Home Blog Page 1824

ទឹកថ្លាដូចកញ្ចក់ មានម្លប់ឈើត្រឈឹងត្រឈៃ អមជាមួយខ្យល់តជាក់បរិសុទ្ធ មាននៅតំបន់ទេសចរណ៍មួយនេះ

0

រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល ដែលស្ថិតនៅក្នុងភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចម្ងាយប្រហែលជិត៣០គីឡូម៉ែត្រ ភាគខាងត្បូង ពីទីរួមខេត្តស្ទឹងត្រែង។ បើលោកអ្នក ចង់ទៅរមណីយដ្ឋាននេះ គេអាចធ្វើដំណើរ ពីក្រុងស្ទឹងត្រែង តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅជាប់ព្រំប្រទល់ខេត្តក្រចេះ។ ពេលទៅដល់នឹងមានខ្លោងទ្វារមួយមានចម្ងាយប្រហែល៧០០ម៉ែត្រ ទើបដល់រមណីយដ្ឋាននេះ។ពេលទៅដល់ គេត្រូវចំណាយប្រាក់ ៥០០០រៀល សម្រាប់ចតរថយន្តមួយគ្រឿង ដើម្បីចូលទស្សនា។រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិអូរឬស្សីកណ្តាល - Visit Cambodiaម៉ូតូមួយគ្រឿងថ្លៃ២០០០រៀល និងភ្ញៀវម្នាក់ថ្លៃ៥០០រៀលផងដែរ។ ទីនោះជាតំបន់ទេសចរណ៍ ដែលគួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោម ទីតាំងផ្សេងៗទៀតរបស់ខេត្តនេះ។គេអាចធ្វើដំណើរទៅកម្សាន្តរមណីយដ្ឋានកណ្តាលព្រៃធម្មជាតិ ដ៏ស្រស់ស្អាត អាចងូតលេងទឹកត្រជាក់ និងស្តាប់សំឡេងសត្វយំ មានអារម្មណ៍ស្រស់ស្រាយបាត់ទុក្ខកង្វល់ក្នុងចិត្តទាំងអស់។ រមណីយដ្ឋាននេះ មានទឹកហូរវែងអន្លាយខួបប្រាំង ខួបវស្សា ទើបអ្នកស្រុកដាក់ឈ្មោះ”អូរច្រឡង់”។រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិអូរឬស្សីកណ្តាល - Visit Cambodia

អូរឫស្សីកណ្តាល គឺជាឃុំមួយរបស់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ដោយមានការផ្តើមគំនិតពីមន្ទីរទេសចរណ៍ សហការជាមួយ អង្គការម្លប់បៃតង អាជ្ញាធរ និងសហគមន៍នៅទីនោះ ក៏បង្កើតឲ្យមានរមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិ អូរឫស្សីកណ្តាល តាំងពីឆ្នាំ២០០៧។ សហគមន៍នេះ ក៏បានដំណើរការរហូតមកដល់សព្វថ្ងៃនេះ៕រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិអូរឬស្សីកណ្តាល - Visit Cambodia

