Home Blog Page 1782

ភ្លៀងលាយឡំខ្យល់កន្រ្តាក់បណ្តាលឱ្យផ្ទះពលរដ្ឋ១០១ខ្នងនៅខេត្តចំនួន២រងការខូចខាត

0

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថាកាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្រ្តាក់បណ្តាលឱ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន១០១ ខ្នងរងការខូចខាត ក្នុងនោះ៧០ខ្នងនៅខេត្តប៉ៃលិន និង៣១ ខ្នងនៅខេត្តត្បូងឃ្មុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb2vxqfODee3PcoJCjQg9yNndi-08pTOUZceWkh94n7sfY2Efc51FkRxj7qtgqkcFJDWY21YpBwhcbuy6jPuSvaDxsL4RfWaJo-Vk14cSLg1E2QhDnBSTMdGO--of1BCP7vJXPRpnMFGsi3Mp02RGd72CDnF_RflmPsNbl_adCNkMEVMjWCj8-ig0j/s1280/337392625_779287936657485_8155465076012282078_n.jpg

ក្នុងសេចក្តីជូនដំណឹង ផ្ទះប្រជាពលរដ្ឋចំនួន ២១ខ្នង ស្មើនឹង ២១គ្រួសារ ស្ថិតនៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រងការខូចខាត ដោយ២០ខ្នងរបើកដំបូលបន្តិចបន្តួច និង១ខ្នងខូចខាតទាំងស្រុង។ ចំណែក នៅស្រុកមេមត់ ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងស្មើនឹង ១០ គ្រួសារ រងប៉ះពាល់ដូចគ្នាក្នុងនោះរួមមាន ភូមិឆ្ងរជើង ឃុំដារ ខូចខាត ០២ខ្នង ,ភូមិជាំទ្រៀង ឃុំត្រមូង ខូចខាត ០៥ខ្នង និង ភូមិមុខក្រាស ឃុំមេមត់ ខូចខាត ០៣ខ្នង។ ហេតុការណ៍ខាងលើនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងសត្វឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrEMiTuwoS5hj8wUkv1yR-5WUBQ5WCdO4iuXOsPXjgLttWFtaABeuW5wi91w61HOk4LXciBTxBxsmXI-_LGbZSypxcZ3RglafhWhFwC2lMWaW26OGER_K3MLAUx3QAAW8s1QC9IqIryOV5TrUGbId1ZJlNE-Wu_MdFDAc5VrEqpoOnehKnt3Po9vpm/s1280/337843603_153211544035705_4879250526137077176_n.jpg

ដោយឡែក តាមទ័ន្នន័យបឋមបានឱ្យដឹងទៀតថា លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៧០ខ្នង ស្ថិតក្នុងឃុំមួយចំនួន នៃស្រុកសាលាក្រៅ និងសង្កាត់មួយចំនួន នៃក្រុងប៉ៃលិន ក៏រងផលប៉ះពាល់ផងដែរ។

គួរជម្រាបជូនថា ក្រសួងធនធានទឹកនិងឧត្តុនិយមបានចេញសេចក្តីជូនដំណឹងថា កម្ពុជានឹងមានភ្លៀងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់ចាប់ពីថ្ងៃទី២៩ មីនា ដល់ថ្ងៃទី៤ ខែមេសា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwWAOXK-D_KLzx9Dkp_fmvfjPNjoBNpsHftZa0M8VmW9yA5dqUA6N7eABc0qKv5q-zcSo8-KRW-QDOQ7l6yITZUgdy5ql9ZAiMZjX8I3uR84z8tUVZPqebV4C7qpIWn6id7z25QWm7ZHktgXoYVa6jPDGRZ2_86jNlI5M_p-xLR6yhwbbDEvRuMlX-/s904/338169913_613796976876335_5711014509370392320_n.jpg

ក្រុមហ៊ុន Adidas នៅតែមិនអាចប្រកួតទីផ្សារជាមួយ Nike បាន

0

បរទេស៖ នៅពេលដែលជិតឈានដល់ការចាប់ដៃគូជាមួយក្រុមហ៊ុន Nike មូលធននីយកម្មទីផ្សាររបស់ Adidas ឥឡូវនេះគឺត្រឹមតែមួយភាគប្រាំពីរប៉ុណ្ណោះនៃគូប្រជែងរបស់ខ្លួន ហើយកំពុងបាត់បង់កាន់តែខ្លាំងឡើងចំពោះម៉ាកយីហោក្នុងស្រុកនៅប្រទេសចិន។

បច្ចុប្បន្ន Adidas ត្រូវបានគេប្រដូចទៅនឹងអត្តពលិកដែលបង្ហាញសញ្ញាថាអស់ដង្ហើម។ ប្រាក់ចំណូលរបស់ពួកគេមិនផ្លាស់ប្តូរនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្រុមហ៊ុនក៏បានខាតបង់ចំនួន ៧២៤ លានអឺរ៉ូផងដែរនៅក្នុងរយៈពេលនេះ។History and Meaning Behind Adidas Logo | ZenBusiness

បើយោងទៅតាមប្រភព The Economist Adidas កាលពីថ្ងៃទី ២១ ខែមីនា ក្រុមហ៊ុន Nike បានរាយការណ៍ពីប្រាក់ចំណូលចំនួន ១២ ពាន់លានដុល្លារសម្រាប់ត្រីមាសសារពើពន្ធដែលបានបញ្ចប់នៅថ្ងៃទី ២៨ ខែកុម្ភៈ កើនឡើងជាង ១៤% ពីមួយឆ្នាំទៅមួយឆ្នាំ និងទ្វេដងនៃ Adidas ។
ទន្ទឹមនឹងនេះ មូលធននីយកម្មរបស់ Adidas បានធ្លាក់ចុះមកនៅត្រឹម ២៥ ពាន់លានអឺរ៉ូ ដែលជាមួយភាគប្រាំពីររបស់ក្រុមហ៊ុន Nike ។ វិនិយោគិនសព្វថ្ងៃនេះហាក់ដូចជាមានជំនឿកាន់តែច្រើនទៅលើ Puma ដែលជាគូប្រជែងរបស់ Adidas ។

