Home Blog Page 1778

សារព័ត៌មាន BBC ហាមឃាត់បុគ្គលិកប្រើប្រាស់ TikTok

0

ប្រទេសអង់គ្លេស ៖ BBC ជាសារព័ត៌មានល្បីឈ្មោះមួយនៅប្រទេសអង់គ្លេស បានអំពាវនាវឱ្យបុគ្គលិករបស់ខ្លួនលុបកម្មវិធីល្បីឈ្មោះ TikTok របស់ប្រទេសចិន ចេញពីទូរស័ព្ទដៃរបស់ក្រុមហ៊ុននេះ ។ កាលពីពេលមុន រដ្ឋាភិបាលប្រទេសអង់គ្លេស ក៏បានហាមឃាត់មន្ត្រីរដ្ឋាភិបាលទាំងអស់ប្រើប្រាស់ TikTok ដូចគ្នាដែរ ដោយសារខ្លាចថា អាចត្រូវបានរដ្ឋាភិបាលចិនលួចយកទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់ ។Chinese Government Asked TikTok for Stealth Propaganda Account - Bloomberg

បុគ្គលិករបស់សារព័ត៌មាន BBC និយាយថា BBC បានបញ្ជាទៅកាន់បុគ្គលិករបស់ខ្លួនហាមប្រើប្រាស់ TikTok នៅក្នុងឧបករណ៍សម្រាប់ធ្វើការងាររបស់សារព័ត៌មាននេះ លើកលែងតែពួកគេមានហេតុផលធ្វើអាជីវកម្មសមហេតុផល ដូចជា លេង TikTok ដើម្បីផ្សព្វផ្សាយព័ត៌មាន និងទីផ្សារ ។ ប៉ុន្តែបើមិនប្រើប្រាស់កម្មវិធីនេះក្នុងការប្រកបអាជីវកម្មទេនោះ គឺបុគ្គលិកទាំងអស់ត្រូវតែលុបកម្មវិធីនេះចេញ ហើយសារព័ត៌មាន BBC នឹងតាមដានស្ថានការណ៍បន្តទៀត ។ ចំណែកទូរស័ព្ទផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ពួកគេនៅតែអាចប្រើប្រាស់ TikTok បានដូចដើម ប៉ុន្តែទូរស័ព្ទទាំងនេះហាមមានទិន្នន័យផ្សេងៗពាក់ព័ន្ធនឹងការងាររបស់សារព័ត៌មាន BBC ។Watch out, there's thieves about at BBC head office

សារព័ត៌មាន BBC បានហាមឃាត់បុគ្គលិកខ្លួនប្រើប្រាស់កម្មវិធី TikTok របស់ប្រទេសចិន គឺជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់សារព័ត៌មាននេះ ខណៈសារព័ត៌មាន BBC បានប្រើប្រាស់ TikTok សម្រាប់តភ្ជាប់ទៅកាន់ក្រុមគោលដៅថ្មីរបស់ខ្លួន ។ លើសពីនេះ សារព័ត៌មាន BBC ថែមទាំងបានរៀបចំក្រុមការងារដើម្បីគ្រប់គ្រងការងារក្នុងកម្មវិធី TikTok ទៀតផង ។ បច្ចុប្បន្ន សារព័ត៌មាន BBC News នៅក្នុងកម្មវិធី TikTok មានអ្នកតាមដានចំនួន១,២លាននាក់ ចំណែកសារព័ត៌មាន BBC មានអ្នកតាមដានចំនួន៤,៤លាននាក់ ៕ ប្រភព ៖ beartai BRIEF

UN អំពាវនាវឱ្យពិភពលោករួមគ្នាទប់ស្កាត់បម្រែបម្រួលអាកាសធាតុ

0

អង្គការសហប្រជាជាតិ (UN) បានដាស់តឿនទៅកាន់ពិភពលោកឱ្យរួមគ្នាទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដោយគ្រប់គ្រងសីតុណ្ហភាពមិនឱ្យលើសពី១,៥អង្សារសេ បើមិនដូច្នោះទេ ពិភពលោកអាចប្រឈមនឹងការបំផ្លិចបំផ្លាញដោយសារការប្រែប្រួលអាកាសធាតុ (Climate Time Bomb) ។

កាលពីថ្ងៃទី២០ ខែមីនា កន្លងមក អ្នកវិទ្យាសាស្ត្រមកពីអង្គការសហប្រជាជាតិបានដាស់តឿនទៅកាន់ពិភពលោកថា ត្រូវតែនាំគ្នាបញ្ឈប់សកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់បរិស្ថាន ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញដោយសារការប្រែប្រួលអាកាសធាតុ ។

អ្នកវិទ្យាសាស្ត្របានសំណូមពរទៅកាន់ប្រទេសនានានៅលើពិភពលោកថា ត្រូវរួមគ្នាកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតជាសកល និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ច្បាស់លាស់ និងភ្លាមៗ ។ អ្នកវិទ្យាសាស្ត្រអះអាងថា ឧស្ម័នផ្ទះកញ្ចក់មានឥទ្ធិពលខ្លាំងបំផុតចំពោះការផ្លាស់ប្តូរអាកាសធាតុ ដែលកើតឡើងពីសកម្មភាពរបស់មនុស្ស ។The largest iceberg in the world just broke off from Antarctica - CBS News

ក្រុមប្រឹក្សាអន្តរដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុបានលើកឡើងថា ប្រទេសនានានៅលើពិភពលោកត្រូវរួមគ្នាកាត់បន្ថយកាបូនឌីអុកស៊ីត និងទប់ស្កាត់គ្រប់ឧស្សាហកម្មទាំងអស់ ហើយពួកគេត្រូវគ្រប់គ្រងសីតុណ្ហភាពមិនឱ្យលើសពី១,៥អង្សារសេ ។Red alert' in China as drought dries up country's biggest lake | Drought  News | Al Jazeera