១៥វិធីនេះអាចជួយព្យាបាលដំបៅក្នុងមាត់របស់អ្នកអោយមានសុខភាពល្អ

0

ដំបៅ ដែលក្រហាយរាល់ពេលដែលអ្នកទទួលទានអាហារ ឬសូម្បីតែនៅស្ងៀម ក៏មានអារម្មណ៍ឈឺចាប់ វាជារបួសដែលមនុស្សជាច្រើនប្រហែលជាធ្លាប់មាន។ យើងដឹងច្បាស់ណាស់ពីការឈឺចាប់នៃរបួសទាំងនេះនៅក្នុងមាត់ តើអ្វីជាមូលហេតុនៃដំបៅនៅក្នុងមាត់? តើយើងត្រូវធ្វើយ៉ាងណាដើម្បីកម្ចាត់វាអោយបានឆាប់? ដូចច្នេះហើយនេះជាវិធីទាំង១៥យ៉ាងដែលអាចជួយព្យាបាលដំបៅក្នុងមាត់របស់អ្នកអោយឆាប់ជា៖Mouth Sores: Pictures, Causes, Types, Symptoms, and Treatments១.ដំណោះស្រាយក្តៅក្នុងវិធីសាស្រ្តដំបូងគឺ លាងជម្រះមាត់ធ្មេញរបស់អ្នកជាមួយនឹងទឹកអំបិលរៀងរាល់ ២ ម៉ោងម្តង ឬបន្ទាប់ពីទទួលទានអាហាររួច។
២.ជៀសវាងទឹកខ្ពុរមាត់ដែលមានជាតិអាល់កុល ព្រោះវានឹងធ្វើឱ្យរបួស និងស្ងួតពេក។
៣.ប្រើច្រាសដុសធ្មេញដែលមានសសៃទន់ រួចដុសពីរដងក្នុងមួយថ្ងៃ ឬក្រោយអាហារ។
៤.បើមានរបួសក្តៅខ្លាំងហើយជ្រៅរហូតដល់ឈឺខ្លាំង អ្នកអាចប្រើក្រណាត់ស្អាតដើម្បីរុំចុងម្រាមដៃរបស់អ្នក។ សម្អាតធ្មេញ អញ្ចាញធ្មេញ និងចន្លោះប្រហោងធ្មេញ ជំនួសឱ្យការប្រើច្រាសដុសធ្មេញបណ្តោះអាសន្ន។
៥.ជ្រើសរើសថ្នាំដុសធ្មេញដែលមានគុណភាពល្អ ដើម្បីការពារការពុកធ្មេញ។
៦.ជ្រើសរើសអាហារដែលទន់ ងាយទំពារ និងងាយរំលាយ។
៧.ជៀសវាងអាហារចៀន អាហារហឹរ (ជូរ ប្រៃ ហឹរ)។
៨.ជៀសវាងអាហារដែលត្រជាក់ខ្លាំង និងក្តៅខ្លាំង។Mouth sores and ulcers (canker sores) | healthdirect៩.ចូរចៀសវាងអាហារ និងរបស់ដែលធ្វើឱ្យរលាកមាត់ ដូចជាស្រា បារី គ្រាប់ធុញ្ញជាតិជាដើម។
១០.ផឹកទឹកផ្លែឈើ ដើម្បីការពារការទល់លាមក វាអាចកើតឡើងក្នុងអំឡុងពេលរបបអាហារមិនផ្លាស់ប្តូរ ឬមិនបរិភោគផ្លែឈើ និងបន្លែច្រើន ។
១១.គេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយយប់។
១២.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ៣០ នាទីទៅ ១ ម៉ោងក្នុងមួយថ្ងៃ យ៉ាងហោចណាស់ ៣-៤ ដងក្នុងមួយសប្តាហ៍។
១៣.ផឹកទឹកឱ្យបានគ្រប់គ្រាន់ អ្នកអាចពិនិត្យវាពីពណ៌ទឹកនោមរបស់អ្នក ផឹកទឹករហូតដល់ទឹកនោមរបស់អ្នកមានពណ៌លឿងស្លេក។
១៤.ព្យាយាមកាត់បន្ថយភាពតានតឹង ដោយស្វែងរកសកម្មភាពដែលអ្នកចូលចិត្តបំបែរអារម្មណ៍ខ្លួនឯងពីរឿងតានតឹង។
១៥.ប្រសិនបើដំបៅមានទំហំធំ ហើយមិនបានប្រសើរឡើងបន្ទាប់ពីធ្វើគ្រប់វិធីទាំងអស់នេះ អ្នកគួរទៅជួបគ្រូពេទ្យដើម្បីពិចារណាលើថ្នាំព្យាបាលដើម្បីព្យាបាលមុខរបួសឱ្យកាន់តែឆាប់៕ពងបែកនិងដំបៅមាត់៖ រោគសញ្ញា និងវិធីការពារ

មហាសេដ្ឋីរុស្ស៊ី “ត្រូវការអ្នកវិនិយោគបរទេស”

0

បរទេស៖ មហាសេដ្ឋីអាលុយមីញ៉ូមលោក Oleg Deripaska ជឿជាក់ថាការទាក់ទាញអ្នកវិនិយោគដែលមកពីបណ្តាប្រទេស “មិត្តភាព” នឹងជួយអោយរុស្ស៊ីកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុនាពេលខាងមុខ។
ក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចនៅស៊ីបេរីកាលពីថ្ងៃទី ៣ ខែមីនា លោក Oleg Deripaska បាននិយាយថាប្រទេសរុស្ស៊ីរៀបនឹងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយ គាត់បន្តទៀតថា “មិនមានជម្រើសទេ យើងត្រូវការអ្នកវិនិយោគបរទេស” ។Billionaire Oleg Deripaska Warns Russia May Run Out of Money in 2024 -  Bloombergគាត់ជឿថាអ្នកវិនិយោគបរទេសជាពិសេសមកពីប្រទេស “មិត្ត” ដែលដើរតួនាទីយ៉ាងសំខាន់ ថាតើអ្នកវិនិយោគក្រៅប្រទេសមកឬអត់ យ៉ាងណាមិញរឿងនេះវាអាស្រ័យទៅលើប្រទេសរុស្ស៊ីដែលជាអ្នកសម្របសម្រួលនិងធ្វើឱ្យទីផ្សារអាចមានភាពទាក់ទាញដល់ពួកគេ។

លោកគិតថា រដ្ឋាភិបាលអាចទាក់ទាញការវិនិយោគដោយធានាបរិយាកាសអាជីវកម្មដែលមានសុវត្ថិភាព សេរី និងមានការប្រកួតប្រជែង។ លោក Deripaska បានពន្យល់ថា ទោះបីជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកជាច្រើនកំពុងងាកចេញពីប្រទេសរុស្ស៊ីក៏ដោយ ក៏រុស្ស៊ីនៅតែអាចទទួលបានទីផ្សារជាមួយនឹងប្រជាជនចំនួន ៤.៥ ពាន់លាននាក់ ដែលរួមចំណែក ៣០ ពាន់លានដុល្លារដល់ GDP សកល។
កាលពីឆ្នាំមុន GDP របស់រុស្ស៊ីបានធ្លាក់ចុះ ២.១% នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលបឋមកាលពីចុងខែមុន ការថយចុះនេះគឺទាបជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចនៅពេលដែលសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងជាលើកដំបូង។Trump administration targets Russian oligarchs and Putin allies with fresh  sanctions | The Independent | The Independentទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចរុស្ស៊ីក៏រងទុក្ខច្រើនដែរ ប្រាក់ចំណូលរបស់រដ្ឋាភិបាលរុស្ស៊ីបានធ្លាក់ចុះ ៣៥% នៅក្នុងខែមករា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្នរុស្ស៊ីស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនពីបណ្តាប្រទេសនានា ដោយគ្មានអ្នកណាមកវិនិយោគនៅប្រទេសនេះឡើយ គិតចាប់តាំងពីខែកុម្ភៈឆ្នាំមុន។
មន្ត្រីរុស្ស៊ីក៏គ្រោងនឹងបង្កើនចំណូលថវិកាផងដែរ តាមរយៈសំណើផ្លាស់ប្តូរបទប្បញ្ញត្តិពន្ធសម្រាប់ក្រុមហ៊ុនប្រេង និងពាណិជ្ជករទំនិញ៕
ប្រភព៖ Vnexpress