ដូច្នេះ តើអ្វីទៅជាមូលហេតុដែលក្រុមហ៊ុន Adidas អស់ដង្ហើមជាបណ្តើរៗ? មានកត្តាមួយចំនួនដែលហួសពីការគ្រប់គ្រងរបស់ពួកគេ ដែលធ្វើឲ្យពួកគេធ្លាក់ក្នុងគុណវិបត្តិ។ ទីមួយគឺថាអតិផរណាជំរុញឱ្យតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់កើនឡើង។ លើសពីនេះ ពួកគេក៏ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសរុស្ស៊ីផងដែរ បន្ទាប់ពីជម្លោះអ៊ុយក្រែនបានផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ នៅខែតុលា ឆ្នាំ ២០២២ Adidas ត្រូវកាត់ផ្តាច់ភាពជាដៃគូជាមួយតារាល្បីៗជាច្រើននាក់។Adidas Pledges to Increase Diversity. Some Employees Want More. - The New  York Times
កាលពីឆ្នាំមុន ការលក់របស់ Adidas នៅក្នុងទីផ្សារនេះបានធ្លាក់ចុះ ៣៦%។ ហេតុផលគឺការទប់ស្កាត់យ៉ាងតឹងរ៉ឹងដោយសារតែជំងឺរាតត្បាត និងមានបញ្ហាជាច្រើនទៀត ដែលហេតុនេះហើយធ្វើឱ្យក្រុមហ៊ុន Adidas មានការធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនិងក្រុមហ៊ុន Nike។

ដូច្នេះហើយក្រុមហ៊ុន Nike នៅតែជាម៉ាកសម្លៀកបំពាក់កីឡាដែលលក់ដាច់បំផុតរបស់ប្រទេសចិន បានសម្របខ្លួនទៅនឹងចំណង់ចំណូលចិត្តក្នុងស្រុក។ ជាពិសេសនៅក្នុងបរិបទដែលមនុស្សកាន់តែចាប់អារម្មណ៍លើកីឡាបាល់បោះ។Nike sues over 'Satan Shoes' with human blood - BBC News

នាយកប្រតិបត្តិ Gulden ហៅឆ្នាំ ២០២៣ ជា “ឆ្នាំផ្លាស់ប្តូរ” ជួយកសាងអាជីវកម្មដែលរកបានប្រាក់ចំណេញឡើងវិញ ដោយរំពឹងថានឹងទទួលបានប្រាក់ចំណេញនៅឆ្នាំ ២០២៤ ។ គាត់គ្រោងនឹងកាត់បន្ថយភាគលាភ កាត់បន្ថយការបញ្ចុះតម្លៃលើកញ្ចប់ដែលមិនទាន់លក់ ជួសជុលទំនាក់ទំនងជាមួយអ្នកលក់រាយ និងវិនិយោគបន្ថែមលើផលិតផល និងម៉ាកយីហោ Adidas។
វាគឺជាការចាប់ផ្តើមថ្មីមួយ ប៉ុន្តែប្រសិនបើ Adidas ពិតជាចង់តាមទាន់ Nike មែននោះ គឺវាអាចនឹងត្រូវចំណាយពេលយូរ។ ប្រភព៖vnexpress

ប្លែកភ្នែក! ក្តាមរាប់លានក្បាលឡើងមកលើឆ្នេរសមុទ្រ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៩ ខែមីនា ភ្ញៀវទេសចរដែលទៅកម្សាន្តនៅឆ្នេរសមុទ្រ Yong Ling ស្ថិតក្នុងតំបន់ឧទ្យានជាតិ Hat Chao Mai ស្រុកកាន់តាំង ខេត្តត្រាង ប្រទេសថៃ នឹងប្លែកភ្នែក ហើយភ្ញាក់ផ្អើលជាមួយហ្វូងក្តាមរាប់លានក្បាលដែលបានឡើងមករកចំណីនៅលើឆ្នេរសមុទ្រ ។ គេឃើញថា ហ្វូងក្តាមទាំងនេះបានប្រមូលផ្តុំគ្នានៅលើឆ្នេរក្នុងប្រវែងរាប់រយម៉ែត្រ និងមានពណ៌ទឹកក្រូច ។

ទឹកសមុទ្របានស្រកចុះខ្លាំងនៅពេលព្រឹក និងពេលល្ងាច ហេតុនេះ ទើបហ្វូងក្តាមកាន់តែមានចំនួនច្រើនឡើង ព្រោះនៅតំបន់នេះគ្មានសត្វស្លាបមករំខាន ព្រមទាំងមានចំណីអាហារសម្បូរបែបនៅតាមឆ្នេរសមុទ្រសម្រាប់សត្វក្តាមផងដែរ ។ ការសម្រុកមកកាន់ឆ្នេររបស់ហ្វូងក្តាមបានក្លាយជារូបភាពមួយគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តនៅឆ្នេរនេះ ។

គេសង្កេតឃើញថា ហ្វូងក្តាមមិនសូវខ្លាចភ្ញៀវទេសចរប៉ុន្មានទេ ព្រោះពួកគេអាចចាប់វាលេងបាន ហើយហ្វូងក្តាមទាំងនេះបានដើរស៊ីចំណីនៅតាមឆ្នេរជាជួរៗ ។ ភ្ញៀវទេសចរអាចឃើញហ្វូងក្តាមពេញមួយឆ្នាំតែម្តង ជាពិសេស នៅពេលទឹកសមុទ្រស្រកចុះ គឺហ្វូងក្តាមនឹងឡើងមកលើឆ្នេរកាន់តែច្រើន ។ ពលរដ្ឋនៅតំបន់នេះនិយាយថា វាជាទិដ្ឋភាពស្រស់ស្អាតដ៏អស្ចារ្យមួយបែបធម្មជាតិរបស់ខេត្តត្រាង ។

លោក Kanphasit Damrongsitthinon មគ្គុទេសក៍ទេសចរណ៍របស់សមាគមធុរកិច្ចទេសចរណ៍ខេត្តត្រាង លើកឡើងថា យើងនឹងបានឃើញហ្វូងទាហានក្តាមនៅពេលទឹកសមុទ្រស្រកចុះខ្លាំង ពេលនោះ ហ្វូងក្តាមនឹងឡើងមកលើឆ្នេរដើម្បីរកស៊ីខ្មោចត្រី ប៉ុន្តែបើទឹកសមុទ្រឡើងចុះធម្មតា យើងមិនសូវឃើញវាប៉ុន្មានទេ ។