អ្នកវិទ្យាសាស្ត្រដាស់តឿនដែរថា បើសីតុណ្ហភាពឡើងលើសពី១,៥អង្សារសេនោះ វានឹងធ្វើឱ្យពិភពលោកកាន់តែមានគ្រោះថ្នាក់ខ្លាំង ហើយប្រឈមនឹងអាកាសធាតុមិនអាចត្រឡប់មកដូចដើមវិញបានទេ ដូចជា ផ្ទាំងទឹកកករលាយនៅប្រទេស Greenland និងតំបន់អង់តាកទិកខាងលិច ព្រមទាំងមានរលកកំដៅខ្លាំងដែលមិនធ្លាប់កើតឡើងពីមុន, គ្រោះរាំងស្ងួតកាន់តែខ្លាំង រួមទាំងការបំពុលក្នុងទឹក ក៏ដូចជាអាកាសធាតុក្តៅខ្លាំងនៅតាមតំបន់ជាច្រើនលើពិភពលោក ។ លើសពីនេះ គេសង្កេតឃើញថា ប្រជាជនពាក់កណ្តាលនៅក្នុងពិភពលោក មានហានិភ័យខ្ពស់ចំពោះវិបត្តិអាកាសធាតុ ៕Tornadoes: Spinning Thunderstorms | AMNH ប្រភព ៖ TNN Earth

realme C55 បំពាក់កាមេរ៉ា 64MP & ទំហំផ្ទុកធំ 256GB តម្លៃសមរម្យបំផុតក្នុងប្រទេសកម្ពុជា តម្លៃចាប់ពី 179$ ជាមួយុទ្ធសាស្រ្តធ្វើឲ្យប្រសើរឡើងរបស់ realme នៃស៊េរី C បានផ្លាស់ប្តូរស្តង់ដាស្មាតហ្វូនលំដាប់ថវិកា

0

ថ្ងៃទី 21 ខែមីនា ឆ្នាំ 2022 នៅសណ្ឋាគារ សុខាភ្នំពេញ – realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោក ទើបតែបានបញ្ចេញ realme C55 ក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលមានការចូលរួមតារាកិត្តិយស លីម តិចម៉េង Champaion Cambodian idol season 4 និង កញ្ញា ហង្ស ម៉ានីតា Champion Miss universe 2022 ។ realme C55 មកក្នុងនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ ការសាកថ្មលឿន 33W SUPERVOOC និងទំហំផ្ទុករហូតដល់ 256GB ជាមួយរូបរាងទាន់សម័យ និងប្លែកពីគេដែលត្រូវបានបំផុសគំនិតដោយ Sunshower ការរចនាបែបតំណក់ទឹកភ្លៀង ។ ដូច្នេះហើយ realme C55 ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃសមរម្យបំផុតចាប់ពី 179 ដុល្លារ សម្រាប់ទំំហំផ្ទុក 6+6GB* +128GB និង 199 ដុល្លារ សម្រាប់ទំំហំផ្ទុក 8+8GB* + 256GB ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjFtv31gyyp1pHPdOmHxlG39kbjo-BwdeOyAtkFOoZ2dVPN0bb1NTLUVLdOvDHZEiwVmmaexjAdIeuVXMOo5IeaoTJnoUJH3YWQPXvauvuHeFSIr-ec3BZOyVJeOtvwtwVcWqu3SiHHZVa7vOXYdQWkqId_9SDUPdVTSYYLlaDOOWD8_s15m_oYQp7/s6010/DSC_4844.jpg

លក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា របស់ ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី
realme បានប្រកាសជាផ្លូវការនូវការអាប់ដេតជាយុទ្ធសាស្ត្រទៅស៊េរី C ដើម្បីចែកចាយស្មាតហ្វូន ជាមួយនឹងមុខងារឈានមុខគេ នៅក្នុងផ្នែកកាមេរ៉ា ទំហំផ្ទុក ការសាកថ្មលឿន និងការរចនា។ ឥឡូវនេះ realme C55 បំបែករនាំងតម្លៃដោយបំពាក់ កាមេរ៉ា 64MP តែមួយគត់នៅក្នុងកម្រិតតម្លៃនេះ រួមជាមួយនឹងកាមេរ៉ា Selfie 8MP និង 2MP B&W lens។ realme C55 គឺជាស៊េរី C ទីមួយដែលបំពាក់នូវសេនស័រ OV64B flagship ដែលមានទំហំភីកសែល 0.7μm និងទ្រង់ទ្រាយអុបទិក 1/2″ ដែលជាសិនស័រដូចគ្នា ដែលប្រើក្នុង realme GT Master Edition។ បើប្រៀបធៀបទៅនឹងជំនាន់មុន C55 មាន បង្កើនទំហំសិនស័រ 54% និងការកែលម្អបន្ថែម 53.8% លើភាពច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0i6lKXWjYS9j4M-f_0wA1aeH0kL-rCY42onXHCymZ8jbBM5T1f0xgxmZ5WHCQ_C3CLiq8X4CY0rXCcq_6omp2BhTMBK8wCCYYZRW5Bed7i-q8rnpanTyAsoyRy9OyNlM3LimATw9nIcS5JwlXFel-wYx40ZArvqZ159sqi-Pnlfv_BRQnHVCroYlu/s975/photo_2023-03-22_11-03-15.jpg

លើសពីនេះទៅទៀត មានមុខងារច្នៃប្រឌិតរូបភាព និង Filter ប្រកបដោយភាពច្នៃប្រឌិត សម្រាប់បទពិសោធន៍ថតរូបកាន់តែប្រសើរ។ ជាមួយនឹងបច្ចេកវិទ្យា ProLight ដែលមាននៅលើ Number series, C55 ធ្វើអោយប្រសើរឡើងនូវ គុណភាពរូបភាព និងបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនូវសមត្ថភាពចាប់រូបភាព ដោយរក្សាព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងលក្ខខណ្ឌពន្លឺតិច។

realme C55 មានរ៉េមទំហំសរុបរហូតដល់ 16GB* (រួមបញ្ចូលរ៉េមជំនួយបន្ថែម 8GB+8GB) និង ទំហំផ្ទុកធំរហូតដល់ 256GB ដែលឥឡូវនេះជាអង្គផ្ទុកទិន្នន័យធំជាងគេនៅក្នុងកម្រិតតម្លៃនេះ ហើយអាចបន្ថែមមេម៉ូរីបានរហូតដល់ 1TB សម្រាប់បទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង។ ជាមួយនឹងបច្ចេកវិទ្យា DRE បន្ថែមរ៉េមកម្រិតខ្ពស់ realme C55 ពង្រីក បន្ថែម RAM រហូតដល់ 8GB ដើម្បីទទួលបានបទពិសោធន៍ដូច រ៉េម 16GB ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ នូវបទពិសោធន៍ដ៏រស់រវើក និងរលូនជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3a-8Z5304dArLNb6GsDCL1Suo2uxSSU-eQkUlfCl6tVjtPq6_0lv1pMaLH26qI2em2vHp-fS8a2F4SplMmfpDg41Zu9ar-5pvQ0hnlsgZWGF_JYlJXZXmSFeCKdDEl5CyxRY2Amc6bhqNST6CzNCbzQxRTHsyjLAJpvyAWVZ_8AxH8D-YF7OW2QZA/s975/photo_2023-03-22_11-03-58.jpg

ដោយយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ C55 ធ្វើអោយប្រសើរឡើងនូវសមត្ថភាពថ្មជាមួយ នឹងការសាកថ្មលឿន 33W SUPERVOOC លឿនបំផុតនៅក្នុងកម្រិតតម្លៃនេះ ដែលអាចសាកបាន 100% ត្រឹមតែ 63 នាទីប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងជំនាន់មុន C35 ជាមួយនឹងការសាកថ្ម 18W, C55 បង្កើនល្បឿនសាកបានលឿនជាងមុន 100% ជាមួយនឹងថាមពលថ្មធំ 5000mAh ដែលផ្តល់នូវបទពិសោធន៍សាកថ្មដោយមិនបារម្ភ។

ដោយឡែកផ្នែកខាងក្រោយ C55 ត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងការរចនាបែបតំណក់ទឹកភ្លៀង ដែលបំផុសគំនិតដោយធាតុធម្មជាតិ ហើយមានពីរពណ៌គឺ ពណ៌ទឹកមាស និង ពណ៌ខ្មៅ។ មានភាគល្អិតពន្លឺចំនួន 500,000 ដែលបង្កើតជាខ្សែមីក្រូទស្សន៍បញ្ឈរ ដែលប្រៀបដូចជាបន្ទាត់នៃទឹកភ្លៀង គួបផ្សំជាមួយនឹងពណ៌ដ៏ស្រស់បំព្រង ដើម្បីឲ្យដូចជាផ្កាឈូករ័ត្ន ដែលនាំមកនូវអារម្មណ៍ល្អដល់អ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy_HIBxSVUSAgHztalIIiPTdbfxcehClmIPNOjUI4nSaBaDcuAszs0jJMdR5H26BTALGqfPcjBDuKmu4GBPIm07T8MUiHepOr0h3j64dF9e-QP8QXez1a-G7UB-P4JNMgYJ4YxHleTozQmu1ZjhYljYsjAPlkfli2E12CGwr-3fQvbB3vfEwAdCtMm/s975/photo_2023-03-22_11-03-24.jpg

realme C55 គែមអេក្រង់ និងតួខ្លួនស្តើងបំផុត 7.89mm ដែលធ្វើឲ្យមានផាសុកភាពក្នុងការចាប់កាន់ និងអារម្មណ៍ល្អនៅក្នុងដៃ។

លើសពីនេះ realme C55 មានអេក្រង់លាតពេញទំហំ 6.72 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងល្បឿនអេក្រង់ 90Hz ដែលផ្តល់នូវបទពិសោធន៍មើលឃើញកាន់តែមានផាសុកភាព។ ជាមួយនឹងអេក្រង់ទម្លុះ ស្ថិតនៅចំកណ្តាលដែលរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងតួទូរស័ព្ទ realme C55 បង្កើតរូបរាង និងអារម្មណ៍ពេញអេក្រង់កាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgalIkm0NQu6X_10RoZidwc7531T0_XlLitOWv4RXUUcY_SF5lDiMsFozEgtV6qlXTZgfo-O_elLN98ZVg1OrltPVXFdpFFz-eHC2a-UYdFNcUfhro03BI2jwApSA9WwWhX7OkV-N08-Zn5jba5UwHUCMgJ-OuG79kjwgLUUCyTdu8Y6ulpgvwcoS4I/s975/photo_2023-03-22_11-03-38.jpg

realme C55 បំពាក់បន្ទះឈីប Helio G88 បន្ទះឈីបដែលផ្អែកលើបច្ចេកវិទ្យាដំណើរការ 12nm និង Mali-G52 GPU មានលក្ខណៈពិសេស octa-core មានល្បឿន 2.0GHz ទទួលបានពិន្ទុ Antutu 273,364 ។

ស្មាតហ្វូន Android ដែលមាន Mini Capsule ដំបូងគេបង្អស់
លើកនេះ realme C55 ធ្វើឱ្យមានការលេចធ្លោរយ៉ាងខ្លាំងក្លាជាមួយនឹងការភ្ញាក់ផ្អើល ដោយបង្ហាញនូវ Mini Capsule ដំបូងបង្អស់របស់ Android ដែលអាចសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងអេក្រង់ ហើយអាចបង្ហាញជុំវិញរន្ធកាមេរ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6iWeT9bXQ-oZ_BrGbhfD1imyW5eKQgEPzYwbRS7azc7FZ4t7mbLIL8lsumuBvL7DIC2j7TwKlPV0z77rHgFnUpkN_2Idzl3t74oz3zwvKsBV-rdi0tk1mGRAcRYHDYDsJiA34lSW_dpwxB97ACYNOdInUanfjdhJVc1Twe7JCrhuN8mrLB82LkAhL/s975/photo_2023-03-22_11-03-52.jpg

វាអាចបង្ហាញពណ៌ផ្សេងៗនៃពន្លឺរបស់វាទៅតាមស្ថានភាពថ្ម – ការសាកពេញ ពណ៌បៃតង កំពុងសាកថ្មពណ៌ខៀវ និងជិតអស់ថ្មតិចមានពណ៌ក្រហម។ លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានមុខងារពីរបន្ថែមទៀត គឺ ការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហាន ដែលតម្រូវឱ្យធ្វើការអាប់ដេត OTA នៅពេលក្រោយ។ ជាមួយនឹង Mini Capsule អ្នកប្រើប្រាស់អាចទទួលបានការជូនដំណឹងសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃកាន់តែប្រសើរ។
លើសពីនេះទៅទៀត realme C55 ដំណើរការដោយ realme UI 4.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 13 ចេញពីប្រអប់ ស្កេនក្រយៅដៃចំហៀងដែលមានល្បឿនលឿន ផ្តល់ឱ្យអ្នកគាំទ្រនូវបទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង និងគុណភាពដែលអាចទុកចិត្តបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW6re5v_8I0Np1TDTJd67iXCMsjK6tzDkW0OyXK4TGS-ZjyBnecY2nbr1_o2Qc61Uf92baFZEZzM8N18qs1721WRlNHdHsXVSUGvCYILiEqxxPEsbhlC0sePRNkkqo9MzuIRe-qbzyGzWi4g1fhr_t0sVIb_IskZrlka7-nVvpnGTX72s_vZOUxtX9/s975/photo_2023-03-22_11-03-45.jpg

