កាលពីចន្លោះឆ្នាំ១២៩៩ ដល់១៩២២ ប្រទេសតួកគីធ្លាប់ជាចក្រភពដ៏អស្ចារ្យមួយ ដែលបានលេចធ្លោអស់រយៈពេល៦៣២។

គ្រានោះតួកគី មានចក្រភពមួយឈ្មោះថា ចក្រភព​អូតូម៉ង់ (Ottoman) ដែលបានបង្កើតឡើងដោយមេដឹកនាំ​កុលសម្ព័ន្ធ​តួកគីឈ្មោះថា អស់ ស្មិន (Osman 1) នៅលើទឹកដី អែន ណា តូ លា(Anatolia) ក្នុងឆ្នាំ​១២៩៩។Mighty sovereigns of Ottoman throne: Sultan Osman I | Daily Sabah

ក្រោយមកនៅក្នុងឆ្នាំ​១៤៥៣ ស្តេច មើស មេតទី២(Mehmed II) នៃចក្រភព​អូតូម៉ង់ បាន​វាយ​ដណ្តើម​កាន់កាប់​ក្រុង​កុងស្តង់ទីណូប ដែល​ជារាជធានី​របស់​ចក្រភព បី ហ្សាន ទីន(Byzantine) ហើយបានប្តូរឈ្មោះមកជាទីក្រុង​អ៊ីស្តានប៊ុល និង​ក្លាយជា​រាជធានីថ្មី​របស់​ចក្រភព​អូតូម៉ង់។Turchia-friendly Italy: Establishment of Young Turks' new state | Daily Sabah

មិនយូរប៉ុន្មានចក្រភព​អូតូម៉ង់  ក៏បាន​ប្រមូល​យកប្រទេស​ស៊ីរី អារ៉ាប់ ប៉ាឡេស្ទីន និង​អេហ្ស៊ីប មកស្ថិត​ក្រោមការ​គ្រប់គ្រងថែមទៀត ដែលធ្វើឱ្យវិសាលភាពនៃចក្រភពមួយនេះកាន់តែខ្លាំងក្លាឡើង។

ពេលនោះ ទឹកដី​ចក្រភព​អូតូម៉ង់​បានរីកធំ​បំផុត​ដែលមាន​ផ្ទៃដី​សរុប​ជាង ២,២៧លាន​គីឡូម៉ែត្រ​ការ៉េ​ លាតសន្ធឹង​លើ​មជ្ឈិមបូព៌ា អឺរ៉ុប​ខាងកើត និង​អាហ្វ្រិក​ខាងជើង។How Much Do You Know About the Ottoman Empire? | HowStuffWorks

តែក្រោយមកដល់ឆ្នាំ១៦០០មក ចក្រភពអូតូម៉ង់ បានអន់ថយសេដ្ឋកិច្ចជាខ្លាំង ក្រោយបដិវត្តន៍​ឧស្សហកម្ម​នៅអង់គ្លេស។ បន្ទាប់មកឆ្នាំ១៨៣០ ដល់ ១៨៧៨ ក្រិច រូម៉ានី ស៊ែប និងប៊ុលហ្គារី បាន​ផ្តាច់ខ្លួន​ចេញពី​ចក្រភព​អូតូម៉ង់ ដោយប្រកាស​ឯករាជ្យ​រៀងៗ​ខ្លួន។

មិនយូរប៉ុន្មានសង្គ្រាមលោកលើកទី១ បានកើតឡើងនៅឆ្នាំ​១៩១៤ កងទ័ពអូតូម៉ង់ បានចូល​រួមសម្ព័ន្ធមិត្ត​ជាមួយអាល្លឺម៉ង់ និង​អូទ្រីស-ហុងគ្រី ប៉ុន្តែសម្ព័ន្ធទាំង​នេះ បាន​ចាញ់សង្គ្រាម នៅខែ​តុលា ឆ្នាំ​១៩១៨ ដែលធ្វើឱ្យពួកគេបាត់បង់អំណាច និងទឹកដីស្ទើរតែទាំងស្រុង។

ស្ថានការកាន់តែយ៉ាប់យឺនទៅ ចក្រភព​អូតូម៉ង់ ក៏ត្រូវ​បាន​បញ្ចប់អាយុកាល​ត្រឹមឆ្នាំ ១៩២២។ តួកគី ដែល​ជាអ្នកស្នងតំណែង បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៣៕Egypt - The Ottomans (1517–1798) | Britannica

ប្រភព៖ History