តើបណ្តាញផ្សព្វផ្សាយសង្គមសព្វថ្ងៃអាចបង្កផលប៉ះពាល់អ្វីខ្លះដល់កុមារ ?

0

សហរដ្ឋអាមេរិក ៖ សាលារៀននានានៅអាមេរិកក្នុងក្រុង Seattle រដ្ឋវ៉ាស៊ីនតោន និងសាលារៀននៅជាយក្រុងបានប្តឹងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមពីបទធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារ ។ សាលារៀនបានចោទប្រកាន់ថា បណ្តាញសង្គមទាំងនេះផ្សព្វផ្សាយពីរឿងគ្រោះថ្នាក់ដល់កុមារ ប៉ុន្តែវាជារឿងពិបាកមួយដើម្បីពិសោធន៍ថា បណ្តាញសង្គមអនឡាញមានកំហុសឆ្គង ។

Carl Szabo ជាមេធាវីមកពីសមាគមពាណិជ្ជកម្មឧស្សាហកម្មបច្ចេកវិទ្យា NetChoice និយាយថា មិនគួរដាក់កំហុសលើបណ្តាញសង្គមទេ ខណៈពួកគេបានផ្សព្វផ្សាយរឿងពាក់ព័ន្ធនឹងយុវវ័យ និងធ្វើឱ្យកើតបញ្ហាផ្លូវចិត្ត ឬធ្វើឱ្យយុវវ័យមានអារម្មណ៍មិនល្អ ។Negative effects of social media for kids

កាលពីពេលថ្មីៗនេះ សាលារៀនជាច្រើនកន្លែងនៅក្រុង Seattle បានប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា TikTok, Instagram, Facebook, YouTube និង Snapchat ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងនេះមានគោលដៅបង្កើនចំណូលផ្នែកទីផ្សារទៅលើក្មេងៗ ។ លើសពីនេះ ធ្វើឱ្យក្មេងមានបញ្ហាផ្លូវចិត្ត និងឥរិយាបថខុសប្រក្រតី មានជំងឺធ្លាក់ទឹកចិត្ត បរិភោគច្រើនខុសធម្មតា និងមានការរំលោភបំពានផ្សេងៗតាមអ៊ីនធើរណេតកើនឡើង ។ សាលារៀនអះអាងថា បញ្ហាផ្លូវចិត្តនេះធ្វើឱ្យគ្រូកាន់តែពិបាកផ្តល់ចំណេះដឹងទៅកាន់សិស្ស ហើយសាលារៀនត្រូវជួលអ្នកជំនាញសុខភាពផ្លូវចិត្តមកព្យាបាលសិស្សទៀតផង ។ ក្រៅពីនេះ សាលារៀនក៏បានអប់រំពីផលប៉ះពាល់នៃការលេងបណ្តាញសង្គមផងដែរ ។

Brent Jones នាយកសាលារៀននៅក្រុង Seattle បានលើកឡើងក្នុងអ៊ីម៉ែលថា ៖ «កូនសិស្សក្នុងសាលារបស់យើងមានបញ្ហាក្នុងការរៀនសូត្រ និងការរស់នៅប្រចាំថ្ងៃកាន់តែច្រើន ដោយសារផលប៉ះពាល់អវិជ្ជមាន ខណៈពួកគេបានចំណាយពេលច្រើនទៅលើបណ្តាញសង្គម ដែលមិនធ្លាប់មានពីមុន» ។Social media and kids: What's the right age? | Daily Sabah

ទោះយ៉ាងណា ច្បាប់របស់រដ្ឋាភិបាលអាមេរិកបានជួយការពារក្រុមហ៊ុនបណ្តាញសង្គម ប៉ុន្តែក្នុងបណ្តឹងនេះលើកឡើងថា ច្បាប់មិនបានការពារឥរិយាបថក្នុងការផ្សព្វផ្សាយព័ត៌មានរបស់បណ្តាញសង្គមទេ ដូច្នេះ ក្រុមហ៊ុនបណ្តាញសង្គមនានាបានផ្សព្វផ្សាយរឿងមិនល្អផងដែរ ។

តាមពាក្យបណ្តឹងនៅទីក្រុង Seattle បញ្ជាក់ថា តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៩ គេប្រទះឃើញកូនសិស្សមានជំងឺធ្លាក់ទឹកចិត្ត ឬអស់សង្ឃឹមស្ទើររាល់ថ្ងៃ ហើយកើនឡើងជាបន្តបន្ទាប់ ដែលជាមធ្យមស្មើ៣០% ប៉ុន្តែអត្រាបញ្ចប់ការសិក្សាបានកើនឡើងផងដែរនៅឆ្នាំ២០១៩ ។ ហេតុនេះ បើបណ្តាញសង្គមមានគ្រោះថ្នាក់សម្រាប់យុវវ័យនោះ អត្រាបញ្ចប់ការសិក្សា ក៏មិនគួរកើនឡើងដែរ ។Kids And Social Media: Who Is Responsible For Policing The Age Restriction?  | HuffPost UK Parents

