បរទេស៖ យោងតាមប្រភព Bloomberg ក្រុមហ៊ុន Meta Platforms ដែលជាក្រុមហ៊ុនរបស់ Facebook កំពុងរៀបចំផែនការបញ្ឈប់ការងារថ្មីនៅដើមសប្តាហ៍នេះ។
បន្ទាប់ពី ការកាត់បន្ថយបុគ្គលិកចំនួន ១៣% កាលពីខែវិច្ឆិកាឆ្នាំមុន បណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុតរបស់ពិភពលោកនិងបន្តការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រុមហ៊ុន។ Meta បានស្នើឲ្យថ្នាក់ដឹកនាំធ្វើបញ្ជីបុគ្គលិកដែលអាចកាត់បាន ការបញ្ឈប់នេះអាចត្រូវបានបញ្ចប់នៅសប្តាហ៍ក្រោយ។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Meta បានធ្វើការបញ្ឈប់ជាទ្រង់ទ្រាយធំដំបូងបង្អស់របស់ក្រុមហ៊ុន ដោយធ្វើឱ្យបុគ្គលិកចំនួន ១១,០០០ នាក់ត្រូវឈប់ធ្វើការ។
ប្រភព Bloomberg បាននិយាយថា ហេតុផលសម្រាប់ការកាត់បន្ថយបុគ្គលិកនេះគឺដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងថ្មីៗនេះ Meta បានកត់ត្រាការធ្លាក់ចុះនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ហើយកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់វាទៅជា metaverse ។
ប្រាក់ចំណូលរបស់ Facebook ក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុនបានធ្លាក់ចុះ៤ % មកនៅត្រឹម ៣២,២ ពាន់លានដុល្លារ នេះគឺជាត្រីមាសទីបីជាប់ៗគ្នា ដែលតួលេខនេះត្រូវបានធ្លាក់ចុះ ទោះជាយ៉ាងណា ប្រាក់ចំណូលនៅតែលើសការព្យាកររបស់អ្នកវិភាគ។
មេតាត្រូវបានគេរំពឹងថានឹងប្រមូលបានពី ២៦ ទៅ ២៨,៥ ពាន់លានដុល្លារក្នុងត្រីមាសនេះ អ្នកវិភាគក៏គិតថាពួកគេអាចកើនឡើងវិញពីត្រីមាសទីពីរមិនដូចការបញ្ឈប់ការងារនៅខែវិច្ឆិកាទេ ការកាត់បន្ថយលើកនេះត្រូវបានគេរំពឹងទុកជាយូរមកហើយ។
លោក Zuckerberg បាននិយាយថានៅឆ្នាំ២០២៣ នឹងក្លាយជា “ឆ្នាំដ៏មានប្រសិទ្ធភាព” របស់ Meta ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការបញ្ឈប់ការងារបានធ្វើអោយបុគ្គលិក Facebook ថ្មីៗនេះបាត់បង់សីលធម៌ អ្នកខ្លះបារម្ភថាប្រាក់រង្វាន់ក្នុងខែនេះនឹងត្រូវកាត់ចោល ប្រសិនបើពួកគេបាត់បង់ការងារមុនពេលនោះ៕
ប្រភព៖Vnexpress









