Home Blog Page 1826

Mark Zuckerberg រំពឹងនឹងរកចំណូលបានពាន់លានដុល្លារ ពីការដាក់លក់មុខងារ Meta Verified

0

ក្រុមហ៊ុន Meta ត្រូវបានគេរំពឹងថានឹងរកបានប្រាក់ចំណូល ២ពាន់ទៅ៣ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះពីការលក់មុខងារ  Meta Verified។

មុខងារនេះ វាស្រដៀងគ្នាទៅនឹង Blue Tick របស់ Twitter ដែរ ដោយតម្រូវឱ្យអ្នកប្រើប្រាស់គ្រាន់តែផ្ទៀងផ្ទាត់គណនីរបស់លោកអ្នកជាមួយលេខអត្តសញ្ញាប័ណ្ណ និងទាក់ទងទៅកាន់ Facebook Support ដើម្បីសម្គាល់ថាយើងជាម្ចាស់គណនី ឬ Page នោះ  ដោយមិនមាននរណាអាចក្លែងបន្លំបាន។Meta Verified will require separate Facebook & Instagram subscriptions,  will keep verifying 'notable' users | Mashable

សម្រាប់មុខងារនេះខាង Meta ដាក់លក់នៅក្នុងតម្លៃ ១១.៩៩ដុល្លារ/ខែ នៅលើវេបសាយ  និង១៤.៩៩ដុល្លារ/ខែ នៅលើ iOS។ បច្ចុប្បន្ននេះ មុខងារនេះដាក់ឱ្យសាកល្បងលើ Instagram នៅតែប្រទេសអូស្រ្តាលី និង និងនូវែលសេឡង់ តែប៉ុណ្ណោះ៕Meta to launch paid verification service on Facebook and Instagram,  following Twitter's lead - CBS News

ប្រភព៖ business live

អ្នកធ្លាប់ដឹងទេ ហេតុអ្វីនៅតាមបណ្តាយផ្លូវចេញពីរាជធានីភ្នំពេញទៅខេត្ត មានបង្គោលគីឡូម៉ែត្រ!

0

ភ្នំពេញ៖ ក្រសួងសាធារណាការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីចម្ងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។

ចំណុចលេខ១៖ លេខ 299 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 299 ឬបានចម្ងាយប្រវែង 299 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើមចេញរាជធានីភ្នំពេញ (ទីតាំងវត្តភ្នំ)។

ចំណុចលេខ២៖ លេខ 5 ដែលមានបញ្ជាក់ក្នុងទ្រង់ទ្រាយរាងដូចនេះ គឺប្រើប្រាស់សម្រាប់កំណត់ប្រភេទផ្លូវជាតិ ដែលនេះមានន័យថា បង្គោលសញ្ញានេះស្ថិតលើផ្លូវជាតិលេខ5។

ចំណុចលេខ៣៖ កកោះ (Kor Koh) 50km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌-ស នេះ បានន័យថានៅចម្ងាយ 50km ទៀតអ្នកនឹងធ្វើដំណើរទៅដល់ឃុំកកោះ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានការអធ្យាស្រ័យខ្ពស់រវាងគ្នា និងគ្នា ដើម្បីឱ្យការធ្វើដំណើររបស់បងប្អូន ទទួលបានភាពងាយស្រួល និងមានសុខសុវត្ថិភាព៕តើអ្នកដឹងទេ ហេតុអ្វីនៅតាមបណ្តាយផ្លូវចេញពីរាជធានីភ្នំពេញទៅខេត្ត តម្រូវឱ្យមាន បង្គោលគីឡូម៉ែត្រ? - ខ្មែរឈានមុខ

ក្រុមហាម៉ាស់ ចាត់ទុកកិច្ចព្រមព្រឿងរបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីន គ្មានតម្លៃ

