Home Blog Page 1781

គ្រោះធម្មជាតិកើតឡើង២ទីតាំងនៅសៀមរាបបន្សល់នូវភាពសោកស្តាយ

0

កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានហេតុការណ៍ដ៏សែនរន្ធត់មួយ ដោយសារភ្លៀងធ្លាក់ខ្លាំងលាយឡំ ខ្យល់កន្រ្តាក់ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ម្នាក់ និងប៉ើងបាក់វេទិកា គ្រឿងតុបតែងលម្អខូចខាតខ្ទេចគ្មានសល់។ ឧបទ្ទវហេតុខាងលើនេះបានកើតឡើងពីរទីតាំងផ្សេងគ្នានៅខេត្តសៀមរាប ដែលបន្សល់នូវការសោកស្តាយជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-XJFQ7Qmv8kwq-Rpc8ezLImU0_rIcYlLFd_yId2ye46k6PSPAodz1m3_HJ2SXGDLEnejjcBImKWhtiyu4GJAS7vB8vWsGHGVh5uBGy29eijZ8x6zKwjAGZLGGP05sIwK50v36TrexWgoN1MlTxa3lF8E1wRMi2VpdY37R9sUa4SkGHnk4v5SsYCyi/s960/337131117_1299192377477731_6452178049593117599_n%20(2).jpg

បាតុភូមិគ្រោះធម្មជាតិបានឆក់យកជីវិតបុរសម្នាក់ឈ្មោះ ផេង ចន្ធូ អាយុ៤៤ឆ្នាំ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ដោយសារបង្គោលពាណិជ្ជកម្មដ៏ធំដួលរលំសង្កត់កិន។ ហេតុការណ៍នេះបានកើតឡើងនៅខាងកើតផ្សារលើធំថ្មី ត្រង់ចំណុចភ្លើងស្តុប ស្មាយលីង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS8SpEqryWKPzceul9soH2LQNVbimDIB27KtSn-kqxIZh3n9x-sL1m_5EbIQSel9tE4z9tAANsd2OhbM1aqW-ur4fQLLhQBYAIi8CGdjdm06DBGsQUey5C4aV9MtzV0AdmdZ6P12VBrxeC-RwohgSFJFMsMtAVCWOVcrEDEdXYSBlid94UXSYPJ3H3/s1600/338489137_1154431528533395_1804639449290738540_n.jpg

ទីតាំងទី២ ដែលបង្កដោយគ្រោះធម្មជាតិគឺបានកើតឡើងនៅតាំងលើស្ពានថ្ម ព្រះរាជដំណាក់មាត់ស្ទឹងសៀមរាប ក្នុងភូមិមណ្ឌលមួយ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ដែលបណ្តាលឱ្យគ្រឿងតែងលម្អទៅដោយផ្កាភ្ញីភ្លើងចម្រុះពណ៌ត្រូវខូចខាត និងប៉ើងបាក់វេទិកាទិវាវប្បធម៌ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDs97eE2lulXJgFGMyEJcl44oodS23zSlCKHLljEwaEN8ZAYco9F5TvxYvqU391NOcfXwQxCpRViAcfuyssuSwkdLKWbUR5vdZpICzb5NuviSf8VJIwVHkC3IqNKeJYh7khArpTHl2SUaa1CZ9KaTpVBqiVaR0n4Sf6j7crEnC0ka4cJM6-wFIUcdD/s1280/338843661_156128577050237_7171364651769493003_n.jpg

ហេតុការណ៍ដ៏សែនតក់ស្លុតនេះ មហាជនបង្ហាញនូវអារម្មណ៍សោកស្តាយជាពន់ពេក ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ភឿង សកុណា ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារនៃសព ដែលបានបាត់បង់ជីវិតដោយសារគ្រោះធម្មជាតិ និងសោកស្តាយបំផុតចំពោះការខូចខាតនានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH3LBa6WvOUt7jJHs5F3vg_gxqRrD5zILbeaMDz_fS9u32_egdR6Y5X96PPo3dCD0RXqqn62gU5Lr39WJbA1TPYSBKtbwWVxQofR6Y2WRu-TcQMioQhx0CFlLZrVNnv6Cfc2S4me4LqxS_cJlB-fkoRh_AQawuPEeYI3YDaO6B7cvWiQ8_0OQID3NI/s1280/338969644_189448250509898_4228048405737929648_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU7tcgcM7-zY8nhmqoQhAw19OlREV4AR2XskCdpbB9vom-VueamtCT6KTXBYyjhIHVX4gpuanYlfwFmsUFnj4AXK-mUEanIFPw4cqC3XPYk6vcqMPGLuyGPF_NSMy-3gh43sfn7I7tgxB0Pl-SZ483l2mVpVWTA6omU-BP64Ay0UiXTrf7e0dRVTF0/s960/338841574_969659487744450_3865343697907144493_n.jpg