លោក Kanphasit បន្តថា បើទឹកសមុទ្រស្រកចុះ យើងនឹងបានឃើញហ្វូងក្តាមជាច្រើនឡើងមកលើឆ្នេរ ហើយវាបានបង្ហាញនូវភាពទាក់ភ្នែកចម្លែកអារម្មណ៍ បើអ្នកណាបានមកលេងឆ្នេរសមុទ្រ Yong Ling ។ លើសពីនេះ ភ្ញៀវទេសចរអាចនាំកូនៗពួកគេមកលេងនៅទីនេះបាន ព្រោះគ្មានសត្វស្លាបរំខានក្តាមទេ ពីព្រោះមានមនុស្សច្រើន ៕ ប្រភព ៖ khaosod

និស្សិតជប៉ុនតែងខ្លួនទទួលសញ្ញាបត្រដូចមេដឹកនាំអ៊ុយក្រែន

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន BBC រាយការណ៍ថា មាននិស្សិតជប៉ុនម្នាក់បានតែងខ្លួនដូចគ្នានឹងប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្យូតូ ។ ការតែងខ្លួនក្នុងថ្ងៃទទួលសញ្ញាបត្ររបស់និស្សិតរូបនេះ បានធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំងនៅប្រទេសជប៉ុន ។

នៅប្រទេសជប៉ុន គេបានបើកឱកាសឱ្យនិស្សិតបញ្ចប់ការសិក្សាថ្មីៗអាចស្លៀកសម្លៀកបំពាក់អ្វីក៏បានដែរ តាមដែលពួកគេត្រូវការ ។ កាលពីប៉ុន្មានឆ្នាំមុន មាននិស្សិតបញ្ចប់ការសិក្សានាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន និងស្លៀកពាក់ប្លែកៗតាមខ្សែភាពយន្តរឿង Where’s Wally ឬស្លៀកឈុត pokemon ឬឈុតព្រះយេស៊ូ ក៏មានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCTy9nDU5i_RoAoOWNwNUZ3jP49WEuL2DEUqIaeuGaZbVSvE3p-hVvckwN6w0R3XoBKOHufV6okN4CGVsRG6HvNP9odgWWTu9kIzr1QS1tmR2pOt2tWBjpDYY6mfOPjNmCMGzRvdE9iBrBTZpLzVdpZ7sk2B-1nRBjps4WpcJe51bYJosoyphkV196/s1280/photo_2023-03-29_11-22-12.jpg

លោក អាមីគី បាននិយាយទៅកាន់សារព័ត៌មានយូមិអូរិថា លោកចូលចិត្តប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ហេតុនេះ ទើបលោកមានគំនិតស្លៀកពាក់តាមអាយដលរបស់លោក ។ លោកបានពាក់អាវយឺតដៃវែងជាមួយខោជើងវែង ថែមទាំងបានទុកពុកមាត់ និងពុកចង្ការ ដើម្បីឱ្យមើលទៅដូចលោក Volodymyr Zelensky ខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXyovavcyfuOZzAPcLwNgdTURC29Cc4igijotrI8xQsASkjaP-RdqYFD2pssvBs56UV5StlAkq1jy150rzVstdRuP0GNDU0LABszEU9NJxLO_QOh40DhcI3MntoQ3TBRXOBi4po7k6x46BaakMiEv7b2V2f1xPJQedH7RzUCkVrBaEGyCKEVoCl-th/s800/photo_2023-03-29_11-22-12%20(2).jpg

លោក អាមីគី បន្តទៀតថា មូលហេតុដែលលោកតែងខ្លួនឱ្យដូចមេដឹកនាំអ៊ុយក្រែន គឺដើម្បីបង្ហាញពីការគាំទ្រប្រទេសអ៊ុយក្រែន ហើយលោកបានចាប់ផ្តើមទុកពុកមាត់តាំងពីខែធ្នូ ឆ្នាំ២០២២ មកម៉្លេះ ។ ក្រៅពីការតែងខ្លួនហើយ និស្សិតរូបនេះក៏បានកាន់ផ្ទាំងរូបភាពមេដឹកនាំអ៊ុយក្រែន ព្រមជាមួយខ្លឹមសារនៅលើផ្ទាំងនោះផងដែរ ដែលមេដឹកនាំអ៊ុយក្រែនបានសរសេរទៅកាន់រដ្ឋសភាអាមេរិក ។

គួរបញ្ជាក់ថា ពិធីទទួលសញ្ញាបត្ររបស់និស្សិតជប៉ុននៅឆ្នាំ២០២៣នេះ គឺជាលើកដំបូងហើយក្នុងរយៈពេល៣ឆ្នាំ ដែលគេអនុញ្ញាតឱ្យនិស្សិតចូលរួមទទួលសញ្ញាបត្រដោយខ្លួនឯង បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7FUPSK73yaaUZFXpgpW1IGzm9JQeNBckeKOMNti_Z3TzQZRlGA3Sg6DsFkYCL8Ng9XOuEhtyLYdrAeFku1fTBT7plMjWlaU98CQsbaqRk63nKnDXtzIm22gTvBtUcR6VOhE6vKXwHvN2vSk4w5uHqHdA6IxDqcLLr7kAVqyy5bJc7pgiyG1-TFFVi/s800/photo_2023-03-29_11-22-11.jpg ប្រភព ៖ khaosod

បទល្មើសនេសាទមានការកើនឡើងគ្មានអជ្ញាធរអើពើ រដ្ឋបាលជលផលថាជា «រឿងបំផ្លើស»

