាន់ សម្រាប់អាស៊ី ហើយក៏សម្រាប់អាមេរិកខាងជើង ផងដែរ។F-22 Raptor > Air Force > Fact Sheet Display

ជាមួយគ្នានេះដែរ ជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ក៏បានអះអាង ថា ក្រុងតូក្យូ ក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើគោលដៅ នៅលើអាកាស មានលក្ខណៈស្រដៀងគ្នា ទៅនឹងអ្វីដែលបានកើតឡើង នៅលើដែនអាកាសរបស់សហរដ្ឋអាមេរិក អ៊ីចឹងដែរ៕

អាមេរិកបារម្ភរឿងចិនមានប្រព័ន្ធបាញ់កាំជ្រួចឆ្លងទ្វីបច្រើនជាងខ្លួន

0

សហរដ្ឋអាមេរិក ៖ កាលពីខែមករា មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិកបានផ្ញើលិខិតទៅកាន់សភាថា បច្ចុប្បន្ន ប្រទេសចិនមានប្រព័ន្ធបាញ់កាំជ្រួចឆ្លងទ្វីបច្រើនជាងអាមេរិក ហើយវាជាបញ្ហាសំខាន់មួយទៀតដែលអាមេរិកមើលឃើញថា ចិនបានបង្កើនសមត្ថភាពយោធារបស់ខ្លួនជាបន្តបន្ទាប់ ។

លិខិតរបស់លោកឧត្តមសេនីយ៍ Anthony Cotton មេបញ្ជាការយុទ្ធសាស្ត្រទ័ព ដែលលោកជាអ្នកគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិកនិយាយថា តាមទិន្នន័យកាលពីខែតុលា ឆ្នាំ២០២២ បង្ហាញថា ប្រព័ន្ធបាញ់កាំជ្រួចឆ្លងទ្វីបដែលមានមូលដ្ឋាននៅលើដី និងចល័តរបស់ចិន គឺមានចំនួនច្រើនជាងប្រព័ន្ធបាញ់កាំជ្រួចឆ្លងទ្វីបរបស់អាមេរិក ។ ទោះយ៉ាងណា អាមេរិកមានកាំជ្រួចឆ្លងទ្វីប និងក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងចិន ។Cotton nominated to run Air Force's nuclear enterprise at pivotal time

បើទោះជាអាមេរិកមានឃ្លាំងនុយក្លេអ៊ែរធំជាងចិនក្តី ប៉ុន្តែការព្យាយាមរបស់ចិនក្នុងការកែលម្អ និងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់ បានធ្វើឱ្យសមាជិកសភា និងមេទ័ពអាមេរិកបារម្ភពីបញ្ហានេះ ។ ប៉ុន្តែរាយការណ៍ពីសារព័ត៌មាន CNN មិនបានបញ្ជាក់ថា ប្រព័ន្ធបាញ់កាំជ្រួចឆ្លងទ្វីបរបស់ចិនមានចំនួនប៉ុន្មានទេ ។

ព័ត៌មាននេះកើតឡើងស្របពេលមានស្ថានការណ៍កាន់តែតានតឹងរវាងអាមេរិក និងចិន ដោយសារបាឡុងចារកម្មរបស់ចិនបានហោះបំពានលើដែនអាកាសអាមេរិក ដែលធ្វើឱ្យលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ប្រកាសផ្អាកការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដោយលើកហេតុផលថា បាឡុងរបស់ចិនជាការរំលោភលើអធិបតេយ្យភាពរបស់អាមេរិក និងច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត ។Countering China and North Korea's mad dash for missiles | East Asia Forum

តាមទិន្នន័យក្នុងឆ្នាំ២០២២ បញ្ជាក់ថា អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ជាង៥.០០០គ្រាប់ ខណៈចិនមានជាង៤០០គ្រាប់ ។ រីឯរបាយការណ៍របស់មន្ទីរបញ្ចកោណចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា ចិនកំពុងជំរុញការសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស ហើយបើចិននៅតែរក្សាល្បឿនផលិតនុយក្លេអ៊ែរដូចបច្ចុប្បន្ននេះ ចិននឹងអាចមានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់១.៥០០គ្រាប់ក្នុងឆ្នាំ២០៣៥ ៕The JL-3: the new missile 'raising the cost' of a US fight with China |  South China Morning Post

