កូរ៉ខាងត្បូង៖ នៅក្នុងវិស័យK-pop យើងតែងសង្កេតឃើញថាតារាប្រុសស្រី កាលណាបើពួកគេចប់កុងត្រាជាមួយផលិតកម្មរបស់ពួកគេ គឺមានតារាខ្លះចុះកុងត្រាថ្មីជាមួយផលិតកម្មថ្មី និងតារាខ្លះទៀតបានបង្កើតផលិតកម្មដោយខ្លួនឯង។ ដូច្នេះហើយខាងក្រោមនេះគឺជាតារាK-popទាំង១០ ដែលបានបង្កើតផលិតកម្មផ្ទាល់ខ្លួន ៖
១.Rain៖ តារាប្រុសដ៏ល្បីរូបនេះបានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (RAINCOMPANY) នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥។ បច្ចុប្បន្នផលិតកម្មនេះកំពុងរីកលូតលាស់នៅទីផ្សារកូរ៉េយ៉ាងខ្លាំង។
២.Jay Park៖ លោកJay Park បានចាកចេញពីក្រុម2PM នៅឆ្នាំ២០១០ រួចមកនៅឆ្នាំ២០១៣ លោកក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (AOMG) ។ ដែលបច្ចុប្បន្នផលិតកម្មនេះកំពុងតែជោគជ័យខ្លាំងនៅក្នុងទីផ្សារកូរ៉េផងដែរ។
៣.PSY៖ បន្ទាប់ពីលោកបានផុតកុងត្រានៅក្នុងផលិតកម្ម YG មក លោកក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (P NATION) នៅឆ្នាំ២០១៨។ ដែលបច្ចុប្បន្នផលិតកម្មនេះគឺមានកំពូលតារាល្បីៗជាច្រើនកំពុងច្រកក្រោមទ្រនំដូចជា Jessi, HyunA, DAWN, Crush….និងតារាល្បីៗជាច្រើនរូបទៀត។
៤.Hyolyn៖ អតីតសមាជិកក្រុមSistar រូបនេះវិញបន្ទាប់ពីផុតកុងត្រានៅក្នុងផលិតកម្មStarship នាងក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (Bridge) នៅក្នុងឆ្នាំ២០១៥។ ដែលបច្ចុប្បន្ននាងគឺជាតារាតែម្នាក់គត់នៅក្នុងផលិតកម្មនេះ។
៥.LAY៖ ប្រុសស្អាតដែលជាអតីតសមាជិកក្រុមEXO រូបនេះវិញមិនបានបន្តកុងត្រាជាមួយផលិតកម្មSM នៅឆ្នាំ២០២២។ ដែលលោកបានបង្កើតផលិតកម្មផ្ទាល់ខ្លួនដែលមានឈ្មោះថា (Chromosome Entertainment Group) ។
៦.Jackson Wang៖ បុរសសង្ហារអតីតសមាជិកក្រុមGOT7 ក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (Team Wang) នៅក្នុងប្រទេសចិន។
៧.Kang Daniel៖ បន្ទាប់ពីក្រុមរបស់លោក Wanna One បានរំសាយនៅឆ្នាំ២០១៩ លោកក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (KONNECT ENTERTAINMENT) ។
៨.Zico៖ នៅឆ្នាំ២០១៩ កម្លោះសង្ហារ Zico បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (KOZ Entertainment) ដែលបច្ចុប្បន្នផលិតកម្មរបស់លោកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិកម្មHYBE វិញ។
៩.B.I៖ ប្រុសស្អាតសមាជិកក្រុមIKON បានចាកចេញពីក្រុមរបស់ខ្លួននៅឆ្នាំ២០១៩ ហើយលោកក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា (131LABEL) នៅឆ្នាំ២០២០។
១០. KIM SO HYE៖ ស្រីស្អាតអតីតក្រុម(L.O.L) បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា( S&P) នៅក្នុងឆ្នាំ២០១៦ ។ សព្វថ្ងៃមានតែរូបនាងម្នាក់គត់ដែលជាតារាក្នុងផលិតកម្មនេះ៕