Eric Goldman សាស្ត្រាចារ្យនៅ Santa Clara University School of Law លើកឡើងថា ពាក្យបណ្តឹងទាំងនេះបានចោទប្រកាន់ថា បណ្តាញសង្គមធ្វើឱ្យគ្រោះថ្នាក់ដល់ក្មេង ប៉ុន្តែក៏មានភស្តុតាងជាច្រើនបង្ហាញថា បណ្តាញសង្គមផ្តល់ប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវរបស់ពួកគេដូចគ្នា ។

ទោះយ៉ាងណា ក្រុមហ៊ុនបណ្តាញសង្គមនានានិយាយថា ពួកគេបានផ្តល់ភាពសំខាន់ទៅលើសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេស កុមារ ខណៈក្រុមហ៊ុនមួយចំនួនបានណែនាំឧបករណ៍ជំនួយសម្រាប់អាណាព្យាបាលដើម្បីដឹងថា កូនរបស់ពួកគេកំពុងទាក់ទងជាមួយអ្នកណា ហើយក្រុមហ៊ុនក៏បានផ្សព្វផ្សាយពីការអប់រំសុខភាពផ្លូវចិត្តផងដែរ ៕ ប្រភព ៖ sanook

ឈៀងម៉ៃជាប់ចំណាត់ថ្នាក់ទី១ មានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោក

0

ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ វែបសាយមួយឈ្មោះ IQAir បានចាត់ចំណាត់ថ្នាក់ទៅលើគុណភាពអាកាសធាតុរបស់ទីក្រុងសំខាន់ៗ និងទីក្រុងមានការបំពុលបរិយាកាសខ្លាំងបំផុតនៅលើពិភពលោក ដោយបង្ហាញថា ក្រុងឈៀងម៉ៃរបស់ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ ជាក្រុងមានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោក ។ ជាមួយគ្នានេះ ទីក្រុងបាងកក ក៏បានជាប់ចំណាត់ថ្នាក់ទី១៦ ផងដែរ គឺជាទីក្រុងមានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោក ។AirVisual ranks Chiang Mai as the world's worst air polluted city - Pattaya  Mail

នេះជាការចាត់ចំណាត់ថ្នាក់របស់វែបសាយ IQAir ទៅលើទីក្រុងនានាក្នុងពិភពលោក រួមមាន ៖

១-ក្រុងឈៀងម៉ៃ ប្រទេសថៃ
២-ក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន
៣-ក្រុងហាណូយ ប្រទេសវៀតណាម
៤-ក្រុងកូលកាតា ប្រទេសឥណ្ឌា
៥-ក្រុងឡាហរ ប្រទេសប៉ាគីស្ថាន
៦-ក្រុងថាកា ប្រទេសបង់ក្លាដែស
៧-ក្រុងយ៉ាំងគង់ ប្រទេសមីយ៉ាន់ម៉ា
៨-ក្រុងឆុងឈីង ប្រទេសចិន
៩-ក្រុងមុមបៃ ប្រទេសឥណ្ឌា
១០-ក្រុងសិនយ៉ាង ប្រទេសចិន
១១-ក្រុងដូហា ប្រទេសកាតា
១២-ក្រុងឈើងទូ ប្រទេសចិន
១៣-ក្រុងអូហាន់ ប្រទេសចិន
១៤-ក្រុងឈៀងហូ ប្រទេសចិន
១៥-ក្រុងកាតម៉ាន់ឌូ ប្រទេសនេប៉ាល់
១៦-ក្រុងបាងកក ប្រទេសថៃ
១៧-ក្រុង Baghdad ប្រទេសអ៊ីរ៉ាក់Chicago haze: Wildfire smoke leads to hazy skies, air quality impacts -  ABC7 Chicago

ការចាត់ចំណាត់ថ្នាក់របស់វែបសាយនេះ ពលរដ្ឋថៃលើកឡើងថា បច្ចុប្បន្ន ប្រទេសថៃកំពុងជួបបញ្ហារឿងធូលីកខ្វក់នៅតាមបណ្តាទីក្រុងនានាជាបន្តបន្ទាប់ ដែលបណ្តាលឱ្យកើតជាតិពុល និងបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នករស់នៅក្នុងទីក្រុង ប៉ុន្តែពួកគេមិននឹកស្មានថា ទីក្រុងឈៀងម៉ៃរបស់ថៃបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោកបែបនេះទេ ខណៈនាពេលកន្លងមក ថៃមានភាពល្បីល្បាញ និងបានជាប់ចំណាត់ថ្នាក់ជាច្រើនក្នុងពិភពលោក ដូចជា ប្រទេសទាក់ទាញភ្ញៀវទេសចរបរទេសចង់មកកម្សាន្ត និងមានម្ហូបអាហារឆ្ងាញ់ ជាដើម ។

