Home Blog Page 1780

អីយ៉ាស់ ! ជំនួបដំបូងរបស់មេដឹកនាំចិន និងរុស្ស៊ី តើនឹងមានការពិភាក្សាលើអ្វីខ្លះ ?

0

ប្រទេសរុស្ស៊ី ៖ សារព័ត៌មានរបស់រុស្ស៊ីរាយការណ៍ថា កាលពីថ្ងៃទី២០ ខែមីនា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានពិភាក្សាមិនផ្លូវការជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅវិមានក្រឹមឡាំងក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងរយៈពេលប្រមាណ៤ម៉ោងនិង៣០នាទី ហើយមេដឹកនាំប្រទេសទាំងពីរបានចរចាគ្នាជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ។

តាមសេចក្តីរាយការណ៍ថា លោក ស៊ី ជិនពីង បានធ្វើដំណើរមកកាន់រុស្ស៊ីចំនួន៣ថ្ងៃ ហើយគេចាត់ទុកថា មេដឹកនាំប្រទេសទាំងពីរនេះបានជួបគ្នាជាលើកដំបូង ចាប់តាំងពីពេលរុស្ស៊ីបើកការវាយប្រហារប្រទេសអ៊ុយក្រែន ។

សារព័ត៌មានស៊ីនហួររបស់ចិនបានរាយការណ៍ពីការជួបគ្នារបស់មេដឹកនាំពីររូបថា ចិនបានត្រៀមខ្លួនជានិច្ចដើម្បីដើរតួនាទីរកដំណោះស្រាយវិបត្តិនៅអ៊ុយក្រែន ។ លោក ជិនពីង សង្កត់ធ្ងន់ថា សម្រាប់សង្គ្រាមនៅអ៊ុយក្រែន បណ្តាប្រទេសនានាបានអំពាវនាវឱ្យមានការចរចារកសន្តិភាព ហើយប្រឆាំងនឹងការបង្កជម្លោះ ។China's Xi Jinping lands in Moscow as Russia's Vladimir Putin wages Ukraine  war - National | Globalnews.ca

លោក ជិនពីង ថ្លែងថា ប្រទេសចិនបានប្រកាសអំពីគោលជំហររបស់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន និងអំពាវនាវឱ្យមានការដោះស្រាយវិបត្តិនេះ ។ លើសពីនេះ ចិនក៏បានប្រឆាំងនឹងសង្គ្រាមត្រជាក់ និងការដាក់ទណ្ឌកម្មផងដែរ ។ ចិនជឿជាក់ថា ការប្រឈមនឹងឧបសគ្គខ្លាំងប៉ុនណា គឺនឹងមានការស្វែងរកសន្តិភាពខ្លាំងដូចគ្នាដែរ ហើយចិននៅតែគាំទ្រការដោះស្រាយបញ្ហានយោបាយនៅអ៊ុយក្រែនបន្តទៀត ។

រីឯលោក ពូទីន បានទទួលស្វាគមន៍ការមកដល់របស់មេដឹកនាំចិនសម្រាប់រយៈពេល៣ថ្ងៃ ដោយលោក ពូទីន បាននិយាយផ្តោតទៅលើការគាំទ្ររបស់ចិនចំពោះប្រទេសរុស្ស៊ី ក្នុងនោះលោកនឹងពិភាក្សាគ្នាជាមួយមេដឹកនាំចិន អំពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែនផងដែរ ។No limits partnership': Xi and Putin's economic priorities | Business and  Economy | Al Jazeera

លោក ពូទីន បានថ្លែងទៅកាន់លោក ជិនពីង ថា លោកចាត់ទុកសំណើរបស់ចិនក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយការគោរព ហើយលោកមានអារម្មណ៍ច្រណែនបន្តិចដែរ ដែលចិនមានប្រព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរឹងមាំ ។

ចំណែករដ្ឋាភិបាលអាមេរិកបានថ្កោលទោសការធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់លោក ជិនពីង ដោយនិយាយថា វាជាដំណើរទស្សនកិច្ចរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក ពូទីន ក្នុងបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។ លើសពីនេះ ចិនមិនអើពើនឹងដីកាចាប់ខ្លួនរបស់តុលាការ បង្ហាញថា ចិនចង់ការពាររុស្ស៊ីដើម្បីឱ្យប្រទេសនេះបង្កឧក្រិដ្ឋកម្មកាន់តែខ្លាំងឡើងនៅអ៊ុយក្រែន ៕ ប្រភព ៖ The better

