សហរដ្ឋអាមេរិក ៖ សាលារៀននានានៅអាមេរិកក្នុងក្រុង Seattle រដ្ឋវ៉ាស៊ីនតោន និងសាលារៀននៅជាយក្រុងបានប្តឹងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមពីបទធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារ ។ សាលារៀនបានចោទប្រកាន់ថា បណ្តាញសង្គមទាំងនេះផ្សព្វផ្សាយពីរឿងគ្រោះថ្នាក់ដល់កុមារ ប៉ុន្តែវាជារឿងពិបាកមួយដើម្បីពិសោធន៍ថា បណ្តាញសង្គមអនឡាញមានកំហុសឆ្គង ។

Carl Szabo ជាមេធាវីមកពីសមាគមពាណិជ្ជកម្មឧស្សាហកម្មបច្ចេកវិទ្យា NetChoice និយាយថា មិនគួរដាក់កំហុសលើបណ្តាញសង្គមទេ ខណៈពួកគេបានផ្សព្វផ្សាយរឿងពាក់ព័ន្ធនឹងយុវវ័យ និងធ្វើឱ្យកើតបញ្ហាផ្លូវចិត្ត ឬធ្វើឱ្យយុវវ័យមានអារម្មណ៍មិនល្អ ។Negative effects of social media for kids

កាលពីពេលថ្មីៗនេះ សាលារៀនជាច្រើនកន្លែងនៅក្រុង Seattle បានប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា TikTok, Instagram, Facebook, YouTube និង Snapchat ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងនេះមានគោលដៅបង្កើនចំណូលផ្នែកទីផ្សារទៅលើក្មេងៗ ។ លើសពីនេះ ធ្វើឱ្យក្មេងមានបញ្ហាផ្លូវចិត្ត និងឥរិយាបថខុសប្រក្រតី មានជំងឺធ្លាក់ទឹកចិត្ត បរិភោគច្រើនខុសធម្មតា និងមានការរំលោភបំពានផ្សេងៗតាមអ៊ីនធើរណេតកើនឡើង ។ សាលារៀនអះអាងថា បញ្ហាផ្លូវចិត្តនេះធ្វើឱ្យគ្រូកាន់តែពិបាកផ្តល់ចំណេះដឹងទៅកាន់សិស្ស ហើយសាលារៀនត្រូវជួលអ្នកជំនាញសុខភាពផ្លូវចិត្តមកព្យាបាលសិស្សទៀតផង ។ ក្រៅពីនេះ សាលារៀនក៏បានអប់រំពីផលប៉ះពាល់នៃការលេងបណ្តាញសង្គមផងដែរ ។

Brent Jones នាយកសាលារៀននៅក្រុង Seattle បានលើកឡើងក្នុងអ៊ីម៉ែលថា ៖ «កូនសិស្សក្នុងសាលារបស់យើងមានបញ្ហាក្នុងការរៀនសូត្រ និងការរស់នៅប្រចាំថ្ងៃកាន់តែច្រើន ដោយសារផលប៉ះពាល់អវិជ្ជមាន ខណៈពួកគេបានចំណាយពេលច្រើនទៅលើបណ្តាញសង្គម ដែលមិនធ្លាប់មានពីមុន» ។Social media and kids: What's the right age? | Daily Sabah

ទោះយ៉ាងណា ច្បាប់របស់រដ្ឋាភិបាលអាមេរិកបានជួយការពារក្រុមហ៊ុនបណ្តាញសង្គម ប៉ុន្តែក្នុងបណ្តឹងនេះលើកឡើងថា ច្បាប់មិនបានការពារឥរិយាបថក្នុងការផ្សព្វផ្សាយព័ត៌មានរបស់បណ្តាញសង្គមទេ ដូច្នេះ ក្រុមហ៊ុនបណ្តាញសង្គមនានាបានផ្សព្វផ្សាយរឿងមិនល្អផងដែរ ។

តាមពាក្យបណ្តឹងនៅទីក្រុង Seattle បញ្ជាក់ថា តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៩ គេប្រទះឃើញកូនសិស្សមានជំងឺធ្លាក់ទឹកចិត្ត ឬអស់សង្ឃឹមស្ទើររាល់ថ្ងៃ ហើយកើនឡើងជាបន្តបន្ទាប់ ដែលជាមធ្យមស្មើ៣០% ប៉ុន្តែអត្រាបញ្ចប់ការសិក្សាបានកើនឡើងផងដែរនៅឆ្នាំ២០១៩ ។ ហេតុនេះ បើបណ្តាញសង្គមមានគ្រោះថ្នាក់សម្រាប់យុវវ័យនោះ អត្រាបញ្ចប់ការសិក្សា ក៏មិនគួរកើនឡើងដែរ ។Kids And Social Media: Who Is Responsible For Policing The Age Restriction?  | HuffPost UK Parents

Eric Goldman សាស្ត្រាចារ្យនៅ Santa Clara University School of Law លើកឡើងថា ពាក្យបណ្តឹងទាំងនេះបានចោទប្រកាន់ថា បណ្តាញសង្គមធ្វើឱ្យគ្រោះថ្នាក់ដល់ក្មេង ប៉ុន្តែក៏មានភស្តុតាងជាច្រើនបង្ហាញថា បណ្តាញសង្គមផ្តល់ប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវរបស់ពួកគេដូចគ្នា ។

ទោះយ៉ាងណា ក្រុមហ៊ុនបណ្តាញសង្គមនានានិយាយថា ពួកគេបានផ្តល់ភាពសំខាន់ទៅលើសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេស កុមារ ខណៈក្រុមហ៊ុនមួយចំនួនបានណែនាំឧបករណ៍ជំនួយសម្រាប់អាណាព្យាបាលដើម្បីដឹងថា កូនរបស់ពួកគេកំពុងទាក់ទងជាមួយអ្នកណា ហើយក្រុមហ៊ុនក៏បានផ្សព្វផ្សាយពីការអប់រំសុខភាពផ្លូវចិត្តផងដែរ ៕ ប្រភព ៖ sanook