Home Blog Page 1779

កូនស្រីលោកថាក់សុីន ជាបេក្ខភាពនាំមុខគេ ដែលនឹងក្លាយនាយករដ្ឋមន្រ្តីថៃបន្ទាប់

0

កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រថៃ Maha Vajiralongkorn​ បានចេញព្រះរាជក្រឹត្យ ប្រកាសរំលាយសភារបស់ប្រទេសថៃចោល។

តាមច្បាប់របស់ប្រទេសថៃ ដំណើរការបោះឆ្នោតអាចប្រព្រឹត្តិទៅបាន ក្នុងចន្លោះពេល៤៥ថ្ងៃទៅ៦០ថ្ងៃ ក្រោយពេលរំលាយសភា។Former Thai PM's Daughter Launches Populist Opposition Campaign – The  Diplomat

ថៃនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ ដោយអ្នកវិភាគនយោបាយបានលើកឡើងថា វាជាការប្រកួតប្រជែងដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងរបបនយោបាយប្រទេសថៃ​ ដោយលោកប្រាយុទ្ធ ចាន់អូចា មកពីសម្ព័ន្ធគណបក្ស ត្រូវប្រឈមមុខជាមួយកូនស្រីលោកថៃសុីន គឺលោកស្រី Paetongtarn Shinawatra​។Thailand politics: 4 ways Prayuth Chan-ocha's suspension might play out |  South China Morning Post

តាមការស្ទង់មតិក្រៅផ្លូវការមួយបានបង្ហាញថា លោកលោកស្រី Paetongtarn Shinawatra មានភាគរយខ្ពស់ជាងគេបង្អស់ ដែលនឹងអាចជានាយករដ្ឋមន្រ្តីថៃបន្ទាប់៕

ប្រភព៖ BBC

មហាជនផ្ទុះប្រតិកម្ម ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ដាក់រូបប្រាសាទអង្គរវត្តនៅក្នុង Poster រឿងថ្មី

0

មិនមែនជាលើកទី១មួយទេដែលរឿងភាគថៃមួយចំនួនបានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជាទៅដាក់ក្នុងផ្ទាំង Poster រឿងថៃក្រោមរូបភាពច្រលំម្តងហើយម្តងទៀតដោយមិនចេះអៀនខ្មាស។ ជាក់ស្តែង ថ្មីៗនេះមហាជនផ្ទុះប្រតិកម្មយ៉ាងខ្លាំងទៅលើទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ដែលបានយកប្រាសាទអង្គរវត្តទៅដាក់នៅក្នុងផ្ទាំងរូបភាពរឿងបុរាណថ្មីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrduvu28lGZZ1Z4a25b1Rr5Oh5q0j4NndpU4XBpmr_asJswKvemppx6LIge3pVe_De42_gfKjrbcOIE9NSNnGvjhHBdmCwQIcPCeLc_dpOo6O5AQAwInPMqlGQPiJGBO8a-oJSgvUqU-Jhm_cUWdCOMPUV1e6jPy77AWZDsB4_1fQlqqo1gDMvSCVW/s900/337125899_3587044374869741_8355295040629818068_n.jpg

មិនដឹងថាជាចេតនា ឬមានការភាន់ច្រឡំនោះទេព្រោះមិនមែនរឿងដំបូងឡើយដែលផលិតករថៃមានចិត្តយករូបប្រាសាទអង្គរវត្តសម្បត្តិបេតិកភណ្ឌរបស់ប្រទេសកម្ពុជាយកទៅដាក់នៅផ្ទាំង Poster រឿងថៃម្តងហើយម្តងទៀត ពេលប្រជាជនកម្ពុជាផ្ទុះប្រតិកម្មខាងភាគីថៃបានត្រឹមចេញមុខសុំទោសដោយលើកហេតុផលថាគ្រាន់តែជាការយល់ច្រឡំ និងបានដករូបប្រាសាទអង្គរវត្តវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsRm6XJS-ONBYYnNd7XVkeJ6XuRYBiYYu-PUv3jLSRjDd1V1TfrxsbHvTkiBA91VR41a0JS53z5FjmZCJbBq1ja0BJfBxjN2jP3ZSNvRvyyygbY31b9yu5SI7_DqOlO-UAy0x_wFZqg2D-lcWB0brao5CFIQeQuGETTX_MGCvqB5PEaF9grBv9v2Lg/s900/337008763_934678394441875_5586496384643688524_n.jpg