អង្គការសុខភាពពិភពលោកបានណែនាំទៅកាន់ពលរដ្ឋរស់នៅក្នុងទីក្រុង ដែលមានអាកាសធាតុមិនល្អទាំងនេះត្រូវពាក់ម៉ាស់ បិទបង្អួចលំនៅឋានឬអគារ និងចៀសវាងការធ្វើដំណើរនៅក្រោមកំដៅថ្ងៃ ជាពិសេស ក្មេងតូច ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺផ្លូវដង្ហើម៕

ប្រភព ៖ Top news

អាកាសយានដ្ឋានសៀមរាបអង្គរចាស់ នឹងបិទជាស្ថាពរ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរការ

0

ភ្នំពេញ៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរចាស់ នឹងត្រូវបិទជាស្ថាពរ បន្ទាប់ពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJGY4joMcK1A38Z1j33bEhak3-ywD0ah0A8VdfRPe67u1mENx5knfOiIE0YldboGU4PZ5qMy9NIuRx3EosUgFc027P-OkJ31fTOvQXXo1-E59UVL0CGK3OL-yS2PWIoUT7YN0lZhYi9SLLIx0FeNF6wM08QIuilAGrDsNz64BXwHiWLxSdx-_00mV-/s1280/photo_2023-03-08_22-21-45.jpgលោក ស៉ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងដំណាច់ខែមីនា ឆ្នាំ២០២៣នេះ និងត្រៀមធ្វើតេស្តសាកល្បង នៅអំឡុងខែឧសភា ឬមិថុនា ដើម្បីឈានទៅដាក់ដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ បើគិតមកដល់ត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ការសាងសង់សម្រេចបានប្រមាណ៨៦%ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQcxTd5MsWhmjijEvkwqF7C247QdoXTFo6N2BlXGLudO5XcpGaI3XVpiDdZKi9jI_YHdjhcQDLYQr43PvLS2x2k2n2wWWGgQX5I-q7GtVzyo3GyRcIggzX4FwknKkki3foMEhrhLjem3NfNNeJbvhktTZl51J23WvGJgBi5HJh0CtCUCmYmslsZ_J/s1024/photo_2023-03-08_22-21-46%20(2).jpg

លោកបានឱ្យដឹងដែរថា ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានថ្មីនេះ អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ដោយសារតែអាកាសយានដ្ឋានថ្មី មានសមត្ថភាពអាចទទួលអ្នកដំណើរបានច្រើន រហូតដល់៧លាននាក់ក្នុងមួយឆ្នាំ។

លោកបញ្ជាក់ថា ចំពោះទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ បន្ទាប់ពីបិទដំណើរ មិនទាន់មានគម្រោងថានឹងយកទៅធ្វើអ្វីនោះទេ អាស្រ័យលើការសម្រេចរបស់ថ្នាក់ដឹកនាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF2FzC93WFH4EFTUu-MVSS9wJjDwo-AV_o16Knb68VIDoHV_LgVnkqxVaO8dXS4qfGdQeWqjRd_8lJn32Yr2f98iNZnc6myzvDeei2kJfvL322LkYpVxoqRMgZoJeEnuRCpRVt7bw1lnjXaR-C6f1sFG57298YIKpf6KBPelthQt3uMM25fkOxBTDK/s960/photo_2023-03-08_22-21-46.jpg

រយៈពេល២ខែ ពលរដ្ឋចិនធ្វើដំណើរចេញចូលប្រទេសជាច្រើនលានដង

0

ប្រទេសចិន ៖ ការិយាល័យជនអន្តោប្រវេសន៍ចិនបានរាយការណ៍ថា ចាប់តាំងពីរដ្ឋាភិបាលចិនប្រកាសបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងអនុញ្ញាតឱ្យពលរដ្ឋអាចធ្វើដំណើរចេញ-ចូលប្រទេសឡើងវិញ តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ កន្លងមក មានពលរដ្ឋធ្វើដំណើរចេញ-ចូលប្រទេសសរុបចំនួន៣៩.៧២លានដងក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣ នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOM9xPZKK1L7gwAlyjKZlciNyCNCMdpqyYfsjljhEygk5G3JkrUvEYmiQxfisLIThISovq7djU6TvuFy0JjC8dwPcAvwSqvFNkaCB9ik6KPzskgDtp8JvUlENSk_FJJXBot096ZNh7GqZClfY9kXNSafhHI7OMEZWN0JwrKtXMaPwb1URQflzE2GGT/s1280/photo_2023-03-09_11-42-16.jpg

ចំនួនការធ្វើដំណើររបស់ពលរដ្ឋចិនបានកើនឡើង១១២,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ កន្លងមក ។ ការធ្វើដំណើរកើនឡើងនេះ គឺដោយសារការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសចិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកន្លងមក និងការធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសរបស់ពលរដ្ឋចិន បន្ទាប់រដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs84zuiT5nvayfjpRIuehvx3rQR2k8hyvhkcwUBUM0nfSoM_-BYRbsy_p2JbR-sLv7fj1XIf8ljH4yZAvv0Y5PnaAWmmeLpf8MXbrXt-yugadVYfFy6PN-bDEbwa3gs5aSJYZD7Ano0qcQvjO-kXW55c2NlUWr0TQ3CXMX2iTB6ToZNzuEQmohuF4o/s641/photo_2023-03-09_11-42-15.jpg