0

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ ខែមីនា បានឱ្យដឹងថា ករណីមានការចុះផ្សាយព័ត៌មាន «បទល្មើស នេសាទកំពុងកើនឡើងខ្លាំងនៅតំបន់ទន្លេសាបខេត្តសៀមរាប ដោយពុំមានអាជ្ញាធរណាចុះបង្ក្រាបនៅឡើយ» រដ្ឋបាលជនផលថាគឺជារឿងបំផ្លើសដែលអ្នកអនុវត្តច្បាប់មិនអាចទទួលយកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvHmRL49AeRNiSs1fO1kmGFlsH9XC2uJZA22SPYy1N6BUMW3MVdzqM8ro1NY1TwblegpDJ3UtGNT9Y17bhVbp85NDJcAAAw3eksKWolQuHCO1-JSoc3elHhIAJgSMRyyaANQ51sSfMKnTzgU6Y65vUoOmfDDi3fRoMPM-7SdFPUCudGVCWIpleX_mu/s967/337424755_926611525155986_5937373305044648648_n.jpg

នៅក្នុងសេចក្តីប្រកាសដដែល បានឱ្យដឹងថាអាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តបេសកម្មបង្ក្រាបបទល្មើសនានានៅក្នុងបឹងទន្លេសាប មិនដូចអ្វីដែលបានចុះផ្សាយឡើយ។ ជាក់ស្តែង ៣ខែចុងក្រោយនេះ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប បានរឹបអូសនិងបំផ្លាញឧបករណ៍នេសាទខុសច្បាប់មានដូចជា៖ អួនអូសទឹកសាប, ឧបករណ៍ឆក់ក្តៅនិងត្រជាក់ , ឈិបយន្ត ,របាំងស្បៃមុងនិងសាច់អួន , លូនិងលប ,បង្គោលចម្រឹង ,កាណូត,ម៉ាស៊ីនកាណូត និងបានបញ្ជូនសំណុំរឿងទៅតុលាការ ៣ករណី ចេញដីកាកោះហៅជនសង្ស័យចំនួនម្នាក់ និងមានជនល្មើសជាប់ ពន្ធនាគារដោយសារបទល្មើសនេសាទចំនួន ៥នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3kHQTGUmdWsZrU5WDoOxQPmrmjJ0SolWQ8m4jvjbkk4bvs8PVFCTjyoJrX1oJoedsbUNkp5j8lr3I-twYtDsnmbp38J0dYMfqyzUAMAp6diTxzRpAQEnyLK07lvYEbFbyfGccVgdNKOiXZYT4_XZwLPa3ufYUKEcVxINggKl-IZ8YCTZ2HoTHUABn/s960/338365072_1184483172211133_8896404494566302656_n.jpg

ការចុះបង្ក្រាបខាងលើនេះ រដ្ឋបាលជលផលបានបង្ហាញទ័ន្នន័យរបស់ខ្លួនថា ផលនេសាទទឹកសាប មានការកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសនៅ តំបន់បឹងទន្លេសាប ដងស្ទឹងនានាជុំវិញបឹងទន្លេសាប និងតាមដងទន្លេសាប។ ក្នុងឆ្នាំ២០២១ ផលនេសាទទឹកសាប មានចំនួន ៣៨៣ ០៥០តោន ខណៈឆ្នាំ២០២២ កើនដល់ ៤០៦ ៤០០តោន។

ដោយឡែក ចំពោះការរាយការណ៍នានាពីអ្នកនេសាទ អាជ្ញាធរឃុំតែងបានសហការជាមួយសមត្ថកិច្ចជលផលទៅពិនិត្យដល់ទីកន្លែងជាក់ស្តែងដែលបានរាយការណ៍ ហើយក៏ធ្លាប់ឃើញមានការប្រើអួនហ៊ុម និងប្រើកម្លាំងម៉ាស៊ីនរួម ផ្សំ ដោយសមត្ថកិច្ចជលផលបានធ្វើការណែនាំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd6O7EFUITgV1-FjobIYm8uD_vVgBtwQoU0GCj-Wc5t4YHl6Uz7RY6xLyYSvRDAySGfT5o-0aB-3zJ6ZAeWo_wCwTG2snZCXk9F8CW6Jsni8Kl9mDijd1RKFvE8yHRwS-2FNDf-t8znbxAWjSweeZnDGK7M9LVOsNR5Q6R16Vp3DxqzJybht1sQpRm/s961/338544276_949543676499043_7308763379700361403_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPfiLhH0zE7y4qisN-dTVXDVrECndqA2KjQ4cs6wE5enS528mCeFlIhzWCNVTUNruAA1FXvzSYld-4MlcoSL3PVplklQXKHXJUd0efw7XRWk2KrqECtG3JAoE5SFYf0GxIdS0i35y3_jYEm5BIhKWo3gVMixBa5EXLXAaVOWqpB42xtoImcBeAyl_l/s960/338564156_208083815177771_8768091695522844018_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhphCDBcEkjyr95VNr4TjWfjtTmLUdMdWCoJtpeYc2ibNugKs3NVVRzDM8Rot6_aAJbT7ZeyLOjUdpBKUBCc_x7jQ4Oe8oepiVEt2LYhoqHszaZ4l-ys-MbF2WfemvHnooqEZLQajp0P--fDybNnKqY2fqND2smQYsJq8BMsBIEpeGI2uxNY61uWqTj/s2048/338440293_789693792064644_2392464268918623154_n.jpg

Sehun សមាជិកក្រុម EXO បដិសេធពាក្យចចាមអារ៉ាមដែលថាលោកធ្វើឱ្យអ្នកគាំទ្រម្នាក់មានផ្ទៃពោះ

0

កូរ៉េខាងត្បូង៖ នៅថ្ងៃទី២៨ ខែមីនា មានពាក្យចចាមអារ៉ាមមួយ ថាលោក Sehun សមាជិក ក្រុម EXO មានមិត្តស្រី ហើយមិត្តស្រីរបស់គាត់មានផ្ទៃពោះ។ អ្នកលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញព័ត៌មានហើយបានបង្ហោះរូបថតនារីម្នាក់ដែលអះអាងថាជាមិត្តស្រីរបស់លោក Sehun។Accused Of Pregnant Lover, Sehun EXO Makes Firm Statement