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះស្រាប់តែទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ បានបង្ហោះរូបភាពប្រម៉ូតរឿងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «ភេត្រានិរមិត (เภตรานิรมิต)»ដែលជាខ្សែរឿងបែបឆ្លងភព មានតួស្រីឆ្លងទៅកាន់រជ្ជកាលទី៣នៃក្រុងរតនកោសិន្ទ្រដែលសម្តែងដោយតួឯកស្រីល្បីឈ្មោះ Mookda Narinrak និងតួឯកប្រុស Mike Pattaradet ។ អ្វីដែលធ្វើឱ្យមហាជនផ្ទុះប្រតិកម្ម និងមានចង្ងល់យ៉ាងខ្លាំងនោះ ហេតុអ្វីបានជារឿងថ្មីនេះ បានយកប្រាសាទអង្គរវត្តរបស់ខ្មែរមកធ្វើ background poster ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqHBsxlkbalipV-yUNqF_6CD8Y3s2aZUHgxy4RLXZMHrbckEx3ueGwQjqXmf6ZXUOAdoMS1FI8IyLt7cyVbny6urrjq187zmGywpzfE8D1DTVbc4AQkQfaXM1yN-aOmj3wsSphxOBByUp2_L7vWRazjpkEBAbFr8O4u4zlkOUq1GIFvnWKuOwelvi2/s960/337039747_3813255718901489_1038545365937358779_n.jpg

ការយកប្រាសាទអង្គរវត្តរបស់ខ្មែរយកទៅដាក់ក្នុងរឿងភាគថៃម្តងហើយម្តងទៀតនេះ មហាជនក៏បានលើកឡើងដែលថា នេះជាចេតនារបស់ផ លិតករថៃដែលចង់ឱ្យជនបរទេសគិតថាប្រាសាទអង្គរវត្តជារបស់ថៃ។
គួរបញ្ជាក់ផងដែរថា កន្លងមកផលិតករថៃក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៥ និង ប៉ុស្តិ៍លេខ៣ សុទ្ធតែមានយកប្រាសាទអង្គរវត្តរបស់ខ្មែរយកទៅដាក់ក្នុង Poster រឿងរបស់ខ្លួន តែពេលមានប្រតិកម្មពីប្រជាជនកម្ពុជាពួកគេបានដករូបភាពប្រាសាទអង្គរវត្តចេញវិញ។
យ៉ាងណារឿងថ្មីនេះ មហាជនកំពុងរង់ចាំយ៉ាងអន្ទះសារថាភាគីទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ដោះស្រាយយ៉ាងណា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfT5HS-Te3BFmtw4K4oYuTSU0T7XoeXczpejGPSAYSy7Id36Chs_2Lr6R44Q6CDuEuF9kXLwvJTzTDE6Dm69Lpg6yIWVtzW4yHiVbb2hpQz6ugtrxTRBrPfWGp3CdA081s5onrVhI9fWfG5QAm2ctwO_LAZSckcJwi8XtpGMYX5zos9aEm-jQYc9EZ/s960/337243731_1294033004796934_340583119541321521_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwof9H2Bqy7PPI5KnJvzCfWYqu67vqc_AzYjTd8KgR8ERmZmWKe3XDGl7XwjJKTlh9SD7U8WLwSd-7cGSB_6NOMm1MPhhCWm3l3CA4Lvt2qB4EC-WOCn56MHAtS6-Dy0M0kqews94vPg78SGPX-rNRGK_w40ilnX3A9Mbch4rLFmziw0i3e1hbYwAj/s849/337353049_706608377910219_19518701887779477_n.jpg

អាមេរិកអំពាវនាវឱ្យមេដឹកនាំចិនដាក់សម្ពាធលោក ពូទីន

0

សហរដ្ឋអាមេរិក ៖ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក (National Security Council) បានអំពាវនាវឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលកំពុងស្ថិតនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែកនៅប្រទេសអ៊ុយក្រែន តាមមន្ទីរពេទ្យ និងសាលារៀនផ្សេងៗ ព្រមទាំងបញ្ឈប់ការធ្វើឧក្រិដ្ឋកម្មសង្គ្រាម និងដកកងទ័ពចេញពីអ៊ុយក្រែន ។

លោក John Kirby ថ្លែងថា ៖ «យើងសង្ឃឹមថា លោកប្រធានាធិបតីចិននឹងដាក់សម្ពាធលោក ពូទីន ឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែកនៅតាមទីក្រុង មន្ទីរពេទ្យ និងសាលារៀនរបស់អ៊ុយក្រែន ហើយបញ្ឈប់ការធ្វើឧក្រិដ្ឋកម្មសង្គ្រាម និងអំពើឃោរឃៅព្រៃផ្សៃ ព្រមទាំងដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនផងដែរ ខណៈការស្នើសុំឱ្យបញ្ឈប់ការបាញ់គ្នានោះមិនគ្រប់គ្រាន់ទេ» ។VOA Interview: NSC Spokesperson John Kirby