ក្រៅពីនេះ យោងតាមទិន្នន័យពីការិយាល័យជនអន្តោប្រវេសន៍បានបង្ហាញថា មន្ត្រីបានផ្តល់ទិដ្ឋាការឱ្យពលរដ្ឋជាច្រើននាក់ស្មើ៣៣,១% ហើយការិយាល័យអន្តោប្រវេសន៍ក៏បានអនុញ្ញាតឱ្យជនបរទេសចំនួន១២ម៉ឺន២ពាន់នាក់មករស់នៅប្រទេសចិនផងដែរ ។

ការិយាល័យជនអន្តោប្រវេសន៍បង្ហាញទៀតថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក មានអ្នកធ្វើដំណើរចេញ-ចូលប្រទេសចិនសរុបចំនួន១០១.៣០០នាក់ ។ ដូច្នេះ គេចាត់ទុកថា វាជាចំនួនច្រើនបំផុតសម្រាប់ការធ្វើដំណើរចេញ-ចូលប្រទេសតែមួយថ្ងៃប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០២០ មក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7FRheA3UaTtsh0Gt329LA7kYzAlNQvHL3r0LyYUeR2bw3FeDZ8hwtiTTZU4lA_Ekad90LP_DUQr6BnKFzA_7Xw7fDRmSz2tONFbgxAJLHagZTu5U6Ggj8novUf0XLYpmnS9CAeGIo9Dl5r2yiw9D3FtfT--35EOvMO8SPEUMRDVfVZH2IOpUqrG0z/s1280/photo_2023-03-09_11-42-17.jpg ប្រភព ៖ beartaiBRIEF

Facebook ត្រៀមបញ្ឈប់បុគ្គលិករាប់ពាន់អ្នក

0

បរទេស៖ យោងតាមប្រភព Bloomberg ក្រុមហ៊ុន Meta Platforms ដែលជាក្រុមហ៊ុនរបស់ Facebook កំពុងរៀបចំផែនការបញ្ឈប់ការងារថ្មីនៅដើមសប្តាហ៍នេះ។
បន្ទាប់ពី ការកាត់បន្ថយបុគ្គលិកចំនួន ១៣% កាលពីខែវិច្ឆិកាឆ្នាំមុន បណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុតរបស់ពិភពលោកនិងបន្តការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រុមហ៊ុន។ Meta បានស្នើឲ្យថ្នាក់ដឹកនាំធ្វើបញ្ជីបុគ្គលិកដែលអាចកាត់បាន ការបញ្ឈប់នេះអាចត្រូវបានបញ្ចប់នៅសប្តាហ៍ក្រោយ។Mark Zuckerberg | Biography & Facts | Britannica នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Meta បានធ្វើការបញ្ឈប់ជាទ្រង់ទ្រាយធំដំបូងបង្អស់របស់ក្រុមហ៊ុន ដោយធ្វើឱ្យបុគ្គលិកចំនួន ១១,០០០ នាក់ត្រូវឈប់ធ្វើការ។
ប្រភព Bloomberg បាននិយាយថា ហេតុផលសម្រាប់ការកាត់បន្ថយបុគ្គលិកនេះគឺដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងថ្មីៗនេះ Meta បានកត់ត្រាការធ្លាក់ចុះនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ហើយកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់វាទៅជា metaverse ។Five Key Takeaways from “The Metaverse: A View from the Inside” — GP  GENERATEប្រាក់ចំណូលរបស់ Facebook ក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុនបានធ្លាក់ចុះ៤ % មកនៅត្រឹម ៣២,២ ពាន់លានដុល្លារ នេះគឺជាត្រីមាសទីបីជាប់ៗគ្នា ដែលតួលេខនេះត្រូវបានធ្លាក់ចុះ ទោះជាយ៉ាងណា ប្រាក់ចំណូលនៅតែលើសការព្យាកររបស់អ្នកវិភាគ។
មេតាត្រូវបានគេរំពឹងថានឹងប្រមូលបានពី ២៦ ទៅ ២៨,៥ ពាន់លានដុល្លារក្នុងត្រីមាសនេះ អ្នកវិភាគក៏គិតថាពួកគេអាចកើនឡើងវិញពីត្រីមាសទីពីរមិនដូចការបញ្ឈប់ការងារនៅខែវិច្ឆិកាទេ ការកាត់បន្ថយលើកនេះត្រូវបានគេរំពឹងទុកជាយូរមកហើយ។Meta to lay off 'many thousands' of workers this week: report
លោក Zuckerberg បាននិយាយថានៅឆ្នាំ២០២៣ នឹងក្លាយជា “ឆ្នាំដ៏មានប្រសិទ្ធភាព” របស់ Meta ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការបញ្ឈប់ការងារបានធ្វើអោយបុគ្គលិក Facebook ថ្មីៗនេះបាត់បង់សីលធម៌ អ្នកខ្លះបារម្ភថាប្រាក់រង្វាន់ក្នុងខែនេះនឹងត្រូវកាត់ចោល ប្រសិនបើពួកគេបាត់បង់ការងារមុនពេលនោះ៕

