លោកស្រី Yupha Taweewattanakitborvon លេខាធិការអចិន្ត្រៃយ៍របស់ក្រសួង បាននិយាយកាលពីថ្ងៃពុធថា “ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ប្រពៃណីវប្បធម៌របស់ប្រទេស និងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍ ក្រសួងវប្បធម៌បានជ្រើសរើសពិធីបុណ្យថៃចំនួន១៦ដើម្បីផ្សព្វផ្សាយជាអន្តរជាតិនៅដើមឆ្នាំនេះ”។Thai Media Fund Launches 'TMF Awards' 13 finalists will receive the royal  trophies from Her Royal Highness Princess Maha Chakri Sirindhorn |  ThaiPR.NET

លោកស្រីបានសង្កត់ធ្ងន់ថា៖ “​ការិយាល័យ​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​របស់​ក្រសួង​នឹង​បែងចែក​ថវិកា​ដល់​ការិយាល័យ​វប្បធម៌​ដើម្បី​ផ្សព្វផ្សាយ​ពិធីបុណ្យ​ថៃ​ជា​អន្តរជាតិ​”​។

ការធ្វើបែបនេះ ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​របស់​ប្រទេស រក្សា​ប្រពៃណី​ថៃ និង​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ស្រុក​អាច​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍។Majority agree with use of 'soft power' to promote Thailand: poll

សូមជម្រាបផងដែរនៅដើមឆ្នាំ២០២៣នេះ ថៃបានបើកប្រទេសឡើងវិញ ក្រោយពីបិទខ្ទប់ដោយសារតែកូវីដរាតត្បាតមក គេសង្កេតឃើញថា ប្រទេសនេះ ព្យាមយាមចំណាយលុយក្នុងការផ្សព្វផ្សាយប្រទេសខ្លួនទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍៕Amazing Songkran Joyful Procession 2017 - TAT Newsroom

ប្រភព៖ Nation Thailand