បន្ទាប់ពីពាក្យចចាមអារ៉ាមបានសាយភាយយ៉ាងឆាប់រហ័ស ខាងផលិតកម្ម SM របស់លោកក៏បានធ្វើសកម្មភាពយ៉ាងឆាប់រហ័សផងដែរ។ ដោយចេញមុខបដិសេធពាក្យចចាមអារ៉ាមបែបនេះទាំងស្រុង ដែលខាងផលិកម្មបញ្ជាក់ថាជាពាក្យចចាមអារ៉ាមដែលគ្មានផ្នែកដែលពិតនិងគ្មានមូលដ្ឋាន។

លើសពីនេះ លោក Sehun ផ្ទាល់ក៏បានបដិសេធពាក្យចចាមអារ៉ាមតាមរយៈបណ្តាញសង្គម Instagram ដោយនិយាយថា “ខ្ញុំពិតជាខឹងខ្លាំងណាស់ ព្រោះព័ត៌មាននេះមិនដឹងមានប្រភពមកពីណា។ ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថានេះមិនមែនជាការពិតទេ។” គាត់ ក៏បានបង្ហោះសារយ៉ាងវែងនៅលើ Instagram Story របស់គាត់។EXO's Sehun receives compliments on his acting | allkpop ជាមួយនឹងការសង្កត់ធ្ងន់ថា «ខ្ញុំគិតថា ខ្ញុំគួរចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត។ មាននារីម្នាក់ដែលអះអាងថាជាសង្សាររបស់ខ្ញុំកាលពី ២-៣ឆ្នាំ មុន ។ បន្តបង្ហោះតាមបណ្តាញសង្គមផ្សេងៗ វាដូចជាយើងស្រឡាញ់គ្នា ប៉ុន្តែតាមពិតខ្ញុំមិនស្គាល់នារីម្នាក់នេះទាល់តែសោះ ។
គួរបញ្ជាក់ផងដែរថាEXO គឺជាក្រុមម្រៀងK-popដ៏ល្បីល្បាញទូទាំងសកលលោក ដែលមានអ្នកគាំទ្រច្រើនជាងគេនៅកូរ៉េខាងត្បូង ហើយថ្មីៗនេះ EXO នឹងមានរៀបចំកម្មវិធី FANMEETING នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

ការថែទាំសុខភាពនៅពេលអាកាសធាតុក្តៅខ្លាំង

0

អាកាសធាតុក្តៅខ្លាំងអាចជាមូលហេតុធ្វើឱ្យយើងប្រឈមនឹងជំងឺផ្សេងៗ ដោយសារតែការផឹកទឹកមិនគ្រប់គ្រាន់ ឬការពុលអាហារ ។ ហេតុនេះ ត្រូវថែទាំសុខភាពរបស់យើង និងក្រុមគ្រួសារឱ្យបានល្អតាមវិធីខាងក្រោមនេះ ។

១-ផឹកទឹកឱ្យបានច្រើន ៖
យើងត្រូវផឹកទឹកស្អាតឱ្យបានច្រើនជាងពេលធម្មតា ដើម្បីជំនួសឱ្យទឹកដែលបាត់បង់ពីរាងកាយ ។ អាកាសធាតុក្តៅខ្លាំងនឹងធ្វើឱ្យរាងកាយខ្វះជាតិទឹក ហើយងាយនឹងធ្វើឱ្យយើងឆាប់អស់កម្លាំង ។ លើសពីនេះ គួរតែចៀសវាងការផឹកទឹកត្រជាក់ខ្លាំង ព្រោះវានឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារក្នុងរាងកាយ ហើយទឹកកកគ្មានអនាម័យ ក៏មានចំណែកធ្វើឱ្យឈឺពោះផងដែរ ។16 Reasons Why Water Is Important to Human Health

២-បរិភោគអាហារដោយប្រុងប្រយ័ត្ន ៖
ត្រូវបរិភោគអាហារដោយប្រុងប្រយ័ត្ន គួរតែបរិភោគអាហារណាដែលឆ្អិនថ្មីៗ ជាពិសេស ត្រូវប្រយ័ត្នចំពោះម្ហូបណាដែលដាក់ទឹកដោះគោ ខ្ទិះដូង និងអាហារសមុទ្រ ព្រោះវាឆាប់ផ្អូម ។ យើងគួរតែទុកដាក់បន្លែ និងផ្លែឈើទៅតាមប្រភេទរបស់វា ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពដូចជា ឈឺពោះ អាហារពុល ដោយសារការធំធាត់របស់មេរោគផ្សេងៗ ។Traditional Food Around the World: 50 Famous Dishes You Have To Try —  Travlinmad Slow Travel Blog

៣-សម្រាកឱ្យបានគ្រប់គ្រាន់ ៖
ជាធម្មតា នៅរដូវក្តៅ ពេលថ្ងៃនឹងមានរយៈពេលវែង ហើយពេលយប់មានរយៈពេលខ្លី ដូច្នេះ វាជាមូលហេតុធ្វើឱ្យយើងសម្រាកបានតិចជាងពេលធម្មតា ។ បើបានសម្រាកនៅពេលថ្ងៃខ្លះ គឺមានប្រយោជន៍ដល់សុខភាពជាខ្លាំង ប៉ុន្តែសម្រាប់អ្នកធ្វើការនៅការិយាល័យវិញអាចប្រើវិធីដូចជា អង្គុយឱ្យត្រង់ខ្លួន និងបិទភ្នែករក្សាភាពស្ងាត់ស្ងៀមនៅពេលថ្ងៃត្រង់ ធ្វើបែបនេះដើម្បីឱ្យប្រព័ន្ធផ្សេងៗក្នុងរាងកាយធ្វើការបានល្អ ។6 Reasons Why Seniors Don't Sleep Well at Night

៤-ចៀសវាងចេញក្រៅពេលថ្ងៃក្តៅខ្លាំង ៖
គួរចៀសវាងនៅក្រោមកំដៅថ្ងៃ ជាពិសេស ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៤ល្ងាច ព្រោះពេលមេឃក្តៅខ្លាំងអាចមានគ្រោះថ្នាក់ដល់ស្បែក និងសុខភាព ។ បើអាចធ្វើបាន គួរតែចៀសវាងធ្វើការងារធ្ងន់ក្រោមកំដៅថ្ងៃក្តៅខ្លាំង ព្រោះអាកាសធាតុក្តៅនឹងធ្វើឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ និងធ្វើឱ្យងងិតមុខបាន ។Enjoy Thursday's sunny, hot weather — but be somewhat careful