0

រដ្ឋធានីជេរូសាឡឹម (Jerusalem)៖ ក្រោយការកើតជម្លោះដ៏រ៉ាំរ៉ៃ និង ជូរចត់បំផុត អស់រយៈពេលយ៉ាងយូរនោះមក ក្រុមមន្រ្ដីអ៊ីស្រាអែល និង ប៉ាឡេស្ទីន ក៏បានចូលតុចរចា នៅក្នុងប្រទេសហ្សកដានី ហើយភាគីទាំង២ បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយ ដើម្បីបញ្ចៀសនូវអំពើហិង្សា ប៉ុន្ដែត្រូវបានក្រុមហាម៉ាស់ ចាត់ទុកថា គ្មានតម្លៃអ្វីទាំងអស់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថា បើតាមសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ ថា អ៊ីស្រាអែល បានយល់ព្រមបញ្ឈប់នូវការអនុញ្ញាតឲ្យមានការតាំងទីលំនៅ ដោយខុសច្បាប់ នៅតំបន់ West Bank ដែលកាន់កាប់ អស់រយៈពេល៦ខែមកនេះ។ ជាមួយគ្នានេះ ក្រុមមន្រ្ដីប៉ាឡេស្ទីន និង អ៊ីស្រាអែល បានសន្យាអនុវត្តនូវវិធានការ កាត់បន្ថយនូវអំពើហិង្សា ដែលកំពុងកើនឡើង ក្រោយកិច្ចចរចា នៅក្នុងប្រទេសហ្ស៊កដានី។Israel and Palestinians agree steps to curb violence | Israel-Palestine conflict News | Al Jazeera

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នាចុងបញ្ចប់កិច្ចប្រជុំ នៅក្នុងរមណីយដ្ឋានសមុទ្រក្រហម Aqaba (អាកាបា) កាលពីថ្ងៃអាទិត្យ នោះ មន្ត្រីអ៊ីស្រាអែល និង ប៉ាឡេស្ទីន បានបញ្ជាក់ ថា ពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា សម្រាប់ការពារនូវអំពើហិង្សាបន្ថែមទៀត ហើយថា ពួកគេ នឹងបញ្ជាក់ឡើងវិញ អំពីភាពចាំបាច់ ចំពោះការប្តេជ្ញាចិត្ត កាត់បន្ថយនូវការកើនឡើងជម្លោះ លើការពង្រីកទឹកដី។ ទន្ទឹមគ្នានេះ អ៊ីស្រាអែល ក៏បានប្តេជ្ញាបញ្ឈប់នូវការពិភាក្សា អំពីការបង្កើតអង្គភាពតាំងទីលំនៅថ្មីណាមួយ សម្រាប់រយៈពេល៤ខែ និង បញ្ឈប់នូវការយល់ព្រម លើការតាំងទីលំនៅថ្មី សម្រាប់រយៈពេល៦។

សេចក្ដីថ្លែងការណ៍រួមនេះ បានកើតឡើង នៅចុងបញ្ចប់កិច្ចប្រជុំមួយ ដោយមានការចូលរួមពីក្រុមមន្រ្ដីសហរដ្ឋអាមេរិក អេហ្ស៊ីប និង ហ្សកដានី ចំពេលមានការព្រួយបារម្ភ អំពីការកើនឡើងនូវអំពីហិង្សា នៅក្នុងបុណ្យរ៉ាម៉ាដាន់ (Ramadan) ដែលនឹងចាប់ផ្ដើម នៅចុងខែមីនា។ ស្របគ្នានេះ អាជ្ញាធរអ៊ីស្រាអែល និង ប៉ាឡេស្ទីន បានសង្កត់ធ្ងន់ ទៅលើការត្រៀមខ្លួនរួមគ្នា និង ការប្តេជ្ញាចិត្ត សម្រាប់ធ្វើការភ្លាមៗ ដើម្បីបញ្ឈប់វិធានការឯកតោភាគី សម្រាប់រយៈពេលចន្លោះពី៣ទៅ៦ខែ។IDF warns Hamas likely to spark war in Gaza in bid for international support | The Times of Israel

ប្រទេសហ្សកដានី បានធ្វើជាម្ចាស់ផ្ទះ សម្រាប់ការចរចា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដោយមានការចូលរួមពីអេហ្ស៊ីប និង សហរដ្ឋអាមេរិក ហើយបានចាត់ទុកនូវការឈ្វេងយល់ដឹងទាំងនេះ ថា ជាវឌ្ឍនភាពដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើត និង ការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅឡើងវិញ រវាងភាគីទាំងពីរ។ អ៊ីស្រាអែល និង ប៉ាឡេស្ទីន ក៏បានព្រមព្រៀងជួបគ្នាជាថ្មី នៅខែក្រោយ នៅទីក្រុងឆ្នេរសមុទ្រ Sharm el-Sheikh (សាម អេលស៊េក) ស្ថិតក្នុងប្រទេសអេហ្ស៊ីប។

