ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣] មនុស្សជាច្រើនតែងគិតថា រថយន្ត Pickup ជារថយន្តដែលប្រើសម្រាប់តែការដឹកទំនិញ លើកដាក់ឥវ៉ាន់តែប៉ុណ្ណោះ តែធាតុពិតទៅ រថយន្ត Pickup អាចប្រើប្រាស់ក្នុងគោលបំណងច្រើនយ៉ាង ជាពិសេសសម្រាប់អ្នកដែលចង់សម្រាកពីការងារ បំបាត់ភាពស្មុគស្មាញ និងបរិយាកាសដ៏អាប់អួរនៅក្នុងទីក្រុង មកផ្លាស់ប្តូររសជាតិជីវិតជាមួយនឹងការរស់នៅជាមួយធម្មជាតិ ព្រៃព្រឹក្សាដោយការទៅបោះតង់ក្នុងព្រៃ ឬរមណីយដ្ឋានធម្មជាតិនានា។ យ៉ាងណាមិញ ដើម្បីអោយដំណើរកម្សាន្តនេះប្រព្រឹត្តទៅបានរលូន ទាមទារអោយលោកអ្នកជ្រើសរើសជំនួយការដែលស័ក្តិសមមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY8huIlgg7SZwK8-49fcvHP5VMVdV-KxVj6OLC4neljmNQ6I-EA46uOiLz0MDx98PgD7RhqO5HzA-L6xWyT7EluT7PNF52_1J25eDxjLbMj2-Wu39AmBd7qnYqCAU6HouWwR-wD2sT_x8_SBXrNQ2_YuvM6Nyvsj0f7rBvcdMPTchFv-Ew1C844xcL/s619/Screenshot%202023-03-29%20115208.jpg

ថ្ងៃនេះយើងសូមណែនាំនូវ រថយន្ត Pickup មួយប្រភេទដែលកំពុងទទួលបានការពេញនិយម ពីសំណាក់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នោះគឺរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2023 ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មីៗជំនាន់ចុងក្រោយ ហើយជារថយន្តដែលអាចប្រើបានគ្រប់គោលបំណងជាពិសេសសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW71TwRF1lJaT4XPaWWEPrpn0ZH2tZVJQIrriDjPD_HkahwMP9y0zwJadZfMzpPD-F6AFMpXFVY2-aUq0_EOOZWLnChs4fd4ZkjSJrLj9bPZ-PkswMdRBriiwuaBNqKWZmGhEh-3VRGcEEtS7uIuYcihlAE29-MSaaazJ510XrX-aQXU_3jqoAtizF/s1288/Photo%203.jpeg

រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២៣ នេះ ត្រូវបានរចនាម៉ូដថ្មីស្រឡាង ធំជាងមុន ទូលាយជាងមុន។ មិនតែប៉ុណ្ណោះ ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានទំហំធំ ហើយធូរងាយស្រួលបិទ/បើកជាងមុនផងដែរ ជាមួយនឹងតែមអក្សរផុស Ranger ធ្វើអោយរថយន្តមួយនេះកាន់តែមានអំណាច។ បន្ថែមលើនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏បានប្រើប្រាស់នូវជ័រក្រាលបាតស៊េរីថ្មី (Bedliner) ទំហំធំជាងមុនអាចដាក់ប៉ាឡែតឈើ ស្តង់ដារអឺរ៉ុប (Full-sized Euro Pallet) និងមានទម្ពក់សម្រាប់ថ្ពក់ខ្សែចងរឹតឥវ៉ាន់ថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtjWGRDmgnSZe-AXN0urWmUdxvKSou9rksxSCeUHDclxsc7S5_GD0DY7wr0ByWQ32Eh_S30dUA9BNWcYhSjoBj2rW2O0t4MS_grI4FbGuyB_9dDcf0lRdQeG0evrVdxYhGQyIA9q95gUBzpfoBB_EDvv8j7CFMff132dqEgNJgWvepHY-RMybGL_2v/s1280/Photo%204.jpg

ជាងនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានបន្ទាត់ម៉ែត្រក្រិត និងអាចភ្ជាប់ជាមួយឧបករណ៍គ្រីបឈើប្រៀបបានដូចជារោងជាងចល័តមួយនៅក្បែរលោកអ្នក។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវឈ្នាន់ជាន់ផ្នែកចំហៀងខាងក្រោយ ដែលកាន់តែផ្តល់ភាពងាយស្រួលខ្លាំងជាងមុន សម្រាប់ការឡើង និងចុះរថយន្ត ដោយមិនចាំបាច់ឡើងតាមកង់រថយន្តទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzecUOu-AE3j3P92xBKvlffUks3HV_w_ClJt1nxhCeh8lnR7XqbbLc6X0KyCFYdy4dKj78PPs1jhS39r2xbPgsKFbYVHAuZMhScBWFRQt65Oc6Oy2_mEHwSayFGGUzStSpdpXSWCgIxL-BUVFE7HR1BzWffpBTLutGLuFxhuYEnOOfXTBXmaRSrck/s1440/Photo%205.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMywK8LoDI_ukHKtxPlg1ML3RQLAwO_6HdXSQPN7ekFIXDdVp_ebFaV4_4SDoQ9CmbuAkU-j1ZiAbYFw-wx9-I0Oo2rc6cdkCVGUxQ0W2awU2u2kHJga9US90vKueONGAkQX0qfuY57oQvyV-zdGXjJ8VeO9GHvOVspGPtGkvovb6_C7gs62zlFNXO/s1440/Photo%206.jpeg

គួរបញ្ជាក់ផងដែរថា ឃ្លុបក្រោយរបស់រថយន្តនេះក៏បានបំពាក់មកជាមួយនូវ រន្ធសម្រាប់សាកថ្មដែលមានកម្លាំង 12V/180W និងរន្ធព្រីភ្លើងកម្លាំង ដល់ទៅ 220V/400W អាចភ្ជាប់ជាមួយនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ជាពិសេសងាយស្រួលក្នុងការងារ និងដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4CySGtNReozTH5MUgoJLi700PmjL32CE69c7hfTK5HQJrhUldOj_6Z02pfarOA-CPqWNwyjo8QY1oW_QJikCBo386p0y_i7tzqeTuGmwIRZTWDnafJWz8LXbNyhkYd1iCl2j_bpJwMM1ukCA8s-ZFnCVkpimTbBG5V3ufwyvKvwqfp8_dA8WyDxVZ/s5333/Photo%207.jpg

ចំណុចដែលកាន់តែពិសេសលើសរថយន្ត Pickup ដទៃនោះគឺ ឃ្លុបខាងក្រោយនៃរថយន្តនេះ ក៏មានទំហំធំទូលាយ អាចដាក់សម្ភារបានកាន់តែច្រើនជាងមុន និងមានកន្លែងសម្រាប់ភ្ជាប់ជាមួយរបាឈើសម្រាប់បែងចែកសម្ភារផ្នែកខាងក្រោយ និងជួយមិនអោយសម្ភាររមៀលចុះឡើងពេលរថយន្តជាន់ហ្វ្រាំងថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRz_NK9iY9Rtb3t0-JgcoY07fxyykoXeRzxnzN1drSXs74ibmeSglhkx7QC0aiEqftuhaFNBG9q8uPHu_xMUT8ixX5AwM8vHoqc0jDjVkqcQWGGyXkQVNsMoRu9-nxzVIR1w-4ZNVHeL2jYspKAS8tUS7A3GyBvRuN-yWHyw27Ev5kaTDcx_mRg6Q3/s1600/Photo%208.jpg

ដំណើរកម្សាន្តដ៏អស្ចា្យ តែងតែមានជំនួយការដ៏ឆ្លាតវៃនោះគឺ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២៣។