Home Blog Page 1825

ក្រោយបិទប៉ុន្មានឆ្នាំ ស្ពានហាលមុខប្រាសាទអង្គរវត្ត នឹងបើកដំណើរការឆ្លងកាត់បណ្តោះអាសន្ន ២ សប្ដាហ៍

0

ក្រោយពីផ្អាកឱ្យមនុស្សឆ្លងកាត់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣ ដោយថាស្ពានមានស្ថានភាពចាស់ ដូច្នេះត្រូវបានជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា បានសហការណ៍ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំឡើងវិញ។

ភ្ញៀវទេសចរនឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ស្ពានហាលនេះជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទអង្គរវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាខួបលើកទី១០ នៃអង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ជប៉ុន​ជួយ​ជួសជុល​ស្ពាន​ហាល​ប៉ែក​ខាង​លិច​របស់​ប្រាសាទ​អង្គរវត្ត​ជា​ជំហាន​ទី​២  — ខ្មែរ

ស្ពានហាលចូលប្រាសាទអង្គរវត្តចូលទៅក្នុងរមណីដ្ឋានបុរាណអង្គរ ប្រទេសកម្ពុជា គឺជាស្ពានហាលធ្វើអំពីថ្មភក់ ប្រវែង ៨២០ ហ្វីត ការពារនៅសងខាងដោយគូទឹក ហើយនាំទៅដល់យ៉រនៅច្រកចូលប្រាសាទអង្គរវត្ត។

រមណីដ្ឋានហិណ្ឌូដ៏ល្បីល្បាញត្រូវបានសាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី២ ។ ទ្រង់ជាស្តេចនៃអាណាចក្រខ្មែរពីឆ្នាំ ១១១៣ ដល់ ១១៥០។

ប្រាង្គប្រាសាទក្នុងផ្ទៃដី ៤០០ អា ត្រូវបានរចនាឡើងស្រដៀងនឹងកំពូលភ្នំព្រះសុមេរុ (Mount Meru)។ យោងតាមទេវកថាហិណ្ឌូ និងពុទ្ធសាសនា ទីតាំងនោះនៅក្នុងមហាសមុទ្រចក្រវាល (Cosmic Ocean) តំណាងឱ្យមជ្ឈមណ្ឌលនៃសកលលោកទាំងអស់៕May be an image of 1 personMay be an image of road

ឯកឧត្តម គួច ចំរើន បន្តដឹកនាំខេត្តព្រះសីហនុមួយអាណត្តិទៀត

0

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នឹងបន្តដឹកនាំខេត្តព្រះសីហនុ មួយអាណត្តិទៀតក្នុងដែនសមត្ថកិច្ចដដែល។ នេះយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ក្នុងព្រះរាជក្រឹត្យ តែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ឯកឧត្តម គួច ចំរើន មានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ អភិបាលនៃគណៈអភិបាល ដោយអាណត្តិទី២គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។

សូមរម្លឹកថា ឯកឧត្តម គួច ចំរើន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម យន្ដ មីន កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ ។ ឯកឧត្តម គួច ចំរើន បានចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ដែលត្រូវផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មកជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន មួយអាណត្តិនៅខេត្តព្រះសីហនុ លោកទទួលបានការសរសើរពីប្រជាពលរដ្ឋយ៉ាងខ្លាំងថាជាអភិបាលគំរូមួយរូប កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យកាន់តែស្រស់ស្អាតនិងមានភាពទាក់ទាញ។

គូសបញ្ជាក់ថា មិនត្រឹមតែ ឯកឧត្តម គួច ចំរើន មានមុខតំណែងអភិបាលនៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ប៉ុណ្ណោះទេ ក្នុងនោះក៏មាន ឯកឧត្តម អ៊ុ រាត្រី នឹងបន្តជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ។ ឯកឧត្តម អ៊ុន ចាន់ដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvdiZqkZsR5HUDMdF1z3xstpsBEW80PEOkkppE5IRawbsiL8IJl5I1G7biyt--hCC8SHDwnfl_4A2yZJOIsPPcfb50WKh_YuLtG1M6q31fBoNHGKT-9Wob0r6u6eHjzWVcxrUi4qX4TOK2cua5oOjiCQYxXuKqCse20AJEx_BE8HbKMZp5Fr3oP4hU/s2048/340392980_730179138891339_2574678715908566755_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSiMdf3-6Qz53bksTWiwOze2Bh6tlCY4DPzLgxpPH7GsWrqPkz-FAVOHq0d4ESaLYA324I99s46JsLyboS44ETZtVJiByC8nQRz0Vv5bEDuamLil2D_h7k8SoO2LjR0TmAVTYiC6jnnJ_cMf97wkWMtqL5_lmkm9QONc1RIl0D5WUprHUU8TitGzDR/s1280/photo_2023-04-11_21-53-31.jpg

ប្រមុខអង្គការសហប្រជាជាតិ ថ្កោលទៅរបបយោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកសម្លាប់យ៉ាងរង្គាល

0

រដ្ឋធានីណៃពិដោរ៖ ការធ្វើរដ្ឋប្រហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ពីសំណាក់ពួកឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា បានរុញច្រានប្រទេសអាស៊ានមួយនេះ ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ ថា របបសឹកមួយនេះ បានបើកការវាយប្រហារតាមអាកាស សម្លាប់មនុស្ស ចន្លោះពី៥០ទៅ១០០នាក់។UN chief condemns deadly Myanmar military airstrikeសារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនានា ក៏ដូចជា សមាជិកចលនាតស៊ូ នៅក្នុងតំបន់ បានឱ្យដឹងថា មានយ៉ាងហោចណាស់មនុស្ស ចំនួន៥០នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារតាមអាកាស ពីកងទ័ពរបស់រដ្ឋាភិបាលយោធា។

យន្ដហោះចម្បាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីព្រឹក ថ្ងៃអង្គារ បានទម្លាក់គ្រាប់បែក ទៅលើភូមិផាហ្ស៊ីហ្គី (Pa Zi Gyi) ទីក្រុងកាន់បាលូ (Kanbalu) តំបន់សាហ្គេង (Sagaing) ។ ការវាយប្រហារយ៉ាងសាហាវចុងក្រោយនេះ បានសម្លាប់មនុស្ស យ៉ាងតិច ៥០នាក់ និង ៣០នាក់ផ្សេងទៀត រងរបួស។