ដូច្នេះហើយ realme C55 ត្រូវបានបំពាក់ដោយលក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា ផ្តល់បទពិសោធន៍គ្រប់ជ្រុងជ្រោយ ដែលបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់។ វាបង្ហាញពីស្មារតីនៃ “ជើងឯក” និងលើកទឹកចិត្តយុវជនឱ្យរីករាយជាមួយ ជើងឯកជំនាន់ថ្មីនេះរបស់ពួកគេក្នុងតម្លៃសមរម្យបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPhPHqTS3deV7KKnJ-7O6718sWLJtCLmt4n13ZHYmCUuAJFtGkdJOZTf_LmAKDVV9vrfekvm4uwPOBLWX-Pk0zijlbNB0TRGPUvzKfvFRR1O4imqImspkNSjId6NV3nmmjPpGDV4DvEeaYsdrUk43TesVwHS8eFQcfe7mj-4OtNq_1E39hXYL30lnH/s4032/IMG_6750.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDAX47kgCHm2pPvYyk9MteAvVVfiiCajtyvg44g-NTp6cCs5oD26Vb7Xg9vq5ruoyWsClGj7TqqRm8TVZZUq2r5w0lcPaw0VrtTQnFdvYpoOT1edLwq5YD6dUhs0ytw8tJS9URLul1RWgWC-HRtDJZR9uOUnj3s60voyLYb2xiqikjNKGhxjHwBMZX/s4032/IMG_6696.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHGNKTOJAAX4QFcROSvJXI5WBCMw6zey7kHhZVCd-JCvoLKFkCNJaSaqD5VHqW40OA_zGaCHF_VC-5APAeIVUBxd0I5Xr5rB4DalGLg5I604DcNjXm0_6NjA8122BePKMCCP7aqi4qTXDeXrYJpJrHX3YVN_ZlOKryg4tulPMmVdLUUtfpz5EmE1kU/s6010/DSC_5696.jpg

អាហារទាំង៦ប្រភេទ ហាមដាច់ខាតកុំឱ្យស្រ្តីមានផ្ទៃពោះបរិភោគ

0

ពេលមានផ្ទៃពោះ ស្ត្រីត្រូវការការយកចិត្តទុកដាក់ខ្លាំងបំផុត ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសរបបអាហារប្រចាំថ្ងៃ។ ព្រោះការទទួលទានរបបអាហារមិនបានត្រឹមត្រូវ អាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ហើយបើធ្ងន់ធ្ងរកូនអាចរលូតបាន។ ដូច្នេះហើយអាហារទាំង៦ខាងក្រោមនេះស្ត្រីដែលមានផ្ទៃពោះហាមទទួលទានជាដាច់ខាត ព្រោះអាចប៉ះពាល់ដល់សុខភាព ដែលអាហារទាំងអស់នេះមានដូចជា៖

១.អាហារមានខ្លាញ់ច្រើន៖ កាត់បន្ថយអាហារមានជាតិខ្លាញ់ច្រើន! ការទទួលទានសារធាតុចិញ្ចឹមគ្រប់គ្រាន់នៅពេលមានផ្ទៃពោះវាជារឿងល្អ។ ប៉ុន្តែមិនគួរទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន ពិសេសអាហារចៀន វានឹងជះផលមិនល្អចំពោះសុខភាពម៉ាក់ៗ ដោយសារអាហារប្រភេទនេះវាផ្ទុកជាតិខ្លាញ់ច្រើន វាងាយស្រួលបង្កឱ្យឡើងទម្ងន់ និងប្រឈមការកើតជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះ។អាហារទាំងនេះ ញុាំច្រើនធ្វើឲ្យអ្នកកាន់តែចាស់ ជាងវ័យ២.ត្រីឆ្អើរ និងគ្រឿងសមុទ្រក្លាសេ ៖ ត្រីឆ្អើរ ជាប្រភេទអាហារចម្អិនដោយផ្សែងភ្លើង ដែលបណ្តាលឲ្យមេរោគរាប់លានតោងជាប់នឹងស្រកាត្រី។ រីឯគ្រឿងសមុទ្រក្លាសេទុកយូរ ក៏មានផ្ទុកមេរោគជាច្រើន ដែលអាចធ្វើស្រ្តីមានផ្ទៃពោះរលូតកូនដែរ។តោះរៀនធ្វើត្រីឆ្អើរ ព្រោះថាអាចទុកបានយូរហើយអាចច្នៃបានជាម្ហូបច្រើនមុខទៀត  KohSantepheap.TV៣.អាហារឆៅ៖ ស្ត្រីមានផ្ទៃពោះ មិនគួរទទួលទានអាហារឆៅ ដូចជាទឹកដោះគោឆៅ ស៊ុត សាច់ និងបន្លែដែលមិនបានចម្អិនត្រឹមត្រូវនោះទេ ព្រោះអាហារទាំងនោះអាចនឹងមានជាតិពុល ដែលអ្នកមិនដឹង។What Does Raw Meat Taste Like? Does Raw Meat Taste Good? | EatDelights៤.ថ្លើមសត្វ៖ ថ្លើមសត្វដូចជា ថ្លើមជ្រូក ថ្លើមគោ ជាដើម សុទ្ធតែជាអាហារដែលសម្បូរជាតិពុល និងខ្លាញ់ ដែលអាចបង្ករផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។In praise of liver: falling in love with a widely reviled food - Diet Doctor៥.ល្ហុងខ្ចី៖ ល្ហុងខ្ចី ជាអាហារដែលអាចធ្វើឲ្យរលូតកូនបាន ព្រោះវាមានផ្ទុកអង់ស៊ីមម្យ៉ាងដែលបណ្តោលឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះជួបបញ្ហាធ្ងន់ធ្ងរ។8 Evidence-Based Health Benefits of Papaya៦.ម្លាស់៖ ផ្លែម្នាស់ត្រូវបានគេប្រើ ចំពោះស្រ្តីមានផ្ទៃពោះ នៅដំណាក់កាលជិតឆ្លងទន្លេ ព្រោះវាផ្ទុកសារធាតុសំខាន់ៗមួយចំនួនអាចជួយជំរុញដល់សាច់ដុំស្បូនរបស់ស្រ្តី ឲ្យសម្រាលកូនបានស្រួល។ ផ្ទុយទៅវិញ បើអ្នកទទួលទានម្នាស់ នៅដំណាក់កាលដំបូង កូនក្នុងផ្ទៃអាចប្រឈមនឹងការរលូតគ្រប់ពេល៕How Pineapples Can Help Your Skin and Hair ប្រភព៖sanook