៥-ជ្រើសរើសសម្លៀកបំពាក់ឱ្យត្រឹមត្រូវ ៖
គួរជ្រើសរើសសម្លៀកបំពាក់ណាដែលអាចស្រូបញើស បញ្ចេញជាតិក្តៅបានល្អ និងសម្លៀកបំពាក់ស្រាលៗ ។ ជាមួយគ្នានេះ បើត្រូវចេញទៅក្រៅក្រោមកំដៅខ្លាំង គួរលាបឡេការពារកំដៅថ្ងៃដើម្បីការពារកាំរស្មីយូវី និងរកមួក ឬឆ័ត្រដាក់តាមខ្លួនផងដែរ ។

អាកាសធាតុក្តៅខ្លាំងធ្វើឱ្យយើងមានអារម្មណ៍ធុញថប់ និងឆាប់ខឹង ដោយសារតែមិនស្រួលខ្លួន ។ យើងអាចអនុវត្តតាមវិធីខាងលើនេះដើម្បីការពារសុខភាពក្នុងអាកាសធាតុក្តៅ និងចៀសវាងពីជំងឺផ្សេងៗ ៕ ប្រភព ៖ sanook

Ford Ranger Wildtrak ជំនួយការដ៏ឆ្លាតវៃសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង

0

ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣] មនុស្សជាច្រើនតែងគិតថា រថយន្ត Pickup ជារថយន្តដែលប្រើសម្រាប់តែការដឹកទំនិញ លើកដាក់ឥវ៉ាន់តែប៉ុណ្ណោះ តែធាតុពិតទៅ រថយន្ត Pickup អាចប្រើប្រាស់ក្នុងគោលបំណងច្រើនយ៉ាង ជាពិសេសសម្រាប់អ្នកដែលចង់សម្រាកពីការងារ បំបាត់ភាពស្មុគស្មាញ និងបរិយាកាសដ៏អាប់អួរនៅក្នុងទីក្រុង មកផ្លាស់ប្តូររសជាតិជីវិតជាមួយនឹងការរស់នៅជាមួយធម្មជាតិ ព្រៃព្រឹក្សាដោយការទៅបោះតង់ក្នុងព្រៃ ឬរមណីយដ្ឋានធម្មជាតិនានា។ យ៉ាងណាមិញ ដើម្បីអោយដំណើរកម្សាន្តនេះប្រព្រឹត្តទៅបានរលូន ទាមទារអោយលោកអ្នកជ្រើសរើសជំនួយការដែលស័ក្តិសមមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY8huIlgg7SZwK8-49fcvHP5VMVdV-KxVj6OLC4neljmNQ6I-EA46uOiLz0MDx98PgD7RhqO5HzA-L6xWyT7EluT7PNF52_1J25eDxjLbMj2-Wu39AmBd7qnYqCAU6HouWwR-wD2sT_x8_SBXrNQ2_YuvM6Nyvsj0f7rBvcdMPTchFv-Ew1C844xcL/s619/Screenshot%202023-03-29%20115208.jpg

ថ្ងៃនេះយើងសូមណែនាំនូវ រថយន្ត Pickup មួយប្រភេទដែលកំពុងទទួលបានការពេញនិយម ពីសំណាក់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នោះគឺរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2023 ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មីៗជំនាន់ចុងក្រោយ ហើយជារថយន្តដែលអាចប្រើបានគ្រប់គោលបំណងជាពិសេសសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW71TwRF1lJaT4XPaWWEPrpn0ZH2tZVJQIrriDjPD_HkahwMP9y0zwJadZfMzpPD-F6AFMpXFVY2-aUq0_EOOZWLnChs4fd4ZkjSJrLj9bPZ-PkswMdRBriiwuaBNqKWZmGhEh-3VRGcEEtS7uIuYcihlAE29-MSaaazJ510XrX-aQXU_3jqoAtizF/s1288/Photo%203.jpeg

រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២៣ នេះ ត្រូវបានរចនាម៉ូដថ្មីស្រឡាង ធំជាងមុន ទូលាយជាងមុន។ មិនតែប៉ុណ្ណោះ ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានទំហំធំ ហើយធូរងាយស្រួលបិទ/បើកជាងមុនផងដែរ ជាមួយនឹងតែមអក្សរផុស Ranger ធ្វើអោយរថយន្តមួយនេះកាន់តែមានអំណាច។ បន្ថែមលើនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏បានប្រើប្រាស់នូវជ័រក្រាលបាតស៊េរីថ្មី (Bedliner) ទំហំធំជាងមុនអាចដាក់ប៉ាឡែតឈើ ស្តង់ដារអឺរ៉ុប (Full-sized Euro Pallet) និងមានទម្ពក់សម្រាប់ថ្ពក់ខ្សែចងរឹតឥវ៉ាន់ថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtjWGRDmgnSZe-AXN0urWmUdxvKSou9rksxSCeUHDclxsc7S5_GD0DY7wr0ByWQ32Eh_S30dUA9BNWcYhSjoBj2rW2O0t4MS_grI4FbGuyB_9dDcf0lRdQeG0evrVdxYhGQyIA9q95gUBzpfoBB_EDvv8j7CFMff132dqEgNJgWvepHY-RMybGL_2v/s1280/Photo%204.jpg

ជាងនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានបន្ទាត់ម៉ែត្រក្រិត និងអាចភ្ជាប់ជាមួយឧបករណ៍គ្រីបឈើប្រៀបបានដូចជារោងជាងចល័តមួយនៅក្បែរលោកអ្នក។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវឈ្នាន់ជាន់ផ្នែកចំហៀងខាងក្រោយ ដែលកាន់តែផ្តល់ភាពងាយស្រួលខ្លាំងជាងមុន សម្រាប់ការឡើង និងចុះរថយន្ត ដោយមិនចាំបាច់ឡើងតាមកង់រថយន្តទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzecUOu-AE3j3P92xBKvlffUks3HV_w_ClJt1nxhCeh8lnR7XqbbLc6X0KyCFYdy4dKj78PPs1jhS39r2xbPgsKFbYVHAuZMhScBWFRQt65Oc6Oy2_mEHwSayFGGUzStSpdpXSWCgIxL-BUVFE7HR1BzWffpBTLutGLuFxhuYEnOOfXTBXmaRSrck/s1440/Photo%205.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMywK8LoDI_ukHKtxPlg1ML3RQLAwO_6HdXSQPN7ekFIXDdVp_ebFaV4_4SDoQ9CmbuAkU-j1ZiAbYFw-wx9-I0Oo2rc6cdkCVGUxQ0W2awU2u2kHJga9US90vKueONGAkQX0qfuY57oQvyV-zdGXjJ8VeO9GHvOVspGPtGkvovb6_C7gs62zlFNXO/s1440/Photo%206.jpeg

គួរបញ្ជាក់ផងដែរថា ឃ្លុបក្រោយរបស់រថយន្តនេះក៏បានបំពាក់មកជាមួយនូវ រន្ធសម្រាប់សាកថ្មដែលមានកម្លាំង 12V/180W និងរន្ធព្រីភ្លើងកម្លាំង ដល់ទៅ 220V/400W អាចភ្ជាប់ជាមួយនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ជាពិសេសងាយស្រួលក្នុងការងារ និងដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4CySGtNReozTH5MUgoJLi700PmjL32CE69c7hfTK5HQJrhUldOj_6Z02pfarOA-CPqWNwyjo8QY1oW_QJikCBo386p0y_i7tzqeTuGmwIRZTWDnafJWz8LXbNyhkYd1iCl2j_bpJwMM1ukCA8s-ZFnCVkpimTbBG5V3ufwyvKvwqfp8_dA8WyDxVZ/s5333/Photo%207.jpg

ចំណុចដែលកាន់តែពិសេសលើសរថយន្ត Pickup ដទៃនោះគឺ ឃ្លុបខាងក្រោយនៃរថយន្តនេះ ក៏មានទំហំធំទូលាយ អាចដាក់សម្ភារបានកាន់តែច្រើនជាងមុន និងមានកន្លែងសម្រាប់ភ្ជាប់ជាមួយរបាឈើសម្រាប់បែងចែកសម្ភារផ្នែកខាងក្រោយ និងជួយមិនអោយសម្ភាររមៀលចុះឡើងពេលរថយន្តជាន់ហ្វ្រាំងថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRz_NK9iY9Rtb3t0-JgcoY07fxyykoXeRzxnzN1drSXs74ibmeSglhkx7QC0aiEqftuhaFNBG9q8uPHu_xMUT8ixX5AwM8vHoqc0jDjVkqcQWGGyXkQVNsMoRu9-nxzVIR1w-4ZNVHeL2jYspKAS8tUS7A3GyBvRuN-yWHyw27Ev5kaTDcx_mRg6Q3/s1600/Photo%208.jpg

ដំណើរកម្សាន្តដ៏អស្ចា្យ តែងតែមានជំនួយការដ៏ឆ្លាតវៃនោះគឺ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២៣។

សមុទ្រខ្សាច់ក្តៅបំផុតនៅអាមេរិកខាងជើងមានព្រិលធ្លាក់លើកដំបូង

0

សមុទ្រខ្សាច់សូណូរ៉ាន់ (Sonoran) ដែលមានទីតាំងនៅព្រំដែនអាមេរិក និងប្រទេសម៉ិកស៊ិក ដែលមានផ្ទៃភាគច្រើនស្ថិតនៅរដ្ឋអារីហ្សូណា និងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រួមទាំងរដ្ឋសូណូរ៉ា រដ្ឋ Baja California Norte និងរដ្ឋ Baja California Sur របស់ម៉ិកស៊ិក មានព្រិលធ្លាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីដើមខែមីនា ឆ្នាំ២០២៣ កន្លងមក ។

មនុស្សជាច្រើនបានស្គាល់ថា សមុទ្រខ្សាច់សូណូរ៉ាន់មានអាកាសធាតុក្តៅបំផុតនៅទ្វីបអាមេរិកខាងជើង គឺមានសីតុណ្ហភាពខ្ពស់ខ្លាំងនៅរដូវក្តៅស្មើប្រមាណ៤០អង្សារសេ ហើយសីតុណ្ហភាពនៅទីនេះ ក៏ធ្លាប់ឡើងខ្ពស់រហូតដល់៤៨អង្សារសេផងដែរ ។Protecting and Restoring the Sonoran Desert Ecosystem in Saguaro National Park | U.S. Department of the Interior

អ្នកឧតុនិយមលើកឡើងថា រូបភាពដែលយើងបានឃើញនេះ គឺជាព្រិលធ្លាក់នៅលើវាលខ្សាច់ដ៏ក្តៅបំផុតនៅអាមេរិកខាងជើង ហើយវាអាចធ្លាក់តែម្តងគត់ក្នុងមួយជំនាន់ជីវិតមនុស្ស ។ ចំណែកអ្នកវិទ្យាសាស្ត្រអធិប្បាយថា ការផ្លាស់ប្តូរអាកាសធាតុដែលកើតឡើងអាចពាក់ព័ន្ធនឹងបាតុភូតធម្មជាតិ La Nina នាពេលចុងក្រោយនេះ ទើបធ្វើឱ្យនៅតំបន់ជុំវិញសមុទ្រខ្សាច់មានសីតុណ្ហភាពធ្លាក់ចុះ ។

អ្នកឧតុនិយមរបស់ National Weather Service សហរដ្ឋអាមេរិកបង្ហាញថា ក្រៅពីមានបាតុភូតធម្មជាតិ La Nina ហើយ គឺមានបាតុភូតខ្យល់ត្រជាក់ភ្លាមៗនៅមហាសមុទ្រប៉ាស៊ីហ្វិក រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសខាងត្បូងនៃតំបន់អាកទិក ទើបធ្វើឱ្យមានព្រិលធ្លាក់នៅតំបន់ឆ្នេរសមុទ្រខាងលិច ។Arizona Illustrated on Twitter: "Snow in the Sonoran Desert is such a beautiful and otherworldly sight. #tucson #arizona #sonorandesert #snow https://t.co/2FgQBCtaM1" / Twitter