យន្តហោះចម្បាំងរបស់កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកទៅលើផ្ទះមួយ នៅ ភូមិ Pa Zi Gyi ជាកន្លែងដែលមានការប្រារព្ធធ្វើពិធីឡើងផ្ទះ ដោយមានអ្នកស្រុក និង សមាជិកប្រជាការពារភូមិ ចូលរួមការពារទ្រព្យសម្បត្តិរបស់អ្នកស្រុក និង ការពារភូមិ។ ចំណែកការទម្លាក់គ្រាប់បែកនេះ បានកើតឡើង ក្រោយពេលមានការបាញ់រះ ពីឧទ្ធម្ភាគចក្រប្រយុទ្ធ ប្រភេទ Mi-35 ។EU, US condemn 'unacceptable' military violence in Myanmar – EURACTIV.com

លោក អ៊ុយ ណៃ ហ្ស៊ីនឡាត (U Nay Zin Latt) សមាជិកសភាជាប់ឆ្នោត មកពីទីក្រុង Kanbalu បានអះអាង ថា «មនុស្សជាច្រើន រួមទាំងកុមារផងដែរ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនោះ ហើយចំនួនអ្នកស្លាប់ អាចកើនលើសពី៥០នាក់»។

លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យអ្នកទទួលខុសត្រូវទទួលខុសត្រូវរបស់របបនេះ បញ្ចប់យុទ្ធនាការហិង្សា ប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ា នៅទូទាំងប្រទេស។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹង ថា ប្រជាជនមីយ៉ាន់ម៉ា យ៉ាងតិច ១,២លាននាក់ បានបម្លាស់ទីកន្លែងស្នាក់នៅ គេចចេញពីអំពើហិង្សា ក្រោយអំពីរដ្ឋប្រហារយោធា៕Myanmar Air Force fiercely gunning to win the war – Asia TimesMyanmar military confirms air raid that killed dozens in Sagaing | News |  Al Jazeera

«Miss Grand Phayao» ជាមួយឈុតដ៏អស្ចារ្យមិនខ្លាចធូលីនៅខេត្តឈៀងម៉ៃ

0

អស្ចារ្យណាស់! អ្នកនាង “អ៊ីវ អនណារ៉ាត់” Miss Grand Phayao 2023 ជាមួយនឹងឈុតសម្លៀកបំពាក់ដែលហៅការហ៊ឺហា មិនខ្លាចធូលីដី ត្រៀមខ្លួនប្រកួតនៅឈៀងម៉ៃនាពេលខាងមុខនេះ។
ការចេញផ្សាយជាបន្តបន្ទាប់ពីការប្រកួត Miss Grand Thailand 2023 បេក្ខនារីសម្រស់ស្រស់ស្អាតបំផុតចំនួន ៧៧ រូបចូលរួមក្នុងការប្រកួតនេះ ដែលកំពុងធ្វើដំណើរទៅកាន់ខេត្តឈៀងម៉ៃ ព្រមទាំងធ្វើសកម្មភាពផ្សេងៗជាច្រើនទៀតដើម្បីត្រៀមនឹងគ្រងមកុដ Miss Grand Thailand 2023 “លើកទី 11” របស់ប្រទេសថៃ។

អ្វីកាន់តែសប្បាយសម្រាប់ពួកគាត់ ស្រីស្អាតទាំងអស់បញ្ចេញរបស់របរផ្សេងៗជាច្រើនដែលពួកគាត់បានត្រៀមសម្រាប់ការប្រកួត។ ដោយឡែក អ្នកនាង Eve-Orarat Wunsiw Miss Grand Phayao 2023 បានបង្ហាញខ្លួនជាមួយនឹងរ៉ូបដែលឡូយជាងគេ ដោយបានបង្ហោះរ៉ូបពណ៌ខ្មៅដ៏ក្តៅគគុកជាមួយនឹងការឆ្នៃម៉ូតដ៏អស្ចារ្យជាមួយពាក្យថា “សួស្ដីឈៀងម៉ៃ ធូលីមិនខ្លាចទេ ត្រៀមរួចរាល់”។
នេះក៏ដោយសារមានបញ្ហាអាកាសធាតុនៅខេត្តឈៀងម៉ៃគួរឱ្យបារម្ភពីបរិយាកាសកខ្វក់ខ្លាំងហើយការស្លៀករ៉ូបដែលរចនាដោយ Kumpanat Bootpetch’h ក៏ជារូបរាងថ្មីមួយទៀត ដែលធ្វើឲ្យអ្នកគាំទ្រស្រីស្អាតជាច្រើនបញ្ចេញមតិ។
សម្រាប់ការប្រកួត Miss Grand Thailand 2023 ក្នុងជុំនីមួយៗមានដូចខាងក្រោម៖
ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2023 ការប្រលងសំលៀកបំពាក់ជាតិ
ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2023 Rhetorical Performance X Miss Grand Thailand
ថ្ងៃទី 26 ខែ មេសា ឆ្នាំ 2023 Preliminary Show Contest
ថ្ងៃទី 29 ខែមេសា ឆ្នាំ 2023 ការប្រលងជុំចុងក្រោយhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK2tCmiSSPdS4BZW4GfSNXM83-T3Ry1TphiMxEuB8hXs1O_Vij5MHtB4b8_3NAh8YliZSZlj1Diuu1dz2nMfYMAJ_GNJZDng5iaT9dddUpOnps4h2vcf3Wa0KmDeKb1L1B1jsGW92k4k77jsZeSH_tRR2WNVNA3fAhyezd15b1Q4bWepqs6ykTnzcB/s1080/image_2023-04-12_10-04-19.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLS8op8fVmo86xyG6nwBrSrFU36uJkSh4XMS04h2lcif_z-fbNcPdmFFg_KU3X713xEt9lHhkglZ9cSwPzcx5BYK-2N1Onmns3E7HckhZGeaA9JnAqQWn6V2bB0k9JGSDpbQnL73L9rUtZ2Trr_jjc6Cn97Hm-PnASS_B9_BLJZ31TtGN-smU898th/s1080/image_2023-04-12_10-04-45.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUonFoXK_7oEHzDArzK-r-xupUvs6Zd2FGD63VgK4hhA4QILbGBGgCWwy9nQY0YIrjMaeh5iAMXtPrD5dKTLyujR1qg4zZGsdjqwWxWF4wmTRgtSkds5jAS94DvomoIE0h7GP4okEFHMEpwVG5npZGiDu0DweWbyqgEbqdAS71EubpEDpt9CiO0u5h/s1080/image_2023-04-12_10-05-46.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBJ1hxEYHCx-2T37SAdXq9E7zEeh3CofLN8KJi9n0bjy0HqPTidgY_reVuOmwoos8lGzLwfyCTvTtzIsUTH24SY3Bbb5gvhkrTo81MTnpqbVHIv55vlNtS6uxvfvPfD_3RcxAWZmaUUhB-EvxAEL__jbKl4VFSySCpCy4wv_Tp_N7AVEanRf0BqK_k/s910/image_2023-04-12_10-06-27.png