តិចអត់ដឹង! បាល់ទះកម្ពុជា ធ្លាប់ឈ្នះមេដាយមាសសុីហ្គេម

0

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​បុរសកម្ពុជា ធ្លាប់បានសាងប្រវត្តិសាស្ត្រ ដ៏ត្រជះត្រចង់ឱ្យកម្ពុជា ដោយបាន​គ្រង​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នប្តូរឈ្មោះថាស៊ីហ្គេម) ឆ្នាំ១៩៦៥ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ គ្រានោះកម្ពុជា បានយកឈ្នះថៃ៣​សិត​ទល់​០ ​នៅវគ្គផ្តាច់ព្រ័ត្រ។

ចាប់តាំងពីពេលនោះក្រុមបាល់ទះកម្ពុជាមិនដែលស្គាល់រសជាតិមេដាយអ្វីនោះទេ លុះដល់ឆ្នាំ ២០២២ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ក្រុមបាល់ទះកម្ពុជា ​ក៏បានដណ្ដើម​បានចំណាត់ថ្នាក់​លេខ​៣ ជាមួយនឹងមេដាយសំរិទ្ធ​ ក្រោយយកឈ្នះ​ថៃ​ម្តងទៀត ក្នុង​លទ្ធផល​៣​សិត​ទល់​២។

រីឯនៅឆ្នាំនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសុីហ្គេមលើកទី៣២ វិញ្ញាសារបាល់ទះបុរសកម្ពុជា មានសង្ឃឹមខ្ពស់ថានឹងដណ្តើមមេដាយជូនជាតិឱ្យបាននៅលើទឹកដីខ្លួន៕

 

ប្រយោជន៍ ៥ យ៉ាងសម្រាប់អ្នកនាំចូល-ចេញ ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាល បើប្រើប្រាស់តាមអនឡាញប្រព័ន្ធបញ្ជរតែមួយជាតិ

0

ប្រធានគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាង ក្រសួងសុខាភិបាលស្នើឱ្យ ការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតតាមអនឡាញ ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែមីនា។កម្ពុជា នាំចូលឱសថ ក្នុងរយៈពេល ៦ខែឆ្នាំ ២០២២នេះ គិតជាទឹកប្រាក់មានចំនួនជាង ២០០លានដុល្លារ - CEN

ក្រសួងសុខាភិបាលជំរុញឱ្យមានការស្នើសុំខាងលើ នោះអ្នកនាំចូល-ចេញ ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាល បើប្រើប្រាស់តាមអនឡាញប្រព័ន្ធបញ្ជរតែមួយជាតិមានអត្ថប្រយោជន៍ចំនួន៥៖

-ធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការស្នើសុំនាំចូល នាំចេញ
-បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា
-ផ្តល់ព័ត៌មានត្រឡប់ដល់អ្នកស្នើសុំបានឆាប់រហ័ស និងទាន់ពេលវេលា
-កាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា
-រក្សាការសំងាត់ និងឯកសារមានសុវត្ថិភាពខ្ពស់

បន្ថែមពីលើនេះ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល នាំចេញ ឱសថ ប្រតិករ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលបំប៉នសុខភាព វត្ថុធាតុដើម វត្ថុធាតុផ្សំ សម្ភារវេចខ្ចប់ និង ផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរ ក្រសួងសុខាភិបាលស្នើឱ្យអ្នកមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUiMS1xO87XWGO2A5tv029jOpSppmV6cgXqKWjiXErRx2-t78VhUNm7n_ttiozXfOPRk7oBnwVmO9zVumNRKQByF19_jveuxSzr_FfTfVhyqY8jBb0viSs6FVu8n2Tu6JvVTN2HyC6kwW65VyO9gx3ktDH4EBYIMkBl_3KCnmAtrzrb-M-OX9b4VPS/s960/%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%85%E1%9F%81%E1%9E%89%E1%9E%85%E1%9E%BC%E1%9E%9B%E1%9E%B3%E1%9E%9F%E1%9E%90.jpg

ជប៉ុននឹងកំណត់ចំនួនភ្ញៀវទេសចរមកកាន់ខេត្តអូគីណាវ៉ា

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Kyodo News បានរាយការណ៍នៅថ្ងៃទី២៩ ខែមីនាថា មន្ត្រីខេត្តអូគីណាវ៉ា (ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន) នឹងកំណត់ចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តនេះ មិនឱ្យលើសពីចំនួន១.២០០នាក់ក្នុង១ថ្ងៃ ។ វិធានការនេះ គឺជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាលជប៉ុន ដែលការពារមិនឱ្យមានភ្ញៀវទេសចរច្រើនពេក ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅតំបន់នេះ និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក ។Okinawa, Japan: A Timeless Island Retreat - Sakuraco

ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ តទៅ មន្ត្រីខេត្តអូគីណាវ៉ានឹងកំណត់គោលដៅចំនួនភ្ញៀវទេសចរមកកម្សាន្តនៅកោះអ៊ីរីអូមិតិ ស្មើតែ៣៣ម៉ឺននាក់ប៉ុណ្ណោះក្នុង១ឆ្នាំ ។ ជាទូទៅ គេទទួលស្គាល់ថា កោះនេះមានឈ្មោះល្បីល្បាញដោយសារតែវាមានភាពស្រស់ស្អាតតាមធម្មជាតិ និងមានសត្វឆ្មាព្រៃជាច្រើនក្បាលរស់នៅលើកោះទៀតផង ។Naturally Relaxing Retreats in World Heritage Okinawa | VISIT OKINAWA JAPAN  | Official Okinawa Travel Guide

នៅមុនពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានប្រជាពលរដ្ឋរស់នៅលើកោះនេះចំនួន២.៤០០នាក់ និងមានភ្ញៀវទេសចរចំនួន៣០ម៉ឺននាក់ក្នុងមួយឆ្នាំៗ ។ ប៉ុន្តែវាធ្វើឱ្យខេត្តនេះជួបបញ្ហាផ្សេងៗដោយសារវិស័យទេសចរណ៍ ដូចជា ពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ និងមានគ្រោះថ្នាក់ចរាចរណ៍ទៅលើឆ្មាព្រៃដែលកំពុងជិតផុតពូជ ។ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលអភិរក្សសត្វព្រៃនៅកោះអ៊ីរីអូមិតិ ឱ្យដឹងថា កាលពីឆ្នាំ២០០៨ កន្លងមក ឆ្មាព្រៃរស់នៅលើកោះនេះស្មើប្រមាណ១០០ក្បាល ។The Flourishing Subtropical Forest of Okinawa / Pen ペン

មន្ត្រីខេត្តអូគីណាវ៉ា ក៏បានកំណត់ចំនួនភ្ញៀវទេសចរចូលទស្សនានៅតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិចំនួន៥កន្លែងផងដែរ រួមទាំងតំបន់ដែលមានសត្វជិតផុតពូជរស់នៅ ។ ការគ្រប់គ្រងចំនួនភ្ញៀវទេសចរនេះនឹងប្រែប្រួលទៅតាមថ្ងៃនីមួយៗ ហើយរដ្ឋាភិបាលជប៉ុននឹងកំណត់ឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ជាអ្នកនាំភ្ញៀវទេសចរចូលទៅកាន់តំបន់កម្សាន្តនានា ៕Yanbaru Region (Yambaru Region) - Okinawa Travel ប្រភព ៖ mgronline

ពេញមួយខែមេសា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើជំរឿនកសិកម្មជាលើកទី២

0

ចាប់ពីថ្ងៃទី១-៣០ មេសា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើជំរឿនកសិកម្ម តាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ហើយនេះក៏ជាការជំរឿនកសិកម្មលើកទី២ផងដែរសម្រាប់ប្រទេសកម្ពុជា ខណៈប្រទេសជាច្រើនលើពិភពលោក ក្នុងនោះប្រទេសដែលមានសុខសន្តិភាព នយោបាយ សុទ្ធតែមានការជំរឿនកសិកម្ម។ បន្ថែមពីនេះ សម្តេច បានអំពាវនាវឱ្យម្ចាស់សហគ្រាស កសិដ្ឋាន កសិកម្ម ផ្តល់ព័ត៌មានពិត ស្មោះត្រង់ ដល់មន្រ្តីជំរឿនកសិកម្ម ដើម្បីទទួលបានស្ថិតិល្អ នឹងជួយជំរុញឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន។

ការធ្វើជំរឿនកសិកម្ម គឺធ្វើឡើងស្របតាមច្បាប់ ស្តីពី ស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍ សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មនីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8F624TIyD-fd6hTMXJUcxqsQ9Z0x9QpGk3BntPXf-Rn8CMZVHJzaW0iGznymfaOqTSFJ5WOJ4dYEJeS7j3Rl1nkr81dOE0LERhv07OxT_I2Lf4eKR1bHyNO99I_OiSUHg9-g1tv3IbaNTPTXce2MxhT7jik-lkRtZdNIeAMSUDxJKU4wN-7Ont_kO/s1408/image_2023-03-29_16-01-40.png

ក្នុងសារអំពាវនាវរបស់នាយករដ្ឋមន្ត្រី ការធ្វើជំរឿនកសិកម្មមានគោលបំណងដើម្បីទទួលបាននូវព័ត៌មានសំខាន់ៗ ក្នុងវិស័យកសិកម្ម ស្តីពី ស្ថានភាពកសិកម្ម ដើម្បីធ្វើជាមូលដ្ឋានទិន្នន័យគ្រឹះ សម្រាប់រៀបចំគោលនយោបាយយុទ្ធសាស្ត្រផែនការ សកម្មភាព និងគម្រោងកម្មវិធីនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពប្រជាជន។ ក្នុងនោះផងដែរ លទ្ធផលទ័ន្នន័យកសិកម្មនឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