ដោយឡែក ក្រុមហាម៉ាស់ (Hamas) គ្រប់គ្រងនៅតំបន់ហ្កាហ្សាស្ដ្រីប (Gaza Strip) ដែលហ៊ុមព័ទ្ធ ដោយដែនដីរបស់អ៊ីស៊្រាអែល បានថ្កោលទោសដល់អាជ្ញាធរប៉ាឡេស្ទីន ដែលមានមូលដ្ឋាន នៅ West Bank (វេស្ដបែង) ចំពោះការចូលរួមកិច្ចចរចានេះ។ មន្រ្ដីហាម៉ាស់មួយរូប បានបញ្ជាក់ ថា កិច្ចចរចានេះ គ្មានតម្លៃ ហើយនឹងមិនមានអ្វីផ្លាស់ប្ដូរនោះឡើយ៕Israelis and Palestinians agree to de-escalate the violence with the mediation of Jordan | International - Today90https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM5ItwKFXgIVTdH4ZGPMeqgfCOy9jVlS8Lh5H9fhXSY3JsWn0V22KPAlB8o1p3U47rDKT-a6RtN913NX7e0TQ3zUhjsbkAHwkv_NBpFfmmq1iB2V5ULNsuL_SDh3pXoOQbIJ1mm-3K8cMXD0ZQJpqPgYveqJW2rsBc3KbsxmQhmxJ9PFRIBf6Epvpr/s624/photo_2023-02-27_09-23-16.jpg

ឧកញ្ញ៉ាស្រី ចាន់ថន ឧបត្ថម្ភ ៥លានរៀល និងសរសើរមិនដាច់ពីមាត់នូវទឹកដៃកីឡាករព្រំ សំណាង

0
ឧកញ្ញ៉ាស្រី ចាន់ថន បានធ្វើការឧបត្ថម្ភ៥លានរៀល ជូនដល់កីឡាករខ្លាចាស់ ព្រំ សំណាង ក្រោយពីរូបគាត់បានផ្តួលកីឡាកររុស្សុីឱ្យបោះបង់ការប្រកួត នៅក្នុងទឹកទី២ នៃការប្រកួត Thai Fight កាលពីយប់មិញ។May be an image of 3 people and people standing
ឧកញ្ញ៉ាស្រី ចាន់ថន បានបង្ហោះសារនៅតាមបណ្តាញសង្គមថា៖ “#អបអរសាទរកីឡាករព្រំសំណាងឈ្នះទៀតហើយបងប្អូន។ ដើម្បីអបអរសាទរដល់ជ័យជំនះមួយនេះ ខ្ញុំបាទសូមឧបត្ថម្ភជាទឹកប្រាក់ចំនួន(៥លានរៀល)។
ហេតុដូច្នេះសូមកីឡាករ ព្រំ សំណាង មកទទួលរង្វាន់លើកទឹកចិត្តពីខ្ញុំបាទនៅការិយាល័យរៀងរាល់ម៉ោងធ្វើការ។
ជ័យជំនះមួយនេះមិនមែនជាជ័យជំនះរបស់ ព្រំ សំណាង តែម្នាក់នោះទេ ប៉ុន្តែវាជាជ័យជំនះរបស់ប្រទេសកម្ពុជាទាំងមូលផងដែរ។ ជ័យោកម្ពុជា ជ័យោគុនខ្មែរ ខ្មែរអាចធ្វើបាន”។May be an image of 1 person
នេះមិនមែនជាលើកទី១ទេ ដែលឧកញ្ញ៉ាស្រី ចាន់ថនតែងតែជួយជ្រុមជ្រែងនៅលើវិស័យប្រដាល់គុនខ្មែររបស់យើង តាមរយៈការឧបត្ថម្ភទៅកាន់កីឡាករ ដែលលើកមុខលើកមាត់ដល់ជាតិ៕

តើអាមេរិកគិតដែរទេថា ចិននឹងបញ្ជូនអាវុធជួយរុស្ស៊ី ?

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មិនរំពឹងថា ចិននឹងស្វែងរកអាវុធជួយរុស្ស៊ីទេ ដែលផ្ទុយនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីពេលថ្មីៗនេះថា ចិនកំពុងពិចារណាបញ្ជូនអាវុធជួយរុស្ស៊ី ។ លោក បៃដិន បានថ្លែងកាលពីថ្ងៃទី២៤ ខែកុម្ភៈថា លោកមិនគិតថា ចិននឹងមានគំនិតផ្តួចផ្តើមធំមួយដើម្បីបញ្ជូនអាវុធជួយរុស្ស៊ីធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនទេ ។