អ្នកនាង ម៉េង កែវពេជ្ជតា ហួសចិត្តពីការមិនមានវត្តមានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ

0

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក៏កាន់តែខិតជិតមកដល់ហើយ ដែលកម្មវិធីធំមួយនេះនឹងមានវត្តមានរបស់តារាក្មេងចាស់ល្បីៗជាច្រើនរូបចូលរួមដើម្បីអបអរឆ្នាំថ្មីជាមួយនិងប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តនៅខេត្តសៀមរាប។ យ៉ាងណាព្រឹត្តិការណ៍ សំខាន់នេះ តារាចម្រៀងចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហើបទៅកាន់អ្នកគាំទ្រខ្លួនថាមិនមានវត្តមានរបស់អ្នកនាងឡើយ ដោយតារាចម្រៀងខាងលើបង្ហោះសារហួសចិត្តព្រមទាំងព្រលយពាក្យថាប្រហែលខុសខ្សែជាមួយអ្នកហៅតួហើយបានជាមិនមានវត្តមានអ្នកនាង។

តារាចម្រៀងសំនៀងផ្អែមមុតស្រួច អ្នកនាង ម៉េង កែវពេជ្ជតា ជាតារាជើងចាស់ដែលមហាជនគ្រប់ស្រទាប់ទទួលស្គាល់ពីទឹកដមសំនៀងរបស់អ្នកនាងដែលជាធនធានកម្រនៅក្នុងវិស័យសិល្បៈខ្មែរ។ ជាពិសេសរាល់ព្រឹត្តិការណ៍ថ្នាក់ជាតិសំខាន់ៗពិបាកនឹងរំលងតារាចម្រៀងរូបនេះណាស់។No photo description available.

ទោះយ៉ាងណាមិញ ម្ចាស់បទ « ផ្ញើចិត្តនឹកតាមវិទ្យុ» ខាងលើបានបង្ហោះដោយក្តីហួសចិត្ត ប្រាប់ទៅកាន់អ្នកគាំទ្រដែលកំពុងរង់ចាំវត្តមានខ្លួនព្រឹត្តិការណ៍អង្គរសង្រ្កាន្តលើទឹកដីខេត្តសៀមរាប ដោយបាននិយាយាថានេះជាលើកទី២ហើយដែលព្រឹត្តិការណ៍សំខាន់អវត្តមាន អ្នកនាង។

តារាឯកសំឡេងមាសកម្ពុជា ម៉េង កែវពេជ្ជតា បានបង្ហោះសារនៅយប់ថ្ងៃទី១១ ខែមេសា ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ « ឡាយល្ងាចមិញ មានហ្វ៊ែនសួរច្រើនដងណាស់ថា ” ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់? ” អាយដលអត់បានទៅទេ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ ឆ្ងល់ដែរ Sea Game ក៏អត់ សង្ក្រាន្តអង្គរក៏អត់ តើខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា បើខ្ញុំនៅជំទាលច្រៀងបាននៅឡើយ»។No photo description available.

ងាកទៅកាន់អ្នកលេងបណ្តាញសង្គមវិញ បានចូលទៅខំមិនការបង្ហោះរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដោយពោលសោកស្តាយដែលតារាចម្រៀងរូបនេះមិនបានបង្ហើរសំនៀងនៅក្នុងកម្មវិធីធំសំខាន់ខាងលើ។ ក្នុងនោះអ្នកគាំទ្របានបង្ហាញគោលជំហនៅតែបន្តស្រលាញ់តារាចម្រៀងចាស់វស្សារូបនេះ ជាពិសេសទឹកដមសំនៀងដ៏សែនពីរោះរបស់អ្នកនាង ម៉េង កែវពេជ្ជតា តែម្តង។

គួរបញ្ជាក់ផងដែរថាបច្ចុបប្បន្ន អ្នកនាង ម៉េង កែវពេជ្ជតា បានបណ្តុះកូនស្រីរបស់ខ្លួនឈ្មោះ ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅអូនផ្អែម ទៅលើផ្នែកសិល្បៈយ៉ាងចំណានដោយកូនស្រីរបស់អ្នកនាងថែមទាំងចេះលេងឧបករណ៍តន្ត្រីមួយចំនួនទាំងសម័យនិងបុរាណផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDax4P1vlBNPJTsIJyhOIjU6nz3-SeVWklaCI58Mubc8xnHVigiWaJtLG1Xc_JVkLUlGe2-Git3rAZFyPKd6JQnn-M1zD_CToL2ylqCUxeUdHN1GoC3AErpi92Lab9GAVJQm3bpzfCtGP_ACBrZYuR2gFTJ4U6cCKgXRC_jMIiJGjkAxoHzdE3d7VF/s672/Capture%20(18).PNG

ចូលឆ្នាំកាន់តកៀក! តោះមកដឹងទំនាយទាំង៣ថ្ងៃ នៅក្នុងថ្ងៃសង្ក្រាន្ត ឆ្នាំថោះបញ្ចស័ក

0

ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​យើង​ដែល​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។ ដូច្នេះ​បងប្អូន​មក​ដឹង​ពី​ទំនាញ​តាម​ថ្ងៃ​សង្ក្រាន្ត​ក្នុង​ឆ្នាំថោះ បញ្ច​ស័ក ទាំងអស់​គ្នា​ថា តើ​ទំនាយ​តាម​ថ្ងៃ​នីមួយ​ៗ​មាន​អ្វីខ្លះ​ល្អ អ្វីខ្លះ​មិនល្អ ដើម្បី​ឱ្យ​បងប្អូន​យើង​បានដឹង​ទាំងអស់​គ្នា​។