គួរបញ្ជាក់ថា កម្ពុជា បានធ្វើជំរឿនកសិកម្មលើកដំបូងនៅក្នុងឆ្នាំ២០១៣ លទ្ធផលជំរឿនកសិកម្ម លើកទី១ ត្រូវបានប្រកាសនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ បានរកឃើញថា ប្រជាពលរដ្ឋខ្មែរ ១គ្រួសារ កាន់កាប់ផ្ទៃដីកសិកម្ម ១,៦៤ហិកតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNeWswfV6ljSAcT2AJSJqSmL0FfRjus7wPm6Cqs-5zhB1Y9IV3gPzDEfrIvN4Ab1-B0uYU2C_MwmUq_SB5WKL95jAb03I-HjW-wYhHvA1KDKRTOFbnq_-nmmtIxU_yp8X0s6_7KpP3D001jQehh-gwnaupj9ljwK3YkuYkXJcVf2y6H2w7sDEtPfqO/s2300/image_2023-03-29_16-00-51.png

មិនគួរទុកវត្ថុទាំងនេះក្នុងរថយន្តទេ បើមិនចង់មានបញ្ហាលុយកាក់ ឬបែកបាក់គ្រួសារ

0

មនុស្សភាគច្រើនមិនដឹងថា មិនគួរទុកវត្ថុទាំងនេះក្នុងរថយន្តទេ ព្រោះវានឹងធ្វើឱ្យរាំងស្ទះផ្នែកលុយកាក់ ឬបែកបាក់គ្រួសារ ។ ជំនឿដែលយើងបានអនុវត្តតៗគ្នា មិនថា ហុងស៊ុយក្នុងផ្ទះ និងជំនឿរបស់ចាស់ៗដែលបង្រៀនកូនចៅនោះ បើអនុវត្តហើយសប្បាយចិត្ត យើងអាចអនុវត្តបន្តទៀតបាន ។

ក្រៅពីរឿងហុងស៊ុយក្នុងផ្ទះ រឿងមួយទៀតក៏សំខាន់ដែរ គឺរថយន្ត ព្រោះវាជាយានជំនិះដែលយើងប្រើប្រាស់រាល់ថ្ងៃ ហើយអ្នកខ្លះនៅក្នុងរថយន្តច្រើនជាងផ្ទះទៀត ។ ចំណុចខាងក្រោមនេះសម្រាប់ជាការដាស់តឿនថា កុំទុកវត្ថុទាំងនេះក្នុងរថយន្តឱ្យសោះ ព្រោះវានឹងធ្វើឱ្យលាភសំណាង និងលុយកាក់របស់យើងរាំងស្ទះ ។

១-រូបថត ឬវត្ថុប្រើប្រាស់របស់អ្នកស្លាប់ ៖
មិនថារូបថតរបស់ជីដូនជីតា ឬវត្ថុអ្វីមួយដែលតំណាងឱ្យអ្នកស្លាប់ទៅហើយ យើងមិនគួរយកវត្ថុទាំងនេះមកទុកក្នុងរថយន្តទេ ព្រោះជាញឹកញាប់ នៅពេលចតរថយន្តនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង ធ្វើឱ្យរថយន្ត និងវត្ថុរបស់អ្នកស្លាប់ត្រូវនៅក្រោមកំដៅថ្ងៃដូចគ្នា មានន័យថា វានឹងមិនធ្វើឱ្យជីវិតរបស់យើងមិនស្រស់ថ្លាឡើយ គឺជួបតែរឿងក្តៅក្រហាយគ្រប់ពេលវេលា ។ ដូច្នេះ គួរតែយករូបថត ឬវត្ថុទាំងនេះទៅទុកគោរពបូជានៅផ្ទះវិញប្រសើរជាង ព្រោះនៅផ្ទះមានម្លប់ត្រជាក់ និងជាការយកភាពក្តៅក្រហាយចេញពីខ្លួនយើងផងដែរ ។Dead People Don't Have Any Secrets | Death, Sex & Money | WNYC Studios

២-វត្ថុប្រេះស្រាំ ឬបែកបាក់ ៖
មិនថាកញ្ចក់ កែវ ឬអ្វីក៏ដោយដែលវាបែកបាក់ហើយ មិនគួរយកវាមកទុកក្នុងរថយន្តទេ ។ វត្ថុណាអាចកែច្នៃយកទៅប្រើប្រាស់បាន យើងទុកវាប្រើប្រាស់ ហើយវត្ថុណាជួសជុលមិនបានទេ បោះវាចោលទៅ ព្រោះការទុកវត្ថុបែកក្នុងរថយន្តនឹងធ្វើឱ្យក្រុមគ្រួសាររបស់យើងបែកបាក់ ហើយនាំយកតែសំណាងអាក្រក់មកឱ្យយើង ។ ដូចគ្នានេះ យើងក៏មិនត្រូវទុកវត្ថុបែកបាក់ក្នុងផ្ទះទេ នេះបើតាមក្បួនហុងស៊ុយ គឺហាមដាច់ខាត ។Gardening Broken Plant Pot Stockfoto en meer beelden van Gebroken -  Gebroken, Breken, Bloempot - iStock