លោក John Kirby បន្តថា ៖ «យើងបារម្ភថា ចិនគ្រាន់តែទាមទារឱ្យប្រទេសទាំងពីរឈប់បាញ់គ្នា ប៉ុន្តែបណ្តោយឱ្យកងទ័ពរុស្ស៊ីឈរជើងនៅទឹកដីអ៊ុយក្រែន ហើយចិនមិនបានទាមទារឱ្យរុស្ស៊ីដកទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនទេ និងបណ្តោយឱ្យរុស្ស៊ីគ្រប់គ្រងដែនដីរបស់អ៊ុយក្រែនដោយខុសច្បាប់» ។

សហរដ្ឋអាមេរិកលើកឡើងបែបនេះក្រោយពីលោក ស៊ី ជិនពីង និងលោក ពូទីន បានជជែកពិភាក្សាគ្នាមិនផ្លូវការអស់ជាង៤ម៉ោងកាលពីថ្ងៃទី២០ ខែមីនា កន្លងមក ហើយមេដឹកនាំប្រទេសទាំងពីរបានពិភាក្សាគ្នាជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ។

លោក ពូទីន បានថ្លែងក្នុងអំឡុងពេលលោកជជែកគ្នាជាមួយលោក ស៊ី ជិនពីង ថា នឹងពិភាក្សាគ្នាអំពីផែនការសន្តិភាព១២ចំណុច ដែលមេដឹកនាំចិនបានស្នើសុំដើម្បីបញ្ឈប់វិបត្តិដ៏ស្រួចស្រាវនៅអ៊ុយក្រែន និងស្នើឱ្យរុស្ស៊ីព្រមចរចាបញ្ចប់សង្គ្រាម ។China's Xi to meet with Putin in Moscow Monday in show of support - ABC News

ទោះយ៉ាងណា កន្លងមក អាមេរិកបានបង្ហាញការបារម្ភរឿងចិនជួយគាំទ្ររុស្ស៊ី តាមរយៈកត្តាចម្បងៗដូចជា ការគាំទ្រពាណិជ្ជកម្ម និងបច្ចេកវិទ្យា ហើយអាមេរិកបារម្ភថា ចិនអាចនឹងផ្តល់ជំនួយកងទ័ពទៅកាន់រុស្ស៊ី និងផ្តល់អាវុធនានាដូចជា កាំភ្លើងធំជាដើម ។

ចំណែកមេដឹកនាំប្រទេសអ៊ុយក្រែនកំពុងតាមដានពីការមកកាន់ប្រទេសរុស្ស៊ីរបស់មេដឹកនាំចិន ហើយមេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ពីជំហរដូចគ្នាជាមួយប្រទេសចិន គឺការគោរពអំណាចអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន ។Ukraine-Russia war latest: A million shells needed to hold off Putin's  troops

តាមសេចក្តីរាយការណ៍ថា រដ្ឋាភិបាលទីក្រុងគៀវបានព្យាយាមបញ្ចុះបញ្ចូលឱ្យមានការប្រជុំ ឬនិយាយទូរស័ព្ទដោយផ្ទាល់រវាងលោក ស៊ី ជិនពីង, លោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន ។ រីឯអាមេរិកមានបំណងឱ្យលោក ស៊ី ជិនពីង ដើរតួនាទីដោះស្រាយជម្លោះនៅអ៊ុយក្រែន ដោយការជជែកគ្នាជាមួយមេដឹកនាំអ៊ុយក្រែនផងដែរ ៕ ប្រភព ៖ The standard

កីឡាករកម្ពុជាដំបូងគេ ដែលឈ្នះមេដាយមាសក្នុងប្រវត្តិសាស្ត្រសុីហ្គេម

0

ប្រទេសកម្ពុជា ចំណាយពេលអស់៦២ឆ្នាំចូលរួមព្រឹត្តិការណ៍កីឡាតំបន់អាស៊ាន ហៅកាត់សុីហ្គេម ទើបស្គាល់រសជាតិមេដាយមាស។

កាលនោះ នៅឆ្នាំ ២០២១ ដែលប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះ ដោយកម្ពុជាបានបញ្ជូនអត្តពលិក៥៦០នាក់ទៅចូលរួម និងបានឈ្នះមេដាយមាសចំនួន៩។

ក្នុងនោះ កីឡាករ​ប្រដាល់​ទូច រ៉ាឆាន់ ​ឬ​ដែល​គ្រប់​គ្នា​ស្គាល់​​ថា​បឺត សង្ឃឹម ជា​កីឡាករ​រក​បាន​មេដាយ​មាស​ដំបូង​បំផុត​ឱ្យកម្ពុជា​កាល​​ពី​នៅ​ស៊ីហ្គេម​ឆ្នាំ​២០២១។