យោង​តាម​សៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​លោកគ្រូ អ៊ឹម បុរិន្ទ បោះពុម្ពផ្សាយ​ឆ្នាំ​២០២៣ នេះ​បានឱ្យ​ដឹង​ថា ហាក់​មានការ​ក្តៅក្រហាយ​ចិត្តច្រើន ខណៈ​ស្រូវ​មិនសូវ​ល្អ​មិនសូវ​អំណោយផល​នោះ​ទេ ក្នុង​នោះ​ផង​ដែរ ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត​ឃើញ​ថា មាន​បញ្ហា​រោគ​ឈឺភ្នែក ។

ទំនាញទាំងអស់រួមមាន៖

ទំនាយថ្ងៃមហាសង្ក្រាន្ត៖ ចូលឆ្នាំត្រូវជាថ្ងៃសុក្រ ទំនាយថាស្រូវអង្ករ សណ្តែក ផលដំណាំទាំងឡាយបរិបូណ៌ទឹកច្រើនភ្លៀង-ព្យុះ រន្ទះច្រើន មានរោគឈឺភ្នែក មនុស្សម្នាផង ទាំងឡាយ នឹងមានជម្ងឺស្លាប់ច្រើន ហើយនូវចាញ់ឯខាងកូនក្មេង។ ទេវតានឹងរក្សាមនុស្សផង ទាំងឡាយរស់នៅដោយសេចក្តីសុខមិនមានជម្ងឺដម្កាត់អ្វីឡើយ។ ស្រូវអង្ករបានផលល្អ មនុស្ស នឹងកើតសទ្ធាជឿជាក់កម្ម ផល ធ្វើបុណ្យដាក់ទានដល់ទុរគតជន ។

ទំនាយថ្ងៃវ័នបត៖ វ័នបត ត្រូវនឹងថ្ងៃសៅរ៍ទំនាយថា ស្រូវអង្ករត្រីសាច់ដំណាំផល្ល នឹងថ្លៃនឹងកើតភ្លើងឆេះកណ្តាលទីក្រុង ខុណ្ឌាងនឹងត្រូវទោស ទឹកតិចជាងរាល់ឆ្នាំសមណៈជី ព្រាហ្មណ៍ នឹងក្តៅក្រហាយចិត្ត។

ទំនាយថ្ងៃឡើងស័ក៖ ឡើងស័កត្រូវនឹងថ្ងៃអាទិត្យទំនាយថាថ្នាំនោះព្រះមហាក្សត្រ នឹង រុងរឿង ព្រះតេជ្ជនុភាព និងមានជ័យជំនះលើពពួកសត្រូវគ្រប់ទិសានុទិស។ ស្រូវពុំប្រពៃ។

ពេលវេលាមហាសង្ក្រាន្តៈ ចូលឆ្នាំនៅវេលាម៉ោង៤ល្ងាច នោះព្រះនាងទេធីតាអង្គុយ ពាក់ឆៀងលើពាហណៈ ទំនាយថា បរិជនទាំងឡាយ នឹងមានមរណៈភ័យ (ភ័យព្រោះ សេចក្ដីស្លាប់)មនុស្សផងទាំងឡាយមានអាហារហូបចុកមិនបរិបូណ៌ឡើយ៕May be an image of 1 person and standing

ប្រធានក្រុមហ៊ុន Wagner អះអាងអាងពីការដណ្ដើមទីក្រុងបាកមូត ស្ទើរតែទាំងស្រុង

0

រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ទីក្រុងបាកមូត (Bakhmut) មានផ្ទៃដីទំហំ៤១,៦គីឡូម៉ែត្រការ៉េ ក្លាយជាសមរភូមិ វាយប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរបស់រុស្ស៊ី ហើយឥឡូវ សម្រាប់តែប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានអួតអាង អំពីការដណ្ដើមគ្រប់គ្រងទីក្រុង ភាគខាងកើតមួយនេះ ស្ទើរតែទាំងស្រុង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ ថា លោក យ៉ែវហ្គេនី ប្រ៊ីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner និង ជាមនុស្សជំនិតមួយរូបរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានអួតអាង ថា កម្លាំងទាហានរបស់គាត់ បានគ្រប់គ្រងទីក្រុងបាកមូត ជាង៨០ភាគរយ។Yevgeny Prigozhin honours propagandist Vladlen Tatarsky with Bakhmut  'victory' flag

ស្របគ្នានេះដែរ អ្នកសរសេរព័ត៌មានយោធារបស់រុស្ស៊ី ក៏បានបង្ហោះឃ្លីបវីដេអូមួយ នៅលើបណ្ដាញសង្គមតេឡេក្រាម ដោយឃើញលោក ប្រ៊ីហ្គោហ្ស៊ីន កំពុងតែបង្ហាញផែនទី នៃទីក្រុងបាកមូត អំពីរៀបដែលកងកម្លាំងរបស់គាត់ កំពុងតែបន្ដឡោមព័ទ្ធទីក្រុងមួយនេះ។

លោក យ៉ែវហ្គេនី ប្រ៊ីហ្គោហ្ស៊ីន បានបញ្ជាក់ ថា «ទីក្រុងបាកមូត ជាង៨០ភាគរយ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់យើង ដោយរួមទាំងមជ្ឈមណ្ឌលរដ្ឋបាល រោងចក្រ ឃ្លាំងស្ដុកទំនិញ និង អគាររដ្ឋបាលរបស់ទីក្រុង ភាគខាងកើតមួយនេះ»។Ukraine updates: Russia gaining ground in Bakhmut, says UK – DW – 04/07/2023

