ជីវិតប្តី ប្រពន្ធមិនអាចរលូនដូចក្នុងរឿងនិទានឬភាគកូរ៉េដែលគេតែងនោះឡើយ។ ជូនកាលក៏ត្រូវជួបរឿងរកាំរកូសដែរ។ ដូច្នេះបើអ្នកជាប្រពន្ធឆ្លាត គួរលៃលកកុំសួរឬពិភាក្សា ជាមួយស្វាមីនូវរឿងរ៉ាវ ៤យ៉ាងខាងក្រោមនេះអី។
១.រឿងស្នេហាអតីត
ប្ដីរបស់អ្នកប្រហែលចង់ដឹងថាតើមុនពេលជួបគាត់ តើអ្នក មានសង្សារប៉ុន្មាននាក់មកហើយ។ ប្រធានបទនេះអ្នកមិនគួរជជែកជាមួយស្វាមីនោះទេ ព្រោះបើអ្នក ប្រាប់គាត់នូវរឿងរ៉ាវស្នេហាចាស់មាន តែធ្វើឲ្យប្ដីមាន អារម្មណ៍មិនល្អបើទោះជា ពេលនេះអ្នកបានរៀបការជាមួយគាត់រួចក៏ដោយ។
២.ឪពុកម្ដាយក្មេក
បើចង់ចៀសឲ្យផុតពីរកាំរកូសគ្រួសារអ្នកជាប្រពន្ធគួរឆ្លាតកុំនិយាយដើមម្ដាយឪពុកក្មេកឲ្យសោះ។ បើអ្នកមិន ពេញចិត្តឪពុកម្ដាយក្មេកទេអ្នកក៏មិនត្រូវនិយាយប្រាប់ប្តីថាអ្នកគ្រាន់តែធ្វើពុតជាស្រលាញ់ ប៉ាម៉ាក់ក្មេកប៉ុណ្ណោះតាមពិតអ្នកពិបាកចុះសម្រុងនឹងពួកគាត់ណាស់។បើអ្នកនិយាយបែបនេះមិនយូរមិនឆាប់អាពាហ៍ពិពាហ៍អ្នកនឹងងាយប្រេះស្រាំមិនខាន។
៣.តើបងនៅស្រលាញ់អូនដែរទេ?
សំនួរនេះសម្រាប់ប្តីរបស់អ្នកប្រាកដជារឿងគួរឲ្យងឿងឆ្ងល់បន្តិចហើយ។ គាត់នឹងប្លែកអារម្មណ៍ហើយគិតសង្ស័យលើអ្នកថាតើហេតុអ្វីអ្នកនៅគិតបែបនេះទៀត? តើអ្វីដែលគាត់ផ្ដល់ឲ្យអ្នកមិនទាន់ហៅថាស្រលាញ់ទេឬ?
បើសិនជាអ្នកភ័យព្រួយដល់ថ្នាក់នេះខ្លាចថ្ងៃណាមួយស្វាមីបោះបង់ចោល ពេលអ្នកមិនស្អាតចាស់ធាត់ក្បាលទំពែក ឬប្រែប្រួលផ្សេងៗ បញ្ជាក់ថាអ្នកបង្ហាញឲ្យប្តីឃើញពីចំណុចខ្សោយរបស់អ្នកហើយ។ ជំនួសឲ្យសំណួរនេះ
បើអ្នកចង់បង្កើនទំនុកចិត្តសម្រាប់ខ្លួនឯង គឺព្យាយាមបង្កើតភាពស្រស់ស្អាតសម្រាប់ខ្លួនឯង
ទើបប្តីរបស់អ្នកនៅស្រលាញ់អ្នកជារៀងរហូត។
៤. យករឿងប្តីប្រពន្ធគេមកនិយាយប្រៀបធៀបឲ្យប្តីស្តាប់
គ្មានមនុស្សប្រុសណាចូលចិត្តស្តាប់ប្រពន្ធខ្លួនឯងនិយាយរឿងរ៉ាវប្តីប្រពន្ធគេហើយយកមកប្រៀបធៀបនឹងប្តី ប្រពន្ធខ្លួនឯងនោះទេ។ ឧទាហរណ៍ឃើញប្តីដែលរស់នៅទល់មុខផ្ទះរបស់អ្នកទើបតែទិញខ្សែក ពេជ្រ ឲ្យ ប្រពន្ធ របស់គេឬ អ្នកប្រាប់ប្តីរបស់អ្នកថាឃើញប្តីរបស់មិត្តភក្កិទើបតែទិញឡានថ្មីឲ្យប្រពន្ធជាដើម។ រឿងរ៉ាវនេះបើប្តី របស់អ្នកកំពុងពិបាករឿងរកលុយស្រាប់ផងគាត់នឹងមានអារម្មណ៍មិនស្រណុកចិត្តឡើយព្រោះបង្ហាញពីការប្រៀបធៀបសមត្ថភាពរកលុយកាក់ជាមួយបុរសផ្សេង។ ម្ល៉ោះហើយទោះអ្នកទំនេរខ្លាំងយ៉ាងណាក៏ដោយក៏គួរយកប្រធានបទផ្សេងមកនិយាយដែរ៕