៣-នាឡិកាងាប់ ៖
មិនថានាឡិកានោះងាប់ ឬអស់ថ្ម ក៏មិនគួរទុកវាក្នុងរថយន្ត និងផ្ទះដូចគ្នា ។ បើនាឡិកាខូច យើងអាចយកវាទៅជួសជុល ហើយបើជួសជុលមិនបានទេ បោះវាចោលទៅ ។ ចំណែកនាឡិកាណាអស់ថ្ម ត្រូវយកវាទៅដាក់ថ្មដើម្បីឱ្យដំណើរការធម្មតាវិញ ព្រោះគេជឿថា បើនៅតែទុកនាឡិកាងាប់ ឬនាឡិកាអស់ថ្មក្នុងរថយន្តនោះ នឹងធ្វើឱ្យយើងព្រាត់ប្រាស់គ្រួសារនៅថ្ងៃខាងមុខ ។ ដូច្នេះ ត្រូវតែយកនាឡិកាទាំងនេះចេញពីរថយន្ត កុំឱ្យសល់សូម្បីតែ១គ្រឿង ។"2 O'clock" Images – Browse 62 Stock Photos, Vectors, and Video | Adobe  Stock

៤-ផ្កា ឬកម្រងផ្កាក្រៀមស្វិត ៖
ស្ទើរតែគ្រប់រថយន្តទាំងអស់ ភាគច្រើននឹងមានការគោរពបូជា ដូចជា ការព្យួរកម្រងផ្កានៅបរិវេណមុខកញ្ចក់ក្នុងរថយន្ត បើយើងចង់គោរពបូជាក្នុងរថយន្តនោះ គឺត្រូវយកផ្កាស្រស់ៗ និងថ្មីជានិច្ច ។ ប៉ុន្តែបើបណ្តោយឱ្យផ្កាក្រៀមស្វិត វានឹងធ្វើឱ្យយើងជួបរឿងមិនល្អ និងមានគ្រោះថ្នាក់បាន ហើយបើគ្មានផ្កាស្រស់មកព្យួរក្នុងរថយន្តទេ យើងអាចយកផ្កាក្រៀមនោះបោះចោលសិនក៏បានដែរ ។Dead flowers Stock Photos, Royalty Free Dead flowers Images | Depositphotos

យើងអាចពិនិត្យមើលក្នុងរថយន្តថា តើមានវត្ថុទាំងនេះនៅក្នុងរថយន្តឬអត់ ? បើមាន ត្រូវចាត់ការជាមួយវាឱ្យបានរៀបរយ មិនថាយកវាទៅបោះចោល ជួសជុល ឬទុកដាក់វានៅកន្លែងណាមួយដើម្បីសុវត្ថិភាព និងនាំមកនូវលាភសំណាងដល់យើង ៕ ប្រភព ៖ postsod

រូបមន្តសាំងវិចងាយៗ៤ ប្រភេទ ទាំងឆ្ងាញ់និងល្អសម្រាប់សុខភាព

0

នំសាំងវិចដែលមានសុខភាពល្អនៅពេលទទួលទានជាមួយបន្លែ និងផ្លែឈើអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។ សាំងវិចគឺល្អសម្រាប់អ្នកដែលរវល់ ប៉ុន្តែបើអ្នកមិនចេះធ្វើសាំងវិចឱ្យបានត្រឹមត្រូវនោះ វាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកបាន។ ខាងក្រោមនេះគឺជារបៀបធ្វើសាំងវិចទាំង៤ប្រភេទ ដែលឆ្ងាញ់និងល្អសម្រាប់សុខភាព ដែលមានដូចជា៖

១.សាំងវិចបង្គា៖ បង្គាជាអាហារមួយប្រភេទដែលសម្បូរជីវជាតិ និងល្អសម្រាប់សុខភាព។ ជាមួយនឹងនំសាំងវិចដុតជាមួយបង្គា អ្នកនឹងទទួលបានអាហារដែលពោរពេញដោយថាមពល និងចំណេញពេលវេលា។
គ្រឿងផ្សំ៖ សាំងវិច, បង្គា, ស៊ុត, ប្រេងឆា, ខ្ទឹមបារាំង, អំបិល និងម្រេច។
វិធីធ្វើ៖ បន្ទាប់ពីសម្អាតរួច បង្គាអាចចិត ឬទុកចោលទាំងមូល។ បន្ទាប់មកអ្នកលាយបង្គាជាមួយខ្ទឹមបារាំង និងអំបិល និងម្រេច រួចដាក់ពងមាន់មួយស្រទាប់លើសាំងវិច រួចដាក់បង្គាលាយពីលើ រួចដុតនំ ឬចៀន នោះអ្នកនឹងបានសាំងវិចដ៏ឈ្ងុយឆ្ងាញ់ភ្លាមៗ។Vinod Zest Non Stick Gas Toasters – Vinod Cookware

