ភ្នំពេញ៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរចាស់ នឹងត្រូវបិទជាស្ថាពរ បន្ទាប់ពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJGY4joMcK1A38Z1j33bEhak3-ywD0ah0A8VdfRPe67u1mENx5knfOiIE0YldboGU4PZ5qMy9NIuRx3EosUgFc027P-OkJ31fTOvQXXo1-E59UVL0CGK3OL-yS2PWIoUT7YN0lZhYi9SLLIx0FeNF6wM08QIuilAGrDsNz64BXwHiWLxSdx-_00mV-/s1280/photo_2023-03-08_22-21-45.jpgលោក ស៉ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងដំណាច់ខែមីនា ឆ្នាំ២០២៣នេះ និងត្រៀមធ្វើតេស្តសាកល្បង នៅអំឡុងខែឧសភា ឬមិថុនា ដើម្បីឈានទៅដាក់ដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ បើគិតមកដល់ត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ការសាងសង់សម្រេចបានប្រមាណ៨៦%ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQcxTd5MsWhmjijEvkwqF7C247QdoXTFo6N2BlXGLudO5XcpGaI3XVpiDdZKi9jI_YHdjhcQDLYQr43PvLS2x2k2n2wWWGgQX5I-q7GtVzyo3GyRcIggzX4FwknKkki3foMEhrhLjem3NfNNeJbvhktTZl51J23WvGJgBi5HJh0CtCUCmYmslsZ_J/s1024/photo_2023-03-08_22-21-46%20(2).jpg

លោកបានឱ្យដឹងដែរថា ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានថ្មីនេះ អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ដោយសារតែអាកាសយានដ្ឋានថ្មី មានសមត្ថភាពអាចទទួលអ្នកដំណើរបានច្រើន រហូតដល់៧លាននាក់ក្នុងមួយឆ្នាំ។

លោកបញ្ជាក់ថា ចំពោះទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ បន្ទាប់ពីបិទដំណើរ មិនទាន់មានគម្រោងថានឹងយកទៅធ្វើអ្វីនោះទេ អាស្រ័យលើការសម្រេចរបស់ថ្នាក់ដឹកនាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF2FzC93WFH4EFTUu-MVSS9wJjDwo-AV_o16Knb68VIDoHV_LgVnkqxVaO8dXS4qfGdQeWqjRd_8lJn32Yr2f98iNZnc6myzvDeei2kJfvL322LkYpVxoqRMgZoJeEnuRCpRVt7bw1lnjXaR-C6f1sFG57298YIKpf6KBPelthQt3uMM25fkOxBTDK/s960/photo_2023-03-08_22-21-46.jpg