នៅក្នុងឃ្លីបវីដេអូនោះ មេបញ្ជាការកំពូលរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល បានយកប៊ិកពណ៌ក្រហម មកគូសលើចំណុចតូចពាក់ព័ន្ធ និង តំបន់លំនៅឋានសំខាន់ៗ ដែលបានធ្លាក់ទៅក្រោមការដណ្ដើមកាន់កាប់របស់ទាហានរុស្ស៊ី។ បើទោះជាយ៉ាងណាក៏ដោយ លោក ប៊្រីហ្គោហ្ស៊ីន នៅតែអះអាង ថា សង្គ្រាមកំពុងតែបន្ដ។ ប៉ុន្ដែគេមិនទាន់ឃើញមានប្រតិកម្ម ពីភាគីអ៊ុយក្រែន ឆ្លើយតបនឹងការអះអាងរបស់លោក ប៊្រីហ្គោហ្ស៊ីន នៅឡើយ។

ការអត្ថាធិប្បាយរបស់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានកើតឡើង ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រធានតំបន់ដូណែតស្ក៍ ដែលបានលើកបន្តុបដោយរុស្ស៊ី ទៅពិនិត្យមើលទីក្រុងបាកមូត ហើយបានអះអាង ថា ទីក្រុងមួយនេះ ប្រហែល៧៥ភាគរយ ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។Russia Ukraine war latest: Putin's troops make gains in Bakhmut but suffer  'significant casualties' | The Independent

ក្រុមមន្រ្ដីយោធារបស់បស្ចិមលោក បានអះអាង ថា ទីក្រុងបាកមូត មានតម្លៃតិចតួច ខាងយុទ្ធសាស្រ្ដ សម្រាប់ភាគីជម្លោះទាំង២។ ប៉ុន្ដែផ្ទុយទៅវិញ រុស្ស៊ី បានចំណាយលើការខាតបង់ទាហាន ស្លាប់ និង របួស ចន្លោះពី២០ ០០០ទៅ៣០ ០០០នាក់ ហើយចំណាយលើគ្រឿងសឹកយ៉ាងច្រើនបំផុត សម្រាប់ទីក្រុងមួយនេះ។

ភាគីជម្លោះ ទាំងអ៊ុយក្រែន និង រុស្ស៊ី បានចាត់ទុកការវាយប្រយុទ្ធគ្នាដណ្ដើមទីក្រុងបាកមូត មានតម្លៃខ្លាំងខាងនយោបាយ ច្រើនជាងយុទ្ធសាស្រ្ដ ព្រោះភាគីជម្លោះ បានកំណត់លើជ័យជម្នះរបស់ពួកគេ។ ប្រសិនបើកម្លាំងទាហានរបស់រុស្ស៊ី ដណ្ដើមកាន់កាប់បានទីក្រុងបាកមូត ទាំងមូល នឹងធ្វើឲ្យលោកប្រធានាធិបតី ពូទីន អួតអាងទៅកាន់ប្រទេសចិន អ៊ីរ៉ង់ និង លោកខាងលិច។ ផ្ទុយទៅវិញ ប្រសិនបើអ៊ុយក្រែន ដណ្ដើមគ្រប់គ្រងបានទីក្រុងបាកមូត ទាំងស្រុងវិញ ក៏ជាការបង្ហាញនូវបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតរបស់ក្រុងមូស្គូ ទៅកាន់ពិភពលោកទាំងមូលផងដែរ៕The Battle For Bakhmut: The Bloodiest Infantry Brawl Since World War II

Thiago Teixeira ត្រូវបានព្រះមហាក្សត្ររប្រោសប្រទានសញ្ជាតិខ្មែរ

0

ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ជូនដល់​កីឡាករប្រដាល់ ​ប្រេស៊ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) និងភរិយា។

ដោយកាលពីថ្ងៃទី ៨ខែមេសាឆ្នាំ២០២៣សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បង្ហោះ​សារ​ឱ្យ​ដឹងតាម​បណ្តាញ​សង្គម តេ​លេ​ក្រាម ​ថាៈ ” ដើម្បី​ជាការ​លើកទឹកចិត្តខ្ញុំ​សូម​ចូលរួម​ជួយ ឧបត្ថម្ភ ដល់​កីឡាករ​ប្រដាល់ Thiago Teixeira សញ្ជាតិ​ប្រេ​ស៊ី​ល នូវ​ថវិកា ចំនួន ២០.០០០ ដុល្លារ​។ មួយវិញទៀត ប្រសិនបើ​មិន​ខុស​ទាស់ ផ្នែក​ផ្លូវច្បាប់​ណាមួយរបស់​ប្រេ​ស៊ី​ល ខ្ញុំ​នឹង​ស្នើ​ទៅ​ព្រះ មហាក្សត្រ ដើម្បី​ផ្តល់ សញ្ជាតិ​ខ្មែរ ជូន​កីឡាករ Thiago ។​

កីឡាករ​មាន​ដើមកំណើត​នៅ​ប្រទេស​ប្រេ​ស៊ី​ល Thiago Teixeira បានធ្វើឱ្យ​គ្រប់គ្នា មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ខ្លាំង បន្ទាប់ពី​រូបគេ បាន​ផ្តួល​កីឡាករ​របស់​អង់គ្លេស Joe Craven ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ កម្រិត​ពិភពលោក WMO (World Muaythai Organization) សម្រាប់​ការប្រកួត​តំណាងឱ្យ​កម្ពុជាជា​លើកដំបូង​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៣​។

​នៅពេល​ការប្រកួត​បញ្ចប់​ភ្លាម Thiago បាន​យក​ទង់ជាតិ​របស់​កម្ពុ​ជាមក​បង្ហាញ និង​ចង​ជាប់​នៅក្រោយ​ខ្លួន​របស់គេ​។ សកម្មភាព​បែបនេះ ក៏​ព្រោះតែ Thiago កំពុង​ជាប់ចិត្ត​ខ្លាំង​ជាមួយ​ប្រដាល់​គុន​ខ្មែរ បន្ទាប់ពី​អ្នក​ប្រដាល់​សញ្ជាតិ​ប្រេ​ស៊ី​ល​ម្នាក់នេះ បាន​ទៅ​សិក្សា និង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ពី​ចម្លាក់​គុន​ខ្មែរ នៅ​ប្រាង្គ​ប្រាសាទ​អង្គរកាលពីពេល​ថ្មីៗ​នេះ ដោយ​បញ្ជាក់ថា «​គុន​ខ្មែរ​» ជា​ក្បាច់គុន​មាន​ដើមកំណើត​នៅ​កម្ពុជា​៕

តើកូលេស្តេរ៉ុល HDL “ខ្លាញ់ល្អ” មានសារៈសំខាន់យ៉ាងណា? ហើយតើយើងបន្ថែមវាដោយរបៀបណា?