២.សាំងវិចទឹកដោះគោជូរ៖ នំសាំងវិចទឹកដោះគោជូរ ក៏ជានំសាំងវិចមួយប្រភេទដែលមានសុខភាពល្អផងដែរ។ នំមានសំបកទន់ ក្រអូបជាមួយក្រែមរលាយ ផ្អែម ជូរ ផ្អែម ឆ្ងាញ់ ស័ក្តិសមសម្រាប់អាហារពេលព្រឹករបស់អ្នក។
គ្រឿងផ្សំ៖ សាំងវិច, ទឹកដោះគោជូរ, ទឹកដោះគោខាប់, ម្សៅពោត និង mayonnaise ។
របៀបធ្វើ៖ អ្នកដាក់គ្រឿងផ្សំរួមមាន ទឹកដោះគោជូរ ទឹកដោះគោខាប់ និង mayonnaise ចូលក្នុងចានធំមួយ រួចច្របល់ចូលគ្នាអោយសព្វ រួចភ្លក់រសជាតិ ដើម្បីឱ្យល្បាយមានរសជាតិផ្អែម ចំណែកម្សៅពោត ត្រូវលាយទឹកក្នុងចានធំមួយទៀត។
បន្ទាប់មកដាក់ល្បាយទឹកដោះគោលើចង្ក្រាន កូរឱ្យសព្វ រួចចាក់ម្សៅពោតបន្តិចម្តងៗ ដើម្បីឱ្យមានភាពរលូនល្អសម្រាប់ការបំពេញ។ បន្ទាប់មក អ្នកកាត់គែមជុំវិញនំចេញ ដាក់ទឹកដោះគោនៅគែមនំ រួចបត់នំនេះជាពាក់កណ្តាលជាចតុកោណជាការស្រេច។Greek Yogurt Egg Salad Sandwich | Ben`s

៣.នំសាំងវិច Avocado៖ ប្រសិនបើអ្នកមានអារម្មណ៍ហត់នឿយក្នុងការញ៉ាំសាំងវិចជាមួយសាច់ Ham នោះ អ្នកអាចជ្រើសរើស Sandwich ដែលមានសុខភាពល្អដោយញ៉ាំវាជាមួយផ្លែបឺរ។ នេះគឺជាជម្រើសសម្រាប់អាហារដែលសន្សំសំចៃ គ្មានជាតិខ្លាញ់ ជួយអ្នកមិនឡើងទម្ងន់ និងផ្តល់អាហាររូបត្ថម្ភ និងថាមពលគ្រប់គ្រាន់។
គ្រឿងផ្សំ៖ សាំងវិច, ផ្លែបឺរ, ស៊ុត, អំបិល, ម្រេច, ប្រេងអូលីវ និងក្រូចឆ្មា។
វិធីធ្វើ៖ អ្នកអាចស្ងោរពងមាន់ ឬចៀន តាមចំណូលចិត្ត។ ផ្លែបឺរទុំត្រូវបកសំបកចេញ ច្របាច់យកទឹកក្រូចឆ្មារ អំបិល និងម្រេចបន្តិច រួចលាបលើនំសាំងវិច ហើយទទួលទានជាមួយស៊ុតជាការស្រេច។Avocado and Tomato Sandwich Recipe: How to Make Avocado and Tomato Sandwich  Recipe | Homemade Avocado and Tomato Sandwich Recipe

៤.សាំងវិចជាមួយបន្លែ៖ មនុស្សជាច្រើននៅតែគិតថា បន្លែដូចជាត្រសក់ ប៉េងប៉ោះ សាឡាត់ ឬការ៉ុត គ្រាន់តែជាគ្រឿងផ្សំមួយចំហៀងនៅក្នុងម្ហូបប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកស្រាវជ្រាវជាច្រើន បន្លែស្រស់គឺល្អសម្រាប់សុខភាព ដូច្នេះនំសាំងវិចដែលមានសុខភាពល្អគឺមិនអាចខ្វះបន្លែបានទេ ។
គ្រឿងផ្សំ៖ សាំងវិច, ប៉េងប៉ោះ, សាឡាត់, ការ៉ុត, ដំឡូងបារាំង, ផ្សិត។
វិធីធ្វើ៖ លាងទឹកប៉េងប៉ោះ និងកាត់ការ៉ុត ដំឡូងបារាំងត្រូវបានដាំឱ្យពុះនិងកិន។ បន្ទាប់មកដាក់សាឡាត់និងបន្លែទាំងនេះនៅលើសាំងវិច រួចហាន់ជាពីរកំណាត់ ជាការស្រេច៕Vegetable Sandwich with Dill Sauce Recipe - Quick from Scratch Vegetable  Main Dishes ប្រភព៖ phuntoday.com

បន្តិចទៀតស្ពានព្រះមុនីវង្សទាំង២លែងសូវស្ទះហើយ ខណៈស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦៥%

0

ប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពានមុនីវង្សទាំង២ បានបង្ហាញភាពត្អូញត្អែមិនតិចនោះទេ ព្រោះតែមានការកកស្ទះចរាចរណ៍ខ្លាំងពិបាកក្នុងការធ្វើដំណើរ។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី២៩ ខែមីនា នេះ គម្រោងស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦៥% ហើយ នោះមានន័យថាស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សទាំង២ផងដែរនៅពេលសាងសង់រួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiELOgyOORC2TeSm2e-EV4LBOUDx7YQyDCSiB-fR1WXsFdi-PFYyjjpU_tN4UuQrMzoWYjC6D6CM6fWpTz4Hzu-OtJhHoAw_A7sBfBsQPBjewaqq-6bWz58-gaAEGPQNbM7QhlzXlT_0qBxqaAhIo9xW5VO1PEeqxe68-bnTAeUSDxXz8-eP9FMfgg/s1280/photo_2023-03-29_11-50-53.jpg