ប្រភព៖Vnexpress

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់កុមារៗនៅរាជធានីភ្នំពេញ

0

ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែមីនាកន្លងទៅ អង្គការផ្កាយសមុទ្រ​ (ISF) បានស្វាគមន៍វត្តមានកុមារ និងយុវជនចំនួន ៥៧៦នាក់ មកកាន់ទីលានបាល់ ទាត់អង្គការផ្កាយសមុទ្រ ស្ថិតនៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ដើម្បីចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirWrUEdTvj7VB_FKEUGifo5-z8Zk2WLRcN02Pkp81EGSOer2TPg9uIItY8VU0KMc-SQPc3FLgxcthpvmmXHvbTN2Yxfm7ms35jrgeSl3E4vDBbq5_n4bwqnpqOgA4UQfiyGjAy4RBQzKDNpo36CCa7Ipt2969GPKWQOshzqOnKNZxisuY7WEKTxWDG/s1280/photo_2023-03-09_09-59-05%20(2).jpg្នាំ២០២៣នេះ គឺជាឆ្នាំទីប្រាំបួនហើយ ដែលអង្គការផ្កាយសមុទ្រ ជាអង្គការមួយ ដែលគេទទួល ស្គាល់ជាអន្តរជាតិបានធ្វើការសហការជាមួយនឹងមូលនិធិ Ian Thompson Memorial ។ លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងាររបស់អង្គការផ្កាយ សមុទ្រក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាសស្មើៗគ្នា ដើម្បីទទួលបានការអប់រំ សេវា ថែទាំសុខភាព និងកីឡា ។ ក្នុងគោលបំណងរក្សាឲ្យបាននូវកេរ្តិ៍ដំណែលរបស់ឪពុក លោក Alistair ជា កូនប្រុសបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារានេះតរៀងមក​ ចាប់តាំងពីឪពុករបស់លោកបានទទួលមរណភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQgZ5kC95XDbdbiCs78TQM6Ib1UrvnvdlYnKPiZYX0RFeDcv2F5IXrwbpHH1Phm0AKA2rtdzjzyH-dO_ZxddOUfagNK8gZC0E46CUxRujsWkqUU10WthO_cwiGdH2dHSRF-F6QZwWX04C0ro7boMiW9-P4HJaIIs4XoBwaNd3NAM0jwqSix13agBW-/s1280/photo_2023-03-09_09-59-05.jpg

ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រក៏បានបន្តធ្វើការយ៉ាង សស្រាក់សស្រាំជាមួយកុមារ និងយុវជនក្រីក្រ ដែលរងផលប៉ះពាល់ដោយសារភាពក្រីក្រ ការរើសអើង យេនឌ័រ និងពិការភាពជាដើម ។ កម្មវិធីនេះបានលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អ សម្រាប់សុខភាព និងចាប់យកឱកាសដើម្បីអភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈកម្មវិធីសិក្សាបាល់ទាត់ សង្គម និងការប្រកួតដោយយុត្តិធម៌ ។ ក្រោមកិច្ចសហការជាមួយនឹងស្ថាប័ន សាលារៀន និងអង្គការ ក្រៅរដ្ឋាភិបាលនានាទូទាំងប្រទេស​ អង្គការផ្កាយសមុទ្របានជួយលើកកម្ពស់សាមគ្គីភាពក្នុង សហគមន៍ តាមរយៈការចូលរួមលេងកីឡា ក៏ដូចជាផ្តល់ឱកាសដល់កុមារ និងយុវជនឲ្យរៀនសូត្រពី ការធ្វើការងារជាក្រុម បណ្តុះស្មារតីស្រលាញ់កីឡា និងសាមគ្គីភាពនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ប្រចាំឆ្នាំមួយនេះ ។

លោក យិន សាមឌី ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្របានពន្យល់ពី ដំណើរការនៃការព្រឹត្តិការណ៍ប្រកួតនេះថា៖ “ពួកយើងបានអញ្ជើញ

ក្រុមបាល់ទាត់មកពីអង្គការ និងសាលារៀនដៃគូជាច្រើនឲ្យមកចូលរួមព្រឹត្តិការណ៍​ប្រកួតបាល់ទាត់ កុមារា Ian Thompson Memorial នេះ ។​ ក្រុមនៅរាជធានីភ្នំពេញ បានទទួលការហ្វឹកហាត់បាល់ទាត់ និងរៀនសូត្រកម្មវិធីសិក្សាបាល់ទាត់សង្គមជាប្រចាំពីគ្រូបង្វឹករបស់អង្គការផ្កាយសមុទ្រ ហើយពួក យើងក៏កំពុងតែធ្វើការជាមួយនឹងក្រុមនៅតាមខេត្តផ្សេងៗកាន់តែច្រើន តាមដែលអាចធ្វើទៅបានផង​ ដែរ ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtXOFwUCuextbQiPGYhhbtxiMjN3iLYIWkejs2LZRsrrkRgV6gH_ufIKvZqRDvtdl8SflHe2lt_wdhucDm0TDESVHuS_7_7cZiZwBl4QQu7CT9FXZRcIEjz1PXw3o04cdfGXpI2Elv_i_cNgJvcvm4kXLuyITUJBYzb96r9J5tHYu88dAypueq4Yb8/s1280/photo_2023-03-09_09-59-07.jpg

ឆ្នាំនេះ អង្គការផ្កាយសមុទ្របានទទួលស្វាគមន៍វត្តមានក្រុមបាល់ទាត់ចំនួន ៤៨ក្រុម​ មកពីខេត្តចំនួន៦ ដោយ​បែងចែកទៅតាមប្រភេទអាយុចំនួន ៣ប្រភេទដូចជា៖ ក្រុមកុមារាអាយុក្រោម១៦ឆ្នាំ អាយុក្រោម១៤ឆ្នាំ និងអាយុ​ក្រោម១០ឆ្នាំជាដើម ។ ក្រុមទាំងនេះនឹងប្រកួតចំនួន ១០៥លើក ដើម្បីសន្សំពិន្ទុទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ហើយក្រុម ដែលឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ។