ប្រធានាធិបតីអាមេរិកថ្លែងបែបនេះក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken ផ្តល់បទសម្ភាសន៍ជាមួយ CBS ថា ចិនកំពុងពិចារណាផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់រុស្ស៊ី ដូចជា គ្រាប់កាំភ្លើងរហូតដល់អាវុធ ប៉ុន្តែចិនបានបដិសេធ ។Joe Biden is ready to run, first lady says

លោក បៃដិន បានផ្តល់សម្ភាសន៍ជាមួយ ABC News ជាច្រើនប្រធានបទ រួមទាំងវិបត្តិនៅអ៊ុយក្រែនផងដែរ ដែលបានផ្សាយចេញកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយការលើកឡើងរបស់លោកហាក់ដូចជាផ្ទុយនឹងការលើកឡើងរបស់លោក Anthony Blinken ។ លោក បៃដិន អធិប្បាយថា ក្នុងការពិភាក្សារបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅរដូវក្តៅកន្លងមក លោកបានបង្ហាញឥរិយាបទយ៉ាងច្បាស់អំពីលទ្ធផលប្រុងនឹងកើត បើមានការបញ្ជូនអាវុធជួយរុស្ស៊ី ។

លោក បៃដិន លើកឡើងថា លោកបានប្រាប់ទៅកាន់លោក ស៊ី ជិនពីង ថា គ្មានការជំរុញណាមួយពីរដ្ឋាភិបាលទេ ហើយក្រុមហ៊ុនអាមេរិកចំនួន៦០០ បានដកខ្លួនចេញពីប្រទេសរុស្ស៊ី ដូចជា McDonald’s និង exxon ។ លោក បៃដិន និយាយថា បើលោក ស៊ី ជិនពីង មានចំណែករួមក្នុងរឿងនេះ ដោយគាំទ្រអំពើឃោរឃៅដែលកើតឡើង ចិនអាចប្រឈមនឹងលទ្ធផលដូចគ្នានេះដែរ ។Why China and India are sending troops to Russia - New Statesman

នៅពេលគេសួរថា តើវាហួសព្រំដែនឬអត់ បើចិនបញ្ជូនអាវុធជួយរុស្ស៊ី ? លោក បៃដិន ឆ្លើយតបថា អាមេរិកនឹងឆ្លើយតបដូចគ្នានឹងអ្នកផ្សេងទៀតដែលបានធ្វើ គឺប្រើវិធានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងដល់អ្នកណាក៏ដោយដែលធ្វើបែបនេះ ។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានប្រើប្រាស់វិធានការដាក់ទណ្ឌកម្ម និងហាមឃាត់ពាណិជ្ជកម្មនានា ដើម្បីរារាំងសមត្ថភាពរបស់រុស្ស៊ីក្នុងការទិញអាវុធបន្ថែម ឬផលិតអាវុធក្នុងប្រទេសដោយប្រើប្រាស់សមាសធាតុនាំចូល ៕The United States Concerns China Will Send Weapons Assistance To Russia

ប្រភព ៖ TNN World

ធ្លាប់តែឃើញរូបគេស៊ែរតៗគ្នា ចុះដឹងអត់ស្ពានចោតខ្លាំងហ្នឹង នៅប្រទេសណាអត់?

0

ស្ពាន​បេតុង Eshima Ohashi ក្នុង​ប្រទេស​ជប៉ុន ដែល​ភ្ជាប់​ក្រុង Matsue ខេត្ត Shimane ទៅ​កាន់ Sakaiminato ខេត្ត Tottori មាន​សភាព​ចោទ​យ៉ាង​ខ្លាំង។

ស្ពាន Eshima Ohashi មាន​ប្រវែង​សរុប ១,៧​គីឡូម៉ែត្រ និង​ទទឹង ១១,៤​ម៉ែត្រ។ សម្រាប់​អ្នក​ទើប​រៀន​បើកបរ​ថ្មីៗ ប្រហែល​ជា​មិន​អាច​បើក​ឆ្លង​ផុត​ស្ពាន​​​នេះ​បាន​ទេ ដោយសារ​ជម្រាល​ដ៏​ខ្ពស់​គួរឱ្យ​ខ្លាច។MyBestPlace - Eshima Ohashi, the eerie bridge in Japan