Elon Musk ថាខ្លួនជាមនុស្សពូកែជាងគេលើលោក

0

មហាសេដ្ឋី Elon Musk បានចាត់ទុកខ្លួនឯងជាមនុស្សពូកែជាងគេលើលោក ក្រោយពីលោកបានជួយឱ្យបណ្តាញសង្គម Twitter ងើបឡើងវិញ ដោយមានអ្នកប្រើប្រាស់ ៨ពាន់លាននាទីក្នុងមួយថ្ងៃ ដែលវាបានលើសពីអ្វីដែលក្រុមហ៊ុនរំពឹងទុក្ខ។Elon Musk says what he thinks the Fed should do with interest rates

ក្រោយមក លោក Elon Musk បាន​បង្ហោះ​សារលើគណនី​របស់ខ្លួនថា “Platform របស់​ខ្លួន​មួយនេះ គឺ​បាន​រីកលូតលាស់​យ៉ាងឆាប់រហ័ស។ លោកបាន​ហៅ​ចំនួនការប្រើប្រាស់​នេះថា គឺ​មាន​ឥទ្ធិពល​បំផុត និងចាត់ទុកខ្លួនឯងថា ជាមនុស្សឆ្លាតជាងគេ​លើពិភពលោក”។

កាលពីឆ្នាំមុន Musk បានចាយលុយ៤៤ពាន់លានដុល្លារ ទិញផ្តាច់ Twitter ក៏ប៉ុន្តែ ប៉ុន្មានខែពេលទិញ ហើយភាគហ៊ុន និងសង្វាក់ការងាររបស់ក្រុមហ៊ុនមានធ្លាក់ចុះជាខ្លាំង ដោយបានបាត់បង់អ្នកប្រើប្រាស់រាប់លាននាក់ក្នុងមួយថ្ងៃៗ៕

ប្រភព៖ABP

ផ្ទុះការរិះគន់ខ្លាំងពេក លោក ឯម រៀម បង្ហោះសារចង់គិតខ្លី

0

ដូចមហាជនជ្រាបមកហើយថាប៉ុន្មានថ្ងៃចុងក្រោយនេះរឿងលោក ឯម រៀម បានវាយលុកលើបណ្តាញសង្គមមិនធម្មតា រហូតធ្វើឱ្យបណ្ឌិតច្នៃម៉ូតរូបនេះបង្ហោះវីដេអូស្រក់ទឹកភ្នែកថែមទៀត។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះ លោក ឯម រៀម បានបង្ហោះសារនៅថ្ងៃទី២២ ខែមីនា នេះថា លោកអាចបាក់ទឹកចិត្តហើយគិតខ្លីក៏ថាបានព្រោះការអត់ធ្មត់ និងភាពរឹងមាំរបស់លោកមានកម្រិត។May be an image of 1 person, standing, footwear and indoor

នៅតែជាប្រធានបទមួយ និងមានការវែកញែកទៅលើលោក ឯម រៀម រឿងសំលៀកបំពាក់ច្នៃចេញពីហូលខ្មែរ បញ្ចេញដើមទ្រូងរបស់លោកដើរកម្រាលព្រំ ក្នុងនោះក៏មានការរិះគន់ពីសំណាក់មហាជនមួយភាគធំ លោកជំទាវ ហ៊ុន ស៊ីណាត រួមទាំងអាចារ្យធំ។ ដ្បិតថាមានការរិះគន់ច្រើន ប៉ុន្តែលោក ឯម រៀម ក៏ទទួលបានការលើកទឹកចេញពីអ្នកគាំទ្រ រួមទាំងអ្នកសិល្បៈមួយចំនួនបានចេញមុខគាំទ្រលោកផងដែរ។

ទោះបីជាមានការលើកទឹកចិត្តលើការច្នៃម៉ូតក្តី ប៉ុន្តែលោក ឯម រៀម បានបង្ហោះវីដេអូខ្សឹកខ្សួលកាលពីម្សិលមិញនេះ រហូតថ្ងៃទី២២ នេះលោកក៏បានព្រលយសារថាលោកអាចបាក់ទឹកចិត្ត និងគិតខ្លី។No photo description available.

អ្នកច្នៃម៉ូតខាងលើបានរៀបរាប់ថា «ខ្ញុំនៅតែឆ្ងល់ហេតុអ្វីតាមព្យាបាទអ្នកដែលគាំទ្រ និងការពារខ្ញុំ នេះសបញ្ជាក់ថាមិនមែនរិះគន់ក្នុងន័យស្ថាបនាទេ គឺក្នុងន័យគុំគួន និងញុះញង់ ថាមិនត្រូវខ្ញុំអាចបាក់ទឹកចិត្ត ហើយគិតខ្លី ព្រោះការអត់ធ្មត់ និងភាពរឹងមាំរបស់ខ្ញុំគឺមានកំរិត ថាមិនត្រូវខ្ញុំអាចគិតខ្លីហើយសូមផ្តាំបងប្អូនថា បើខ្ញុំយ៉ាងណាគឺពួកគាត់នេះហើយ និងសូមឱ្យមានច្បាប់ ចំពោះអ្នកដែលរិះគន់តាមអារម្មណ៍ ដោយគ្មានការសិក្សាពិចារណា…»។

ក្រោយពីបង្ហោះសារដូចនេះហើយ អ្នកលេងបណ្តាញសង្គមក៏បានចូលទៅខំមិនលើកទឹកចិត្តទៅដល់លោក ឯម រៀម ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb9zSyQWG-gpwyvOnuD1ulrpB8B_dA20G-iCYgHfrm24Aa92GROEvxCwtPRme2UdLCHda2fIHBGKtVgcc-ADS6sMP1RR3o3TNIlPF0nCX7X6PsYSNn3wwoHq2DNiLzMY8rmvxKLa1Fyjow8H2jwVoNuWWHuM_i79urIOCRq9EvEgEtXMFoEzx4rorC/s809/photo_2023-03-22_10-24-28.jpg