0

កម្រិតកូឡេស្តេរ៉ុលរបស់អ្នកគឺជារង្វាស់ដ៏សំខាន់មួយសម្រាប់ សុខភាព បេះដូង ដោយមាន HDL ឬកូលេស្តេរ៉ុល “ល្អ” គឺជាគន្លឹះ ព្រោះវាជួយកម្ចាត់កូឡេស្តេរ៉ុលប្រភេទផ្សេងទៀតចេញពីចរន្តឈាម។ កម្រិតខ្ពស់នៃ HDL និង HDL cholesterol ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺបេះដូង។
ហេតុអ្វីបានជាមាន ខ្លាញ់ “ល្អ” និងខ្លាញ់ “អាក្រក់”?
កូលេស្តេរ៉ុលគឺជាខ្លាញ់ដែលមាននៅក្នុងកោសិកាទាំងអស់របស់យើង និងមានអត្ថប្រយោជន៍ជាច្រើនដូចជាជួយបង្កើតកោសិការបស់យើង។ វាត្រូវបានបញ្ជូនតាមរយៈចរន្តឈាមរបស់យើងភ្ជាប់ទៅនឹងប្រូតេអ៊ីនដែលហៅថា lipoprotein (Lipoprotein) ចែកចេញជាពីរប្រភេទគឺ Low-density lipoprotein (LDL) នៅពេលដែលវាប្រមូលផ្តុំកាន់តែច្រើននៅក្នុងជញ្ជាំងសរសៃឈាម ហើយជួនកាលបណ្តាលឱ្យមានកំណកឈាម នៅក្នុងតំបន់នៃសរសៃឈាមតូចចង្អៀត បណ្តាលឱ្យគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាល នេះហើយជាមូលហេតុដែលយើងហៅខ្លាញ់ប្រភេទនេះថា “អាក្រក់” ។ lipoprotein ដង់ស៊ីតេខ្ពស់ (HDL) ត្រូវបានគេហៅថា lipoprotein “ល្អ” ពីព្រោះ HDL ភ្ជាប់ទៅនឹងកូលេស្តេរ៉ុលលើស ហើយបញ្ជូនវាទៅថ្លើមសម្រាប់ការរំលាយអាហារ។
តើខ្លាញ់ល្អប៉ុណ្ណាទើបចាត់ទុកថាល្អ?
កម្រិតកូឡេស្តេរ៉ុលត្រូវបានវាស់ជាមីលីក្រាម (mg) ក្នុងមួយដេស៊ីលីត្រ (dL) នៃឈាម ដែលលេខកាន់តែខ្ពស់ កាន់តែល្អ។
• បុរស៖ កូលេស្តេរ៉ុល LDL តិចជាង 40 mg/dL ត្រូវបានគេចាត់ទុកថាមានហានិភ័យក្នុងការវិវត្តទៅជាបញ្ហាសុខភាព។ កម្រិតនៃជាតិខ្លាញ់ល្អដែលត្រូវបានគេចាត់ទុកថាល្អគឺ 60 mg/dL ឬច្រើនជាងនេះ។
• ស្ត្រី៖ កូលេស្តេរ៉ុល LDL តិចជាង 50 mg/dl ធ្វើឱ្យស្ត្រីប្រឈមនឹងបញ្ហាសុខភាព។ កម្រិតកូឡេស្តេរ៉ុលល្អគួរតែមាន 60 mg/dL ឬច្រើនជាងនេះ។4 Best Foods to Raise Your HDL or "Good" Cholesterol
វិធីបង្កើនខ្លាញ់ល្អ និងកូលេស្តេរ៉ុល HDL នៅក្នុងខ្លួន
ការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារមួយចំនួនអាចជួយបង្កើនកម្រិតកូឡេស្តេរ៉ុល HDL និង HDL នៅក្នុងខ្លួនរបស់យើង។ សាកល្បងវិធីទាំងនេះ៖
1. ការធ្វើលំហាត់ប្រាណ
ការសិក្សាជាច្រើនបានបង្ហាញថា លំហាត់ប្រាណនាំឱ្យកម្រិត HDL កើនឡើង។ ការធ្វើលំហាត់ប្រាណពិតជាសំខាន់ខ្លាំងណាស់។ នៅក្នុងការសិក្សាតូចមួយ ស្ត្រីម្នាក់បានតាមដានស្ត្រីដែលមានរោគសញ្ញា ovary polycystic ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃភាពធន់ទ្រាំអាំងស៊ុយលីន។ ពួកគេត្រូវបានស្នើឱ្យធ្វើលំហាត់ប្រាណឱ្យខ្លាំងក្លាបីដងក្នុងមួយសប្តាហ៍ ។ ពួកគេមានការកើនឡើង 8 mg/dL នៅក្នុងកម្រិត HDL របស់ពួកគេបន្ទាប់ពី 10 សប្តាហ៍ ហើយនៅក្នុងការសិក្សារយៈពេល 12 សប្តាហ៍ បុរសលើសទម្ងន់។ នៅពេលដែលអ្នកហាត់ប្រាណខ្លាំង មានការកើនឡើង 10% នៅក្នុងខ្លាញ់ល្អ។ លំហាត់ប្រាណស្រាលបានកើនឡើងត្រឹមតែ 2% ខណៈពេលដែលក្រុមហាត់ប្រាណស៊ូទ្រាំមិនបានផ្លាស់ប្តូរទេ។ វាអាចបង្កើនសមត្ថភាពប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្ម ដោយមិនគិតពីថាតើកម្រិត HDL ផ្លាស់ប្តូរឬអត់។Explainer: What Is Cholesterol?2. ការឈប់ជក់បារី
ការសិក្សាបានបង្ហាញថាការឈប់ជក់បារីអាចបង្កើនកម្រិត HDL ។ ភាពខុសគ្នាដ៏ធំនៅក្នុងកម្រិត HDL ត្រូវបានរកឃើញរវាងអ្នកជក់បារីពីមុន និងអ្នកដែលមិនជក់បារី តាមរយៈការសិក្សាមួយឆ្នាំលើមនុស្សជាង 1,500 នាក់ អ្នកដែលឈប់ជក់បារីមានការកើនឡើងកូឡេស្តេរ៉ុល HDL ច្រើនជាងពីរដងបើធៀបនឹងអ្នកដែលប្តូរមកវិញក្នុងរយៈពេលមួយឆ្នាំ។ ការសិក្សាមួយក្នុងចំណោមអ្នកជក់បារី ដែលប្តូរពីបារីធម្មតាទៅបារីអេឡិចត្រូនិច ពួកគេបានរកឃើញថាការផ្លាស់ប្តូរនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងជាមធ្យម 5 mg/dL នៅក្នុង HDL ទោះបីជានៅក្នុងការសិក្សាដែល HDL មិនកើនឡើងបន្ទាប់ពីការឈប់ជក់បារីក៏ដោយ។ ប៉ុន្តែមុខងារនៃខ្លាញ់ល្អគឺប្រសើរជាង។ នេះបណ្តាលឱ្យរលាកតិច ហើយមានអត្ថប្រយោជន៍ផ្សេងទៀតចំពោះសុខភាពបេះដូង។