​ស្ពាន​ដ៏​អស្ចារ្យ​នេះ មាន​ជម្រាល ៦,១​ភាគ​រយ​ទៅ​ខាង​ខេត្ត Shimane និង​ជម្រាល ៥,‌១​ភាគរយ​ទៅ​ខេត្ត Tottori ដែល​មើល​ទៅ​ស្រដៀង​នឹង Rollercoaster(ម៉ាស៊ីន​ជិះ​កម្សាន្ត​មាន​ផ្លូវ​ឡើង​ចុះ​ខ្ពស់​ៗ)។ ថ្មី​ៗ​នេះ ស្ពាន Eshima Ohashi បាន​លេច​ឡើង​លើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​មួយ ដែល​ថត​ធ្វើតេស្ត​សមត្ថភាព​យានយន្ត៕Rollercoaster Bridge (Eshima Ohashi) – Sakaiminato, Japan - Atlas Obscura

អ្នកទោសជនជាតិអាស៊ីកណ្ដាល ជឿតាមក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី សល់តែធាតុជូនម្ដាយ

0

រដ្ឋធានីប៊ីសកេក (Bishkek)៖ អ្នកទោសជាប្រជាជាតិអាស៊ីកណ្ដាលមួយចំនួន បានចុះកុងតែទៅចូលរួមជាមួយនឹងកម្លាំងទាហានរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្លាំងការពារទឹកដីរបស់រដ្ឋាភិបាលក្រុងកៀវ នៅលើទឹកដីរបស់អ៊ុយក្រែន ដោយសារក្ដីសង្ឃឹម ថា នឹងមានឱកាសកសាងជីវិតថ្មី ប៉ុន្ដែនៅទីបំផុត ពួកគេមានវាសនា ត្រឹមតែបញ្ជូនសាកសព ត្រឡប់ទៅជួបប្រពន្ធកូន និង ក្រុមគ្រួសារ។

សារព័ត៌មាន Radio Free Europe បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ថា ជនជាតិគីជីស្ថាន (Kyrgyzstan) យ៉ាងតិចចំនួន៤គ្រួសារ កាលពីខែមុន បានអះអាង ថា សាច់ញាតិរបស់ពួកគេ បានស្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នា នៅអ៊ុយក្រែន ក្រោយពេលក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានជ្រើសរើសអ្នកទោស ចេញពីពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្ដែរហូតមកដល់ពេលនេះ ជនជាតិអាស៊ីកណ្ដាល រាប់សិបគ្រួសារ បានទទួលសាកសពរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបានស្លាប់នៅក្នុងការចូលរួមជាមួយនឹងកងទ័ពរុស្ស៊ី វាយប្រយុទ្ធនៅលើទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំរបស់ក្រុងមូស្គូ ទៅលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២រហូតមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7fefPNEqGROA2jHbDKc1wM14luyrL6JNH5dDIYajwdHhaAswnEZkE-_J6FbCQMbtVUwHhgoe7yAcZQhCR4i-MeuJMJ-TrZDwXkFiwHsxmNzb40uCh3NjQPssLbRvKGiBzxcF15CaL-n9JVwl4ueXCctFzKzJPpNtNoo_Zqm87NuhPaKuE2sjGVBVG/s1280/photo_2023-02-27_08-15-25.jpg

បើតាមតាមក្រុមគ្រួសារ បានបញ្ជាក់ ថា នៅក្នុងចំណោមអ្នកទោសទាំងនោះ មានសាច់ញាតិរបស់គាត់ម្នាក់ ឈ្មោះ របស់លោក អេឡាន អេមេកូវ (Erlan Ermekov) អាយុ៣០ឆ្នាំ មានដើមកំណើតនៅតំបន់អូស (Osh) នាភាគខាងត្បូង ប្រទេសគីជីស្ថាន ត្រូវបានតុលាការរុស្ស៊ី កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៩ឆ្នាំ ពីបទចាប់រំលោភសេពសន្ថវៈ និង ប្លន់។ ប៉ុន្ដែរហូតមកដល់ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អេមេកូវ បានចុះហត្ថលេខាលើកិច្ចសន្យា រយៈពេលប្រាំមួយខែ ជាមួយនឹងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ដើម្បីចូលរួមជាមួយនឹងកម្លាំងទាហានរុស្ស៊ី វាយប្រយុទ្ធនឹងកងទ័ពអ៊ុយក្រែន ជាថ្នូរនឹងការផ្ដល់ប្រាក់កាស ការផ្ដល់សញ្ជាតិរុស្ស៊ី និង ការលុបចោលនូវទោសទណ្ឌ ក្រោមការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ប្រឆាំងនឹងរូបគាត់។