ប្រភព ៖ thestandard

មកស្គាល់បុរសខ្មែរម្នាក់ ធ្លាប់ជានាយករដ្ឋមន្ត្រីថៃ ដល់ទៅ៣លើក

0

លោក ខួង អភ័យវង្ស បាន​កើត​នៅ ​ក្រុងបាត់ដំបង ​ប្រទេស​កម្ពុជា ​ ជា​កូន​ចៅ​ចៅ​ហ្វាយ ​ចៅពញាសៀម​ លោក​ជា​ពូជពង្សខ្មែរសុទ្ធសាធ។ លោកបានចូលរៀននៅ សាលា ដេបស៊ីរិន និងមហាវិទ្យាល័យ អឹសាំផ៍ស្ហឹន ទីក្រុងបាងកក ក្រោយមកបានសិក្សាផ្នែកវិស្វកម្មនៅ សាលាកណ្តាលនៃទីក្រុងលីយ៉ុង ក្នុង ប្រទេសបារាំង ។

ពេលត្រឡប់មកប្រទេសថៃវិញ គាត់បានធ្វើការនៅនាយកដ្ឋានទូរលេខ ហើយចុងក្រោយក្លាយជាប្រធាននាយកដ្ឋាន។ ដោយមើលឃើញអំពីការធ្វើការងារបានល្អ លោកក៏ទទួលបានងារជាសក្តិភូមិ ហ្លួង កូវិត-អភ័យវង្ស។អត្ថបទ​ប្រែ ៖ ខួង អភ័យវង្ស រំឭក​ហេតុការណ៍​បុព្វ​ជន​ភៀស​ខ្លួន​មក​ប្រទេស​សៀម បន្ទាប់​ពី​គ្រប់​គ្រង​ខេត្ត​បាត់ដំបង​​ ៥​រជ្ជកាល ជាង​១១២​ឆ្នាំ ...

លោកបានរៀបការ ជាមួយនារីម្នាក់ឈ្មោះ លេខា គុនឌីឡុក (Lekha Kunadilok) ដែលជាកូនស្រីរបស់លោក វីលាម អាល់ ហ្រ្វេត(William Alfred)  ហើយភរិយារបស់លោក ត្រូវបានតែងតាំងជាសមាជិកសភា នៅឆ្នាំ១៩៤៩ ដោយក្លាយជាស្រ្តីអ្នកនយោបាយ ជនជាតិថៃដំបូងគេបំផុត ក្នុងប្រវត្តិសាស្រ្តប្រទេសថៃ។

បន្ទាប់មកទៀតលោក ក៏បានក្លាយជាស្ថាបនិកគណបក្សប្រជាធិបតេយ្យដំបូងគេ ក្រោយពីរាមាទី៧ បានប្រទានអំណាចរបស់ព្រះអង្គមកជារាស្ត្រ ដោយបានផ្លាស់ប្តូរពី របៀបគ្រប់គ្រងបែបរាជានិយម មកជាប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ នៅថ្ងៃទី១០ ធ្នូ ឆ្នាំ១៩៣២។ឃួង អភ័យវង្ស - វិគីភីឌា

ក្រោយមក ហ្លួង កូវិត -អភ័យវង្ស ក៏បានក្លាយជានាយករដ្ឋមន្ត្រីនៃ ប្រទេសថៃ បីដង៖ ពីខែសីហា ឆ្នាំ ១៩៤៤ ដល់ឆ្នាំ ១៩៤៥ ពីខែមករា ដល់ខែឧសភា ឆ្នាំ ១៩៤៦ និងពីខែវិច្ឆិកា ឆ្នាំ ១៩៤៧ ដល់ខែមេសា ឆ្នាំ ១៩៤៨។

ត្រកូលអភ័យវង្ស មានពូជពង្សដំបូងជាខ្មែរ ដែលបានចុះចូលជាមួយសៀម ហើយធ្លាប់បានគ្រប់គ្រងខេត្តបាត់ដំបង អស់ជាច្រើនជំនាន់ ឬដែលអ្នកមួយចំនួន បានចាត់ទុកថា ជាត្រកូលក្បត់ជាតិខ្មែរ៕អភ័យ​វង្ស​»…​ជា​ត្រកូល​ដែល​ត្រួតត្រា​ខេត្តបាត់ដំបង​រយៈ​១១២​ឆ្នាំ – Koh Santepheap Daily

