ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនកញ្ញា ហ៊ន សាលី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ពន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ជនសង្ស័យ ឈ្មោះ ហ៊ន សាលី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមហាជនបានស្គាល់ជាច្រើនតាមរយៈការសម្តែង និងរៀបចំស្ប៉តក្នុងបណ្តាញសង្គម។
ការនាំខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកាដែលប្តឹងចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន ពោលគឺពាក់ព័ន្ធននឹងការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់”សែកស្អុយ”ប្រមាណ១០ ម៉ឺនដុល្លារ។
ប៉ុន្តែបើតាមឈ្មោះ ហ៊ន សាលី និយាយថា លុយនោះគេបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ ហើយ ដោយសារតែមួយរយៈនេះដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារទើបមានការខកខានក្នុងការទូទាត់ប្រាក់ ដូច្នោះមិនត្រូវឃាត់ខ្លួនគេទេ។
បច្ចុប្បន្ន កញ្ញា ហ៊ន សាលី កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរនៅឡើយ៕












