តំណាងស្ថាប័ន Guinness World Records បានមកដល់ក្រុងសៀមរាបហើយ នាព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។
ការអញ្ជើញមកដល់របស់អ្នកតំណាង Guinness World Records ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយស្នាមញញឹមនិងមានមោទកភាពយ៉ាងក្រៃលែង។
សូមបញ្ជាក់ផងដែរថា នៅសល់ត្រឹមតែប៉ុន្មានម៉ោងបន្តិចទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋអាចចូលរួមទាំងអស់គ្នាដើម្បីជាសក្ខីភាពនៃការបំបែកឯតទគ្គកម្មពិភពលោកនេះ៕