ស្ពានខ្សែកាបកោះពេជ្រ-កោះនរា ជាស្ពានភ្ជាប់ចរាចរណ៍កណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ១ បើតាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣។
គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgqy6FpGZOSIYv5omEYi28UG1oCygNYxWIo0ba-rl37Yp3pcC7TvGdEe3Acs9Cd2mMvJITPgSU0KaNvNubxPiAobzaYMOtlxp1Xox9OKDO0PpSQ2lkgI_vWOWBrak4DAdajX9tMHLHBmtMveoRLQanSFk0ZdVlE_9_XCSNyKF1fmMLwnRmOgXGB48K/s1280/photo_2023-03-29_11-50-53%20(2).jpg

គួរបញ្ជាក់ថា ស្ពាននេះចំណាយថវិកាចំនួន ៣៨លានដុល្លារអាម៉េរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ មានប្រវែងសរុប ៨២៤ម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ មានបណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម៉ែត្រ៕

តើជនជាតិតៃវ៉ាន់ពិតជាជាប់សែស្រឡាយចិនមែនទេ ?

0

ប្រទេសចិន ៖ លោក Ma Ying-jeou អតីតប្រធានាធិបតីតៃវ៉ាន់បានថ្លែងក្នុងអំឡុងពេលលោកធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន កាលពីថ្ងៃទី២៨ ខែមីនាថា ពលរដ្ឋនៅសងខាងច្រកសមុទ្រតៃវ៉ាន់ គឺជាជនជាតិចិន និងមានជីដូនជីតារួមគ្នា ។

លោក Ma Ying-jeou ធ្លាប់កាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ និងជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេដែលបានធ្វើដំណើរមកប្រទេសចិនក្នុងរយៈពេល៧០ឆ្នាំ ឬចាប់តាំងពីឆ្នាំ១៩៤៩ មក ។ ក្នុងដំណើរទៅគោរពវិញ្ញាណក្ខន្ធលោក ស៊ុន យ៉ាតសេន នៅទីក្រុង Nanjing លោក Ma Ying-jeou ថ្លែងថា ៖ «ពលរដ្ឋនៅសងខាងច្រកសមុទ្រតៃវ៉ាន់ជាជនជាតិចិន ហើយពួកគេទាំងអស់មានជីដូនជីតាជាមួយគ្នា» ។Former Taiwan leader Ma Ying-jeou will visit China | AP News

លោក Ma Ying-jeou ជាសមាជិកជាន់ខ្ពស់របស់គណបក្សគួមីនតាំង បានបន្ថែមទៀតថា ៖ «ខ្ញុំសង្ឃឹមថា សន្តិភាពនឹងកើតមានឡើង ហើយសង្ឃឹមយ៉ាងមុតមាំថា ប្រទេសចិន និងតៃវ៉ាន់ នឹងសហការគ្នាដើម្បីកសាងសន្តិភាព ហើយចៀសវាងការធ្វើសង្គ្រាមជាមួយគ្នា ។ ភាគីទាំងពីរត្រូវតែព្យាយាមធ្វើឱ្យប្រទេសចិនរីកចម្រើន នេះហើយជាការទទួលខុសត្រូវរបស់ជនជាតិចិនទាំងអស់ ដែលមិនអាចចៀសផុត» ។

ការធ្វើដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសចិន ស្របពេលស្ថានការណ៍កំពុងតានតឹងរវាងប្រទេសចិន និងតៃវ៉ាន់ ដោយសារតែចិនព្យាយាមប្រើគ្រប់វិធីសាស្ត្រ មិនថាផ្នែកនយោបាយ ឬកម្លាំងទ័ព ដើម្បីដាក់សម្ពាធឱ្យតៃវ៉ាន់ទទួលស្គាល់អំណាច និងអធិបតេយ្យភាពរបស់ខ្លួន ។A defiant Taiwanese President Tsai Ing-wen departs for New York to start  Central American trip | CNN

ចំណែកគណបក្ស DPP របស់លោកស្រី Tsai Ing-wen មេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន បានលើកជាសំណួរថា ហេតុអ្វីបានជាលោក Ma Ying-jeou ទទូចចង់ទៅប្រទេសចិន ខណៈកាលពីប៉ុន្មានថ្ងៃមុន ប្រទេសហុងឌូរ៉ាសទើបតែប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយងាកទៅចងសម្ព័ន្ធភាពជាមួយចិនជំនួសវិញ ? រហូតធ្វើឱ្យបច្ចុប្បន្ននេះ មានប្រទេសត្រឹមតែ១៣ ប៉ុណ្ណោះនៅលើពិភពលោក ដែលភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ និងទទួលស្គាល់តៃវ៉ាន់ ។