ប្រភព៖ Wikipedia

ម្ដងនេះ រុស្ស៊ី ចាប់ផ្ដើមលក់មាសចាយ ចំពេលជាប់ផុងនៅក្នុងសង្គ្រាម

0

រដ្ឋធានីមូស្គូ៖ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បណ្ដាប្រទេសបស្ចិមលោក ប្រឆាំងនឹងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅក្នុងប្រទេសអ៊ុយក្រែន បាន និង កំពុងតែធ្វើឲ្យប្រាក់ចំណូល ពីវិស័យប្រេង និង ឧស្ម័នរបស់រុស្ស៊ី ធ្លាក់ចុះយ៉ាងខ្លាំង ហើយឥឡូវនេះ ក្រុងមូស្គូ បានសម្រេចលក់មាសមួយចំនួនរបស់ខ្លួន ដើម្បីទប់ទល់នឹងឱនភាពថវិកា នៅក្នុងខែមករា កន្លងមកនេះ។

គេហទំព័ររបស់ក្រុមហ៊ុនមាស Kitco មានមូលដ្ឋាន នៅក្នុងប្រទេសកាណាដា បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានបញ្ជាក់ កាលពីដើមសប្ដាហ៍នេះ ថា ឱនភាពថវិការបស់រុស្ស៊ី បានកើនឡើង រហូតដល់ ១,៧៦លានលានរូប្លិ៍ (Rubles ជាលុយរបស់រុស្ស៊ី) ឬស្មើនឹង២៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះជាការកត់សម្គាល់ អំពីឱនភាពដ៏ខ្ពស់បំផុត នៅក្នុងខែមករា សម្រាប់រយៈពេល២៥ឆ្នាំកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-wpnX5pRXe-uP-48Dlx3anniIBmmW-ZnkRd0gg_-0SsDclPZ-oii1zqmPt-8sSPyNlhP7cUTZjk7_YKMKem5bMN4xJwqVCQOK3udhaZ_oY9VPjpBeSuXC4uLi-BkG6v2zyPrKq4PTLPBPb4RwYS341C9Ed23BbJtw8naOmlmBI2AATKmN_59Wcreq/s900/photo_2023-02-10_09-02-44.jpg

ចំណូលពន្ធ ពីប្រេង និង ឧស្ម័ន នៅក្នុងរយៈពេលមួយឆ្នាំមកនេះ បានដាំក្បាលចុះ រហូតដល់៤៦ភាគរយ។ សកម្មភាពបែបនេះ បានរួមចំណែក នាំឲ្យមានឱនភាពថវិកាដ៏ខ្លាំងបំផុត នៅក្នុងប្រទេសរុស្ស៊ី។ ដោយឡែក ការចំណាយរបស់រុស្ស៊ី វិញ បាន និង កំពុងតែកើនឡើង រហូតដល់៥៩ភាគរយ ហើយវាជាការចំណាយដ៏ខ្ពស់បំផុត ដោយសារក្រុងមូស្គូ កំពុងតែជាប់ផុង នៅក្នុងសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។

ប្រាក់ចំណូលពីវិស័យប្រេង និង ឧស្ម័ន បានធ្លាក់ចុះទាបបំផុត ក្រោយពេលបណ្ដាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ប្រឆាំងនឹងការនាំចេញប្រភពថាមពលរបស់រុស្ស៊ី។ ទណ្ឌកម្មរបស់លោកខាងលិច បានហាមឃាត់ដល់ការនាំចូលប្រេងឆៅតាមសមុទ្រ និង ប្រេងឥន្ធនៈចម្រាញ់ ពីប្រទេសរុស្ស៊ី ចូលទៅកាន់ប្លុកសេរីរបស់ខ្លួន ហើយថែមទាំងបានកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដ៏ទាប តាមការសម្រេចចិត្តរបស់ក្រុមមេដឹកនាំប្រទេស G-7 និង សហភាពអឺរ៉ុប។

ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ថា រុស្ស៊ី បានលក់មាស ៣,៦តោន និង ប្រាក់២,៣ពាន់លានយន់ (Yuan លុយរបស់ចិន) ឬស្មើនឹងប្រហែលជាង ៣៣៨,៩៦លានដុល្លារសហរដ្ឋអាមេរិក ពីមូលនិធិទ្រព្យសម្បតិ្ដជាតិរបស់រុស្ស៊ី នៅក្នុងខែមករា។ ការលក់ទ្រព្យសម្បតិ្ដទាំង២នេះ បានបន្ថែម រហូតដល់ ៣៨,៥ពាន់លានរូប្លិ៍ ឬស្មើនឹង៥៤៣លានដុល្លារអាមេរិក។ គោលបំណង នៃការលក់មាសនេះ គឺដើម្បីជួយគ្រប់គ្រង ដល់ឱនភាពថវិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTVa7mUywRQmE3ljPDvc2arDdIMeDp-_eJPI_du74fQgsI0x3B8E4vtMrgP1Q2ynlienj2YXIs6ovNN6wEwa1O0-WDZBr1MOAPIPjxvbiyKl-BRMzPccPI8ARMvVIcEPeNieSz7gLBRPuQbWcvOH9Cv_uiBMpST2bFsIkjwzFOGspU2LOYMqqdBA5w/s655/photo_2023-02-10_09-02-50.jpg

គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ មូលនិធិទ្រព្យសម្បតិ្ដជាតិរុស្ស៊ី (NWF) មានលុយចំនួន ១៥៥,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង៧,២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយវាកើនឡើង ពី១៤៨,៤ពាន់លានដុល្លារ ដែលបានរាយការណ៍ កាលពីខែធ្នូ ឆ្នាំ២០២២។

មូលនិធិទ្រពសម្បតិ្ដជាតិរបស់រុស្ស៊ី (NWF) តែងតែទទួលបានចំណូល ពីប្រេងរបស់រុស្ស៊ី។ NWF ត្រូវបានបង្កើតឡើង សម្រាប់ជួយគាំទ្រ ដល់ប្រព័ន្ធសោធននិវត្តន៍។ នៅដើមឆ្នាំនេះ ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី បានបញ្ជាក់ ថា រុស្ស៊ី បានបង្កើនកម្រិតកាន់កាប់មាស និង ប្រាក់យន់របស់ចិន កើនឡើងទ្វេដង នៅក្នុងមូលនិធិទ្រពសម្បតិ្ដជាតិរបស់រុស្ស៊ី (NWF)។

ដែនកំណត់កាន់កាប់មាស ជាអតិបរមាថ្មី ត្រូវបានកំណត់ រហូតដល់៤០ភាគរយ ហើយ៦០ភាគរយ សម្រាប់ប្រាក់យន់របស់ចិន ខណៈដែនកំណត់គ្រប់គ្រងមាសពីមុន មានត្រឹមតែ២០ភាគរយ និង ប្រាក់យន់របស់ចិន មានត្រឹមតែ៣០ភាគរយ។ ចំណែកការកែប្រែនេះ មានហេតុផល សម្រាប់ធានាបាននូវការបត់បែន តាមកាលៈទេសៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBpi2THoejw4JQy0I7rR0OXL9gPksyIJcxVLixCS-NC2Y9bZ0clwOL0TFJoh_yP81lBNd-gNhUAGENM53XPrpyhvDo98umfQ6pRgBwreQmw2hJ5fGGTc9CevHOTsmjX_16GVs9XZpvB5QmyCsZhz_5KovPGIct0QcLOX02NE-_A87IZYVAble_SFOP/s1013/photo_2023-02-10_09-02-46.jpg

ដោយឡែក មូលនិធិទ្រព្យសម្បតិ្ដជាតិរបស់រុស្ស៊ី បានកាន់កាប់ ជាប្រាក់អឺរ៉ូ (ប្រាក់អឺរ៉ុប) ប្រាក់ផោន (លុយរបស់ចក្រភពអង់គ្លេស) និង ប្រាក់យេន (លុយរបស់ជប៉ុន) ប៉ុន្ដែត្រូវបានបង្កកអស់ ក្រោយទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

អស់រយៈពេលប្រហែល១ឆ្នាំកន្លះមកនេះ មូលនិធិទ្រព្យសម្បត្ដិជាតិរបស់រុស្ស៊ី (NWF) បានលុបចោលទ្រព្យសម្បតិ្ដ ជាប្រាក់ដុល្លារទាំងអស់ ហើយងាកមកបង្កើននូវការកាន់កាប់មាសរបស់ខ្លួន ជាប្រាក់អឺរ៉ូរបស់អឺរ៉ុប និង ប្រាក់យន់របស់ចិនវិញ៕