តម្លៃមាសលើពិភពលោកកើនឡើង ភាគហ៊ុនសកលធ្លាក់ចុះ

0

បរទេស៖ តម្លៃមាសបានកើនឡើងខ្ពស់ក្នុងរយៈពេលមួយឆ្នាំពេញ ខណៈពេលដែលភាគហ៊ុនសកលបានធ្លាក់ចុះបន្ទាប់ពីការសង្គ្រោះរបស់ Credit Suisse កាលពីចុងសប្តាហ៍។
នៅរសៀលថ្ងៃទី២០ ទីផ្សារភាគហ៊ុនអឺរ៉ុបទាំងអស់បានធ្លាក់ចុះនៅពេលបើកដំណើការ។ សន្ទស្សន៍ធនាគារបស់ប្រទេសនីមួយៗដូចជា FTSE ១០០ (ចក្រភពអង់គ្លេស) បានធ្លាក់ចុះ ១.៧% , DAX (អាល្លឺម៉ង់) បានធ្លាក់ចុះ ០.៥% , CAC ៤០ (បារាំង) បានធ្លាក់ចុះ ០.៤% ។Gold prices ease as market focus turns to US Fed meeting - The Economic  Timesភាគហ៊ុនរបស់ធនាគារ Deutsche Bank ឥឡូវនេះបានធ្លាក់ចុះជិត ៧% ។ ភាគហ៊ុន UBS បានបាត់បង់ ១៤% ខណៈពេលដែល Credit Suisse បានធ្លាក់ចុះ ៦៣% ។
វិនិយោគិនបានលក់ទ្រព្យសម្បត្តិប្រថុយប្រថានបន្ទាប់ពី UBS បានទិញ Credit Suisse កាលពីថ្ងៃទី ១៩ ខែមីនា។ ការសន្យារបស់ធនាគារកណ្តាលក្នុងការគាំទ្រសាច់ប្រាក់ ងាយស្រួល បានបរាជ័យក្នុងការទប់ស្កាត់ការភ័យខ្លាចនៃវិបត្តិកាន់តែធំនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
នៅអាស៊ី ទីផ្សារធំៗភាគច្រើនក៏ធ្លាក់ចុះនៅថ្ងៃនេះដែរ។ Nikkei ២២៥ (ជប៉ុន) បានបិទធ្លាក់ចុះ ១.៤%។ ភាគហ៊ុន Kospi (កូរ៉េខាងត្បូង) ក៏បានធ្លាក់ចុះ ០.៧% ។Global Stocks Fall After Touching Six-Week High On Weak US Dataនៅលើទីផ្សារភាគហ៊ុនចិនដីគោក សន្ទស្សន៍ Shanghai Composite បានធ្លាក់ចុះ ០.៥% សន្ទស្សន៍ Hang Seng (ហុងកុង) ធ្លាក់ចុះ ៣% ។ ហេតុផលមួយផ្នែកគឺប្រទេសចិនបានរក្សាអត្រាការប្រាក់កម្ចីជាមូលដ្ឋានសម្រាប់រយៈពេល ១ ឆ្នាំ និង ៥ ឆ្នាំមិនផ្លាស់ប្តូរនៅ ៣.៦៥% និង ៤.៣% ។
យ៉ាងណាមិញតម្លៃមាស នៅលើពិភពលោក នៅព្រឹកនេះបានកើនឡើងយ៉ាងខ្លាំង អោននីមួយៗបានលើស $២,០០០ ក្នុងមួយអោន ដែលនេះជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ ២០២៣។
មាសគឺជាឧបករណ៍ជាទីពេញចិត្តក្នុងគ្រាមានចលាចលនយោបាយ និងសេដ្ឋកិច្ច។ ចាប់តាំងពីការដួលរលំនៃធនាគារ Silicon Valley នៅដើមខែនេះ តម្លៃនៃលោហៈមានតម្លៃខ្ពស់ដែលបានកើនឡើងចំនួន $១៨០ ក្នុងមួយអោន៕

ប្រភព៖vnexpress

សូម្បីតែអ្នកបង្កើតកម្មវិធី ChatGPT ក៏ខ្លាចបច្ចេកវិទ្យា AI ដែរ

0

លោក Sam Altman ជា CEO របស់ OpenAI ជាក្រុមហ៊ុនអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត បាននិយាយក្នុងបទសម្ភាសន៍ទៅកាន់សារព័ត៌មានបរទេសថា លោកចាប់ផ្តើមខ្លាចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថា វានឹងធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកនៅតាមក្រុមហ៊ុននានា ការបោះឆ្នោត និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ។

OpenAI គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ chatbot ដែលល្បីល្បាញបំផុតនាពេលបច្ចុប្បន្ននេះ ដូចជា កម្មវិធី ChatGPT រហូតដល់បច្ចេកវិទ្យា AI ដែលមានមនុស្សជាច្រើនជជែកគ្នាពីវា ។ ដូច្នេះ លោក Sam Altman ជឿថា អ្នកដែលធ្លាប់បានប្រើប្រាស់ chatbot សុទ្ធតែចូលចិត្តវាទាំងអស់ ហើយក៏គ្មានអ្នកណាម្នាក់បដិសេធពីភាពវ័យឆ្លាតរបស់វាដែរ ។Sam Altman is tech's next household name — if we survive the killer robots

ទោះយ៉ាងណា chatbot ទាំងនេះវាឆ្លាតខ្លាំងពេក ហើយវាក៏បានបង្កើនសក្តានុពលរបស់ខ្លួនដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យា AI និងបន្តអភិវឌ្ឍន៍ទៅមុខមិនឈប់ឈរ ។ លោក Sam Altman ប្រាប់ថា កម្មវិធីទាំងនេះនឹងអភិវឌ្ឍន៍ខ្លួនបន្តទៀតរហូតដល់វាមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន និងអាចយល់ពីការគិតរបស់មនុស្សយើងទៀតផង ។

