កូរ៉េខាងត្បូង៖ នៅថ្ងៃទី២៨ ខែមីនា មានពាក្យចចាមអារ៉ាមមួយ ថាលោក Sehun សមាជិក ក្រុម EXO មានមិត្តស្រី ហើយមិត្តស្រីរបស់គាត់មានផ្ទៃពោះ។ អ្នកលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញព័ត៌មានហើយបានបង្ហោះរូបថតនារីម្នាក់ដែលអះអាងថាជាមិត្តស្រីរបស់លោក Sehun។Accused Of Pregnant Lover, Sehun EXO Makes Firm Statement

បន្ទាប់ពីពាក្យចចាមអារ៉ាមបានសាយភាយយ៉ាងឆាប់រហ័ស ខាងផលិតកម្ម SM របស់លោកក៏បានធ្វើសកម្មភាពយ៉ាងឆាប់រហ័សផងដែរ។ ដោយចេញមុខបដិសេធពាក្យចចាមអារ៉ាមបែបនេះទាំងស្រុង ដែលខាងផលិកម្មបញ្ជាក់ថាជាពាក្យចចាមអារ៉ាមដែលគ្មានផ្នែកដែលពិតនិងគ្មានមូលដ្ឋាន។

លើសពីនេះ លោក Sehun ផ្ទាល់ក៏បានបដិសេធពាក្យចចាមអារ៉ាមតាមរយៈបណ្តាញសង្គម Instagram ដោយនិយាយថា “ខ្ញុំពិតជាខឹងខ្លាំងណាស់ ព្រោះព័ត៌មាននេះមិនដឹងមានប្រភពមកពីណា។ ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថានេះមិនមែនជាការពិតទេ។” គាត់ ក៏បានបង្ហោះសារយ៉ាងវែងនៅលើ Instagram Story របស់គាត់។EXO's Sehun receives compliments on his acting | allkpop ជាមួយនឹងការសង្កត់ធ្ងន់ថា «ខ្ញុំគិតថា ខ្ញុំគួរចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត។ មាននារីម្នាក់ដែលអះអាងថាជាសង្សាររបស់ខ្ញុំកាលពី ២-៣ឆ្នាំ មុន ។ បន្តបង្ហោះតាមបណ្តាញសង្គមផ្សេងៗ វាដូចជាយើងស្រឡាញ់គ្នា ប៉ុន្តែតាមពិតខ្ញុំមិនស្គាល់នារីម្នាក់នេះទាល់តែសោះ ។
គួរបញ្ជាក់ផងដែរថាEXO គឺជាក្រុមម្រៀងK-popដ៏ល្បីល្បាញទូទាំងសកលលោក ដែលមានអ្នកគាំទ្រច្រើនជាងគេនៅកូរ៉េខាងត្បូង ហើយថ្មីៗនេះ EXO នឹងមានរៀបចំកម្មវិធី FANMEETING នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។