Home ព័ត៌មានអន្តរជាតិ អីយ៉ាស់ ! ជំនួបដំបូងរបស់មេដឹកនាំចិន និងរុស្ស៊ី តើនឹងមានការពិភាក្សាលើអ្វីខ្លះ ?

អីយ៉ាស់ ! ជំនួបដំបូងរបស់មេដឹកនាំចិន និងរុស្ស៊ី តើនឹងមានការពិភាក្សាលើអ្វីខ្លះ ?

65
0

ប្រទេសរុស្ស៊ី ៖ សារព័ត៌មានរបស់រុស្ស៊ីរាយការណ៍ថា កាលពីថ្ងៃទី២០ ខែមីនា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានពិភាក្សាមិនផ្លូវការជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅវិមានក្រឹមឡាំងក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងរយៈពេលប្រមាណ៤ម៉ោងនិង៣០នាទី ហើយមេដឹកនាំប្រទេសទាំងពីរបានចរចាគ្នាជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ។

តាមសេចក្តីរាយការណ៍ថា លោក ស៊ី ជិនពីង បានធ្វើដំណើរមកកាន់រុស្ស៊ីចំនួន៣ថ្ងៃ ហើយគេចាត់ទុកថា មេដឹកនាំប្រទេសទាំងពីរនេះបានជួបគ្នាជាលើកដំបូង ចាប់តាំងពីពេលរុស្ស៊ីបើកការវាយប្រហារប្រទេសអ៊ុយក្រែន ។

សារព័ត៌មានស៊ីនហួររបស់ចិនបានរាយការណ៍ពីការជួបគ្នារបស់មេដឹកនាំពីររូបថា ចិនបានត្រៀមខ្លួនជានិច្ចដើម្បីដើរតួនាទីរកដំណោះស្រាយវិបត្តិនៅអ៊ុយក្រែន ។ លោក ជិនពីង សង្កត់ធ្ងន់ថា សម្រាប់សង្គ្រាមនៅអ៊ុយក្រែន បណ្តាប្រទេសនានាបានអំពាវនាវឱ្យមានការចរចារកសន្តិភាព ហើយប្រឆាំងនឹងការបង្កជម្លោះ ។China's Xi Jinping lands in Moscow as Russia's Vladimir Putin wages Ukraine  war - National | Globalnews.ca

លោក ជិនពីង ថ្លែងថា ប្រទេសចិនបានប្រកាសអំពីគោលជំហររបស់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន និងអំពាវនាវឱ្យមានការដោះស្រាយវិបត្តិនេះ ។ លើសពីនេះ ចិនក៏បានប្រឆាំងនឹងសង្គ្រាមត្រជាក់ និងការដាក់ទណ្ឌកម្មផងដែរ ។ ចិនជឿជាក់ថា ការប្រឈមនឹងឧបសគ្គខ្លាំងប៉ុនណា គឺនឹងមានការស្វែងរកសន្តិភាពខ្លាំងដូចគ្នាដែរ ហើយចិននៅតែគាំទ្រការដោះស្រាយបញ្ហានយោបាយនៅអ៊ុយក្រែនបន្តទៀត ។

រីឯលោក ពូទីន បានទទួលស្វាគមន៍ការមកដល់របស់មេដឹកនាំចិនសម្រាប់រយៈពេល៣ថ្ងៃ ដោយលោក ពូទីន បាននិយាយផ្តោតទៅលើការគាំទ្ររបស់ចិនចំពោះប្រទេសរុស្ស៊ី ក្នុងនោះលោកនឹងពិភាក្សាគ្នាជាមួយមេដឹកនាំចិន អំពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែនផងដែរ ។No limits partnership': Xi and Putin's economic priorities | Business and  Economy | Al Jazeera

លោក ពូទីន បានថ្លែងទៅកាន់លោក ជិនពីង ថា លោកចាត់ទុកសំណើរបស់ចិនក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយការគោរព ហើយលោកមានអារម្មណ៍ច្រណែនបន្តិចដែរ ដែលចិនមានប្រព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរឹងមាំ ។

ចំណែករដ្ឋាភិបាលអាមេរិកបានថ្កោលទោសការធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់លោក ជិនពីង ដោយនិយាយថា វាជាដំណើរទស្សនកិច្ចរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក ពូទីន ក្នុងបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។ លើសពីនេះ ចិនមិនអើពើនឹងដីកាចាប់ខ្លួនរបស់តុលាការ បង្ហាញថា ចិនចង់ការពាររុស្ស៊ីដើម្បីឱ្យប្រទេសនេះបង្កឧក្រិដ្ឋកម្មកាន់តែខ្លាំងឡើងនៅអ៊ុយក្រែន ៕ ប្រភព ៖ The better