លោកអ្នកក៏អាចតាមដានទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅថ្ងៃសៅរ៍នេះផងដែរ ដោយគ្រាន់តែ ចុច follow គេហទំព័រ Facebook, គណនី Instagram និង Twitter របស់អង្គការផ្កាយសមុទ្រ  @ISFCambodia ។

អំពីអង្គការផ្កាយសមុទ្រ

អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើ ការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB4IaooXwWhl4aVp632Dg9wxgWW3cjcNV6bGG7H_62lG8T3s7UtbH8pY-0BP3eHI5HEagMzZ8r89c_KQfNEamKZkUwa01x_zky6SnpTnjOpAb5Ie-pRFH20K0OektfytLAo08ginQvaSXiN4UPnovo1KPaJ55EC1NcIlof5ybzZAGdO-xZXzglLV_z/s1280/photo_2023-03-09_09-59-08.jpg

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។​ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUG7tfK_Q_42d04490p3oulFXJ6Zg1xAiK0CqToJ6IsZuouPdcT4gNTj6mMQUXH62_jNoVcWpW1mdV-Bn7LvT5M0KSZHGM1myXyVcueNPQG1VzDgZOhu1ttWPyX53dxrQfuaoU3i6Llet8INtSGphFIXEdSFogbZZzbU3r5-ybxTmZ56V8gE_sZtp0/s1280/photo_2023-03-09_09-59-09.jpg

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣,០០០នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmL4Ssaqzrv89nMYWkOOtntJvPLN6YbSDIrhUV_LwaBW4aWFO8Nog9tws_KPt6I_kDtMVa0iraFL9PjQd7XZs-0hTx0wvLW3cguXXvIwsgp7TEwDp_-YqrY9PHtrkr7RSVFS7a5Y6d6cZ5n7Fddpyao99zrCwtUMzDm_58hLLn2tZg07-2v19VOKy/s1280/photo_2023-03-09_09-59-11.jpg

បញ្ជូនកញ្ញា ហ៊ន សាលី ដែលជាអ្នកសម្តែង និងរៀបចំស្បតទៅកាន់តុលាការ ករណីចេញសែកស្អុយ ១០ម៉ឺនដុល្លារ

0

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនកញ្ញា ហ៊ន សាលី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ពន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

ជនសង្ស័យ ឈ្មោះ ហ៊ន សាលី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមហាជនបានស្គាល់ជាច្រើនតាមរយៈការសម្តែង និងរៀបចំស្ប៉តក្នុងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWUZy21-flS7aLTk1JSBFRjLIBrNHM-D_uVwNfOhlCS9XnSY6RXhspJuduol8FddtvvVafQD67CTfaSnTUXJ3KCUUTBmuPppTk87WUJeRMZjS-IR3ymykzm6tVAr8EK2rCN2aYuPbi1uoTTxpzxrd-pGy7b-hZISU5RZQ28GY88M1hYOXTCy36tkmu/s1280/photo_2023-03-09_10-58-11.jpg

ការនាំខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកាដែលប្តឹងចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន ពោលគឺពាក់ព័ន្ធននឹងការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់”សែកស្អុយ”ប្រមាណ១០ ម៉ឺនដុល្លារ។

ប៉ុន្តែបើតាមឈ្មោះ ហ៊ន សាលី និយាយថា លុយនោះគេបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ ហើយ ដោយសារតែមួយរយៈនេះដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារទើបមានការខកខានក្នុងការទូទាត់ប្រាក់ ដូច្នោះមិនត្រូវឃាត់ខ្លួនគេទេ។

បច្ចុប្បន្ន កញ្ញា ហ៊ន សាលី កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរនៅឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb6QoOeH54JsgT14KHCvGOtMZWKNU7AH-NcTsfD6VEkXi2_pMrC86zhCwQwbHlgmK4hRMN_kfzFKixD4KK4KFTd6lQAQadSlap3ckjo4udFlJBoHJszUS4mQogAIQLZua8QJdJFEQtEeMmGNRV_nho2XntpnxY23Z96RdhkF3D8uWvSw3p6-ZLTZMX/s960/photo_2023-03-09_10-58-19.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8lbLUGxUVxK7uVp_QiZ2hFZ94TGtO53ZHHUGXvrIGmMh8GGrT8mB5YDealS9KSoL9mzEfnBtSgq7BwyPySHE8DY636_r4zBxoNKq2ivR5a2H9GOcfrfcHEbjtGnCMHWIa5YzfNTtfhJiN7zPgwXgtY7E2eKIpmQwva3_9d8a6m4ZXog9blarb_gjU/s1177/photo_2023-03-09_10-58-32.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWXOXnoLD8OISa63oiODvJet5t09lcbyqR2PAU3AC0hSlazX5Bbw_z-uP27g0skl5SxuD9PChFQ4AFyJ1M9nbapiRvrT0j4mlWDGBBfggJkMYaVf5giuddaZgbPaqOX9gmOvpMs_8rYQzShBiouaLWq9C8K7ObL5QIyh0aGqq3lfxXmgZ-aZogGA0V/s1280/photo_2023-03-09_10-58-41.jpg