ក្មួយ​ប្រុស​របស់​​អតីត​អ្នក​ប្រដាល់​បឺត ខាំ​រូប​នេះ​​រក​មេដាយ​បាន​តាមរយៈ​​​ប្រភេទ​កីឡាករ Kickboxig វិញ្ញាសា​ផ្នែក​បុរស​​ ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២។ កាល​នោះ​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ គេ​បាន​យក​ឈ្នះ​កីឡាករ​ថៃ​ Arunno Sivapan ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កម្ពុជា​រំភើប​ជា​ខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjl7KqZ6RMhmYCfeygjdLhIBkJSAFIHKVJRbaXFefsd42baRhaV6WnzIVxxJURB4VGn8SB_NEQfeIEDnSc44LWGH6v7552eE1VRnOY_KH0DxkxuivYXAhE2ab7r8OcCuRUcQKmS5KXwAzC1KVsl9o_6Q2YRCY_z26-oQd2dijdKOvLez7k6NpiMHKd/s764/Screenshot%202023-03-22%20084517.jpg

ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានក្តីសុខបំផុតលើពិភពលោក

0

ប្រទេសហ្វាំងឡង់ ៖ ហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ទី១ អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ជាប្រទេសមានក្តីសុខបំផុតនៅលើពិភពលោក រីឯប្រទេសថៃវិញបានជាប់ចំណាត់ថ្នាក់ទី៦០ ។ ចំណែកប្រទេសមានក្តីសុខតិចបំផុតនៅលើពិភពលោក គឺបានទៅលើប្រទេសអាហ្វហ្គានីស្ថាន ។Finland Country Profile - National Geographic Kids

ជារៀងរាល់ឆ្នាំ នៅថ្ងៃក្តីសុខអន្តរជាតិ (International Day of Happiness) ផ្នែកបណ្តាញដោះស្រាយការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នឹងផ្សព្វផ្សាយពីការចាត់ចំណាត់ថ្នាក់ប្រទេសនានានៅទូទាំងពិភពលោកថា តើប្រទេសណាមានក្តីសុខ និងគួរចង់រស់នៅជាងគេ ។

គេបានប្រមូលផ្តុំនូវទិន្នន័យពីប្រភពជាច្រើន និងយោងតាមសូចនាករចំនួន៦ ដូចជា ការគាំទ្រផ្នែកសង្គម, ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់, សុខភាព, សេរីភាព, ការជួយសង្គ្រោះផ្នែកសប្បុរសធម៌ និងគ្មានអំពើពុករលួយ ។ ការចាត់ចំណាត់នៅឆ្នាំ២០២៣នេះ គឺស្រដៀងគ្នានឹងឆ្នាំ២០២២ ដែរ ដោយមានប្រទេសជាច្រើនបានជាប់ចំណាត់ថ្នាក់កំពូល ។The Best Time to Visit Finland in 2023 | When to Go | Travellers ????

ប្រទេសហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ទី១ អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា បន្ទាប់មក គឺប្រទេសដាណឺម៉ាក និងអ៊ីស្លង់ ។ ចំណែកប្រទេសមានក្តីសុខតិចបំផុតចំនួន៥ រួមមាន ៖
១-សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
២-ប្រទេសហ្ស៊ីមបាវ៉េ
៣-ប្រទេសសៀរ៉ាឡេអូន
៤-ប្រទេសលីបង់
៥-ប្រទេសអាហ្វហ្គានីស្ថានBiggest Cities In Finland - WorldAtlasទោះយ៉ាងណា អ្វីដែលធ្វើឱ្យប្រទេសហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់កំពូលជាប្រទេសមានក្តីសុខបំផុត បើតាមអ្នកជំនាញពីសាកលវិទ្យាល័យអាល់តូ ប្រទេសហ្វាំងឡង់ និយាយថា វាមកពីកត្តាជាច្រើនយ៉ាងដូចជា ប្រព័ន្ធសុខុមាលភាពដែលជួយពលរដ្ឋក្នុងប្រទេសនេះមានអារម្មណ៍ថា ពួកគេទទួលបានការយកចិត្តទុកដាក់ ។ ចំណែកប្រទេសថៃវិញជាប់ចំណាត់ថ្នាក់ទី៦០ ក្នុងចំណោម១៣៧ប្រទេស ហើយថៃទទួលបានពិន្ទុតិចបំផុត គឺត្រឹមតែ៥.៨៤៣ពិន្ទុ ។Best Places to Live in Finland | 10 Fun Cities for Expats - Life From A Bag

ក្រៅពីនេះ អ្នកវិភាគលើកឡើងថា បើទោះជាពិភពលោកជួបនឹងវិបត្តិជាច្រើនលើកក្តី រួមទាំងការរាតត្បាតនៃជំងឺកូវីដ-១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ប៉ុន្តែមនុស្សនៅទូទាំងពិភពលោក ពេញចិត្តនឹងជីវិតរបស់ពួកគេចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ៕ ប្រភព ៖ khaosod