ខកខាន២ឆ្នាំ ខេត្តបាត់ដំបងត្រៀមកាំភ្លើងធំពពុះសាប៊ូ ស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

0

ក្រៅពីល្បែងប្រជាប្រិយខ្មែរដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង និងល្បែងជាច្រើនទៀត ប្រជាជនកម្ពុជាមួយផ្នែកក៏និយមលេងជះទឹក បាញ់កាំភ្លើងទឹកដាក់គ្នា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ ព្រោះអាកាសធាតុអំឡុងពេលនោះមានសភាពក្តៅខ្លាំង។

អស់រយៈពេល២ឆ្នាំមកហើយដែលប្រទេសកម្ពុជាខកខានប្រារព្ធពិធីសង្ក្រាន្តដើម្បីអបអរឆ្នាំថ្មីដោយសារតែជំងឺកូវីដ១៩។ ដោយឡែកក្នុងឆ្នាំ២០២៣នេះ ប្រជាជនកម្ពុជាអាចរៀបចំនឹងចូលរួមបុណ្យចូលឆ្នាំខ្មែរយ៉ាងទូលំទូលាយវិញបានហើយតាមការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrQSXkgRKC0mO3rP85xEJU-MzddkZkR3NpyYukoyVda_gyS7HnkSett2_lCmK6hwFUYDxMB5OCYPT7NUD864oK7_FJcxXMlMgi3sfUFjhoIl0fdaX2-KWhr7R8Pq7hX0vp0KdGxe9QFdxpcLrD1-ODObV95Pefn__jGSp6gZM4p7HUPL6fm8N-2_lV/s1280/337267173_943200940016882_1422736342270583157_n.jpg

ក្នុងនោះតាមខេត្តមួយចំនួនក៏ត្រៀមរៀបចំពិធីបុណ្យសង្ក្រាន្តដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្តទៅតាមការរៀបចំប្រចាំខេត្តផងដែរ។ កាន់តែពិសេសនោះ នៅខេត្តបាត់ដំបងក៏ត្រៀមរៀបចំកាំភ្លើងធំពពុះសាប៊ូទៀតផងសម្រាប់សង្ក្រាន្តឆ្នាំនេះ នឹងកំពុងតែធ្វើឱ្យអ្នកត្រៀមដើរលេងសង្ក្រាន្តរំភើបញាប់ញ័រ។

តាមរយៈគណនីហ្វេកប៊ុក កាណុល ពិទូរ្យ បានសរសេរថា «កាំភ្លើងធំពពុះសាប៊ូ បានមកដល់ ខេត្តបាត់ដំបងហើយ សំរាប់សង្ក្រាន្តបាត់ដំបង2023 តំបន់ត្រជាក់ចិត្ត ឆ្នាំនេះសប្បាយទៀតហើយ ….»។ យ៉ាងណាទន្ទឹមនឹងអារម្មណ៍សប្បាយចិត្តក៏មានបងប្អូនមួយចំនួនសំដែងនូវភាពព្រួយបារម្ភខ្លាចមានបញ្ហាណាមួយកើតឡើង។

គូសបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ,១៥ ,១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghoYnVsiUYsYYRM_ragWOPnLcSOBeSF80LyfCpFRPxzeq9TsnAydgdOcRVA3r9ZWNwJJiVjiZqSjGxg0jpxC9SUTI0cePrWIM8BQjaUD0nsaLg-57jRQ1WfRi-QhvWRMYVZK25rBx8D6HYV6FlouZKh4nwWGhzx9HEROcodo4A9Mpfnt2A3t_ZBDsK/s1988/336763217_199547496040165_6290300876415717826_n.jpg

ភ្នំទំព័រ តំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយ មិនចាញ់ភ្នំ១៥០០

0

ភ្នំទំព័រជាគោលដៅទេសចរណ៍ផ្សងព្រេងដ៏មានសក្កានុពល សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបដើរព្រៃ  ឡើងភ្នំ និងបោះតង់ ដោយសារទីនោះ មានទេសភាពស្រស់ស្អាត ដែលជាទីចាប់អារម្មណ៍ដល់ភ្ញៀវទេសចរ។

ភ្នំនេះ ត្រូវបានរៀបចំឱ្យមានជាសហគមន៍ តាំងពីឆ្នាំ២០១៩មកម៉្លេះដោយមានអ្នកនាំផ្លូវ សម្រាប់បម្រើសេវាម្ហូបអាហារជាដើម ដោយភ្ញៀវទេសចរ៥នាក់ ត្រូវមានអ្នកនាំផ្លូវម្នាក់ ដោយក្នុង ១ក្រុមត្រូវមានសមាជិកចាប់ពី ១៥នាក់ឡើងទៅ។No photo description available.