គេសង្កេតឃើញថា មានក្រុមប្រឆាំងមួយចំនួនបានទៅប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅអាកាសយានដ្ឋានតៃប៉ិ ក្នុងថ្ងៃដែលលោក Ma Ying-jeou ចាប់ផ្តើមចេញដំណើរ ដោយសារពួកគេយល់ឃើញថា ការធ្វើដំណើរមកកាន់ប្រទេសចិនរបស់អតីតមេដឹកនាំតៃវ៉ាន់ គឺជាការបង្ហាញឱ្យឃើញថា លោកឈរនៅខាងចិន ៕ ប្រភព ៖ The standard

ទ្រព្យសម្បត្តិគ្រួសាររបស់ម្ចាស់ក្រុមហ៊ុន Red Bull ជាប់ក្នុងលំដាប់អ្នកមាននៅអាស៊ី

0

បរទេស៖ នៅពេលដែលជីវិតរបស់មនុស្សត្រឡប់ទៅធម្មតាវិញបន្ទាប់ពី Covid-១៩ ម៉ាកយីហោជាច្រើនក៏ទទួលបានអត្ថប្រយោជន៍ផងដែរ។ រួមទាំង Red Bull – ភេសជ្ជៈប៉ូវកម្លាំងពេញនិយមបំផុតរបស់ពិភពលោក។ ពួកគេលក់បាន ១១ ពាន់លានកំប៉ុងក្នុងឆ្នាំកន្លងទៅ ដែលនេះបានធ្វើឱ្យគ្រួសាររបស់ក្រុមហ៊ុន Red Bull មានទ្រព្យសម្បត្តិច្រើនជាងគេនៅអាស៊ី។

តាមប្រភព Bloomberg គិតត្រឹមថ្ងៃទី ១៤ ខែមីនា ទ្រព្យសម្បត្តិរបស់គ្រួសារ Yoovidhya មានចំនួនជាង ២៧ ពាន់លានដុល្លារ កើនឡើង ៧.៨ ពាន់លានដុល្លារ បើធៀបនឹងខែមករា ឆ្នាំ ២០២២។ ការកើនឡើងនេះបាននាំមុខក្នុងបញ្ជី គ្រួសារដែលមានបំផុតនៅអាស៊ី ។Red Bull, Others Like It Can't Be Called 'Energy' Drinks in Pakistan's Punjab ទ្រព្យសម្បត្តិរបស់គ្រួសារ Yoovidhya ក៏កំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងនៅក្នុងប្រទេសថៃ។ ពួកគេ និងគ្រួសារ Chearavanont (ដែលជាម្ចាស់ក្រុមហ៊ុន CP Group) និងគ្រួសារ Chirathivat (ដែលជាម្ចាស់ក្រុមហ៊ុន Central Group) មានទ្រព្យសម្បត្តិសរុបជាង ៦៩ ពាន់លានដុល្លារ។ នេះគឺស្មើនឹង ១៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃក្នុងឆ្នាំ ២០២១។

Chaleo Yoovidhya បានបង្កើត TC Pharmaceutical ក្នុងឆ្នាំ ១៩៥៦ ហើយបានពង្រីកបន្តិចម្តងៗទៅក្នុងទំនិញប្រើប្រាស់។ នៅឆ្នាំ ១៩៧៥ ក្រុមហ៊ុនបានបើកដំណើរការភេសជ្ជៈប៉ូវកម្លាំង Krating Daeng ដែលជាភាសាថៃមានឈ្មោះថា Red Bull ។
ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្មទៅកាន់អាស៊ីក្រោយមក អ្នកជំនួញជនជាតិអូទ្រីស លោក Dietrich Mateschitz បានដឹងអំពីភេសជ្ជៈនេះ នៅពេលដែលគាត់អស់កម្លាំង បន្ទាប់ពីហោះហើររយៈពេលយូរ។ គាត់បានចាប់ដៃគូជាមួយ Chaleo ដើម្បីកែប្រែរូបមន្ត និងផ្សាយពាណិជ្ជកម្ម Red Bull ជាសកលតាំងពីឆ្នាំ ១៩៨៤។ Red Bull ក៏ឧបត្ថម្ភកីឡាផ្សងព្រេងជាច្រើនផងដែរ ដូចជាការឡើងភ្នំ ឬការជ្រមុជទឹកលើច្រាំងថ្មចោទ។

បច្ចុប្បន្ន Red Bull គឺជាក្រុមហ៊ុនឯកជនមួយ ដែលមានមូលដ្ឋាននៅប្រទេសអូទ្រីស និងដំណើរការជាចម្បងដោយម្ចាស់ភាគហ៊ុនជនជាតិភាគតិច។ គ្រួសារ Yoovidhya ក៏ជាម្ចាស់ក្រុមហ៊ុន TCP Group ដែលផលិតភេសជ្ជៈប៉ូវកម្លាំងនៅក្នុងប្រទេសថៃ និងទីផ្សារអាស៊ីផ្សេងទៀត។ ប្រភព៖vnexpress

EU raids energy drink maker Red Bull in antitrust probe - CBS News