បរទេស៖ មហាសេដ្ឋីអាលុយមីញ៉ូមលោក Oleg Deripaska ជឿជាក់ថាការទាក់ទាញអ្នកវិនិយោគដែលមកពីបណ្តាប្រទេស “មិត្តភាព” នឹងជួយអោយរុស្ស៊ីកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុនាពេលខាងមុខ។
ក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចនៅស៊ីបេរីកាលពីថ្ងៃទី ៣ ខែមីនា លោក Oleg Deripaska បាននិយាយថាប្រទេសរុស្ស៊ីរៀបនឹងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយ គាត់បន្តទៀតថា “មិនមានជម្រើសទេ យើងត្រូវការអ្នកវិនិយោគបរទេស” ។Billionaire Oleg Deripaska Warns Russia May Run Out of Money in 2024 -  Bloombergគាត់ជឿថាអ្នកវិនិយោគបរទេសជាពិសេសមកពីប្រទេស “មិត្ត” ដែលដើរតួនាទីយ៉ាងសំខាន់ ថាតើអ្នកវិនិយោគក្រៅប្រទេសមកឬអត់ យ៉ាងណាមិញរឿងនេះវាអាស្រ័យទៅលើប្រទេសរុស្ស៊ីដែលជាអ្នកសម្របសម្រួលនិងធ្វើឱ្យទីផ្សារអាចមានភាពទាក់ទាញដល់ពួកគេ។

លោកគិតថា រដ្ឋាភិបាលអាចទាក់ទាញការវិនិយោគដោយធានាបរិយាកាសអាជីវកម្មដែលមានសុវត្ថិភាព សេរី និងមានការប្រកួតប្រជែង។ លោក Deripaska បានពន្យល់ថា ទោះបីជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកជាច្រើនកំពុងងាកចេញពីប្រទេសរុស្ស៊ីក៏ដោយ ក៏រុស្ស៊ីនៅតែអាចទទួលបានទីផ្សារជាមួយនឹងប្រជាជនចំនួន ៤.៥ ពាន់លាននាក់ ដែលរួមចំណែក ៣០ ពាន់លានដុល្លារដល់ GDP សកល។
កាលពីឆ្នាំមុន GDP របស់រុស្ស៊ីបានធ្លាក់ចុះ ២.១% នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលបឋមកាលពីចុងខែមុន ការថយចុះនេះគឺទាបជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចនៅពេលដែលសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងជាលើកដំបូង។Trump administration targets Russian oligarchs and Putin allies with fresh  sanctions | The Independent | The Independentទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចរុស្ស៊ីក៏រងទុក្ខច្រើនដែរ ប្រាក់ចំណូលរបស់រដ្ឋាភិបាលរុស្ស៊ីបានធ្លាក់ចុះ ៣៥% នៅក្នុងខែមករា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្នរុស្ស៊ីស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនពីបណ្តាប្រទេសនានា ដោយគ្មានអ្នកណាមកវិនិយោគនៅប្រទេសនេះឡើយ គិតចាប់តាំងពីខែកុម្ភៈឆ្នាំមុន។
មន្ត្រីរុស្ស៊ីក៏គ្រោងនឹងបង្កើនចំណូលថវិកាផងដែរ តាមរយៈសំណើផ្លាស់ប្តូរបទប្បញ្ញត្តិពន្ធសម្រាប់ក្រុមហ៊ុនប្រេង និងពាណិជ្ជករទំនិញ៕
ប្រភព៖ Vnexpress