ក្រៅពីនេះ លោក Sam Altman នៅតែបារម្ភថា បណ្តារដ្ឋាភិបាលរបស់ប្រទេសផ្តាច់ការនឹងយកបច្ចេកវិទ្យា AI ទៅប្រើប្រាស់ក្នុងផ្លូវមិនល្អផងដែរ ខណៈរដ្ឋាភិបាលប្រទេសនានាចាប់ផ្តើមអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដើម្បីប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្លា ដូចជា Baidu ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន បានចាប់ផ្តើមប្រើប្រាស់ Ernie Bot ដើម្បីប្រកួតប្រជែងជាមួយកម្មវិធី ChatGPT ។What is OpenAI's ChatGPT and Can You Invest? (Updated March 17)

កាលពីប៉ុន្មានឆ្នាំកន្លងមក មុនពេលប្រទេសរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន លោក វ៉្លាឌីមៀរ ពូទីន ធ្លាប់បាននិយាយថា អ្នកណាក៏ដោយ ដែលនាំមុខផ្នែកបច្ចេកវិទ្យា AI អ្នកនោះនឹងអាចគ្រប់គ្រងពិភពលោកនេះ ។ ហេតុនេះ លោក Sam Altman និយាយថា ប្រយោគនេះធ្វើឱ្យរូបលោកព្រឺរោមតែម្តង ៕AI tech offers food brands a finger on the pulse of trends ប្រភព ៖ beartai BRIEF

ថៃនឹងចរចាពីការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមជាមួយកម្ពុជា

0

ប្រទេសថៃ ៖ ប្រទេសថៃនឹងចរចាជាមួយកម្ពុជា អំពីការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ កាលពីពេលមុននេះ ថៃអះអាងថា ខ្លួនជាប្រទេសមួយដែលកម្ពុជាបានទាមទារការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមក្នុងតម្លៃខ្ពស់ជាងគេនៅអាស៊ាន គឺស្មើប្រមាណ៨សែនដុល្លារអាមេរិក ឬស្មើ២៨លានបាត ដោយសារកម្ពុជាពិចារណាពីតម្លៃទីផ្សាររបស់ប្រទេសនីមួយៗ ។

កាលពីថ្ងៃទី២១ ខែមីនា កន្លងមក លោក Chaiyaphak Siriwat អនុប្រធានគណៈកម្មការអូឡាំពិក និងការិយាល័យស៊ីហ្គេមប្រទេសថៃ បានធ្វើដំណើរមកប្រជុំនៅប្រទេសកម្ពុជា ។ លោក Chaiyaphak Siriwat និយាយថា ៖ «រឿងការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមពីកម្ពុជានោះ នៅមិនទាន់ជាក់លាក់អំពីចំនួនទឹកប្រាក់នៅឡើយទេ បន្ទាប់ពីមានព័ត៌មានថា ប្រទេសថៃត្រូវទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម ក្នុងចំនួនទឹកប្រាក់ខ្ពស់» ។Thailand moves forward and prepares for the 6th Asian Indoor Games

ប្រទេសថៃបញ្ជាក់ថា គណៈកម្មការអូឡាំពិកថៃ និងទីភ្នាក់ងារទទួលខុសត្រូវផ្នែកការផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមរបស់ថៃ នឹងមកចរចាជាមួយភាគីកម្ពុជា ហើយប្រទេសទាំងពីរនឹងព្រមព្រៀងគ្នាលើចំនួនទឹកប្រាក់ទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនេះ ។ ប្រទេសថៃបញ្ជាក់ទៀតថា ភាគីថៃ និងកម្ពុជា នឹងធ្វើការប្រជុំនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ហើយភាគីថៃសង្ឃឹមថា ខ្លួននឹងដឹងអំពីចំនួនទឹកប្រាក់ការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម នៅថ្ងៃដដែលនេះ ។

លោក Chaiyaphak Siriwat បន្តថា លោកបានជជែកជាមួយលេខាធិការគណៈកម្មការអូឡាំពិករបស់កម្ពុជា ហើយកម្ពុជាលើកឡើងថា នៅពេលនេះ មានប្រទេសចំនួន៤ បានទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តឡើងនៅប្រទេសកម្ពុជា រួមមាន ប្រទេសវៀតណាម, សិង្ហបុរី, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ។Hun Sen Launches “Sport Diplomacy” as Cambodia Gears Toward Hosting the SEA  Games | Cambodianess

លោក Chaiyaphak Siriwat បន្ថែមថា ពលរដ្ឋថៃនឹងបានទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ហើយលោកនឹងពិភាក្សាជាមួយអាជ្ញាធរកីឡាប្រទេសថៃ និងភ្នាក់ងារពាក់ព័ន្ធម្តងទៀត មុននឹងឈានដល់ថ្ងៃទី៥ ខែមេសា ខាងមុខនេះ នៅគណៈកម្មការអូឡាំពិកប្រទេសថៃ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ប្រទេសថៃមិនពេញចិត្តនឹងការដាក់ឈ្មោះកីឡា «គុនខ្មែរ» នោះទេ ហើយចង់ដាក់ថា «Muay Thai» វិញ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជានិងថៃ បានជជែកគ្នាជាច្រើនអំពីការដាក់ឈ្មោះកីឡានេះ ហើយថៃលើកឡើងថា ខ្លួននឹងមិនបញ្ជូនកីឡាករមកប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាទេ ។ ផ្ទុយទៅវិញ ប្រទេសផ្សេងទៀតនៅអាស៊ានដូចជា វៀតណាម, សិង្ហបុរី, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ពួកគេគ្មានបញ្ហាច្រើនដូចថៃទេ ៕ ប្រភព ៖ The standard

អាល្លឺម៉ង់ មិនចង់ឲ្យពិបាកដឹកជញ្ជូន រៀបចំគម្រោងបង្កើតរោងចក្ររថក្រោះ នៅអ៊ុយក្រែន

0

រដ្ឋធានីប៊ែរឡាំង៖ រហូតមកដល់ពេលនេះ បើទោះជា ក្រុងកៀវកំពុងតែជាប់ដៃ ធ្វើសង្គ្រាម ទប់ទល់ប្រឆាំងនឹងកម្លាំងទាហានរបស់ក្រុងមូស្គូ និង រងការវាយប្រហារ ពីមីស៊ីលរបស់រុស្ស៊ី ឥតឈប់ឈយ៉ាងណាក្ដី ក៏ក្រុមហ៊ុនផលិតគ្រឿងសឹករបស់អាល្លឺម៉ង់ ចង់សាសង់រោងចក្ររថក្រោះប្រយុទ្ធធុនធ្ងន់ នៅក្នុងប្រទេសអ៊ុយក្រែន ដែរ។