ភ្នំទំព័រនេះ មានកម្ពស់ប្រមាណ ១៥៥១ម៉ែត្រ ហើយចែកចេញជា២ដំណាក់ កាលផ្សេងគ្នា ដែលជាភាពងាយស្រួលសម្រាប់ភ្ញៀវទេស ចរ ក្នុងការឡើងកម្សាន្តផ្សង ព្រេង តាមដំណាក់នីមួយៗ។

ពេលភ្ញៀវទេសចរឡើងដល់កន្លែងបោះ ជំរំ ស្ថិតនៅពាក់កណ្តាលរវាងជើងភ្នំ និងកំពូលភ្នំ និងអាចមើលឃើញទេសភាពភូមិឋានប្រជាជននៅខាងក្រោម និងសម្រស់ធម្មជាតិនៅតាមបណ្តោយជម្រាលភ្នំយ៉ាងខៀវ ស្រងាត់ ហើយភ្ញៀវទេសចរអាចកម្សាន្តជាមួយការសម្រា កបែបបោះតង់ គេងលើអង្រឹង ហូបអាហារ ដែលចម្អិនដោយបងប្អូនប្រជាសហគមន៍ រួម មាន ដុតពោត ដុតដំឡូង ពិសេសភ្លក្សរសជាតិតែក្រវ៉ាញ អង្គុយជជែកគ្នាលេង នៅជុំវិញភ្នក់ភ្លើងក្រោមពន្លឺព្រះចន្ទ អមជាមួយអាកាសធាតុត្រជាក់ល្ហឹម នាពេលរាត្រី៕No photo description available.No photo description available.អ្នកចូលចិត្តដើរព្រៃ សាកទៅលេងភ្នំទំព័រម្តង បានដឹងថា សប្បាយយ៉ាងណា – Popular  Magazine

ណាហ្គាវើលដ៍បេះដូងសប្បុរស សហការជាមួយ Beyond The Games នឹងរៀបចំទិវាគ្រួសារ ‘លើសពីការប្រកួត’ នៅខេត្តកំពង់ស្ពឺ

0

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ‘NagaWorld Kind Hearts’ ដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយ Beyond The Games (BTG) រៀបចំទិវាគ្រួសារ ‘Family Day’ នៅកីឡដ្ឋានកំពង់ស្ពឺជាកីឡដ្ឋានដែលទើបនឹងដាក់សម្ពោធនាពេលថ្មីៗ។ ទិវាគ្រួសារ ‘លើសពីការប្រកួត’ នេះ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមីនានេះក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy1ff93BAUFRSW81DLGsoI0qTZHeFFtJBKVEMY-svYLDM0OaK9M0aJWcNURNR6c5Mb16PieD_xGFft78ei13Vk_cl3F9df5vbdir05NxXUFfKFBzhquhE00lJvX6J3-2TQwC-xipPyHIO9hh8mKdQUqXfjRwydBRo06wZd8KzC5S8YYhNXxa9wzhUV/s1280/photo_2023-03-22_16-34-46.jpg

នឹងមានល្បែងកម្សាន្តសសប្បាយៗជាច្រើនដ៏សម្បូរបែបនៅថ្ងៃអាទិត្យ”ទិវាគ្រួសារ”ដែលអ្នកចូលរួមអាចឈ្នះរង្វាន់ជាច្រើន

ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លើកដំបូងនៅក្នុងខែឧសភានេះ។ ‘លើសពីការប្រកួត’ ឬហៅជាភាសាអង់គ្លេសថា ‘Beyond The Games’ គឺជាគំនិតផ្តួចផ្តើមដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលមានគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយប្រទេសកម្ពុជាលើសពីភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដោយបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបប្រពៃណីខ្មែរ ។ល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8RpL-x78UtIgirwpkVBBzstE23fuOvEdp4ylzTTKbnjWJ996KpsUo3su-5BanFHYmSyiR0los95cTp76Earlw-VVZfsAupd847hhS6f2T6wNX8Kcm2ELIJgSOoYHt9e1FlbkOVEuSEvMH9o1PcHMJodeBpPwh8oFIseJxcdw0rrFNSZBFjjDFU_vn/s1280/photo_2023-03-22_16-35-32.jpgចូលរួមឧបត្ថម្ភសម្រាប់ការទិញ និងដាំកូនឈើជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស នៅថ្ងៃ ‘ទិវាគ្រួសារ’ ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង។

ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games នឹងផ្តល់ជូននូវល្បែងកម្សាន្តលក្ខណៈគ្រួសារសប្បាយៗជាច្រើននៅថ្ងៃ “ទិវាគ្រួសារ” ឬ Family Day នេះ។ ក្នុងខណៈពេលដែលកីឡដ្ឋានកំពង់ស្ពឺគឺជាកីឡដ្ឋានក្នុងទឹកដីរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ NagaWorld FC កីឡាកររបស់ក្លិបក៏នឹងមានវត្តមាននៅទីនោះដើម្បីជួបជាមួយអ្នកគាំទ្រ និងលេងហ្គេមជាមួយអ្នកចូលរួមផងដែរ។ ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងតាំងបង្ហាញពានរង្វាន់ Stevie ដ៏មានកិត្យានុភាព ១៥ ដែលពួកគេបានឈ្នះដែលរួមបញ្ចូលពានរង្វាន់មាសដែលពួកគេបានឈ្នះក្នុងឆ្នាំ២០២១ ផងដែរ។ អ្នកចូលរួម ក៏នឹងមានឱកាសបង្ហាញជំនាញរបស់ពួកគេតាមរយៈការលេងហ្គេមបាល់ទាត់សប្បាយៗជាច្រើន ឬក៏អាចឧបត្ថម្ភជាទឹកប្រាក់ដើម្បីទិញកូនឈើយកទៅដាំដោយដាក់ឈ្មោះរបស់ពួកគេទៀតផង។ នៅក្នុងទិវានេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំផងដែរសម្រាប់អ្នកចូលរួមគ្រប់វ័យ។ Beyond The Games នឹងបង្ហាញពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាតាមរយៈសកម្មភាពកីឡា និងការលេងហ្គេមផ្សេងៗ។ អ្នកចូលរួម ក៏អាចជួយបត់ក្រដាសរាងបេះដូងដើម្បីជួយ BTG ឱ្យទទួលបានក្រដាសរាងបេះដូងចំនួន ១ លាននៃឯតទគ្គកម្មហ្គីណេសពិភពលោកផងដែរ។May be an image of 3 people, people playing sports and people standingលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា “ណាហ្គាវើលដ៍បេះដូងសប្បុរស មានមោទកភាពក្នុងការគាំទ្រ Beyond The Games ដើម្បីជួយអភិវឌ្ឍសហគមន៍ និងកីឡាយុវជននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះសម្រាប់ប្រទេសកម្ពុជា។ វាជាឱកាសដ៏អស្ចារ្យសម្រាប់ពួកយើងដែលត្រូវផ្តល់ត្រឡប់ដល់សហគមន៍ និងភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិតាមរយៈព្រឹត្តិការណ៍ដែលប្រកបដោយការអប់រំ និងសប្បាយរីករាយនេះ”។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ កម្មវិធីការងារសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង ៤៩៦.៥៤០ នាក់ និងទទួលបានរង្វាន់ក្នុងតំបន់ និងអន្តរជាតិជាង ៣០ ដែលរួមបញ្ចូលពានរង្វាន់ Stevie ចំនួន ១៥ ដែលបានឈ្នះចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។May be an image of 2 people, people standing and outdoors *អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស
ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៩៦.៥៤០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.comMay be an image of road

ម៉ាឡេស៊ីបង្កើតគម្រោងទេសចរណ៍សុខភាពដើម្បីជំរុញវិស័យទេសចរណ៍

0

ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មានស៊ីនហួរបានដកស្រង់របាយការណ៍ពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបញ្ជាក់អំពីសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍សុខភាពរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែមីនាថា ម៉ាឡេស៊ីបានបង្កើតគម្រោងទេសចរណ៍សុខភាពដើម្បីជំរុញវិស័យទេសចរណ៍ ហើយបណ្តាមន្ទីរពេទ្យធំៗក្នុងប្រទេសនេះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាកម្មថ្មីដល់អ្នកជំងឺ ។