អ្នកស្រី ហ្គូលណារ៉ា ហ្សាគីរ៉ូវ៉ា (Gulnara Zakirova) ម្ដាយរបស់លោក អេឡាន អេមេកូវ (Erlan Ermekov) បានអះអាង ថា កូនរបស់គាត់ បានមើលឃើញការជ្រើសរើសបែបនេះ ថា វាជាឱកាសដ៏ល្អមួយ អាចរួចផុតពីទោសទណ្ឌ សម្រាប់ការចាប់ផ្ដើមជីវិតថ្មី នាពេលអនាគត។ ប៉ុន្ដែក្រោយពេលកូនប្រុសរបស់គាត់ បានចូលរួមជាមួយនឹងទាហានស៊ីឈ្នួល Wagner Group នោះ គឺខែដំបូង គាត់បានទទួលលុយពីរុស្ស៊ី ចំនួន ១ ៣០០ដុល្លារ និង ខែទី២ ទទួលលុយបាន ចំនួន ២ ៤០០ដុល្លារអាមេរិក។ គាត់ជឿ ថា លុយទាំងនេះ ជាប្រាក់ឈ្នួលនៃការចូលរួមប្រយុទ្ធរបស់កូនប្រុសគាត់ ត្រូវបានក្រុមហ៊ុន Wagner ផ្ដល់មកឲ្យ។

អ្នកស្រី ហ្គូលណារ៉ា ហ្សាគីរ៉ូវ៉ា (Gulnara Zakirova) បានបន្ដ ថា ក្រោយពេលទទួលបានប្រាក់ខែមិនបានប៉ុន្មានផង កូនប្រុស Ermekov របស់គាត់ ក៏បានស្លាប់ នៅក្នុងតំបន់ប្រយុទ្ធ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឥឡូវនេះ គាត់គាំទ្រដល់យុទ្ធនាការធ្វើបត្យាប័ន នាំអ្នកទោសជនជាតិគីជីស្ថានទាំងអស់ ត្រឡប់ពីរុស្ស៊ី នាំមកកាត់ទោស ដាក់ពន្ធនាគារ នៅក្នុងប្រទេសរបស់ខ្លួនវិញ។

អ្នកស្រី បានសង្កត់ធ្ងន់ ថា «ការដែលខ្ញុំគាំទ្របែបនេះ ក៏ដោយសារតែខ្ញុំមានកូនប្រុសតែម្នាក់ ហើយត្រូវបានបាត់បង់ ទើបខ្ញុំមិនចង់ឲ្យស្ដ្រីជាម្ដាយទាំងឡាយ រងនូវការឈឺចាប់ ដូចអ្វីដែលខ្ញុំបានបាត់កូនប្រុសរបស់ខ្ញុំអ៊ីចឹងដែរ»។What to know about the Wagner group, a 'brutal' Russian military group fighting in Ukraine - ABC News

អាជ្ញាធរគីជីស្ថាន បានបញ្ជាក់ ថា ជនជាតិគីជីស្ថាន ចំនួន ១ ០៧៧នាក់ ឥឡូវនេះ កំពុងតែជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី ហើយភាគច្រើន នៃពួកគេបានរងនូវការចោទប្រកាន់ ពីបទរត់ពន្ធគ្រឿងញៀន។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មានមនុស្សរាប់ពាន់នាក់ មកពីប្រទេសតាជីគីស្ថាន (Tajikistan), អ៊ុយប៊ែគីស្ថាន (Uzbekistan) និង អាស៊ីកណ្ដាលផ្សេងទៀត បានជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី ដែលគោលដៅដ៏សំខាន់ សម្រាប់កម្មករអន្ដោប្រវេសន៍ ចេញពីអតីតសាធារណរដ្ឋសូវៀត។

បើតាមក្រុមប្រឹក្សាជាតិសហរដ្ឋអាមេរិក និង ក្រុមសកម្មជនរុស្ស៊ី បានឲ្យដឹង ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានលេចឈ្មោះបោះសំឡេង ដោយសារតែមានគេរាយការណ៍ ថា បានប្រព្រឹត្តអំពើឃោរឃៅ នៅក្នុងតំបន់ប្រយុទ្ធ នៅជុំវិញពិភពលោក។ ក្រុមហ៊ុន Wagner Group ត្រូវបានគេ ប៉ាន់ប្រមាណ ថា នឹងបញ្ជាដល់យុទ្ធជនរបស់ខ្លួន រហូតដល់ ៥០ ០០០នាក់ នៅក្នុងប្រទេសអ៊ុយក្រែន ដោយ៨០ភាគរយ បានចុះកិច្ចសន្យា ជាមួយនឹងអ្នកទោស នៅក្នុងពន្ធនាគាររបស់រុស្សី។

