ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែមីនាកន្លងទៅ អង្គការផ្កាយសមុទ្រ​ (ISF) បានស្វាគមន៍វត្តមានកុមារ និងយុវជនចំនួន ៥៧៦នាក់ មកកាន់ទីលានបាល់ ទាត់អង្គការផ្កាយសមុទ្រ ស្ថិតនៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ដើម្បីចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirWrUEdTvj7VB_FKEUGifo5-z8Zk2WLRcN02Pkp81EGSOer2TPg9uIItY8VU0KMc-SQPc3FLgxcthpvmmXHvbTN2Yxfm7ms35jrgeSl3E4vDBbq5_n4bwqnpqOgA4UQfiyGjAy4RBQzKDNpo36CCa7Ipt2969GPKWQOshzqOnKNZxisuY7WEKTxWDG/s1280/photo_2023-03-09_09-59-05%20(2).jpg្នាំ២០២៣នេះ គឺជាឆ្នាំទីប្រាំបួនហើយ ដែលអង្គការផ្កាយសមុទ្រ ជាអង្គការមួយ ដែលគេទទួល ស្គាល់ជាអន្តរជាតិបានធ្វើការសហការជាមួយនឹងមូលនិធិ Ian Thompson Memorial ។ លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងាររបស់អង្គការផ្កាយ សមុទ្រក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាសស្មើៗគ្នា ដើម្បីទទួលបានការអប់រំ សេវា ថែទាំសុខភាព និងកីឡា ។ ក្នុងគោលបំណងរក្សាឲ្យបាននូវកេរ្តិ៍ដំណែលរបស់ឪពុក លោក Alistair ជា កូនប្រុសបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារានេះតរៀងមក​ ចាប់តាំងពីឪពុករបស់លោកបានទទួលមរណភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQgZ5kC95XDbdbiCs78TQM6Ib1UrvnvdlYnKPiZYX0RFeDcv2F5IXrwbpHH1Phm0AKA2rtdzjzyH-dO_ZxddOUfagNK8gZC0E46CUxRujsWkqUU10WthO_cwiGdH2dHSRF-F6QZwWX04C0ro7boMiW9-P4HJaIIs4XoBwaNd3NAM0jwqSix13agBW-/s1280/photo_2023-03-09_09-59-05.jpg

ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រក៏បានបន្តធ្វើការយ៉ាង សស្រាក់សស្រាំជាមួយកុមារ និងយុវជនក្រីក្រ ដែលរងផលប៉ះពាល់ដោយសារភាពក្រីក្រ ការរើសអើង យេនឌ័រ និងពិការភាពជាដើម ។ កម្មវិធីនេះបានលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អ សម្រាប់សុខភាព និងចាប់យកឱកាសដើម្បីអភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈកម្មវិធីសិក្សាបាល់ទាត់ សង្គម និងការប្រកួតដោយយុត្តិធម៌ ។ ក្រោមកិច្ចសហការជាមួយនឹងស្ថាប័ន សាលារៀន និងអង្គការ ក្រៅរដ្ឋាភិបាលនានាទូទាំងប្រទេស​ អង្គការផ្កាយសមុទ្របានជួយលើកកម្ពស់សាមគ្គីភាពក្នុង សហគមន៍ តាមរយៈការចូលរួមលេងកីឡា ក៏ដូចជាផ្តល់ឱកាសដល់កុមារ និងយុវជនឲ្យរៀនសូត្រពី ការធ្វើការងារជាក្រុម បណ្តុះស្មារតីស្រលាញ់កីឡា និងសាមគ្គីភាពនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ប្រចាំឆ្នាំមួយនេះ ។

លោក យិន សាមឌី ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្របានពន្យល់ពី ដំណើរការនៃការព្រឹត្តិការណ៍ប្រកួតនេះថា៖ “ពួកយើងបានអញ្ជើញ