ការបង្កើតគម្រោងទេសចរណ៍សុខភាពនេះ គឺក្នុងគោលបំណងពង្រឹងឋានៈម៉ាឡេស៊ីឱ្យក្លាយជាប្រទេសគោលដៅមួយសម្រាប់ភ្ញៀវទេសចរនៅលើពិភពលោក ខណៈពួកគេមកកម្សាន្តនៅម៉ាឡេស៊ីមានសុវត្ថិភាព និងទំនុកចិត្តផ្នែកសេវាកម្មសុខភាព ក៏ដូចជាជួយជំរុញឱ្យមន្ទីរពេទ្យនានារបស់ម៉ាឡេស៊ីមានការទទួលស្គាល់នៅទូទាំងពិភពលោកផងដែរ ។Malaysia - What you need to know before you go – Go Guides

គម្រោងទេសចរណ៍សុខភាពមានការចូលរួមពីមន្ទីរពេទ្យធំៗចំនួន៤ រួមមាន ៖ វិទ្យាស្ថានជាតិបេះដូង, មន្ទីរពេទ្យ island, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mahkota និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya ។ គម្រោងថ្មីនេះ នឹងឆ្លុះបញ្ចាំងអំពីការឈានឡើងសំខាន់មួយសម្រាប់ផ្នែកការថែទាំសុខភាពនៅម៉ាឡេស៊ី ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសទេសចរណ៍ផង និងផ្តល់សេវាកម្មថែទាំសុខភាពផងនៅត្រឹមឆ្នាំ២០២៥ ។

លើសពីនេះ គម្រោងនេះនឹងជួយជំរុញការងើបឡើងវិញ និងការលូតលាស់របស់ឧស្សាហកម្មទេសចរណ៍សុខភាព ក៏ដូចជាបង្កើនចំនួនភ្ញៀវទេសចរបរទេសឱ្យលើសឆ្នាំ២០២២ ។ ដូច្នេះ គម្រោងនេះអាចបង្កើតប្រាក់ចំណូលផ្នែកទេសចរណ៍ជាង១.៣០០លានរីងហ្គីត ស្មើនឹង៧៦% ខណៈនៅឆ្នាំ២០១៩ ជាអំឡុងពេលមុនមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ម៉ាឡេស៊ីបានប្រាក់ចំណូលពីទេសចរណ៍ស្មើ១.៧០០លានរីងហ្គីតឯណោះ ៕Malaysia Tourism > Travel Guide, Places to visit, Tours and Packages

ប្រភព ៖ beartaiBRIEF

តារាសម្តែងសិង្ហបុរីមួយរូប មកថតរឿងនៅកម្ពុជា ដើរជាន់សំណែនត្រូវខ្មោចតាម

0

តារាសម្តែងស្រី ជនជាតិសិង្ហបុរី ម៉ី ស៊ីន (Meixin) ត្រូវបានវិញ្ញាខ្មោចនៅកម្ពុជា តាមសុំនាងរៀបការ នេះបើតាមសម្តីរបស់មិត្តភ័ក្ររបស់នាង។

បទពិសោធន៍ដ៏ចម្លែកនេះបានកើតឡើងនៅពេលដែលតារាសម្តែងវ័យ ៣៦ ឆ្នាំរូបនេះកំពុងថតភាពយន្តឯកសារអំពីភូមិបណ្តែតទឹកលើបឹងទន្លេសាបក្នុងប្រទេសកម្ពុជា ដែលរាបរៀបពីជនភៀសខ្លួនពីប្រទេសវៀតណាមមករស់នៅដោយគ្មានការអនុញ្ញាតឱ្យឡើងលើគោករហូតដល់ស្លាប់ និងកប់។Actress Meixin goes from crying every day to starring alongside Elvin Ng, Entertainment News - AsiaOne

ម៉ី ស៊ីន (Meixin) បានប្រាប់សារព័ត៌មានក្នុងស្រុក 8days ថា “បន្ទាប់ពីខ្ញុំជិះយន្តហោះត្រឡប់ទៅផ្ទះវិញ មិត្តរបស់ខ្ញុំដែលមានភ្នែកទីបី និងជាអ្នកជឿលើវិញ្ញាណខ្មោចផងនោះ បានមកផ្ទះរបស់ខ្ញុំ។ គាត់បានសួរថា “តើឯងមានដើរជាន់លើអ្វីមួយអត់?”

