រឿងរាវខ្មោចលងមានអ្នកខ្លះជឿនិងអ្នកខ្លះទៀតមិនជឿ រីឯមនុស្សមួយចំនួនទៀតក៏លើកឡើងថាមិនមែនភ្នែកមនុស្សទាំងអស់សុទ្ធតែអាចមើលឃើញគ្រប់សភាវះនោះទេ។ ដូច្នេះហើយថ្ងៃនេះយើងខ្ញុំសូមលើកយក កន្លែងទាំង៨ ដែលល្បីថាមានខ្មោចលងសាហាវជាងគេលើពិភពលោក តើកន្លែងនោះមាននៅប្រទេសណាខ្លះ? តោះចូលរួមតាមដានទាំងអស់គ្នា៖

១.ឆ្នេរខ្សាច់Changi៖ ឆ្នេរនេះគឺមាននៅក្នុងប្រទេសចិនដែលនៅពេលយប់គេតែងតែលឺសំឡេងមនុស្សស្រែកយំខ្លាំងៗ នឹងមានអ្នកខ្លះទៀតបានឃើញ ខ្មោចអត់ក្បាល ឬ ខ្មោចហោះពេញលើមេឃជាដើម។File:Changi Beach Park 6, Jul 06.JPG - Wikimedia Commons២.សកលវិទ្យាល័យOhio៖ សកលវិទ្យាល័យនេះគឺមាននៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលមានគេនិយាយថាសកលវិទ្យាល័យនោះត្រូវបណ្តាសា ហើយសិស្សដែលរៀននៅសាលានោះតែងតែមានអ្នកស្លាប់ជារៀងរាល់ឆ្នាំ។Why Athens Is The Most Haunted City In Ohio៣.ផ្លូវរូង Niagara Falls៖ ផ្លូវរូងនេះគឺមាននៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលនៅទីនេះមានការលងបន្លាចយ៉ាងសាហាវ ដែលគេជឿថាមានខ្មោចក្មេងស្រីម្នាក់ ដែលនៅពេលយប់នាងតែងតែអង្គុយយំម្នាក់ឯង ហើយបើអ្នកណាទៅជិតខ្មោចក្មេងស្រីនោះ នាងនឹងកាច់កនាក់នោះចោលយ៉ាងព្រៃផ្សៃទៀតផង។Visit Cave of the Winds in Niagara Falls | Expedia៤.វិមាន Bhangarh Fort៖ វិមាននេះគឺមាននៅក្នុងប្រទេសឥណ្ឌា ដែលមានគេនិយាយតៗគ្នាថាវិមាននេះមានជាប់បណ្តាសា បើអ្នកណាចូលក្នុងវិមាននេះនឹងត្រូវបាត់បង់ជីវិតជាក់ជាមិនខាន។Bhangarh - Wikipedia៥.ផ្ទះសំណាក់Ancient Ram៖ ផ្ទះនេះមាននៅក្នុងប្រទេសអង់គ្លេស ដែលមនុស្សគ្រប់គ្នាជឿថាផ្ទះនេះគឺមានខ្មោចលងយ៉ាងសាហាវផងដែរ ព្រោះដោយសារផ្ទះនេះបានសាងសង់នៅលើកន្លែងដែលគេកប់ខ្មោច។Ancient Ram Inn | Travel Channel's Ghost Adventures | Travel Channel៦.វិមានMonte Cristo៖ វិមាននេះមាននៅក្នុងប្រទេសអូស្រ្តាលី ដែលវិមាននេះគេល្បីថាមានខ្មោចលងសាហាវ ខ្មោចនេះគឺជាម្ចាស់នៃវិមាននេះតែម្តង ខ្មោចនេះតែងតែលងបន្លាចដូចជាឈរលើដំបូលផ្ទះ ឈរសម្លក់នៅក្បែរបង្អួចជាដើម។Visit Chateau de Monte-Cristo in Le Port-Marly | Expedia៧.អាគារនៅលើកូនភ្នំDominican៖ អាគារនេះគឺមាននៅក្នុងប្រទេសភីលីពីនដែលគេជឿថាមានព្រលឹងខ្មោចដែលស្លាប់យ៉ាងសាហាវកាលពីសម័យសង្រាមលោកលើកទី២ រាល់យប់គេតែងតែលឺសំឡេងគោះទ្វារនិងបិទទ្វារ ហើយពេលខ្លះទៀតគេលឺសំឡេងមនុស្សនិយាយគ្នាសើចខ្លាំងៗជារៀងរាល់យប់តែម្តង។Diplomat Hotel - Wikipedia៨.ប្រាសាទBerry Pomeroy៖ ប្រាសាទនេះមាននៅក្នុងប្រទេសអង់គ្លេស ហើយប្រាសាទនេះមានរឿងជាច្រើនដែលទាក់ទងនឹងខ្មោចព្រាយ យោងតាមការនិយាយតៗគ្នាបានអោយដឹងថា ប្រាសាទនេះមានខ្មោចស្រីតៃហោង២នាក់ ម្នាក់ពាក់ឈុតសនិងម្នាក់ទៀតពាក់ឈុតខៀវ៕Berry Pomeroy Castle - TOTNES - Visit Heritage