ប្រទេសវៀតណាម ៖ បច្ចុប្បន្ន គេសង្កេតឃើញថា កសិករវៀតណាមមួយចំនួនកំពុងតែផ្លាស់ប្តូរដីស្រែជាច្រើនហិកតារបស់ពួកគេមកធ្វើជាចម្ការដាំដុះទុរេនវិញ ដោយសារតែពួកគេសម្លឹងឃើញថា ទុរេនមានទីផ្សារលក់ចេញច្រើន និងទទួលបានប្រាក់ចំណេញច្រើនជាងការធ្វើស្រែ ។

ទោះយ៉ាងណា អ្នកជំនាញផ្នែកកសិកម្មបានដាស់តឿនថា ការដាំដុះទុរេនដែលមិនសមស្របតាមបច្ចេកទេស និងមិនត្រឹមត្រូវតាមក្បួនខ្នាតនោះ អាចធ្វើឱ្យកសិករវៀតណាមទទួលបានទិន្នផលទុរេនតិច ហើយពួកគេអាចប្រឈមនឹងការខាតបង់ដើមទុនកាន់តែច្រើន ។ អ្នកជំនាញរូបនេះបន្តទៀតថា ការងាកមកដាំទុរេនរបស់កសិករវៀតណាម ក៏ត្រូវមានតម្រូវការខ្ពស់ពីអតិថិជនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilqSP5SM5JF2CsMrY8h0_zXXPn6G2mxxPN1bzAo2tn32qx9MzHUBMjlKzZzS3ghenBiWt6VLfu1O-7bouiakcnKBWfp129ZkveV_rHqF0nF54iLueFBPSNo3LGZ4vcT4Ngbv5ly1NjK_bPtUD8tL9gP5eIPAZG-OTxHbiwAl7A-MFjaxNx4XKSy_Nb/s900/photo_2023-03-15_15-09-45%20(2).jpg

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបង្ហាញថា នៅឆ្នាំ២០២០ កន្លងមក ប្រទេសជិតខាងវៀតណាមដូចជា កម្ពុជាមានគម្រោងដាំទុរេននៅលើផ្ទៃដីចំនួន៣៥.០០០ហិកតា ប៉ុន្តែបើតាមទិន្នន័យបច្ចុប្បន្នឃើញថា កម្ពុជាបានដាំដុះទុរេននៅលើផ្ទៃដីរហូតដល់៣សែនហិកតា ។Vietnamese durian growers causing a stink for Thai farmers exporting to  China | South China Morning Post

គួរបញ្ជាក់ថា នៅត្រីមាសទី២ ឆ្នាំ២០២០ ការនាំចេញទុរេនរបស់ប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំង គឺស្មើទឹកប្រាក់ចំនួន៣១លានដុល្លារអាមេរិក កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDQfATm7bPQu55jPlMw_PMe8UKvesvPv8vmhCMGEbVRuMfFY56DK5wA2o_7NoTzh6DYncLWizszU1ykbsF6Lpb13c41Glcs7rXLQoGvG0ZPJaRY4MAy9esZvL4wlaNvHbhYz7Bh2jS-le1Omgiiu8L809SB8AfKN2f3K1KAcCYJR9tcFvGBoABEvDz/s1200/photo_2023-03-15_15-09-45.jpg ប្រភព ៖ The Durian Times