ប្រទេសចិន ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ចពិភពលោកមកពីមហាវិទ្យាល័យ Petersbur ប្រទេសរុស្ស៊ី បានលើកឡើងថា ប្រទេសចិនមានសារសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានស្ថេរភាព ។ ចិននៅតែអាចរក្សាការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងរឹងមាំ បើទោះបីជាប្រទេសនេះបានប្រឈមមុខជាមួយកត្តាអវិជ្ជមានជាច្រើន ដូចជា ទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះកាលពីឆ្នាំ២០២២ ក្តី ។Chinese ports remain globally competitive despite pandemic in 2022 - Global  Times

ក្រៅពីនេះ នៅមានហេតុផលជាច្រើនទៀតដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ចិនអាចរីកលូតលាស់នៅឆ្នាំ២០២២ កន្លងមក គឺទី១-ចិនបានយកកត្តាហានិភ័យទាំងអស់មកពិចារណាឱ្យទាន់ពេល និងកែតម្រូវឱ្យបានត្រឹមត្រូវ, ទី២-រួមបញ្ចូលគ្នានូវការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាមួយទីផ្សារដើម្បីជំរុញសេដ្ឋកិច្ច និងទី៣-ការពឹងផ្អែកលើធនធានរបស់ខ្លួន និងការបញ្ចេញសក្តានុពលសេដ្ឋកិច្ច ។

លើសពីនេះ ប្រទេសចិនបានបង្កើនការវិនិយោគលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញគម្រោងសំខាន់ៗក្នុងវិស័យឧស្សាហកម្មជាច្រើន ខណៈការចំណាយរបស់ចិនលើផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍបានកើនឡើងប្រមាណ១០% នៅឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ ។China Extends Pretax Deductions for Advertising Expenses by 5 Years

មិនតែប៉ុណ្ណោះ ចិនក៏បានផ្តល់ភាពសំខាន់ទៅលើផ្នែកស្រាវជ្រាវលើអវកាស និងអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងអស់រយៈពេលជាច្រើនឆ្នាំផងដែរ ព្រមទាំងបានសន្យាថា នឹងបង្កើនការវិនិយោគលើផ្នែកទាំងនេះ ។ ចិន គឺជាប្រទេសមួយដែលមានស្ថេរភាពសេដ្ឋកិច្ច និងអាចទុកចិត្តបាន ដែលធ្វើឱ្យចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងស្ថេរភាពសេដ្ឋកិច្ចពិភពលោក និងទំនាក់ទំនងអន្តរជាតិ៕

ប្រភព ៖ AEC connect