ប្រទេសជប៉ុន ៖ សារព័ត៌មាន BBC រាយការណ៍ថា មាននិស្សិតជប៉ុនម្នាក់បានតែងខ្លួនដូចគ្នានឹងប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្យូតូ ។ ការតែងខ្លួនក្នុងថ្ងៃទទួលសញ្ញាបត្ររបស់និស្សិតរូបនេះ បានធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំងនៅប្រទេសជប៉ុន ។

នៅប្រទេសជប៉ុន គេបានបើកឱកាសឱ្យនិស្សិតបញ្ចប់ការសិក្សាថ្មីៗអាចស្លៀកសម្លៀកបំពាក់អ្វីក៏បានដែរ តាមដែលពួកគេត្រូវការ ។ កាលពីប៉ុន្មានឆ្នាំមុន មាននិស្សិតបញ្ចប់ការសិក្សានាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន និងស្លៀកពាក់ប្លែកៗតាមខ្សែភាពយន្តរឿង Where’s Wally ឬស្លៀកឈុត pokemon ឬឈុតព្រះយេស៊ូ ក៏មានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCTy9nDU5i_RoAoOWNwNUZ3jP49WEuL2DEUqIaeuGaZbVSvE3p-hVvckwN6w0R3XoBKOHufV6okN4CGVsRG6HvNP9odgWWTu9kIzr1QS1tmR2pOt2tWBjpDYY6mfOPjNmCMGzRvdE9iBrBTZpLzVdpZ7sk2B-1nRBjps4WpcJe51bYJosoyphkV196/s1280/photo_2023-03-29_11-22-12.jpg

លោក អាមីគី បាននិយាយទៅកាន់សារព័ត៌មានយូមិអូរិថា លោកចូលចិត្តប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ហេតុនេះ ទើបលោកមានគំនិតស្លៀកពាក់តាមអាយដលរបស់លោក ។ លោកបានពាក់អាវយឺតដៃវែងជាមួយខោជើងវែង ថែមទាំងបានទុកពុកមាត់ និងពុកចង្ការ ដើម្បីឱ្យមើលទៅដូចលោក Volodymyr Zelensky ខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXyovavcyfuOZzAPcLwNgdTURC29Cc4igijotrI8xQsASkjaP-RdqYFD2pssvBs56UV5StlAkq1jy150rzVstdRuP0GNDU0LABszEU9NJxLO_QOh40DhcI3MntoQ3TBRXOBi4po7k6x46BaakMiEv7b2V2f1xPJQedH7RzUCkVrBaEGyCKEVoCl-th/s800/photo_2023-03-29_11-22-12%20(2).jpg

លោក អាមីគី បន្តទៀតថា មូលហេតុដែលលោកតែងខ្លួនឱ្យដូចមេដឹកនាំអ៊ុយក្រែន គឺដើម្បីបង្ហាញពីការគាំទ្រប្រទេសអ៊ុយក្រែន ហើយលោកបានចាប់ផ្តើមទុកពុកមាត់តាំងពីខែធ្នូ ឆ្នាំ២០២២ មកម៉្លេះ ។ ក្រៅពីការតែងខ្លួនហើយ និស្សិតរូបនេះក៏បានកាន់ផ្ទាំងរូបភាពមេដឹកនាំអ៊ុយក្រែន ព្រមជាមួយខ្លឹមសារនៅលើផ្ទាំងនោះផងដែរ ដែលមេដឹកនាំអ៊ុយក្រែនបានសរសេរទៅកាន់រដ្ឋសភាអាមេរិក ។

គួរបញ្ជាក់ថា ពិធីទទួលសញ្ញាបត្ររបស់និស្សិតជប៉ុននៅឆ្នាំ២០២៣នេះ គឺជាលើកដំបូងហើយក្នុងរយៈពេល៣ឆ្នាំ ដែលគេអនុញ្ញាតឱ្យនិស្សិតចូលរួមទទួលសញ្ញាបត្រដោយខ្លួនឯង បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7FUPSK73yaaUZFXpgpW1IGzm9JQeNBckeKOMNti_Z3TzQZRlGA3Sg6DsFkYCL8Ng9XOuEhtyLYdrAeFku1fTBT7plMjWlaU98CQsbaqRk63nKnDXtzIm22gTvBtUcR6VOhE6vKXwHvN2vSk4w5uHqHdA6IxDqcLLr7kAVqyy5bJc7pgiyG1-TFFVi/s800/photo_2023-03-29_11-22-11.jpg ប្រភព ៖ khaosod