ល្អហួស ចូលរួមប្រកួតបវរកញ្ញាវ័យក្មេង Miss Preteen Cambodia ជាផ្លូវការ

0

កុមារី ល្អហួស ដែលត្រូវជាកូនស្រីរបស់អ្នកនាង ដេនីក្វាន់ បានសម្រេចចិត្តចូលរួមប្រកួតបវរកញ្ញាវ័យក្មេង Miss Preteen Cambodia 2023 ជាផ្លូវការហើយ ដោយកុមារីរូបនេះខិតខំហ្វឹកហាត់ជាមួយគ្រូជំនាញដើរនាពេលកន្លងមក។

ល្អហួស ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមស្គាល់យ៉ាងទូលំទូលាយ ដោយសារកុមារីរូបនេះមានរូបឆោមល្អស្រស់ មានទេពកោសល្យខ្ពស់លើសិល្បៈ មិនថាសមត្ថភាព ច្រៀង ឬសម្តែង យុវតីរូបនេះធ្វើបានយ៉ាងល្អ។ ជាពិសេសនាពេលថ្មីៗនេះ ល្អហួស ទទួលបានការកោតសរសើរយ៉ាងខ្លាំងពេលសម្តែងឡើងវិញជាតួស្រី «មឺយជឺយ» ក្នុងរឿង «ម៉ាក់ថឺង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzf2GCrRiJAS_n6oRsZarWqbo4iA8kxIr-aNOG04IJtBcco6w-LCQUneLDoDECp-uv8KKeFNZl-JSHEcBvieOMW7_LgKqmK3Ci4TpKc4S8u3EzfT9KbW83pvv-cZili05U20JDkciMNYDNadDBMRhyxcBcDAD9nzhJrkrn_fDBPkAKOilFSs354HNO/s2048/337289980_1562659570910917_6033520264266163857_n.jpg
អ្វីដែលមហាជនអ្នកស្នេហាវិស័យបវរកញ្ញាភ្ញាក់ផ្អើលនោះ ពេលនេះកុមារី ជូ រីល្អហួស បានសម្រេចចិត្តចូលរួមប្រកួតបវរកញ្ញាវ័យក្មេង Miss Preteen Cambodia 2023 ហើយ បន្ទាប់ពីកន្លងមក ល្អហួស ខិតខំហ្វឹកហាត់ជាមួយគ្រូជំនាញ។ បច្ចុប្បន្ន ល្អហួស មានអាយុ១៤ ឆ្នាំ កម្ពស់១៦៦M និងមានទម្ងន់៤២គីឡូ។ ក្នុងនោះដែរ ដេនីក្វាន់ ដែលត្រូវជាម្តាយបានបង្ហោះឱ្យមហាជនសូមចូលរួមគាំទ្រដល់កូនរបស់នាងផងដែរ។

សូមបញ្ជាក់ថា កាលពីដើមខែមករា កន្លងទៅបវរកញ្ញាវ័យក្មេងកម្ពុជា ឃឿន ប៉ូលីកា បានគ្រងមកុដអន្តរជាតិ Miss Preteen International 2023 ដែលប្រព្រឹត្តទៅនៅប្រទេសថៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgain7lq60bd-MCArOgj0nXlCXQ2CQY7bgFcmLGNbxukXsn4HCzCH4ZlLf4PnWhygamnh-n90TOuqOTmvdlKNAmoX2284N4gqOXg5ZBPJKw97DJi_zDoSzJxd6l8SG8yHr04OfbIXz_TkbVXqEODkKOtkpSTZ7uwHFYpV6--H-MfrbO2WFtOCtzFelk/s960/333301744_746450650419069_2584087018684029688_n.jpg

សូមប្រយ័ត្ន អាហារទាំង៣មុខនេះអាចបង្កើតជាតិពុល ប្រសិនបើអ្នកទុកក្នុងទូទឹកកកយូរពេក

0

ការរក្សាទុកទាំងអាហារឆៅ និងអាហារឆ្អិននៅក្នុងទូទឹកកយូរពេក ទោះបីដាក់នៅកន្លែងផ្សេងគ្នាក៏ដោយក៏អាចនៅតែមានជាតិពុលដល់បរិយាកាសក្នុងទូទឹកកកផងដែរ។ ដើម្បីជៀសវាងបាក់តេរី មេរោគ និងជាតិពុល aflatoxin ដែលបង្កគ្រោះថ្នាក់ អ្នកចាំបាច់ត្រូវយកអាហារទាំង៣មុខនោះចេញពីទូទឹកកកបន្ទាប់ពីដាក់បានមួយសប្តាហ៍។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារ៣មុខដែលអ្នកមិនគួររក្សាទុកក្នុងទូរទឹកកកលើសពីមួយសប្តាហ៍នោះទេ ដែលអាហារទាំង៣មុខនោះមានដូចជា៖