បាតុភូតធម្មជាតិដ៏ប្លែកភ្នែកនេះ វាបានកើតឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រោយពីពិភពលោកប្រឈមនឹងអាកាសធាតុក្តៅ និងបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងក្លាឡើង ។ ដូច្នេះ ប្រទេសទាំងអស់ត្រូវតែសហការគ្នាជួយទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រោះធម្មជាតិឱ្យបានឆាប់រហ័សបំផុត ខណៈព្រិលបានធ្លាក់នៅសមុទ្រខ្សាច់ដ៏ក្តៅបំផុត និងតំបន់ជាច្រើនទៀតដែលមិនធ្លាប់មានព្រិលធ្លាក់ ដូចជា រដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក ក៏ជួបហេតុការណ៍ព្រិលធ្លាក់ខ្លាំងផងដែរក្នុងប្រវត្តិសាស្ត្រ ៕ ប្រភព ៖ The standard

តារាK-popទាំង១០ ដែលមានផលិតកម្មផ្ទាល់ខ្លួន

0

កូរ៉ខាងត្បូង៖ នៅក្នុងវិស័យK-pop យើងតែងសង្កេតឃើញថាតារាប្រុសស្រី កាលណាបើពួកគេចប់កុងត្រាជាមួយផលិតកម្មរបស់ពួកគេ គឺមានតារាខ្លះចុះកុងត្រាថ្មីជាមួយផលិតកម្មថ្មី និងតារាខ្លះទៀតបានបង្កើតផលិតកម្មដោយខ្លួនឯង។ ដូច្នេះហើយខាងក្រោមនេះគឺជាតារាK-popទាំង១០ ដែលបានបង្កើតផលិតកម្មផ្ទាល់ខ្លួន ៖

១.Rain៖ តារាប្រុសដ៏ល្បីរូបនេះបានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (RAINCOMPANY) នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥។ បច្ចុប្បន្នផលិតកម្មនេះកំពុងរីកលូតលាស់នៅទីផ្សារកូរ៉េយ៉ាងខ្លាំង។Rain to make TV comeback in upcoming medical K-drama 'Ghost Doctor'

២.Jay Park៖ លោកJay Park បានចាកចេញពីក្រុម2PM នៅឆ្នាំ២០១០ រួចមកនៅឆ្នាំ២០១៣ លោកក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (AOMG) ។ ដែលបច្ចុប្បន្នផលិតកម្មនេះកំពុងតែជោគជ័យខ្លាំងនៅក្នុងទីផ្សារកូរ៉េផងដែរ។Jay Park makes 'DNA Remix' video private after accusations of cultural  appropriation

៣.PSY៖ បន្ទាប់ពីលោកបានផុតកុងត្រានៅក្នុងផលិតកម្ម YG មក លោកក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (P NATION) នៅឆ្នាំ២០១៨។ ដែលបច្ចុប្បន្នផលិតកម្មនេះគឺមានកំពូលតារាល្បីៗជាច្រើនកំពុងច្រកក្រោមទ្រនំដូចជា Jessi, HyunA, DAWN, Crush….និងតារាល្បីៗជាច្រើនរូបទៀត។The constant crisis of “Gangnam Style” hitmaker PSY and his company P  Nation - KBIZoom

៤.Hyolyn៖ អតីតសមាជិកក្រុមSistar រូបនេះវិញបន្ទាប់ពីផុតកុងត្រានៅក្នុងផលិតកម្មStarship នាងក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (Bridge) នៅក្នុងឆ្នាំ២០១៥។ ដែលបច្ចុប្បន្ននាងគឺជាតារាតែម្នាក់គត់នៅក្នុងផលិតកម្មនេះ។Hyolyn pours her heart out in music video for new single 'To Find A Reason'

៥.LAY៖ ប្រុសស្អាតដែលជាអតីតសមាជិកក្រុមEXO រូបនេះវិញមិនបានបន្តកុងត្រាជាមួយផលិតកម្មSM នៅឆ្នាំ២០២២។ ដែលលោកបានបង្កើតផលិតកម្មផ្ទាល់ខ្លួនដែលមានឈ្មោះថា (Chromosome Entertainment Group) ។EXO and EXO-M Member Lay Profile, Facts, and TMI

៦.Jackson Wang៖ បុរសសង្ហារអតីតសមាជិកក្រុមGOT7 ក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (Team Wang) នៅក្នុងប្រទេសចិន។Jackson Wang's net worth and some of the most expensive things he owns

៧.Kang Daniel៖ បន្ទាប់ពីក្រុមរបស់លោក Wanna One បានរំសាយនៅឆ្នាំ២០១៩ លោកក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (KONNECT ENTERTAINMENT) ។K-netizens wonder how Kang Daniel "accidentally" said the name of a rival  company during a PPL segment on the live broadcast of Mnet's 'Street Man  Fighter' | allkpop

៨.Zico៖ នៅឆ្នាំ២០១៩ កម្លោះសង្ហារ Zico បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (KOZ Entertainment) ដែលបច្ចុប្បន្នផលិតកម្មរបស់លោកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិកម្មHYBE វិញ។Zico - 지코 - Rakuten Viki

៩.B.I៖ ប្រុសស្អាតសមាជិកក្រុមIKON បានចាកចេញពីក្រុមរបស់ខ្លួននៅឆ្នាំ២០១៩ ហើយលោកក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (131LABEL) នៅឆ្នាំ២០២០។Kim Hanbin Atau B.I Eks iKON Resmi Menjadi Direktur Eksekutif Agency IOK,  Trending No 1 di Twitter

១០. KIM SO HYE៖ ស្រីស្អាតអតីតក្រុម(L.O.L) បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា( S&P) នៅក្នុងឆ្នាំ២០១៦ ។ សព្វថ្ងៃមានតែរូបនាងម្នាក់គត់ដែលជាតារាក្នុងផលិតកម្មនេះ៕Kim So Hye's Accuser Refutes Agency's Claims + Reveals Police Dropped  Charges Against Her; Kim So Hye's Agency Responds | Soompi