3. បរិភោគត្រីខ្លាញ់
ខ្លាញ់អូមេហ្គា 3 នៅក្នុងខ្លាញ់ត្រី បានផ្តល់អត្ថប្រយោជន៍សំខាន់ៗសម្រាប់សុខភាពបេះដូង ក្នុងការកាត់បន្ថយការរលាកនិងធ្វើអោយប្រសើរឡើងនូវមុខងារនៃកោសិកានៅលើផ្ទៃនៃសរសៃឈាមបេះដូង ហើយការសិក្សាបានបង្ហាញថា បរិភោគខ្លាញ់ត្រីឬយកប្រេងត្រី អាចជួយបង្កើនកម្រិតខ្លាញ់ល្អ។ នៅក្នុងការសិក្សាលើអ្នកជំងឺបេះដូងចំនួន 33 នាក់ អ្នកចូលរួមដែលទទួលទានត្រីខ្លាញ់ 4 ដងក្នុងមួយសប្តាហ៍ មានការកើនឡើងកម្រិតនៃជាតិខ្លាញ់ល្អ។ ការសិក្សាមួយផ្សេងទៀត បុរសដែលលើសទម្ងន់ដែលទទួលទាន herring ប្រាំថ្ងៃក្នុងមួយសប្តាហ៍សម្រាប់រយៈពេលប្រាំមួយសប្តាហ៍ មានការកើនឡើង 5% នៅក្នុងកម្រិត HDL បើប្រៀបធៀបទៅនឹងកម្រិត HDL ពីការបរិភោគសាច់ជ្រូកគ្មានខ្លាញ់ និងសាច់មាន់ 5 ថ្ងៃក្នុងមួយសប្តាហ៍ ឧទាហរណ៏រួមមាន ត្រីសាម៉ុង ត្រីម៉ាកែល (mackerel) ឬត្រីសាឌីន។
4. ការទទួលទានប្រេងអូលីវ
ការវិភាគលើការសិក្សាចំនួន 42 ដែលមានអ្នកចូលរួមជាង 800,000 នាក់ បានរកឃើញថា ប្រេងអូលីវគឺជាប្រភពតែមួយគត់នៃជាតិខ្លាញ់ monounsaturated ដែលហាក់ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ការសិក្សាបង្ហាញថាឥទ្ធិពលនៃប្រេងអូលីវលើសុខភាពបេះដូងគឺ បង្កើនកូឡេស្តេរ៉ុល HDL ឥទ្ធិពលនេះត្រូវបានគេជឿថាបានមកពីសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងប្រេងអូលីវហៅថា ប៉ូលីហ្វេណុល។ ប៉ុន្តែចំនួននេះក៏ប្រែប្រួលទៅតាមប្រភេទ និងម៉ាកផងដែរ។ ការសិក្សាមួយបានឱ្យបុរសវ័យក្មេងដែលមានសុខភាពល្អទទួលទានប្រេងអូលីវពីរស្លាបព្រាផ្សេងគ្នាជារៀងរាល់ថ្ងៃសម្រាប់រយៈពេលបីសប្តាហ៍ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្រិតកូឡេស្តេរ៉ុលល្អរបស់អ្នកចូលរួមបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានទទួលទានប្រេងអូលីវដែលសម្បូរទៅដោយសារធាតុ polyphenols ខ្ពស់បំផុត។ ការសិក្សាមួយផ្សេងទៀតដែលមនុស្សពេញវ័យ 62 នាក់បានប្រើប្រាស់ 4 ស្លាបព្រាបាយ (ប្រហែល 50 មីលីលីត្រ) នៃប្រេងអូលីវព្រហ្មចារីបន្ថែមដែលមានសារធាតុ polyphenol ខ្ពស់ក្នុងមួយថ្ងៃ។ ) រយៈពេលប្រាំមួយសប្តាហ៍។ កម្រិតកូឡេស្តេរ៉ុលល្អកើនឡើងជាមធ្យម 6.5 mg/dL។Foods to Boost Good Cholesterol - Blog - HealthifyMe5. ការជ្រើសរើសញ៉ាំខ្លាញ់ល្អ
បន្ថែមពីលើប្រេងអូលីវនិងត្រីខ្លាញ់។ ការជ្រើសរើសទទួលទានខ្លាញ់ដែលផ្តល់សុខភាពបេះដូងដូចជា MUFA (Monounsaturated fat) និងខ្លាញ់ polyunsaturated ។ (Polyunsaturated fat) ដែលមាននៅក្នុងអាហារដូចជា ផ្លែបឺរ បន្លែមួយចំនួន គ្រាប់ធញ្ញជាតិ ជាដើម អាចជួយបង្កើនបរិមាណខ្លាញ់ល្អ ឬ HDL នៅក្នុងខ្លួនផងដែរ។
6. ការសម្រកទម្ងន់
ការសិក្សាមួយដែលពិនិត្យមើលកម្រិត HDL ក្នុងប្រជាជនជប៉ុនលើសទម្ងន់ ឬធាត់ជាង 3,000 នាក់ បានរកឃើញថាការស្រកទម្ងន់យ៉ាងហោចណាស់ 3 គីឡូក្រាមបណ្តាលឱ្យមានការកើនឡើងនៃកូលេស្តេរ៉ុល HDL ជាមធ្យម 4 mg/dL ។ ការសិក្សាមួយផ្សេងទៀត នៅពេលដែលមនុស្សដែលមាន ជំងឺទឹកនោមផ្អែម ប្រភេទទី 2 ទទួលទានរបបអាហារដែលមានកម្រិតកាឡូរី ទទួលបានកាឡូរី 20-30% ពីប្រូតេអ៊ីន ពួកគេនឹងមានការកើនឡើងគួរឱ្យកត់សម្គាល់នៃខ្លាញ់ល្អ។

