កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន នាំសិស្សលេងល្បែង និងរាំរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងហាមលេងបាញ់ទឹក ជះទឹក និងលាបម្សៅ។

ការណែនាំសិស្សនុសិស្សឱ្យលេងល្បែង និងរបាំប្រជាប្រិយបែបនេះ គឺជាការចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ។Playing Khmer Traditional Games of Aii students – Aii Language Center,  Chroy Chongva Campus

ក្រសួងបានណែនាំដល់គ្រឹះស្ថានអប់រំ ត្រូវបង្កលក្ខណៈឱ្យកុមារ សិស្សានុសិស្ស និងយុវជនលេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ល។ និងល្បែងប្រជាប្រិយ ខ្មែរ មួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។

ការបណ្តុះគំនិត ឱ្យសិស្សស្គាល់ពី ល្បែង និងរបាំប្រជាប្រិយខ្មែរ ជាការចូលរួមយ៉ាងធំធេង ដើម្បីឱ្យសិស្សបានយល់ បានស្គាល់ និងរក្សាទម្លាប់ពីដូនតាយើងមក។បន្ទាន់! នៅភ្នំពេញ ប្រកាសហាមលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ  ថ្ងៃបុណ្យចូលឆ្នាំខ្មែរ – Popular Magazine

ទន្ទឹមនេះ សូមបងប្អូនមួយចំនួនសូមបញ្ឈប់ការផ្សព្វផ្សាយ ឬប្រព្រឹត្តិទង្វើៗផ្សេងៗ ដើម្បីឱ្យសិស្សងាកទៅរកអ្វីដែលមិនមែនអត្តសញ្ញាណជាតិ ដូចជាការលេងល្បែងមួយចំនួនដែលប្រឈម ហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅជាដើម៕May be an image of text