ក្រុមបាល់ទាត់មកពីអង្គការ និងសាលារៀនដៃគូជាច្រើនឲ្យមកចូលរួមព្រឹត្តិការណ៍​ប្រកួតបាល់ទាត់ កុមារា Ian Thompson Memorial នេះ ។​ ក្រុមនៅរាជធានីភ្នំពេញ បានទទួលការហ្វឹកហាត់បាល់ទាត់ និងរៀនសូត្រកម្មវិធីសិក្សាបាល់ទាត់សង្គមជាប្រចាំពីគ្រូបង្វឹករបស់អង្គការផ្កាយសមុទ្រ ហើយពួក យើងក៏កំពុងតែធ្វើការជាមួយនឹងក្រុមនៅតាមខេត្តផ្សេងៗកាន់តែច្រើន តាមដែលអាចធ្វើទៅបានផង​ ដែរ ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtXOFwUCuextbQiPGYhhbtxiMjN3iLYIWkejs2LZRsrrkRgV6gH_ufIKvZqRDvtdl8SflHe2lt_wdhucDm0TDESVHuS_7_7cZiZwBl4QQu7CT9FXZRcIEjz1PXw3o04cdfGXpI2Elv_i_cNgJvcvm4kXLuyITUJBYzb96r9J5tHYu88dAypueq4Yb8/s1280/photo_2023-03-09_09-59-07.jpg

ឆ្នាំនេះ អង្គការផ្កាយសមុទ្របានទទួលស្វាគមន៍វត្តមានក្រុមបាល់ទាត់ចំនួន ៤៨ក្រុម​ មកពីខេត្តចំនួន៦ ដោយ​បែងចែកទៅតាមប្រភេទអាយុចំនួន ៣ប្រភេទដូចជា៖ ក្រុមកុមារាអាយុក្រោម១៦ឆ្នាំ អាយុក្រោម១៤ឆ្នាំ និងអាយុ​ក្រោម១០ឆ្នាំជាដើម ។ ក្រុមទាំងនេះនឹងប្រកួតចំនួន ១០៥លើក ដើម្បីសន្សំពិន្ទុទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ហើយក្រុម ដែលឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ។

លោកអ្នកក៏អាចតាមដានទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅថ្ងៃសៅរ៍នេះផងដែរ ដោយគ្រាន់តែ ចុច follow គេហទំព័រ Facebook, គណនី Instagram និង Twitter របស់អង្គការផ្កាយសមុទ្រ  @ISFCambodia ។

អំពីអង្គការផ្កាយសមុទ្រ

អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើ ការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB4IaooXwWhl4aVp632Dg9wxgWW3cjcNV6bGG7H_62lG8T3s7UtbH8pY-0BP3eHI5HEagMzZ8r89c_KQfNEamKZkUwa01x_zky6SnpTnjOpAb5Ie-pRFH20K0OektfytLAo08ginQvaSXiN4UPnovo1KPaJ55EC1NcIlof5ybzZAGdO-xZXzglLV_z/s1280/photo_2023-03-09_09-59-08.jpg

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។​ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUG7tfK_Q_42d04490p3oulFXJ6Zg1xAiK0CqToJ6IsZuouPdcT4gNTj6mMQUXH62_jNoVcWpW1mdV-Bn7LvT5M0KSZHGM1myXyVcueNPQG1VzDgZOhu1ttWPyX53dxrQfuaoU3i6Llet8INtSGphFIXEdSFogbZZzbU3r5-ybxTmZ56V8gE_sZtp0/s1280/photo_2023-03-09_09-59-09.jpg

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣,០០០នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmL4Ssaqzrv89nMYWkOOtntJvPLN6YbSDIrhUV_LwaBW4aWFO8Nog9tws_KPt6I_kDtMVa0iraFL9PjQd7XZs-0hTx0wvLW3cguXXvIwsgp7TEwDp_-YqrY9PHtrkr7RSVFS7a5Y6d6cZ5n7Fddpyao99zrCwtUMzDm_58hLLn2tZg07-2v19VOKy/s1280/photo_2023-03-09_09-59-11.jpg