នៅក្នុងការបើកបរឆ្លងកាត់ផ្លូវរថភ្លើង អ្នកបើកបរត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់នានា កើតឡើងជាយថាហេតុ។
ខាងក្រោមនេះជាចំណុចទាំង៥ ដែលអ្នកគួរដឹងមុនពេលឆ្លងកាត់ផ្លូវរថភ្លើង៖
- អ្នកបើកបរ ត្រូវបន្ថយល្បឿន នៅពេលជិតដល់ផ្លូវរថភ្លើង
- នៅកន្លែងមានឆ្មាំនៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវស្តាប់បញ្ជាឆ្មាំហើយ មិនត្រូវបង្កឲ្យមានឧបសគ្គដល់ការបិទបើករបារ ឬរបាំងឡើយ។
- កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវឈប់ជាបន្ទាន់ ដើម្បីទុកផ្លូវឲ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។ គង្វាលសត្វទាំងអស់ ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វពាហនៈ កុំឲ្យឆ្លងកាត់ ផ្លូវរថភ្លើងជាដាច់ខាត។
- កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូបត្រូវឈប់យ៉ាងតិច ២ម៉ែត្រ ពីរបារ ឬរបាំង ហើយបើគ្មានរបារ ឬរបាំង ត្រូវឈប់យ៉ាងតិច ៥ម៉ែត្រ ពីផ្លូវរថភ្លើង។
- ក្នុងករណីដែលយានជំនិះគាំងដំណើរ ឬហ្វូងសត្វ ធ្វើដំណើរចូលមកជ្រុលទៅលើផ្លូវរថភ្លើង អ្នកបើកបរឬគង្វាលសត្វ ត្រូវរិះរកមធ្យោបាយកុំឲ្យមានកើតជាឧបសគ្គដល់រថភ្លើង ឬត្រូវឲ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើង ដែលនៅជិតបំផុតអំពីគ្រោះថ្នាក់ដែលនឹងអាចកើតឡើងបាននោះ ប្រសិនបើខ្លួនមិនអាចបញ្ចៀសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន៕