សារព័ត៌មាន Defense News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ថា ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរ៉េនមេថល (Rheinmetall) របស់អាល្លឺម៉ង់ ចង់បង្កើតរោងចក្រផលិតរថក្រោះ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែបើរោងចក្រនោះ ចាប់ផ្ដើមដំណើរការ នឹងមានសមត្ថភាពផលិតរថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Panther KF51 ចំនួន៤០០គ្រឿង នៅក្នុងរយៈពេលមួយឆ្នាំៗ។ ចំណែក ក្រុមអ្នកជំនាញខាងសង្គ្រាមផ្លូវគោកមួយចំនួន អះអាង ថា ផែនការទាំងនេះ ពិតជាល្អបំផុត ព្រោះបានចង្អុលបង្ហាញ អំពីបញ្ហានានា ចាប់ពីសុវត្ថិភាពទីតាំង រហូតដល់ចំណុចហានិភ័យ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។Rheinmetall Group negotiating construction of tank factory in Ukraine

លោក អាមីន ផាបផឺរហ្គ័រ (Armin Papperger) នាយកប្រតិបត្ដិក្រុមហ៊ុន Rheinmetall បានផ្សព្វផ្សាយប្រធានបទនេះ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ ជាច្រើនដងរួចមកហើយ ចាប់តាំងពីដើមឆ្នាំ២០២៣រហូតមក។ លោកនាយកប្រតិបត្ដិ បានអះអាង ថា ក្រុមហ៊ុនកំពុងតែចរចា ជាមួយនឹងអ៊ុយក្រែន អំពីលទ្ធភាពបោះទុនវិនិយោគ មានទំហំទឹកប្រាក់ ២០០លានអឺរ៉ូ (លុយតំបន់អឺរ៉ុប) ឬ ស្មើនឹង ២១៥លានដុល្លារអាមេរិក ទៅក្នុងរោងចក្រផលិតរថក្រោះថ្មីមួយ ដែលអាចបំពាក់ដល់កងទ័ពរបស់អ៊ុយក្រែន ជាមួយនឹងគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់។

ជាមួយគ្នានេះ អ្នកនាំពាក្យ ក្រុមហ៊ុន Rheinmetall ក៏បានបញ្ជាក់ អំពីផែនការសាងសង់រោងចក្រផលិតរថក្រោះនេះមែន ប៉ុន្ដែគាត់បានបដិសេធបង្ហាញព័ត៌មានលម្អិត ដោយគ្រាន់តែចង្អុលទៅលើបទសម្ភាសន៍របស់នាយកប្រតិបត្ដិ លោក Papperger លើប្រធានបទនេះ ជាមួយនឹងកាសែត Rheinische Post (រេននីសេ ប៉ុស្ដិ៍)។Rheinmetall-Chef Armin Papperger im Gespräch über Anerkennung

លោក ហ្សង់-ហ្វីលលីព វេសស្វេង (Jan-Phillipp Weisswange) អ្នកនាំពាក្យ របស់ក្រុមហ៊ុនមួយនេះ បានសរសេរ នៅតាមអ៊ីមែល ថា «ហេតុផលធ្វើអាជីវកម្ម និង ដោយមើលឃើញ អំពីផលប្រយោជន៍សន្តិសុខដ៏រសើបរបស់អ៊ុយក្រែន យើងមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតបាននោះទេ ខណៈស្ថានភាពបច្ចុប្បន្ន កំពុងតែពិភាក្សា និង បង្កើតសមត្ថភាពផលិត នៅក្នុងប្រទេស»។

លោក ម៉ាក អេហ្វ. ខេនសៀន (Mark F. Cancian) ទីប្រឹក្សាជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ដ និង អន្ដរជាតិ នៅសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ការផលិតរថក្រោះ ឲ្យបានចំនួន៤០០គ្រឿង នៅក្នុងរយៈពេលមួយឆ្នាំ គឺពិតជាមានការខិតខំប្រឹងប្រែងធំសម្បើមណាស់។ នេះបើប្រៀបធៀបទៅនឹងពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក ផលិតរថក្រោះ បានត្រឹមតែ១០០គ្រឿង នៅក្នុងរយៈពេលមួយឆ្នាំ។ ផ្ទុយទៅវិញ កងទ័ពអ៊ុយក្រែន មានរថក្រោះសរុបប្រហែល ៨០០គ្រឿង នៅមុនពេលការផ្ទុះសង្រ្គាម។ បើសន្មត ថា អាយុកាលប្រហែល២០ឆ្នាំ មានតម្រូវឱ្យការទិញរថក្រោះ ប្រហែលត្រឹមតែ៤០គ្រឿងប៉ុណ្ណោះ នៅក្នុងរយៈពេលមួយឆ្នាំ ហើយមិនមែនទិញ រហូតដល់៤០០គ្រឿង នៅក្នុងរយៈពេល១ឆ្នាំនោះឡើយ»។Rheinmetall's Panther KF51 main battle tank combines lethality and mobility

លោកទីប្រឹក្សា រូបនេះ បានបន្ថែម ថា បើស្ដាប់ទៅលើទឹកប្រាក់ទំហំ២០០លានអឺរ៉ូ បោះទុនវិនិយោគ សាងសង់សមត្ថភាពផលិតរថក្រោះបែបនេះ គឺនៅមានកម្រិតទាបណាស់ ទាំងទំហំការផលិត និង រយៈពេល។

ជាការគួរឲ្យកត់សម្គាល់នោះ ផែនការរបស់ក្រុមហ៊ុន Rheinmetall បើធ្វើឲ្យយល់ដឹងជាសាធារណៈ ប្រហែលជាមានគោលបំណងបន្ថែមទៀត សម្រាប់អ៊ុយក្រែន នៅក្រោយសង្គ្រាម។ ប៉ុន្ដែគេនៅតែមិនទាន់ច្បាស់ ថាតើគោលដៅ សាងសង់រោងចក្រផលិតពេញលេញ ឬ គ្រាន់តែកន្លែងដំឡើងរថក្រោះមួយប៉ុណ្ណោះ។

រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Panther KF51 មានតម្លៃប្រហែល ១,៦លានដុល្លារ ហើយវាអាចផ្ទុកប្រេងសាំង រហូតដល់ ១១០០លីត្រ និង មានទម្ងន់៥៩តោន៕