ល្បែងប្រជាប្រិយខ្មែរមានច្រើនរាប់មិនអស់ ហេតុអ្វីបងប្អូនមួយចំនួនជ្រើសយកការការលេងគប់ទឹក ឬលាបម្សៅ ទៅវិញ?
កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន នាំសិស្សលេងល្បែង និងរាំរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងហាមលេងបាញ់ទឹក ជះទឹក និងលាបម្សៅ។
ការណែនាំសិស្សនុសិស្សឱ្យលេងល្បែង និងរបាំប្រជាប្រិយបែបនេះ គឺជាការចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
ក្រសួងបានណែនាំដល់គ្រឹះស្ថានអប់រំ ត្រូវបង្កលក្ខណៈឱ្យកុមារ សិស្សានុសិស្ស និងយុវជនលេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ល។ និងល្បែងប្រជាប្រិយ ខ្មែរ មួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។
ការបណ្តុះគំនិត ឱ្យសិស្សស្គាល់ពី ល្បែង និងរបាំប្រជាប្រិយខ្មែរ ជាការចូលរួមយ៉ាងធំធេង ដើម្បីឱ្យសិស្សបានយល់ បានស្គាល់ និងរក្សាទម្លាប់ពីដូនតាយើងមក។
ទន្ទឹមនេះ សូមបងប្អូនមួយចំនួនសូមបញ្ឈប់ការផ្សព្វផ្សាយ ឬប្រព្រឹត្តិទង្វើៗផ្សេងៗ ដើម្បីឱ្យសិស្សងាកទៅរកអ្វីដែលមិនមែនអត្តសញ្ញាណជាតិ ដូចជាការលេងល្បែងមួយចំនួនដែលប្រឈម ហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅជាដើម៕
























២.BamBam(GOT7)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Kunpimook Bhuwakul លោកកើតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៩៧ ដែលលោកមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៣.Ten(WayV)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Chittaphon Leechaiyapornkulលោកកើតនៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ១៩៩៦ ដែលលោកមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៤.Minnie(G)I-DLE៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Minnie Nicha Yontararakនាងកើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៧ ដែលនាងមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៥.Chiquita(BABYMONSTER)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Riracha Phondechaphiphat នាងកើតនៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០០៩ ដែលនាងមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៦.Pharita(BABYMONSTER)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Pharita Chaikong នាងកើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៥ ដែលនាងមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៧.Prince(GHOST9)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Pasidh Vataniyapramoteលោកកើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៣ ដែលលោកមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៨.Winnie(NINE.i)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Pattipong Kasemsant លោកកើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ដែលលោកមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៩.SARA(APRIL KISS)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Sara Eckhoff នាងកើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩១ ដែលនាងមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
១០.Yoyo(THE7)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Thanawin Sintoem លោកកើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៩ ដែលលោកមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ៕.webp?v=de2b5)

៣.ផ្លូវរូង Niagara Falls៖ ផ្លូវរូងនេះគឺមាននៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលនៅទីនេះមានការលងបន្លាចយ៉ាងសាហាវ ដែលគេជឿថាមានខ្មោចក្មេងស្រីម្នាក់ ដែលនៅពេលយប់នាងតែងតែអង្គុយយំម្នាក់ឯង ហើយបើអ្នកណាទៅជិតខ្មោចក្មេងស្រីនោះ នាងនឹងកាច់កនាក់នោះចោលយ៉ាងព្រៃផ្សៃទៀតផង។
៤.វិមាន Bhangarh Fort៖ វិមាននេះគឺមាននៅក្នុងប្រទេសឥណ្ឌា ដែលមានគេនិយាយតៗគ្នាថាវិមាននេះមានជាប់បណ្តាសា បើអ្នកណាចូលក្នុងវិមាននេះនឹងត្រូវបាត់បង់ជីវិតជាក់ជាមិនខាន។
៥.ផ្ទះសំណាក់Ancient Ram៖ ផ្ទះនេះមាននៅក្នុងប្រទេសអង់គ្លេស ដែលមនុស្សគ្រប់គ្នាជឿថាផ្ទះនេះគឺមានខ្មោចលងយ៉ាងសាហាវផងដែរ ព្រោះដោយសារផ្ទះនេះបានសាងសង់នៅលើកន្លែងដែលគេកប់ខ្មោច។
៦.វិមានMonte Cristo៖ វិមាននេះមាននៅក្នុងប្រទេសអូស្រ្តាលី ដែលវិមាននេះគេល្បីថាមានខ្មោចលងសាហាវ ខ្មោចនេះគឺជាម្ចាស់នៃវិមាននេះតែម្តង ខ្មោចនេះតែងតែលងបន្លាចដូចជាឈរលើដំបូលផ្ទះ ឈរសម្លក់នៅក្បែរបង្អួចជាដើម។
៧.អាគារនៅលើកូនភ្នំDominican៖ អាគារនេះគឺមាននៅក្នុងប្រទេសភីលីពីនដែលគេជឿថាមានព្រលឹងខ្មោចដែលស្លាប់យ៉ាងសាហាវកាលពីសម័យសង្រាមលោកលើកទី២ រាល់យប់គេតែងតែលឺសំឡេងគោះទ្វារនិងបិទទ្វារ ហើយពេលខ្លះទៀតគេលឺសំឡេងមនុស្សនិយាយគ្នាសើចខ្លាំងៗជារៀងរាល់យប់តែម្តង។

.jpg)

ប្រភព ៖ The Durian Times