១.ផ្លែបឺរ៖ ការទុកផ្លែប័រក្នុងទូទឹកកកក្នុងរយៈពេលយូរនឹងធ្វើឱ្យ nitrite ធ្លាក់បន្តិចម្តងៗ នៅពេលដែលកំហាប់ nitrite លើសពីស្តង់ដារ វាបង្កើនហានិភ័យនៃការបង្កមហារីក ក្រៅពីនេះ បរិយាកាសសើមក្នុងទូទឹកកកក៏អាចធ្វើឲ្យកម្រិតអាហ្វឡាតូស៊ីនកើនឡើង ពុលទ្វេដង និងមិនមានប្រយោជន៍ដល់សុខភាពនោះទេ។Benefits of avocados: 4 ways they are good for your health | CNN

២.ផ្លែឈើចម្រុះ៖ ផ្លែឈើចម្រុះ គឺជាផលិតផលអាហារដែលងាយស្រួលរកបាននៅតាមទីផ្សារ និងផ្សារទំនើបជាច្រើននៅជុំវិញយើង ដោយមិនគិតពីរដូវកាលនៃឆ្នាំនោះទេ។ ទោះជាយ៉ាងណាក៏ដោយគួរកត់សម្គាល់ថាមិនមែនផ្លែឈើទាំងអស់សុទ្ធតែសមរម្យសម្រាប់ការរក្សាទុកក្នុងទូទឹកកកនោះទេ។ ការផ្ទុកផ្លែឈើក្នុងទូទឹកកកយូរពេកអាចកាត់បន្ថយភាពស្រស់នៃផ្លែឈើមួយចំនួន ដែលវាធ្វើឱ្យបាត់បង់រសជាតិ និងសារធាតុចិញ្ចឹមរបស់ផ្លែឈើ។25 Healthiest Fruits You Can Eat - Best Fruits to Eat Daily

៣.គ្រឿងទេសស្ងួត៖ គ្រឿងទេសគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃមុខម្ហូប ជាពិសេសគ្រឿងទេសស្ងួតដូចជា ម្សៅខ្ទឹម ម្សៅម្ទេស ម្សៅរមៀត ម្សៅគ្រឿងទេសប្រាំមុខ។ តាមការពិតមិនមែនគ្រឿងទេសទាំងអស់គឺសមរម្យសម្រាប់ការរក្សាទុកនៅក្នុងទូទឹកកកនោះទេ។ ការធ្វើបែបនេះនឹងធ្វើឱ្យគ្រឿងទេសងាយនឹងមានសំណើម និងលូតលាស់យ៉ាងឆាប់រហ័សនូវបាក់តេរីអាក្រក់ៗ ដែលនាំដល់ការបង្កើតជាតិពុល aflatoxin៕How Long Dried Herbs And Spices Really Last ប្រភព៖ phuntoday.com

វៀតណាមចាប់បានភ្លុកដំរីនាំចូលខុសច្បាប់ពីអង់ហ្គោឡា

0

ប្រទេសវៀតណាម ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា មន្ត្រីវៀតណាមបានរឹបអូសយកភ្លុកដំរីចំនួន៧តោន ដែលពួកឈ្មួញបានលួចនាំចូលខុសច្បាប់មកប្រទេសវៀតណាមពីប្រទេសអង់ហ្គោឡា (ជាប្រទេសស្ថិតនៅតំបន់អាហ្វ្រិកកណ្តាល) ។ រដ្ឋាភិបាលវៀតណាមចាត់ទុកថា វាជាការចាប់យកផលិតផលធ្វើពីសត្វព្រៃដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ។

ការទិញ-លក់ភ្លុកដំរី គឺជាអំពើខុសច្បាប់នៅប្រទេសវៀតណាម ប៉ុន្តែការជួញដូរសត្វព្រៃខុសច្បាប់នៅតែបន្តកើតមានក្នុងប្រទេសនេះ ។ ក្រៅពីការជួញដូរភ្លុកដំរីហើយ គឺនៅមានផលិតផលធ្វើពីសត្វព្រៃផ្សេងទៀត ក៏ត្រូវបានគេលួចនាំចូលមកកាន់ប្រទេសវៀតណាមផងដែរ ។Vietnam seizes 7 tonnes of ivory smuggled from Angola, the largest seizure  of wildlife products in years - Vietnam Insider

កាលពីថ្ងៃទី២០ ខែមីនា កន្លងមក មន្ត្រីគយវៀតណាមនៅខេត្តហៃផុង បានពិនិត្យឃើញភ្លុកដំរីលាក់នៅក្នុងទូរកុងតឺន័រដឹកទំនិញ ហើយឈ្មួញនាំចូលទាំងនេះប្រាប់មន្ត្រីគយវៀតណាមថា គឺជាសណ្តែកដី ។ រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ទូរកុងតឺន័រដឹកទំនិញនេះមកពីប្រទេសសិង្ហបុរី ។

