វិថីសៀវភៅ នៅទីក្រុងហូជីមិញ ត្រូវបានគេស្គាល់ថា ជាឋានសួគ៏សម្រាប់អ្នកដែលស្រឡាញ់សៀវភៅ និងជាកន្លែងសម្រាប់សកម្មភាពផ្សព្វផ្សាយសេចក្តីស្រឡាញ់ និងទម្លាប់នៃការអានផងដែរ។
ផ្លូវនេះត្រូបានគេក៏សាងឡើង ក្នុងគោលបំណងសំខាន់ គឺការបង្កើតកន្លែងសម្រាប់លើកទឹកចិត្តដល់វប្បធម៌នៃការអាន និងដាស់ស្មារតីដល់ប្រជាជនក្នុងឱ្យងាកមកអានសៀវភៅ។

វិថីសៀវភៅនេះមានប្រវែងប្រហែល ១០០ ម៉ែត្រ ហេីយជាទីប្រមូលផ្តុំហាងលក់សៀវភៅ (ទាំងជាភាសាវៀតណាម និងភាសាអង់គ្លេស) និងហាងកាហ្វេតូចៗប្រហែលម្ភៃ។
នៅចំកណ្តាលផ្លូវនេះ មានតាំងរថយន្តក្រុងពណ៌ខៀវមួយ ដែលក្នុងយាននេះ គេបានដាក់សៀវភៅល្អៗជាច្រេីនសម្រាប់អ្នកទេសចរណ៍អានដោយមិនគិតថ្លៃ។
វាត្រូវបាន គេបង្កេីតនៅឆ្នាំ ២០១៦ វិថីសៀវភៅបានប្រែក្លាយជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនៅអតីតទីក្រុងសៃហ្គននេះ។ នៅឆ្នាំ ២០២២ វិថីនេះបានទាក់ទាញអ្នកទេសចរណ៍បានបីលាននាក់ ក្នុងនោះ ៣០ ភាគរយគឺជាទេសចរណ៍បរទេស ហេីយរកចំណូលបាន ២,២លានដុល្លារ៕

ប្រភព៖ vietnam plus