នាង​ក៏បាននិយាយ​ថា “អត់​ទេ យើង​ថត​នៅ​បឹង​មួយ​តែប៉ុណ្ណោះ។”

តាមការប្រើញ្ញាណពិសេស មិត្តរបស់នាងបាននិយាយថា៖” ម៉ី ស៊ីន (Meixin) បានជាន់លើភ្នែកសត្វមួយ ដែលជាសំណែននៅតាមបណ្តាលមាត់បឹងនោះ វិញ្ញាណខ្មោចទីនោះខឹងនឹងនាងជាខ្លាំង តែដោយសារតែរូបសម្រស់នាងស្អាត វិញ្ញាណនោះក៏បានតាមនាង និងចង់សុំនាងរៀបការថែមទៀតផង”។

នាងបានបន្តថា៖ “មិត្តរបស់នាងបានធ្វើពិធីបួងសួង សុំកុំឱ្យវិញ្ញាណនោះតាមមិត្តរបស់នាងទៀត អស់រយៈពេលប្រមាណជាង២សប្តាហ៍​ នាងក៏លែងជួបហេតុការណ៍ចម្លែក ឬឃើញវិញ្ញាណនៅពេលយប់ទៀត”៕បោះតង់​ វ៉ៃម៉ូង​ចាប់ត្រី​ បែរជាជួប​ សំណែន​ ក្បាលក្របី សំណែនខ្មោច - YouTubeបឹងទន្លេសាប មានវិសាលភាពធំបែបនេះផង ! – Popular Magazine

ប្រភព៖ 8days

សរុបជាង៥០០០វត្តទូទាំងប្រទេស តើខេត្តមួយណាមានវត្តអារាមច្រើនជាងគេ?

0

ពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែកៀកជិតមកដល់តាមប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណ ក្រៅពីលេងល្បែងប្រជាប្រិយខ្មែរ ពុទ្ធសាសនិកក៏និយមទៅវត្តអារាម ដើម្បីធ្វើបុណ្យឧទ្ធិសកុសលជូនញាតិសណ្តានដែលបានចែកឋានទៅ និងបួងសួងសុំសេចក្តីសុខចម្រើន។ ទន្ទឹមនឹងនេះ ក្រសួងធម្មការ និងសាសនា អគ្គនាយកដ្ឋានកិច្ចការសាសនាបានជម្រាបជូនថា គិតត្រឹមខែមីនា នេះប្រទេសកម្ពុជាមានវត្ត សរុបចំនួន ៥ ១៣៣ វត្ត និងមានព្រះសង្ឃសរុបចំនួន ៦៨ ៩៦៧ អង្គ។រមណីយដ្ឋានវត្តវិហារសសរ១០០ - រដ្ឋបាលខេត្តក្រចេះ

ក្នុងសេចក្តីប្រកាសខាងលើបានបង្ហាញថា ខេត្តព្រៃវែង ជាខេត្តមួយដែលមានវត្តច្រើនជាងគេ មានចំនួនសរុប ៥១៩ វត្តក្នុងចំណោម២៥ ខេត្ត/រាជធានី។ តាមតួលេខនេះចំនួនវត្តមហានិកាយមានចំនួន៥០០វត្ត និងចំនួនវត្តធម្មយុត្តមានចំនួន១៩វត្ត។ ចំណែកចំនួនសង្ឃសរុបទាំងពីរគណៈ មហានិកាយ និងធម្មយុត្តមានចំនួន ៤ ១៦៩ អង្គ។

សូមបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២២ វត្តនៅប្រទេសកម្ពុជាមានចំនួនសរុប ៥ ១០៤វត្ត ក្នុងនោះវត្តគណៈមហានិកាយមានចំនួន ៤ ៨៤៣ និងគណៈធម្មយុត្តមានចំនួន២៦១វត្ត និងមានព្រះសង្ឃសរុបទាំងពីរគណៈចំនួន ៧០ ៩០៥អង្គ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio8WNsBi5HiG3TNe-aNC_qMUs0vbAWG5aVBs4ggJAiGReAEotLX3gGQNw1PpigTR2sr8jOYyueCGIHPoyQyyMPbCYx1M19rJPyVO8pvnxna_5uuyqRLq2w1k4QFDwcoIPfj0My1tMWRjJ3v2YxTFla0lis96aKgQE-xlV6KyRzzK6hzUHPsB6yXfzU/s1280/photo_2023-03-21_13-46-23.jpg

