Home ព័ត៌មានអន្តរជាតិ បទល្មើសនេសាទមានការកើនឡើងគ្មានអជ្ញាធរអើពើ រដ្ឋបាលជលផលថាជា «រឿងបំផ្លើស»

បទល្មើសនេសាទមានការកើនឡើងគ្មានអជ្ញាធរអើពើ រដ្ឋបាលជលផលថាជា «រឿងបំផ្លើស»

75
0

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ ខែមីនា បានឱ្យដឹងថា ករណីមានការចុះផ្សាយព័ត៌មាន «បទល្មើស នេសាទកំពុងកើនឡើងខ្លាំងនៅតំបន់ទន្លេសាបខេត្តសៀមរាប ដោយពុំមានអាជ្ញាធរណាចុះបង្ក្រាបនៅឡើយ» រដ្ឋបាលជនផលថាគឺជារឿងបំផ្លើសដែលអ្នកអនុវត្តច្បាប់មិនអាចទទួលយកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvHmRL49AeRNiSs1fO1kmGFlsH9XC2uJZA22SPYy1N6BUMW3MVdzqM8ro1NY1TwblegpDJ3UtGNT9Y17bhVbp85NDJcAAAw3eksKWolQuHCO1-JSoc3elHhIAJgSMRyyaANQ51sSfMKnTzgU6Y65vUoOmfDDi3fRoMPM-7SdFPUCudGVCWIpleX_mu/s967/337424755_926611525155986_5937373305044648648_n.jpg

នៅក្នុងសេចក្តីប្រកាសដដែល បានឱ្យដឹងថាអាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តបេសកម្មបង្ក្រាបបទល្មើសនានានៅក្នុងបឹងទន្លេសាប មិនដូចអ្វីដែលបានចុះផ្សាយឡើយ។ ជាក់ស្តែង ៣ខែចុងក្រោយនេះ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប បានរឹបអូសនិងបំផ្លាញឧបករណ៍នេសាទខុសច្បាប់មានដូចជា៖ អួនអូសទឹកសាប, ឧបករណ៍ឆក់ក្តៅនិងត្រជាក់ , ឈិបយន្ត ,របាំងស្បៃមុងនិងសាច់អួន , លូនិងលប ,បង្គោលចម្រឹង ,កាណូត,ម៉ាស៊ីនកាណូត និងបានបញ្ជូនសំណុំរឿងទៅតុលាការ ៣ករណី ចេញដីកាកោះហៅជនសង្ស័យចំនួនម្នាក់ និងមានជនល្មើសជាប់ ពន្ធនាគារដោយសារបទល្មើសនេសាទចំនួន ៥នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3kHQTGUmdWsZrU5WDoOxQPmrmjJ0SolWQ8m4jvjbkk4bvs8PVFCTjyoJrX1oJoedsbUNkp5j8lr3I-twYtDsnmbp38J0dYMfqyzUAMAp6diTxzRpAQEnyLK07lvYEbFbyfGccVgdNKOiXZYT4_XZwLPa3ufYUKEcVxINggKl-IZ8YCTZ2HoTHUABn/s960/338365072_1184483172211133_8896404494566302656_n.jpg

ការចុះបង្ក្រាបខាងលើនេះ រដ្ឋបាលជលផលបានបង្ហាញទ័ន្នន័យរបស់ខ្លួនថា ផលនេសាទទឹកសាប មានការកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសនៅ តំបន់បឹងទន្លេសាប ដងស្ទឹងនានាជុំវិញបឹងទន្លេសាប និងតាមដងទន្លេសាប។ ក្នុងឆ្នាំ២០២១ ផលនេសាទទឹកសាប មានចំនួន ៣៨៣ ០៥០តោន ខណៈឆ្នាំ២០២២ កើនដល់ ៤០៦ ៤០០តោន។

ដោយឡែក ចំពោះការរាយការណ៍នានាពីអ្នកនេសាទ អាជ្ញាធរឃុំតែងបានសហការជាមួយសមត្ថកិច្ចជលផលទៅពិនិត្យដល់ទីកន្លែងជាក់ស្តែងដែលបានរាយការណ៍ ហើយក៏ធ្លាប់ឃើញមានការប្រើអួនហ៊ុម និងប្រើកម្លាំងម៉ាស៊ីនរួម ផ្សំ ដោយសមត្ថកិច្ចជលផលបានធ្វើការណែនាំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd6O7EFUITgV1-FjobIYm8uD_vVgBtwQoU0GCj-Wc5t4YHl6Uz7RY6xLyYSvRDAySGfT5o-0aB-3zJ6ZAeWo_wCwTG2snZCXk9F8CW6Jsni8Kl9mDijd1RKFvE8yHRwS-2FNDf-t8znbxAWjSweeZnDGK7M9LVOsNR5Q6R16Vp3DxqzJybht1sQpRm/s961/338544276_949543676499043_7308763379700361403_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPfiLhH0zE7y4qisN-dTVXDVrECndqA2KjQ4cs6wE5enS528mCeFlIhzWCNVTUNruAA1FXvzSYld-4MlcoSL3PVplklQXKHXJUd0efw7XRWk2KrqECtG3JAoE5SFYf0GxIdS0i35y3_jYEm5BIhKWo3gVMixBa5EXLXAaVOWqpB42xtoImcBeAyl_l/s960/338564156_208083815177771_8768091695522844018_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhphCDBcEkjyr95VNr4TjWfjtTmLUdMdWCoJtpeYc2ibNugKs3NVVRzDM8Rot6_aAJbT7ZeyLOjUdpBKUBCc_x7jQ4Oe8oepiVEt2LYhoqHszaZ4l-ys-MbF2WfemvHnooqEZLQajp0P--fDybNnKqY2fqND2smQYsJq8BMsBIEpeGI2uxNY61uWqTj/s2048/338440293_789693792064644_2392464268918623154_n.jpg