អាកាសធាតុក្តៅខ្លាំងអាចជាមូលហេតុធ្វើឱ្យយើងប្រឈមនឹងជំងឺផ្សេងៗ ដោយសារតែការផឹកទឹកមិនគ្រប់គ្រាន់ ឬការពុលអាហារ ។ ហេតុនេះ ត្រូវថែទាំសុខភាពរបស់យើង និងក្រុមគ្រួសារឱ្យបានល្អតាមវិធីខាងក្រោមនេះ ។

១-ផឹកទឹកឱ្យបានច្រើន ៖
យើងត្រូវផឹកទឹកស្អាតឱ្យបានច្រើនជាងពេលធម្មតា ដើម្បីជំនួសឱ្យទឹកដែលបាត់បង់ពីរាងកាយ ។ អាកាសធាតុក្តៅខ្លាំងនឹងធ្វើឱ្យរាងកាយខ្វះជាតិទឹក ហើយងាយនឹងធ្វើឱ្យយើងឆាប់អស់កម្លាំង ។ លើសពីនេះ គួរតែចៀសវាងការផឹកទឹកត្រជាក់ខ្លាំង ព្រោះវានឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារក្នុងរាងកាយ ហើយទឹកកកគ្មានអនាម័យ ក៏មានចំណែកធ្វើឱ្យឈឺពោះផងដែរ ។16 Reasons Why Water Is Important to Human Health

២-បរិភោគអាហារដោយប្រុងប្រយ័ត្ន ៖
ត្រូវបរិភោគអាហារដោយប្រុងប្រយ័ត្ន គួរតែបរិភោគអាហារណាដែលឆ្អិនថ្មីៗ ជាពិសេស ត្រូវប្រយ័ត្នចំពោះម្ហូបណាដែលដាក់ទឹកដោះគោ ខ្ទិះដូង និងអាហារសមុទ្រ ព្រោះវាឆាប់ផ្អូម ។ យើងគួរតែទុកដាក់បន្លែ និងផ្លែឈើទៅតាមប្រភេទរបស់វា ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពដូចជា ឈឺពោះ អាហារពុល ដោយសារការធំធាត់របស់មេរោគផ្សេងៗ ។Traditional Food Around the World: 50 Famous Dishes You Have To Try —  Travlinmad Slow Travel Blog

៣-សម្រាកឱ្យបានគ្រប់គ្រាន់ ៖
ជាធម្មតា នៅរដូវក្តៅ ពេលថ្ងៃនឹងមានរយៈពេលវែង ហើយពេលយប់មានរយៈពេលខ្លី ដូច្នេះ វាជាមូលហេតុធ្វើឱ្យយើងសម្រាកបានតិចជាងពេលធម្មតា ។ បើបានសម្រាកនៅពេលថ្ងៃខ្លះ គឺមានប្រយោជន៍ដល់សុខភាពជាខ្លាំង ប៉ុន្តែសម្រាប់អ្នកធ្វើការនៅការិយាល័យវិញអាចប្រើវិធីដូចជា អង្គុយឱ្យត្រង់ខ្លួន និងបិទភ្នែករក្សាភាពស្ងាត់ស្ងៀមនៅពេលថ្ងៃត្រង់ ធ្វើបែបនេះដើម្បីឱ្យប្រព័ន្ធផ្សេងៗក្នុងរាងកាយធ្វើការបានល្អ ។6 Reasons Why Seniors Don't Sleep Well at Night

៤-ចៀសវាងចេញក្រៅពេលថ្ងៃក្តៅខ្លាំង ៖
គួរចៀសវាងនៅក្រោមកំដៅថ្ងៃ ជាពិសេស ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៤ល្ងាច ព្រោះពេលមេឃក្តៅខ្លាំងអាចមានគ្រោះថ្នាក់ដល់ស្បែក និងសុខភាព ។ បើអាចធ្វើបាន គួរតែចៀសវាងធ្វើការងារធ្ងន់ក្រោមកំដៅថ្ងៃក្តៅខ្លាំង ព្រោះអាកាសធាតុក្តៅនឹងធ្វើឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ និងធ្វើឱ្យងងិតមុខបាន ។Enjoy Thursday's sunny, hot weather — but be somewhat careful

៥-ជ្រើសរើសសម្លៀកបំពាក់ឱ្យត្រឹមត្រូវ ៖
គួរជ្រើសរើសសម្លៀកបំពាក់ណាដែលអាចស្រូបញើស បញ្ចេញជាតិក្តៅបានល្អ និងសម្លៀកបំពាក់ស្រាលៗ ។ ជាមួយគ្នានេះ បើត្រូវចេញទៅក្រៅក្រោមកំដៅខ្លាំង គួរលាបឡេការពារកំដៅថ្ងៃដើម្បីការពារកាំរស្មីយូវី និងរកមួក ឬឆ័ត្រដាក់តាមខ្លួនផងដែរ ។

អាកាសធាតុក្តៅខ្លាំងធ្វើឱ្យយើងមានអារម្មណ៍ធុញថប់ និងឆាប់ខឹង ដោយសារតែមិនស្រួលខ្លួន ។ យើងអាចអនុវត្តតាមវិធីខាងលើនេះដើម្បីការពារសុខភាពក្នុងអាកាសធាតុក្តៅ និងចៀសវាងពីជំងឺផ្សេងៗ ៕ ប្រភព ៖ sanook