ប្រទេសថៃ និងម៉ាឡេស៊ីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា រួមទាំងមន្ត្រីរាជការជាន់ខ្ពស់ជាច្រើនរូបបានមកទទួលស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato Seri Anwar Ibrahim និងភរិយា រួមទាំងមន្ត្រីរដ្ឋាភិបាល ដែលបានធ្វើដំណើរមកកាន់ប្រទេសថៃជាផ្លូវការ ក្នុងឋានៈជាភ្ញៀវរបស់រដ្ឋាភិបាលថៃ ។

មេដឹកនាំថៃ និងម៉ាឡេស៊ីបានប្រជុំពិភាក្សាទ្វេភាគីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ព្រំដែនថៃ-ម៉ាឡេស៊ី សម្រាប់៥ខេត្តស្ថិតនៅភាគខាងត្បូងរបស់ថៃ ជាមួយ៤តំបន់នៅភាគខាងជើងរបស់ម៉ាឡេស៊ី ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងគមនាគមន៍ដឹកជញ្ជូន រួមទាំងលើកកម្ពស់ឧស្សាហកម្មរវាងប្រទេសទាំងពីរដូចជា ឧស្សាហកម្មជ័រកៅស៊ូ អាហារហាឡាល់ ថាមពល សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាបៃតង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCwoQIrFXCVXSfabKZqhra08ZzWyttWhmX81P2zIZu3j2X9y_WRoHHR-KllOAbgmbpkX7fMJLYAN98JlGq7ULClvd89fnF8IZcViby7z0E0EKUqxCoUbOEj2H2gmgSRjpQ75l8Js5TyaCa3nJLe9NaFlOc0QYFDnc6Ji8CF652aiFFbfCATw_OhY5k/s1280/photo_2023-02-10_09-09-38.jpg

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ រួមមាន ៖
១-ការបង្កើតក្រុមការងារចម្រុះសិក្សាពីលទ្ធភាពអាចទៅរួចនៃសំណើពង្រឹងការភ្ជាប់បណ្តាញអគ្គិសនីរវាងម៉ាឡេស៊ី និងថៃ
២-សំណើសហប្រតិបត្តិការស្វែងរកសក្តានុពលនៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងការផលិតថាមពលក្នុងប្រទេសថៃ
៣-សំណើស្វែងរកឱកាសសហការគ្នា ការមានចំណែករួម និងការអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញក្នុងភូមិភាគអាស៊ីអាគ្នេយ៍
៤-សំណើរវាងគម្រោង Malaysia Digital Economy Corporation SDN. BHD. (MDEC) និងភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថលhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEyLSr5QjGHyZxP9l96VTeE63TuAws7ku8WOMXjUzVY6fvgCYiJM2HSxvSa0FqHKLx0fowNZYVfYFUcEAsevSTbC1D2tjeCDSgq5oW_TYkvENS_yy91puhCa68n3nCtDwmMPisbblpebk0YofuB_L4RX1WtOnBmWkW48ZgqT3JnzT7ZDw3RaJ_3sBM/s1280/photo_2023-02-10_09-09-38%20(2).jpg

លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ប្រទេសថៃមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើដំណើរទស្សនកិច្ចមកថៃជាផ្លូវការ ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហការគ្រប់ផ្នែក ។ ជាមួយគ្នានេះ ប្រទេសទាំងពីរនឹងស្វែងរកការសហការថ្មីៗបន្ថែមទៀតសម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ និងផ្តល់ភាពសំខាន់លើការអភិវឌ្ឍតំបន់ព្រំដែនថៃ-ម៉ាឡេស៊ីឱ្យក្លាយជាសសរបង្គោលអភិវឌ្ឍន៍រួមគ្នា និងធ្វើឱ្យតំបន់ព្រំដែនក្លាយជាដែនដីមាស និងសន្តិសុខ ។

នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីការបង្កលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជាមួយម៉ាឡេស៊ី ជាពិសេស ការតភ្ជាប់ផ្លូវឆ្លងកាត់ច្រករវាងថៃ-ម៉ាឡេស៊ី និងការសាងសង់ស្ពាន ។ លើសពីនេះ ប្រទេសទាំងពីរបានសហការគ្នាផ្នែកសេដ្ឋកិច្ចដើម្បីសម្រេចគោលដៅពាណិជ្ជកម្មក្នុងទឹកប្រាក់ស្មើ៣ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៥ រួមទាំងលើកកម្ពស់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ពលរដ្ឋ ដោយផ្តោតលើថា តើគួរធ្វើដូចម្តេចដើម្បីឱ្យទិន្នផលកសិកម្មមានតម្លៃខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWYb3pgoXbIKI6DBtvCCTIEcORP7eEp62nh4XPNB552MYnr94CxIrwV1hxOaeP3GC6FdsfYeE5aKzov-nLshiaYNK6c5-4lwjJnu_95Tm9NdA9ORkOFbJaZubomdUmNY9RipDjGQOhxOhQutT5vvNbsLfAVKWxx07Yz48vAoafm3kbnz1hoRfDGm0t/s1280/photo_2023-02-10_09-09-40.jpg

ចុងក្រោយ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «យើងជាប្រទេសជិតខាងនៅជិតគ្នាបំផុត ដែនដីក៏ជាប់គ្នា បើយើងរឹងមាំទាំងពីរប្រទេស មានការជឿទុកចិត្តគ្នាទៅវិញទៅមកនោះ ការសហការគ្នាក៏អាចធ្វើបានតាមគោលដៅរបស់យើង» ៕ ប្រភព ៖ TheReporters

វិនិយោគិនបរទេស ធ្លាប់ស្នើសុំវិនិយោគដាំកញ្ឆានៅខេត្តកំពង់ស្ពឺ តែត្រូវបដិសេធ

0

ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានរំលឹកនូវរឿងរ៉ាវមួយកាលពីពេលកន្លងទៅ ដែលធ្លាប់មានវិនិយោគិនបរទេស ស្នើសុំវិនិយោគដាំកញ្ឆានៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ប៉ុន្ដែត្រូវបានបដិសេធ។

លោកបានលើកឡើងឱ្យដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ដកំពង់ស្ពឺ»នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក វ៉ី សំណាង បញ្ជាក់ថា ការបដិសេធនូវសំណើវិនិយោគដាំកញ្ឆានៅខេត្តកំពង់ស្ពឺនេះ ក៏ធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្តដល់វិនិយោគិននោះដែរ ប៉ុន្ដែលោកថាគ្មានជម្រើសណាល្អ ក្រៅពីបដិសេធឡើយ ហើយកម្ពុជាក៏គ្មានច្បាប់អនុញ្ញាតនោះដែរ។Finding the Balance Between Cannabis Plant Density and Crop Health -  Greenhouse Grower

លោក វ៉ី សំណាង បានថ្លែងដូច្នេះថា “មានអ្នកវិនិយោគមួយមកពីម៉ាឡេស៉ី ខឹងខ្ញុំ សុំដាំកញ្ឆាហើយខ្ញុំអត់ឲ្យ ហើយគាត់ខឹងខ្ញុំ។ ពីព្រោះប្រទេសខ្ញុំមិនទទួលឡើយ ពិសេសនៅខេត្ដកំពង់ស្ពឺ មិនទទួលយកការដាំកញ្ឆា និយាយរួមគ្រប់សារធាតុញៀន រាប់ទាំងបារី ស្រាបៀ សូម្បីតែផ្សាយក៏ត្រូវបានអនុញ្ញាតដែរ”។

លោកបានសង្កត់ធ្ងន់ទៀតថា សម្រាប់រដ្ឋបាលខេត្ដកំពង់ស្ពឺ គឺមិនស្វាគមន៍ឡើយចំពោះរាល់គម្រោងវិនិយោគទាំងឡាយ ដែលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សូម្បីតែការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងបារីជាដើម ក៏មិនឲ្យមានក្នុងមូលដ្ឋានខេត្តរបស់លោកនោះដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM8BjU50dl1MkxorANowm1xfBbY3RiK9xdcGo5TtBrh0KPztH9XosX9Y42c4UYKzGobLa0Rtzbt4q4Xs7J5omESrtx2BXIeSbkkuz_xAG8GcrVRyWql_SZFDHXPsxB56R0cidOJwOAyIb7pTolVktBkL2wsEAZAVOMLBVHvBFLfQekhwUWY0kzkb9n/s1280/photo_2023-02-09_18-05-28.jpg