ក្រុមហ៊ុនរថភ្លើងប្រទេសចិន សាខាគុនមីង បានបញ្ជាក់ថា រថភ្លើងដឹកទំនិញរវាងប្រទេសចិន-ឡាវ-ថៃ នឹងធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រើរយៈពេល៥៥ម៉ោង ។ ការដឹកទំនិញឆ្លងកាត់ប្រទេសចិន-ឡាវ-ថៃ នឹងចំណេញពេលវេលា១ថ្ងៃ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវរថភ្លើងធម្មតា និងតាមផ្លូវថ្នល់ ហើយអាចកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបាន២០% ។
ជាក់ស្តែង កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្រុមហ៊ុនបានបើកដំណើរការរថភ្លើងរវាងប្រទេសចិន-ឡាវ-ថៃ ដោយដឹកបន្លែក្លាស្សេចំនួន២៨០តោន ចេញពីស្ថានីយគុនមីង ខេត្តយូណាន ប្រទេសចិន ។.jpg)
នាយករងចាត់ការទូទៅរបស់ក្រុមហ៊ុនបង្ហាញថា ភ្នាក់ងារធ្វើការលើរថភ្លើងបានកែលម្អការដឹកជញ្ជូនទំនិញក្លាស្សេ រួមទាំងសម្របសម្រួលជាមួយអាជ្ញាធរគយ ដើម្បីឱ្យការដឹកជញ្ជូនទំនិញងាយស្រួល និងរហ័ស ។
គេចាត់ទុកថា រថភ្លើងដឹកទំនិញឆ្លងកាត់ប្រទេស គឺជាផ្លូវដឹកជញ្ជូនមានប្រសិទ្ធភាពថ្មីមួយទៀតសម្រាប់ទំនិញក្លាស្សេ និងជំរុញកិច្ចសហការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងក្រុមប្រទេសអាស៊ានផងដែរ ។
គួរបញ្ជាក់ថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនតាមរយៈរថភ្លើងចិន-ឡាវ បានគ្របដណ្តប់ការដឹកជញ្ជូនទំនិញមកកាន់ប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា និងប្រទេសផ្សេងៗក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១ Belt and Road Initiative (BRI) ។ បច្ចុប្បន្ន មានការដឹកទំនិញជាង១.២០០ប្រភេទ ស្មើ២,៥លានតោន ៕
ប្រភព ៖ newpapertoday