បើតាមលោកស្រី អូហ្កា រ៉ូម៉ាណូវ៉ា (Olga Romanova) នាយកអង្គការសិទ្ធិមនុស្ស រុស្ស៊ីយ៉ាសចាយ៉ា ( Rus Sidyashchaya) ជាអង្គការតស៊ូមតិ សម្រាប់អ្នកទោស បានបញ្ជាក់ ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានជួលអ្នកទោសយ៉ាងតិច ៣៥ ០០០នាក់ ចាប់តាំងពីក្រុមហ៊ុន បានចាប់ផ្តើមដំណើរការជ្រើសរើសទាហានទ្រង់ទ្រាយធំមួយ កាលពីចុងខែមិថុនា ឆ្នាំ២០២២មក។ ក្រុមហ៊ុនមួយនេះ បានផ្តោតយ៉ាងពិសេស ទៅលើទណ្ឌិតជនជាតិអាស៊ីកណ្តាល ដែលកំពុងតែជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី៕Ukraine war: Russia aiming for full control of south, commander says - BBC  News

ព្រឹត្តិការណ៍ប្រុសបីស្រីមួយឈ្នះរង្វាន់ឡានថ្មី១គ្រឿង

0

ក្រុមហ៊ុនប៊ូសស្ត្រងប្រកាសស្វែងរកបុរសខ្លាំងដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បីមាតាពិភពលោក BOOSTRONG POWER TO WOMEN FESTIVAL ដែលនឹងជ្រើសរើសជ័យលាភីដល់ទៅ៥០គូនៅថ្ងៃទី៨ មីនា ខាងមុខនេះ។

នេះជាព្រឹត្តិការណ៍ខ្នាតធំប្រកួតបីស្ដ្រីជាប្រវត្តិសាស្ត្រ ហើយទទួលបានរង្វាន់ធំ ពុំធ្លាប់មាន រៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្ត្រង ដើម្បីចូលរួមលើកកម្ពស់សិទ្ធិនារីអន្តរជាតិពិភពលោក ៨ មីនា និងដើម្បីស្វែងរកវីរៈបុរសពិត ដែលអាចបីស្ត្រី(ប្រពន្ធ សង្សា អ្នកម្ដាយ…)ដោយក្ដីស្រលាញ់ពេញបេះដូង ខ្លាំងជាងគេ យូរជាងគេ ប៊ូសស្ត្រងនឹងផ្ដល់រង្វាន់ដល់អ្នកឈ្នះដល់ទៅ50គូ ដែលលេខ១ទទួលបានឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿង លេខ២ទទួលបានម៉ូតូ Yamaha X-Ride Adventure ថ្មីកប់សារី និងរង្វាន់ទឹកប្រាក់សម្រាប់អ្នកឈ្នះពីលេខ៣ដល់លេខ៥០។

អតិថិជនប៊ូសស្ត្រងទាំងអស់ទូទាំងប្រទេស អាចធ្វើការប្រកួតប្រជែងបានមិនថាបងប្អូនដែលមានមាឌធំ តូច ទាប ខ្ពស់ នោះទេសុទ្ធតែអាចចូលរួមប្រកួតបានឲ្យតែទំងន់ស្រីចែកប្រុសធំជាង0,6។

បងប្អូនអាចចូលរួមដាក់ពាក្យប្រកួតតាមរយៈ Facebook page ផ្លូវការរបស់ប៊ូសស្ត្រង ឬតាមតេលេក្រាមលេខ 017 702 360, 096 36 642។

នេះជាឱកាសល្អណាស់សម្រាប់អ្នកដែលមានបំណងចង់បានឡានថ្មី ម៉ូតូថ្មី ដោយមិនបាច់ចំណាយប្រាក់សូម្បីមួយរៀល។

 

កូរ៉េខាងជើងថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្តចង់ប្រកាសសង្គ្រាមជាមួយខ្លួន

0

ប្រទេសកូរ៉េខាងជើង ៖ បន្ទាប់ពីជប៉ុនបានស្នើឱ្យបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីសន្តិសុខរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងមក ករណីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Hwaseong-15 ចំនួន៣គ្រាប់ គឺមានមតិថ្កោលទោសពីសកម្មភាពរបស់កូរ៉េខាងជើងថា ជាការធ្វើឱ្យតំបន់អាស៊ី និងពិភពលោកធ្លាក់ក្នុងគ្រោះថ្នាក់ ។Video: Kim Jong Un calls for 'exponential' increase in country's nuclear  arsenal | CNN

កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញថា កន្លងមក អាមេរិក និងប្រទេសសម្ព័ន្ធមិត្តប្រព្រឹត្តអំពើញុះញង់ប្រឆាំងនឹងកូរ៉េខាងជើង ដូច្នេះ កូរ៉េខាងជើងសូមថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់អាមេរិក និងកូរ៉េខាងត្បូង គឺធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងផ្នែកកងទ័ពនៅឧបទ្វីបកូរ៉េ ហើយកូរ៉េខាងជើងមានសិទ្ធិការពារខ្លួនពីការគំរាមកំហែងនេះ ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ដែរថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានក្លាយជាឧបករណ៍សម្រាប់ភាពស្របច្បាប់របស់អាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ហើយកូរ៉េខាងជើងបានដាស់តឿនអាមេរិក និងប្រទេសសម្ព័ន្ធមិត្តថា បើនៅតែធ្វើខ្លួនជាសត្រូវ ហើយប្រឆាំងនឹងកូរ៉េខាងជើង គឺចាត់ទុកថា ជាការប្រកាសសង្គ្រាមជាមួយកូរ៉េខាងជើង ។Fresh from Kyiv, Biden rallies NATO allies in Poland | Reuters

សេចក្តីថ្លែងការណ៍បន្តថា អាមេរិកជាអ្នកគំរាមកំហែងសន្តិសុខនៅឧបទ្វីបកូរ៉េជាបន្តបន្ទាប់ ហើយព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្ត ហើយកូរ៉េខាងជើងមិនអាចទទួលយកបានទេ ហេតុនេះ អាមេរិកគួរតែដឹងខ្លួន និងទទួលយកផលវិបាកនាថ្ងៃអនាគត ។ ដូច្នេះ វិធីដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ គឺអាមេរិកត្រូវបន្ថយតួនាទីចេញមុខ និងប្រឆាំងជាមួយកូរ៉េខាងជើង ដូចជា លុបចោលការបំពាក់អាវុធយុទ្ធសាស្ត្រផ្សេងៗ រួមទាំងលុបចោលការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្រូងផងដែរ ៕

ប្រភព ៖ Mono News

ចិនប្រកាសថា នឹងពឹងពាក់ខ្លួនឯងលើផ្នែកបច្ចេកវិទ្យា

0

ប្រទេសចិន ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តចិនថា ប្រទេសចិនត្រូវតែដោះស្រាយបញ្ហាផ្នែកបច្ចេកវិទ្យាដោយខ្លួនឯងទាំងអស់ ក្រោយពីអាមេរិកចាត់វិធានការកាន់តែច្រើន ដើម្បីគ្រប់គ្រងការនាំចេញបច្ចេកវិទ្យាមកកាន់ប្រទេសចិន ។Xi Calls for China to Speed Up Basic Research to Counter US Tech Curbs -  Bloomberg

លោកប្រធានាធិបតីចិនបង្ហាញឱ្យឃើញថា ចិនត្រូវធ្វើឱ្យប្រសើរឡើងនូវផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមូលដ្ឋាន រួមទាំងបង្កើនចំនួនបុគ្គលិកមានជំនាញបច្ចេកវិទ្យា ដើម្បីឱ្យចិនអាចពឹងពាក់លើខ្លួនឯងបាន និងឈានទៅធ្វើជាប្រទេសមហាអំណាចផ្នែកបច្ចេកវិទ្យាលើពិភពលោក ។6 Hard-to-Believe Chinese Tech Stock Facts | The Motley Fool

កាលពីពេលកន្លងមក ចិនបានព្យាយាមជំរុញការអភិវឌ្ឍបច្ចេកវិទ្យា semiconductor ឱ្យទាន់ប្រទេសមហាអំណាចនៅលើពិភពលោក ប៉ុន្តែត្រូវប្រឈមនឹងការដាក់សម្ពាធពីអាមេរិក និងប្រទេសសម្ព័ន្ធមិត្តយ៉ាងខ្លាំងក្លា ។ នៅខែមករា ឆ្នាំ២០២៣ កន្លងមក ប្រទេសជប៉ុន និងហូឡង់ បានយល់ព្រមអនុវត្តតាមវិធានការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាមកកាន់ចិន ដែលអាមេរិកបានប្រកាសកាលពីខែតុលា ឆ្នាំ២០២២ កន្លងមក ៕ ប្រភព ៖ beartai BRIEF