មកស្គាល់អត្តសញ្ញាណ អត្តពលិក២រូបដែលទទួល ព្រះអគ្គិជ័យកីឡា ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

0

កាលពីព្រឹកមិញ ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា ក្នុងឋានៈជាម្ចាស់​ផ្ទះ​​រៀប​ចំ​​ការប្រកួតព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានរៀបចំ ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

នៅក្នុងនោះអត្តពលិកកម្ពុជា ២រូប បានឡើងទៅទទួល ព្រះអគ្គិជ័យកីឡា ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដោយអ្នកទាំងពីរនោះរួមមានកីឡាករ​តេក្វាន់ដូ​ វ៉ា មិថុនា គឺ​និង​កីឡាការិនីជនពិការ ​លោត​ចម្ងាយ​ វិត ចន្ថាដែលទើបតែទទួលបានមេដាយមាសកាលពីឆ្នាំទៅ នៅប៉ារ៉ាហ្គេមប្រទេសវៀតណាម។

អ្នកទាំងពីរនឹងត្រូវមានកាតព្វកិច្ចចាំបាច់នាំមុខមាត់ឱ្យកម្ពុជា ដោយកីឡាករ​ វ៉ា មិថុនា នឹងចូលរួមប្រកួតសុីហ្គេម ផ្នែកតេក្វាន់ដូ ខណៈកីឡាការិនីជនពិការ ​លោត​ចម្ងាយ​ វិត ចន្ថា នឹងចូលរួមព្រឹត្តិការណ៍ប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលដ៏ខ្លីខាងមុខនេះ៕May be an image of 2 people, people standing, outdoors and text

ផ្កាទាំង៥ប្រភេទនេះហាមដាក់លើអាសនៈ ព្រោះអាចនាំសំណាងអាក្រក់ចូលក្នុងគ្រួសារ

0

មិនមែនផ្កាទាំងអស់សុទ្ធតែដាក់លើអាសនៈបានរហូតនោះទេ តាមជំនឿបុរាណផ្កាទាំង៥ប្រភេទនេះមានអត្ថន័យមិនល្អ ដូច្នេះគួរចៀសវាងដាក់នៅលើអាសនៈ ដើម្បីបូជាដូនតា និងព្រះ។ ដែលផ្កាទាំង៥ប្រភេទនោះមានដូចជា៖