ហេតុការណ៍នេះកើតឡើងក្រោយពីវៀតណាមបានប្រទះឃើញភ្លុកដំរី ដែលលួចនាំចូលពីតំបន់អាហ្វ្រិកជាង៦០០គីឡូក្រាមនៅកំពង់ផែ Lach Huyen កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅខែកុម្ភៈ នេះដែរ តុលាការវៀតណាមបានកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ពីបទលួចលក់ដូរផ្នែកផ្សេងៗនៃសត្វជិតផុតពូជពីអាហ្វ្រិក ចំនួនប្រមាណ១០តោន ក្នុងនោះមានភ្លុកដំរី និងស្នែងរមាសផងដែរ ៕ ប្រភព ៖ mgronline

រឿងចាក់ទឹកនំបញ្ចុកចោល រដ្ឋបាលខណ្ឌដូនពេញ ឆ្លើបតបថាអ្នកលក់ជាអ្នកបង្កហេតុ

0

កាលពីពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងខ្លាំងទៅលើកងកម្លាំងសណ្តាប់ធ្នាប់ដែលបានចាក់ទឹកនំបញ្ចុកសម្លខ្មែររបស់អ្នកលក់ចោល និងដេញមិនឱ្យលក់នៅលើចិញ្ចើមផ្លូវសាធារណៈ រហូតរដ្ឋបាលខណ្ឌដូចពេញបានចេញសេចក្តីបំភ្លឺថា កងកម្លាំងមិនបានធ្វើដូច្នេះទេ អ្នកលក់នំបញ្ចុកនៅមុខព្រះបរមរាជវាំងផ្ទាល់គឺជាអ្នកធ្វើឱ្យខ្ជាយទឹកសម្លដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqOW1lvR63pBdi7ZhfQbIGYb8Y03LlNVBR2-SCzoU7MPUbJaOnaZ2wOE_e32H9dU5dmCGnyHe9G-hHqHyDHH0gLKMQsMb_uiN0iLyTZ5xvOEOtRWlTs6DYHa3vLmFtuTGeerYQNjzns6r6rrz2v30GYIog-EWmYk71L8Cp0FBj-HHJSIGnIgi0Ojjl/s1600/337108774_261861966169824_1982195580497432427_n.jpg

នៅក្នុងសេចក្តីបំភ្លឺដដែលបានឱ្យដឹងថា កម្លាំងសណ្តាប់ខណ្ឌ បានធ្វើការណែនាំដល់អ្នកលក់ឱ្យរកទីតាំងសមរម្យសម្រាប់លក់ ដោយមិនអនុញ្ញាតិឱ្យលក់ដូរនៅទីតាំងនេះឡើយ។មួយទៀត ការលក់ដូរគ្មានអនាម័យ មិនមានការវេចខ្ចប់កាកសំណល់ព្រមទាំងចោលថង់ប្លាស្ទិក ចានស្នោរនៅនឹងកន្លែងលក់ ដោយមិនយកទៅទុកដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះឡើយ។ ដោយឡែក ការធ្វើឱ្យខ្ចាយទឹកសម្លនំបញ្ចុកនៅលើចិញ្ចើមផ្លូវសាធារណៈគឺអ្នកលក់នោះជាអ្នកប្រព្រឹត្តទៅដោយខ្លួនឯង ដោយការខឹងសម្បារ ស្រែកនិងជេរប្រមាថមកលើកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq0DZZgtDQvY6V_PUzAUg3kHGrds1e1LzRXJiYRoMwVbc70riBn_4SsijsIrHGCwy8antfx7d-_J68TNR2uAcb4egBBvUEPe0C8u2teurZgBiRk1qitxh03i9Fz3EiHhunz1tJQaQScQtSEZTBXOO5ZlzFVDa0bnptaKFf7NdPXrxeqsRXVr_fvii2/s1600/337113199_1124646032269453_6204387367549743385_n.jpg

ក្នុងនោះដែរ រដ្ឋបាលខណ្ឌដូនពេញ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំង ដែលតែងតែខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ដើម្បីសោភ័ណភាព និងអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdd2oWZNnJnKeEgXuVAX1ezwb98bkfd7eNjdzR_EKrpb58qHV3ncKcgEkUOO8l_Vs6JX7O5ZkH0vV2gOGBNSg5yRh6LNEsv_fqw6yD7jtKlo22fdfJQkPdRdZERn7FlkL7akvhBCT6CufveWSNQ_nYwoyvbX9nms7cRLYW3w8ErvHifDQgmJvMrxbr/s1280/337258227_1547017812498388_1149278613764589332_n%20(1).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9bE-KZ60_nZxiR-u6q_S6-8HXFgb5YXXIsTNySSMdDawbpf21gDRWGMuUuBK-ZJH7LWEm6DHn8JO1bfS1q6JSpdgH8pTiyP9NGrbUN58SZYdHlWDKQb6sm3gxIs7VadDgZh4uABVAxwHgVr752pCvK5v8qyTCcttW2WpvA-3g5IwAG1HrjG_ih1ow/s671/Capture%20(2).PNG