កំពូលសត្វទាំង៩ ដែលខ្ចិលបំផុតលើពិភពលោក

0

នៅលើភពផែនដីរបស់យើងគឺសំបូរទៅដោយរុក្ខជាតិនិងសត្វជាច្រើនប្រភេទដែលមានលក្ខណៈខុសៗគ្នា ដែលសត្វខ្លះជាសត្វឆ្លាត ខ្លះក៏ជាសត្វដែលមានកម្លាំងខ្លាំង និងខ្លះទៀតក៏ជាប្រភេទសត្វដែលខ្ចិលច្រអូសផងដែរ។ ដូច្នេះហើយថ្ងៃនេះយើងខ្ញុំសូមលើកយកកំពូលសត្វទាំង៩ ដែលខ្ចិលបំផុតលើពិភពលោក ដែលមានដូចជា៖

១.សត្វKoala៖ គឺជាប្រភេទសត្វដែលខ្ចិលបំផុតលើពិភពលោក សត្វនេះតែងតែចំណាយពេលគេងរហូតទៅដល់២៣ម៉ោងក្នុង១ថ្ងៃ ហើយវាចំណាយពេលក្រោកត្រឹមតែ១ម៉ោង ឬ២ម៉ោងក្នុង១ថ្ងៃនោះទេ ដូច្នេះហើយអាហារប្រចាំថ្ងៃរបស់ពួកវាគឺស្លឹកឈើ។KOALA២.សត្វSloth៖ គឺជាសត្វដែលមានចលនាយឺតៗមួយៗ សត្វនេះតែងតែចំណាយពេលគេរហូតទៅដល់២២ម៉ោងក្នុង១ថ្ងៃ សត្វនេះចូលចិត្តដេកលើមេឃឈើ ឬតោងមេឃឈើនៅក្នុងព្រៃត្រូពិក។Top 10 facts about Sloths | WWF៣.កណ្តុរOpossum៖ គឺជាសត្វដែលចំណាយពេលគេងរហូតទៅដល់២១ម៉ោងក្នុង១ថ្ងៃ ហើយពួកវានឹងរកកន្លែងមួយដែលផ្តល់អាហារនិងជំរកដែលពួកវាត្រូវការ រួចហើយសត្វទាំងនេះនិងនៅទីនោះរហូតមិនចេញទៅណានោះទេ។Opossum - Wikipedia៤.ដំរីទឹក៖ សត្វនេះជាធម្មតាវាចំណាយពេលគេងរហូតទៅដល់២០ម៉ោងក្នុង១ថ្ងៃ ហើយវាចូលចិត្តដេកមិនថានៅលើគោកឬក្នុងទឹកនោះទេ ដំរីទឹកតែងតែស៊ីស្មៅជាអាហារហើយភាគច្រើនវាស៊ីស្មៅនៅពេលយប់។What do hippos eat? Everything to know about a hippopotamus' diet៥.ពស់ថ្លាន់៖ គឺជាសត្វដែលមានចលនាយឺតៗ ហើយជាធម្មតាពួកវាចំណាយពេលគេងរហូតទៅដល់១៨ម៉ោងក្នុង១ថ្ងៃ ពស់ថ្លាន់គឺជាសត្វដែលឆាប់អស់កម្លាំងនិងមានពេលខ្លះវាដេករយះពេល១សប្តាហ៍ដើម្បីយកកម្លាំងទៀតផង។Is a Ball Python a Good Pet? Why or Why Not? - XYZReptiles៦.សត្វកាំប្រម៉ា៖ ត្រូវបានគេស្គាល់ថាជាសត្វដែលមានបន្លា និងចូលចិត្តស៊ីស្រម៉ោចនិង
កណ្តៀងជាអាហារ។ សត្វនេះមានចលនាយឺតនិងចំណាយពេលគេងរហូតទៅដល់១២ម៉ោងក្នុង១ថ្ងៃ ។សត្វកាំប្រម៉ា - YouTube៧.សត្វខ្លាឃ្មុំ៖ សត្វនេះចំណាយពេលគេងរហូតទៅដល់១០ម៉ោងក្នុង១ថ្ងៃ នៅពេលក្រោកពីដេកពួកវាចូលចិត្តស៊ីដើមឬស្សីដែលនៅជុំវិញខ្លួនវាជាអាហារ ចំណង់ចំណូលចិត្តវាគឺដេកនិងស៊ីតែប៉ុណ្តោះ។New Insights into pandas, nature's most adorable predator៨.សត្វលលក៖ ជាប្រភេទសត្វដែលចូលចិត្តយកពងខ្លួនឯងទៅដាក់ក្នុងសំបុកសត្វដទៃដូចជា សត្វចាបជាដើម ដើម្បីឱ្យសត្វចាបចិញ្ចឹម ដែលនេះជាវិធីសាស្រ្តដែលគេស្គាល់ថា ផ្ញើកូននិងសំបុកដទៃ។Collared dove guide | BBC Wildlife | Discover Wildlife៩.សត្វថ្លែនអណ្តាតខៀវ៖ សត្វនេះមានដើមកំណើតនៅប្រទេសអូស្ត្រាលី ពួកវារស់នៅក្នុងសំបុកសត្វពីងពាងនិងស៊ីសត្វល្អិតៗដែលឆ្លងកាត់វាតែប៉ុណ្តោះ។ ពួកវាមិនចេញទៅណានោះឡើយ ពួកវាចូលចិត្តនៅតែក្នុងសំបុកពីងពាង និងពឹងផ្អែកលើទឹកភ្លៀងនិងទឹកសន្សើមដែលនៅជុំវិញសំបុកនោះតែប៉ុណ្ណោះ៕Blue-Tongued Skink - Honolulu Zoo Society