នៅលើបណ្តាញសង្គមមានការចែករំលែកយ៉ាងច្រើនពីល្បិចចោរសម័យថ្មីដៃឆើតមិនញញើតសមត្ថកិច្ចហ៊ានលួចកាច់កម៉ូតូទាំងថ្ងៃថែមទាំងចាក់សោទ្វារជាប់ពីខាងក្រៅទោះម្ចាស់ផ្ទះដឹងទាន់ក៏ចេញមកមិនរួច ហើយលួចយកម៉ូតូទៅបាត់ស្រមោល។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១០ ខែមេសា ស្ថិតនៅបុរីពិភពថ្មីកំបូលមួយ សង្កាត់កន្ទោក ខណ្ឌកំបូល១ផ្លូវជាតិលេខ៤។ គួរបញ្ជាក់ផងដែរថា ម៉ូតូដែលចោរល្បិចខ្ពស់លួចយកទៅបាត់ស្រមោលខាងលើមានស្លាកលេខភ្នំពេញ 1JQ=9900 ។No photo description available.

ទន្ទឹមនឹងល្បិចចាក់សោទ្វារជាប់ពីខាងក្រៅ អ្នកលេងបណ្តាញសង្គមម្នាក់បានបង្ហោះពីល្បិចមួយទៀតអាចជាជនសង្ស័យ ក្លែងបន្លំស្លៀកសម្លៀកបំពាក់ជាជាងតខ្សែកាប ថែមទាំងយកជណ្តើរបាំងស្លាកលេខម៉ូតូ ដោយការបង្ហោះពីអ្នកលេងបណ្តាញសង្គមនោះដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

ការបាត់បង់ទ្រព្យសម្បត្តិជាមួយល្បិចថ្មីរបស់ចោរនេះ មហាជនបានសំណូមពរឱ្យអជ្ញាធរសមត្ថកិច្ចតាមចាប់ជនសង្ស័យមកដាក់ទោសតាមផ្លូវច្បាប់។ ក្នុងនោះការមានការលើកឡើងទៀតថា រឿងនេះជាសារដាស់តឿនសម្រាប់អ្នកឯទៀតត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ មិនត្រូវធ្វេសប្រហែលមិនដូច្នេះនឹងខូចខាតទ្រព្យសម្បត្តិទទេរៗមិនខាន៕May be an image of 2 people, scooter and motorcycle