ប្រទេសចិន ៖ ការិយាល័យជនអន្តោប្រវេសន៍ចិនបានរាយការណ៍ថា ចាប់តាំងពីរដ្ឋាភិបាលចិនប្រកាសបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងអនុញ្ញាតឱ្យពលរដ្ឋអាចធ្វើដំណើរចេញ-ចូលប្រទេសឡើងវិញ តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ កន្លងមក មានពលរដ្ឋធ្វើដំណើរចេញ-ចូលប្រទេសសរុបចំនួន៣៩.៧២លានដងក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣ នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOM9xPZKK1L7gwAlyjKZlciNyCNCMdpqyYfsjljhEygk5G3JkrUvEYmiQxfisLIThISovq7djU6TvuFy0JjC8dwPcAvwSqvFNkaCB9ik6KPzskgDtp8JvUlENSk_FJJXBot096ZNh7GqZClfY9kXNSafhHI7OMEZWN0JwrKtXMaPwb1URQflzE2GGT/s1280/photo_2023-03-09_11-42-16.jpg

ចំនួនការធ្វើដំណើររបស់ពលរដ្ឋចិនបានកើនឡើង១១២,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ កន្លងមក ។ ការធ្វើដំណើរកើនឡើងនេះ គឺដោយសារការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសចិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកន្លងមក និងការធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសរបស់ពលរដ្ឋចិន បន្ទាប់រដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs84zuiT5nvayfjpRIuehvx3rQR2k8hyvhkcwUBUM0nfSoM_-BYRbsy_p2JbR-sLv7fj1XIf8ljH4yZAvv0Y5PnaAWmmeLpf8MXbrXt-yugadVYfFy6PN-bDEbwa3gs5aSJYZD7Ano0qcQvjO-kXW55c2NlUWr0TQ3CXMX2iTB6ToZNzuEQmohuF4o/s641/photo_2023-03-09_11-42-15.jpg

ក្រៅពីនេះ យោងតាមទិន្នន័យពីការិយាល័យជនអន្តោប្រវេសន៍បានបង្ហាញថា មន្ត្រីបានផ្តល់ទិដ្ឋាការឱ្យពលរដ្ឋជាច្រើននាក់ស្មើ៣៣,១% ហើយការិយាល័យអន្តោប្រវេសន៍ក៏បានអនុញ្ញាតឱ្យជនបរទេសចំនួន១២ម៉ឺន២ពាន់នាក់មករស់នៅប្រទេសចិនផងដែរ ។

ការិយាល័យជនអន្តោប្រវេសន៍បង្ហាញទៀតថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក មានអ្នកធ្វើដំណើរចេញ-ចូលប្រទេសចិនសរុបចំនួន១០១.៣០០នាក់ ។ ដូច្នេះ គេចាត់ទុកថា វាជាចំនួនច្រើនបំផុតសម្រាប់ការធ្វើដំណើរចេញ-ចូលប្រទេសតែមួយថ្ងៃប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០២០ មក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7FRheA3UaTtsh0Gt329LA7kYzAlNQvHL3r0LyYUeR2bw3FeDZ8hwtiTTZU4lA_Ekad90LP_DUQr6BnKFzA_7Xw7fDRmSz2tONFbgxAJLHagZTu5U6Ggj8novUf0XLYpmnS9CAeGIo9Dl5r2yiw9D3FtfT--35EOvMO8SPEUMRDVfVZH2IOpUqrG0z/s1280/photo_2023-03-09_11-42-17.jpg ប្រភព ៖ beartaiBRIEF