សមុទ្រខ្សាច់សូណូរ៉ាន់ (Sonoran) ដែលមានទីតាំងនៅព្រំដែនអាមេរិក និងប្រទេសម៉ិកស៊ិក ដែលមានផ្ទៃភាគច្រើនស្ថិតនៅរដ្ឋអារីហ្សូណា និងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រួមទាំងរដ្ឋសូណូរ៉ា រដ្ឋ Baja California Norte និងរដ្ឋ Baja California Sur របស់ម៉ិកស៊ិក មានព្រិលធ្លាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីដើមខែមីនា ឆ្នាំ២០២៣ កន្លងមក ។

មនុស្សជាច្រើនបានស្គាល់ថា សមុទ្រខ្សាច់សូណូរ៉ាន់មានអាកាសធាតុក្តៅបំផុតនៅទ្វីបអាមេរិកខាងជើង គឺមានសីតុណ្ហភាពខ្ពស់ខ្លាំងនៅរដូវក្តៅស្មើប្រមាណ៤០អង្សារសេ ហើយសីតុណ្ហភាពនៅទីនេះ ក៏ធ្លាប់ឡើងខ្ពស់រហូតដល់៤៨អង្សារសេផងដែរ ។Protecting and Restoring the Sonoran Desert Ecosystem in Saguaro National Park | U.S. Department of the Interior

អ្នកឧតុនិយមលើកឡើងថា រូបភាពដែលយើងបានឃើញនេះ គឺជាព្រិលធ្លាក់នៅលើវាលខ្សាច់ដ៏ក្តៅបំផុតនៅអាមេរិកខាងជើង ហើយវាអាចធ្លាក់តែម្តងគត់ក្នុងមួយជំនាន់ជីវិតមនុស្ស ។ ចំណែកអ្នកវិទ្យាសាស្ត្រអធិប្បាយថា ការផ្លាស់ប្តូរអាកាសធាតុដែលកើតឡើងអាចពាក់ព័ន្ធនឹងបាតុភូតធម្មជាតិ La Nina នាពេលចុងក្រោយនេះ ទើបធ្វើឱ្យនៅតំបន់ជុំវិញសមុទ្រខ្សាច់មានសីតុណ្ហភាពធ្លាក់ចុះ ។

អ្នកឧតុនិយមរបស់ National Weather Service សហរដ្ឋអាមេរិកបង្ហាញថា ក្រៅពីមានបាតុភូតធម្មជាតិ La Nina ហើយ គឺមានបាតុភូតខ្យល់ត្រជាក់ភ្លាមៗនៅមហាសមុទ្រប៉ាស៊ីហ្វិក រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសខាងត្បូងនៃតំបន់អាកទិក ទើបធ្វើឱ្យមានព្រិលធ្លាក់នៅតំបន់ឆ្នេរសមុទ្រខាងលិច ។Arizona Illustrated on Twitter: "Snow in the Sonoran Desert is such a beautiful and otherworldly sight. #tucson #arizona #sonorandesert #snow https://t.co/2FgQBCtaM1" / Twitter

បាតុភូតធម្មជាតិដ៏ប្លែកភ្នែកនេះ វាបានកើតឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រោយពីពិភពលោកប្រឈមនឹងអាកាសធាតុក្តៅ និងបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងក្លាឡើង ។ ដូច្នេះ ប្រទេសទាំងអស់ត្រូវតែសហការគ្នាជួយទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រោះធម្មជាតិឱ្យបានឆាប់រហ័សបំផុត ខណៈព្រិលបានធ្លាក់នៅសមុទ្រខ្សាច់ដ៏ក្តៅបំផុត និងតំបន់ជាច្រើនទៀតដែលមិនធ្លាប់មានព្រិលធ្លាក់ ដូចជា រដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក ក៏ជួបហេតុការណ៍ព្រិលធ្លាក់ខ្លាំងផងដែរក្នុងប្រវត្តិសាស្ត្រ ៕ ប្រភព ៖ The standard