១.ផ្កាសិប្បនិម្មិត ផ្កាប្លាស្ទិក៖ ក្នុងការថ្វាយបង្គំ មនុស្សភាគច្រើនហាមមិនឲ្យដាក់ផ្កាក្លែងក្លាយ និងផ្កាផ្លាស្ទិចនៅលើអាសនៈនោះទេ ព្រោះការថ្វាយផ្កាបង្ហាញពីទឹកចិត្តម្ចាស់ចំពោះបុព្វការីជន និងព្រះ ដូច្នេះ តង្វាយមិនពិតមិនត្រូវប្រើទេ ព្រោះមិនអាចបង្ហាញពីភាពស្មោះត្រង់។Artificial Flower Potted Desktop Fake Plants Bonsai Plastic Fake Flower  Potted Plant Home Garden Deocr Искусственные Растения - Artificial Flowers  - AliExpress ២.ផ្កាស្បៃលឿង៖ មានឈ្មោះល្អពណ៌លឿងភ្លឺស្រស់ជានិមិត្តរូបភាពរុងរឿងនិងសំណាង ទោះជាយ៉ាងណាក៏ដោយយោងទៅតាមគោលគំនិតនៃហុងស៊ុយ ម្ចាស់ផ្ទះមិនគួរដាក់ផ្កាស្បៃលឿង នៅលើអាសនៈនោះទេ ព្រោះផ្កានេះមានក្លិនមិនល្អ ធ្វើឱ្យបាត់បង់ភាពបរិសុទ្ធនៃកន្លែងសក្ការៈបូជា។ផ្កាស្បៃរឿងអាចយកមកប្រើប្រាស់សម្រាប់ធ្វើថ្នាំពុលនៅក្នុងកសិកម្ម -  ចំណេះដឹងពីនេះពីនោះ៣.ផ្ការំយោល៖ ផ្កានេះស្រស់ស្អាតមានពណ៌ក្រហម តែមិនស័ក្តិសមដាក់ក្នុងទីសក្ការៈ ព្រោះឈ្មោះមិនសម លើសពីនេះទៀតផ្ការំយោល ត្រូវបានដាំជាញឹកញាប់នៅក្នុង Bush និង hedges ដែលអាចនាំមកនូវសំណាងអាក្រក់។អត្ថប្រយោជន៍ សម្រាប់សុខភាពនិងសម្រស់ ដែលគួរឱ្យភ្ញាក់ផ្អើលរបស់​ «ផ្ការំយោល» -  Khmerload៤.ផ្កាអ័រគីដេ៖ ផ្កានេះមានឈ្មោះដ៏ស្រស់ស្អាតប៉ុន្តែវារសាត់យ៉ាងឆាប់រហ័ស ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងអាក្រក់នៅក្នុងរឿងព្រេងនិទាន ដូច្នេះវាមិនត្រូវបានគេណែនាំអោយប្រើក្នុងការគោរពបូជាដូនតា ឬដាក់នៅលើអាសនៈនោះទេ។ពូជផ្កាអ័រគីដេ ១០ ប្រភេទ ដែលស្រស់ស្អាតបំផុតលើពិភពលោក! - Khmerload៥.ផ្កាចំប៉ី៖ គឺជាផ្កាដែលមានក្លិនក្រអូប និងស្រស់ស្អាត ប៉ុន្តែយោងទៅតាមគំនិតបុរាណ ផ្កានេះមិនគួរដាក់នៅលើអាសនៈទេ ព្រោះរូបរាងរបស់វាប្រហាក់ប្រហែលនឹងផ្នែកខាងក្រោមរបស់មនុស្សស្រី៕ផ្កាចំប៉ី៖ កំពូលអត្ថប្រយោជន៍សុខភាពដ៏ស្មានមិនដល់ ប្រភព៖ phuntoday.com

Amazon ប្រកាសកាត់បន្ថយបុគ្គលិកចំនួន៩.០០០នាក់

0

ក្រុមហ៊ុន Amazon.com Inc បានប្រកាសកាលពីថ្ងៃទី២០ ខែមីនា កន្លងមកថា នឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន៩.០០០នាក់ ។ នេះជាការកាត់បន្ថយបុគ្គលិកជាលើកទី២ របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនេះ ស្របពេលមានវិបត្តិសេដ្ឋកិច្ច ។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន រួមទាំង Microsoft Corp, Salesforce Inc និង Alphabet and Meta Platforms បាននាំគ្នាកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ខណៈក្រុមហ៊ុនទាំងនេះបានជួលបុគ្គលិកជាច្រើននាក់ ។ ចំណែក Amazon បានដើរតាមក្រោយ Meta ជាក្រុមហ៊ុនមេរបស់ Facebook ដែលបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួននៅឆ្នាំ២០២៣ ។Amazon now employs almost 1 million people in the U.S. — or 1 in every 169  workers

លោក Andy Jesse នាយកប្រតិបត្តិ ឬ CEO របស់ Amazon ថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់លោកបានបន្ថែមបុគ្គលិកជាច្រើននាក់ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចពេលនេះមិនស្ថិតស្ថេរ ទើបធ្វើឱ្យក្រុមហ៊ុនត្រូវកាត់បន្ថយដើមទុន និងកាត់បន្ថយបុគ្គលិក ហើយក្រុមហ៊ុននឹងកាត់បុគ្គលិកផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម និង twitter ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក Amazon បានប្រកាសថា ប្រាក់ចំណូលអាចបន្តធ្លាក់ចុះនៅត្រីមាសបច្ចុប្បន្ន ដោយសាររងផលប៉ះពាល់ពីផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ហើយអតិថិជនក៏កាត់បន្ថយការចំណាយរបស់ពួកគេផងដែរ ។

មុននេះ ក្រមហ៊ុន Meta Platforms បានបញ្ជាក់ថា នឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន១ម៉ឺននាក់នៅឆ្នាំ២០២៣ ខណៈក្រុមហ៊ុននេះបានកាត់បន្ថយបុគ្គលិកជាលើកដំបូងជាង១ម៉ឺន១ពាន់នាក់ ៕ Amazon set to hire 10,000 UK workers - BBC Newsប្រភព ៖ TNN World