ប្រទេសទាំង១០ដែលក្រីក្រជាងគេលើពិភពលោកក្នុងឆ្នាំ២០២២

0

នៅបណ្តាប្រទេសនៃពិភពលោកយើងមានប្រទេសជាច្រើនដែលប្រទេសខ្លះជាប្រទេសអភិវឌ្ឍនិងខ្លះទៀតជាប្រទេសកំពុងអភិវឌ្ឍ។ ចំពោះប្រទេសអភិវឌ្ឍឬប្រទេសអ្នកមានប្រហែលជាប្រិយមិត្តបានដឹងនឹងស្គាល់ស្ទើតែទាំងអស់ទៅហើយ ប៉ុន្តែដោយឡែកថ្ងៃនេះយើងខ្ញុំសូមលើកយកប្រទេសដែលក្រីក្រជាងគេទាំង១០លើពិភពលោកដើម្បីអោយប្រិយមិត្តបានយល់ដឹងបន្ត ដែលប្រទេសទាំង១០នោះមានដូចជា៖10 Poorest Countries In Africa In 2022 - Austine Media

១.ប្រទេសប៊ូរុនឌី(Burundi)៖ មានទីតាំងស្ថិតនៅតំបន់អាហ្រិ្វកខាងកើត ដែលមានប្រជាជនជាង១២លាននាក់ នាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ២៧០ដុល្លារ ដែលគិតក្នុងឆ្នាំ២០២២។
២.ប្រទេសសូម៉ាលី(Somali)៖ ប្រទេសនេះបច្ចុប្បន្នមានប្រជាជនប្រហែល១៦លាននាក់ ដែលមានប្រាក់ចំណូលក្នុងប្រទេសត្រឹមតែ៣១០ដុល្លារ គិតក្នុងឆ្នាំ២០២២។
៣.ប្រទេសម៉ូសំប៊ិក(Mozambique)៖ គឺជាប្រទេសដែលស្ថិតនៅតំបន់អាហ្រ្វិកខាងកើត ដែលមានប្រជាជនសរុប៣២លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ៤៦០ដុល្លារ គិតក្នុងឆ្នាំ២០២២។
៤.ប្រទេសម៉ាដាហ្កាស្កា(Madagascar)៖ មានទីតាំងស្ថិតនៅតំបន់អាហ្រិ្វកខាងកើត ដែលមានប្រជាជន២៨លាននាក់ នាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ៤៨០ដុល្លារ គិតក្នុងឆ្នាំ២០២២។Top 10 poorest countries in Africa in 2021 | Business Insider Africa៥.ប្រទេសស៊ីរ៉ាលេអុង(Sierra Leone)៖ ជាប្រទេសស្ថិតនៅតំបន់អាហ្រិ្វកខាងលិច ដែលមានប្រជាជនជាង៨លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ៤៩០ដុល្លារ គិតក្នុងឆ្នាំ២០២២។
៦.ប្រទេសអាហ្កានីស្ថាន(Afghanistan)៖ ប្រទេសនេះមានប្រជាជនជាង៤០លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ៥០០ដុល្លារ គិតក្នុងឆ្នាំ២០២២។
៧.ប្រទេសអាព្រិកកណ្តាល(Central Africa)៖ សាធារណរដ្ឋអាព្រិកកណ្តាល មានប្រជាជនសរុបជាង៥លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ៥១០ដុល្លារ គិតក្នុងឆ្នាំ២០២២។
៨.ប្រទេសលីប៊ែរីយ៉ា(Beria)៖ មានទីតាំងស្ថិតនៅតំបន់អាហ្រិ្វកខាងលិច ដែលមានប្រជាជនសរុបជាង៥លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ៥៣០ដុល្លារ គិតក្នុងឆ្នាំ២០២២។
៩.ប្រទេសនីហ្គ័រ(Niger)៖ ប្រទេសនេះស្ថិតនៅតំបន់អាហ្រិ្វកខាងលិច ដែលមានប្រជាជនជាង២៥លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ៥៤០ដុល្លារ គិតក្នុងឆ្នាំ២០២២។
១០.ប្រទេសកុងហ្គោ(Congo)៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាប្រទេសមួយស្ថិតនៅអាមេរិកកណ្តាល ដែលមានផ្ទៃដីសរុប២,៣៤០០គីឡូម៉ែត្រក្រឡា មានប្រជាជនសរុបទាំងអស់ជាង៩២លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ៥៥០ដុល្លារ គិតក្នុងឆ្នាំ២០២២៕10 Poorest Countries In Africa In 2022 - Austine Media